National Institute of Diplomacy and International Relations - NIDIR

National Institute of Diplomacy and International Relations - NIDIR NIDIR's objective is to build professionalism through capacity development for Cambodian diplomats
(1)

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូ...
03/08/2026

នៅរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» ជូនមន្ត្រីការទូត សហព័ទ្ធប្រធានបេសកកម្មការទូត និងបុគ្គលិកដំាស្ល ចំនួន២០រូប។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអញ្ជើញចូលរួមអមដោយ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន ព្រមទំាងថ្នាក់ដឹកនំា និងមន្រ្តីវិទ្យាស្ថាន។

ថ្លែងក្នុងពិធីបិទ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» នេះ រៀបចំឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លា និងប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព ព្រមទាំងលើកស្ទួយអត្តសញ្ញាណជាតិ ប្រវត្តិសាស្រ្ត វប្បធម៌ និងប្រពៃណីខ្មែរ តាមរយៈការចម្អិន និងការបង្ហាញម្ហូបខ្មែរ ទៅកាន់ឆាកអន្តរជាតិឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដោយផ្តោតសំខាន់លើតួនាទី និងភារកិច្ចស្នូលរបស់មន្ត្រីការទូត និងការរួមចំណែកយ៉ាងសំខាន់របស់សហព័ទ្ធប្រធានបេសកកម្មការទូត ក្នុងការលើកស្ទួយផលប្រយោជន៍ និងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

On the afternoon of 3 August 2026, the National Institute of Diplomacy and International Relations (NIDIR) held the Closing Ceremony for the training course on “Culinary Diplomacy” for 20 diplomats, spouses of the heads of Cambodian diplomatic missions, and cooking staffs.

The ceremony was presided over by Her Excellency PECH Puthisathbopeaneaky, Secretary of State, representing His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, accompanied by His Excellency Cheuy Vichet, Director General of NIDIR, along with NIDIR’s leaders and officials.

In her remarks, Her Excellency the Secretary of State underscored that the course was conducted in accordance with the high instruction and the forward-looking vision of His Excellency Deputy Prime Minister Prak Sokhonn, aiming to engage actively and effectively in implementing the Royal Government of Cambodia’s economic diplomacy strategy while also promoting Khmer identity, history, culture, and tradition to the world through cooking and showcasing Khmer cuisines. In addition, Her Excellency the Secretary of State also delivered key remarks and guidance, underscoring the essential roles and responsibilities of diplomatic officials and the contribution of spouses of the heads of Cambodian diplomatic missions in advancing national interests and enhancing Cambodia’s standing on the international stage.

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ខៀវ រឹទ្ធិយ៉ា អនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ រួមជាមួយតំណាងន...
27/07/2026

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ លោក ខៀវ រឹទ្ធិយ៉ា អនុប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ រួមជាមួយតំណាងនាយកដ្ឋានគោលនយោបាយ ការទូតសេដ្ឋកិច្ច និងផែនការយុទ្ធសាស្រ្ត បានធ្វើបទបង្ហាញជូនគណៈប្រតិភូទីម័រឡេស្តេ នៃកម្មវិឌី FUTURU LIDER BA ASEAN (FLBA) ចំនួន ១២ រូប ដែលមកបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា​ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ទស្សនកិច្ចសិក្សានេះ​មានគោលបំណង ដើម្បីទទួលបានបទពិសោធន៍ពីប្រទេសកម្ពុជា ព្រមទាំងសិក្សា និងធ្វើការវិភាគលើប្រទេសម្ចាស់ផ្ទះ ពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងទ្វេភាគី ការទូតសេដ្ឋកិច្ច និងក្របខ័ណ្ឌអាស៊ាន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការកំណត់ចំណុចខ្លាំងផ្នែកស្ថាប័ន និងនវានុវត្តន៍ក្នុងវិស័យផ្សេងៗរបស់ព្រះរាជាណាចក្រកម្ពុជា ដែលអាចផ្តល់ផលប្រយោជន៍ដល់ប្រទេសទីម័រឡេស្តេ។

On the afternoon of 27 July 2026, Mr. Khieu Rithya, Vice President of the National Institute of Diplomacy and International Relations (NIDIR), together with representatives from the Department of Policy, Economic Diplomacy and Strategic Planning, Delivered a presentation to a 12-member delegation from Timor-Leste participating in the FUTURU LIDER BA ASEAN (FLBA) Program, who are on a study visit to Cambodia from 27 to 31 July 2026.

This visit aims to gain the experiences of Cambodia and to learn and hold an analysis of the host country for diplomatic and bilateral relations, economic diplomacy, and ASEAN Framework, human development, as well as identifying institutional strength and innovation in different sectors of the Kingdom of Cambodia that can benefit Timor-Leste.

ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និង លោក ហុក សុភា...
22/07/2026

ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និង លោក ហុក សុភា អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ វិភាគ ព្យាករណ៍ និងព័ត៌មាន បានចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យនៅកម្ពុជា ស្តីពីការបង្កើត ‘សមាជិកបណ្តាញស្រាវជ្រាវកម្ពុជា’ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលដៅប្រមូលកម្លាំងបញ្ញាញាណ ចំណេះដឹង និងបទពិសោធន៍របស់អ្នកស្រាវជ្រាវកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ពិនិត្យ តាមដាន វាយតម្លៃគោលនយោបាយ ធ្វើការព្យារករណ៍ជាយុទ្ធសាស្រ្ត សំដៅគាំទ្រការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក។

On the morning of 22nd July 2026, H.E. Cheuy Vichet, President of the National Institute of Diplomacy and International Relations, and Mr. Hok Sophea, Deputy Director General of the General Department of Research, Analysis, Forecasting, and Information, singed the Memorandum of Understanding (MOU) between the Office of the Council of Ministers and various research institutions and universities in Cambodia, for the establishment of the Cambodia Research Network.
This MOU aims to harness the intellectual resources, knowledge, and expertise of Cambodian researchers to enhance cooperation in research, policy review, monitoring and evaluation, and strategic foresight, with a view to supporting the implementation of the Pentagonal Strategy – Phase I, Cambodia Vision 2050, socio-economic development, and effective responses to regional and global challenges.

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ក...
20/07/2026

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» ជូនមន្ត្រីការទូត សហព័ទ្ធប្រធានបេសកកម្មការទូត និងបុគ្គលិកដំាស្ល ចំនួន២០រូប។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន ព្រមទំាងមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនំានិងមន្រ្តីវិទ្យាស្ថាន។

ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងស្របតាមអនុសាសន៍ដ៏ថ្លៃថ្លាប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សំដៅពង្រឹងជំនាញគាំទ្រជូនដល់គ្រប់បុគ្គលពាក់ព័ន្ធ ដែលអាចជួយលើកស្ទួយកិត្យានុភាព វប្បធម៌ និងអារ្យធម៌កម្ពុជា ជាពិសេសជួយផ្សព្វផ្សាយមុខម្ហូបខ្មែរនៅលើឆាកអន្តរជាតិឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព។

On the morning of 20 July 2026, the National Institute of Diplomacy and International Relations (NIDIR) held the Opening Ceremony for the training course on “Culinary Diplomacy” for 20 diplomats, spouses of the heads of Cambodian diplomatic missions, and cooking staffs.

The ceremony was presided over by His Excellency Dr. Khy Sovanratana, Secretary of State, representing His Excellency Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, accompanied by His Excellency Cheuy Vichet, Director General of NIDIR, representatives from the Ministry’s General Secretariat, NIDIR’s leaders and officials.
In his remarks, His Excellency the Secretary of State underscore that the course was conducted in accordance with the high instruction and the forward-looking vision of His Excellency Deputy Prime Minister Prak Sokhonn, aiming to strengthen the supporting skills of all stakeholders who can highly promote Cambodian reputation, tradition and culture, especially Khmer cuisines to the world broadly and effectively.

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦  ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាវាគ្មិនពិសេសនៅក្នុង «...
16/07/2026

នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាវាគ្មិនពិសេសនៅក្នុង «វគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់» និងធ្វើបទឧទ្ទេសនាមលើប្រធានបទស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងវិស័យការទូត» ជូនបេក្ខភាពប្រធាន និងអនុប្រធានបេសកកម្មការទូតដែលត្រៀមចេញទៅបំពេញការងារនៅក្រៅប្រទេស នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ។

On the afternoon of 16 July 2026, His Excellency NETH Pheaktra, Minister of Information, attended as special guest of NIDIR and delivered a lecture for the “Capacity Building Training Course” on the topic "Role of Media in Diplomacy" to the candidates for the Heads and Deputy Heads of Cambodia’s Diplomatic Missions abroad at the National Institute of Diplomacy and International Relations.

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវា...
16/07/2026

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនពិសេសនៅក្នុង «វគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់» លើប្រធានបទស្ដីពី «យុទ្ធសាស្ដ្រជំរុញទីផ្សារការងារ និងកិច្ចគាំពារជនទេសន្ដរប្រវសន៍ការងារខ្មែរនៅបរទេស» ជូនបេក្ខភាពប្រធាន និងអនុប្រធានស្ថានបេសកកម្មការទូតប្រចាំស្ថានតំណាងកម្ពុជានៅបរទេស​ នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្ដរជាតិ។

On the morning of 16 July 2026, His Excellency HENG Sour, Minister of Labour and Vocational Training, attended as special guest of NIDIR and delivered a lecture for the “Capacity Building Training Course” on the topic "Strategy of Promoting Labor Market and Protecting Cambodian Migrant Workers Abroad" to the candidates for the Heads and Deputy Heads of Cambodia’s Diplomatic Missions abroad at the National Institute of Diplomacy and International Relations.

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) បានទទួលស្វាគមន៍ក្រុមនិស្សិតចំនួន ២...
02/07/2026

នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ (NIDIR) បានទទួលស្វាគមន៍ក្រុមនិស្សិតចំនួន ២៣ រូប ដែលជាសមាជិកក្លឹប Paragon International University Model United Nations (PIUMUN) ដឹកនាំដោយ លោកបណ្ឌិត Bulat Akhmetkarimov ទីប្រឹក្សាក្លឹប ក្នុងឱកាសនៃដំណើរទស្សនកិច្ចសិក្សាមកកាន់វិទ្យាស្ថាន។

ក្នុងអំឡុងពេលទស្សនកិច្ចសិក្សានេះ លោក ខៀវ រឹទ្ធិយ៉ា អនុប្រធានវិទ្យាស្ថាន បានធ្វើបទបង្ហាញស្តីពី ទិសដៅគោលនយោបាយការបរទេសរបស់កម្ពុជា និងទិដ្ឋភាពទូទៅអំពីរចនាសម្ព័ន្ធ ក៏ដូចជាមុខងារស្នូលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។ ជំនួបនេះ ក៏មានការពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងសកម្មជាមួយនិស្សិត សំដៅជួយបង្កើនការយល់ដឹងអំពីការទូត និងគោលនយោបាយការបរទេសកម្ពុជា ព្រមទាំងតួនាទីរបស់ក្រសួងក្នុងការជំរុញការចូលរួមរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
---------------------------------------------------------------------------
On the morning of 2 July 2026, the National Institute of Diplomacy and International Relations (NIDIR) welcomed 23 members of the Paragon International University Model United Nations (PIUMUN) Club, accompanied by their faculty advisor, Dr. Bulat Akhmetkarimov, for an educational site visit to NIDIR.

During the visit, Mr. Khieu Rithya, Vice President of NIDIR, delivered a presentation on Cambodia’s foreign policy directions and provided an overview of the structure and core functions of the Ministry of Foreign Affairs and International Cooperation (MFAIC). The session also featured an interactive exchange of views, allowing students to gain valuable insights into Cambodia’s diplomacy, foreign policy, and the Ministry’s role in advancing Cambodia’s engagement in the international stage.

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើក «វគ្គពង្រឹងសមត្ថភាពមន្រ្ត...
01/07/2026

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើក «វគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់» ចំនួន២៥រូប ដែលទទួលបានការតែងតាំងក្នុងមុខដំណែងជាប្រធាន និងអនុប្រធានស្ថានបេសកកម្មការទូតប្រចាំស្ថានតំណាងកម្ពុជានៅបរទេស។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការ ឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន តំណាងអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនំានិងមន្រ្តីវិទ្យាស្ថាន។

ថ្លែងក្នុងពិធីបើក ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីភាពចាំបាច់ក្នុងការរៀបចំវគ្គពង្រឹងសមត្ថភាពមន្រ្តីការទូតជាន់ខ្ពស់ ដើម្បីធានាថាប្រធាន និងអនុប្រធានបេសកកម្មការទូត​កម្ពុជា ទទួលបាននូវការបំពាក់បំប៉នសមត្ថភាពពេញលេញ ក៏ដូចជាធ្វើបច្ចុប្បន្នភាពព័ត៌មានពិភពលោកថ្មីៗ មុនចាប់ផ្តើមបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទំាងចូលរួមឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពក្នុងការលើកស្ទួយសេដ្ឋកិច្ច សង្គម វប្បធម៌ និងកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ។

On the morning of 1 July 2026, the National Institute of Diplomacy and International Relations (NIDIR) held the opening ceremony of the Capacity-Building Training Course for 25 senior diplomats who have been appointed as Heads and Deputy Heads of Cambodian diplomatic missions.

The ceremony was presided over by H.E. Dr. Khy Sovanratana, Secretary of State, on behalf of H.E. Mr. Prak Sokhon, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, accompanied by His Excellency Dr. B**g Sovath, Under-Secretary of State, His Excellency Cheuy Vichet, Director General of NIDIR, representatives from the Ministry’s General Secretariat, NIDIR’s manager and officials.

In his remarks, His Excellency the Secretary of State underscored the necessity of organizing the training course for senior diplomats to ensure that the Heads and Deputy Heads of Cambodian diplomatic missions are fully equipped with knowledge and bring up the global politics to the date, prior to commencing their noble diplomatic mission in safeguarding independence, sovereignty, territorial integrity as well as engaging deeply and effectively in promoting Cambodian economic, social, cultural and reputation in the global arena.

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គតម្រង់ទិសសម្រាប់មន្ត្...
30/06/2026

នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គតម្រង់ទិសសម្រាប់មន្ត្រីការទូតចំនួន៣០រូប ដែលទើបទទួលបានការតែងតាំងក្នុងមុខតំណែងផ្សេងៗ នៅតាមស្ថានបេសកកម្មកម្ពុជាប្រចាំនៅបរទេស និងមន្ត្រីរាជការមួយចំនួនទៀតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ពេជ្រ ពុទ្ធិសាធបូព៌ានាគី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត បុង សុវត្ថិ អនុរដ្ឋលេខាធិការ និងឯកឧត្តម ចឺយ វិចិត្ត ប្រធានវិទ្យាស្ថាន។

ថ្លែងនៅក្នុងពិធីបិទ លោកជំទាវ រដ្ឋលេខាធិការ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាចូលរួមវគ្គបណ្តុះបណ្តាលខាងលើ និងបានផ្តល់អនុសាសន៍ណែនាំដល់មន្ត្រីការទូតដែលទើបទទួលបានការតែងតាំងថ្មី ត្រូវខិតខំបំពេញការងារប្រកបដោយភាពស្វាហាប់ វិជ្ជាជីវៈ និងភក្តីភាពប្រកបដោយមនសិការស្នេហាជាតិចំពោះប្រជាជាតិ និងប្រជាជន។

On the morning of 30 June 2026, the National Institute of Diplomacy and International Relations (NIDIR) held the closing ceremony of the training of Orientation Course for 31 appointed diplomats in various positions at the Cambodian overseas missions, along with several MFA-IC officials.
The ceremony was presided over by H.E. Mrs. PECH Puthisathbopeaneaky, Secretary of State, on behalf of H.E. Mr. Prak Sokhonn, Deputy Prime Minister and Minister of Foreign Affairs and International Cooperation with the participation of His Excellency Dr. B**g Sovath, Under-Secretary of State, and His Excellency Cheuy Vichet, Director General of NIDIR.
In her remarks, Her Excellency the Secretary of State expressed her profound appreciation to all the trainees for their commitment to participating in the aforementioned training course. She further offered thoughtful guidance to the newly appointed diplomats to diligently fulfill their duties with dynamism, professionalism, and allegiance, along with a patriotic spirit toward the nation and its people.

Address

National Institute Of Diplomacy And International Relations
Phnom Penh
12301

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523223583

Alerts

Be the first to know and let us send you an email when National Institute of Diplomacy and International Relations - NIDIR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to National Institute of Diplomacy and International Relations - NIDIR:

Shortcuts

Share