នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS

នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS

Share

នាយកដ្ឋានមានគោលបំណងផ្សព្វផ្សាយអំពី​ ការជូន​ដំណឹង​ សកម្មភាព​ និងការចូលរួមរបស់អ្នកពាក់ព័ន្ធផ្សេងៗ​។

22/05/2026

ខេត្តព្រះវិហារ ថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦
ប្រតិភូនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ដឹកនាំដោយ លោក ចាន់ សុផុន អនុប្រធាននាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ តំណាងលោកប្រធាននាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានចុះជួបសំណេះសំណាល និងជួយឧបត្ថម្ភគាំទ្រថវិកា សម្ភារៈ និងបច្ចេកទេសគ្រប់គ្រងស្ថិតិអប់រំ ដល់លោកនាយក លោកគ្រូ អ្នកគ្រូ និងគណៈកម្មការគ្រប់គ្រងសាលារៀន នៃសាលាបឋមសិក្សា ប៊ុន រ៉ានី ស្ទឹងខៀវ ដែលជាសាលារៀនសម្ព័ន្ធមេត្រីភាព ស្ថិតនៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 20/04/2026

ពិធីបេីកវគ្គបណ្ដុះបណ្ដាលក្នុងប្រេីប្រាស់​ និងគ្រប់គ្រងប្រព័ន្ធSMIS

ព្រឹកថ្ងៃទី២០​ ខែមេសា​ ឆ្នាំ២០២៦​ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ បានរៀបចំបើកវគ្គបណ្តុះបណ្តាល លើការប្រើប្រាស់ប្រព័ន្ធព័ត៌មានសាលារៀនសម្រាប់មន្ត្រីបង្គោលនៅតាមសាលារៀន នៅរាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០​ ដល់ថ្ងៃទី២១​ ខែមេសា ឆ្នាំ២០២៦ នៅវិទ្យាល័យបាក់ទូក​ វិទ្យាល័យច្បារអំពៅ​ និងសាលាបឋមសិក្សាចតុមុខ​ ក្នុងគោលបំណងពង្រីង​ និងពង្រឹងបន្ថែមអំពីការប្រេីប្រាស់ប្រព័ន្ធSMIS។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 10/04/2026

ពិធីបេីកវគ្គបណ្ដុះបណ្ដាលក្នុងប្រេីប្រាស់​ និងគ្រប់គ្រងប្រព័ន្ធSMIS

នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ បានរៀបចំបើកវគ្គបណ្តុះបណ្តាល លើការប្រើប្រាស់ប្រព័ន្ធព័ត៌មានសាលារៀនសម្រាប់មន្ត្រីបង្គោលនៅតាមសាលារៀន ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតលីម សុធា អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 10/04/2026

ព្រឹកថ្ងៃ៣ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ សហការជាមួយមន្ទីរអយក. រាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំណែនាំលើការប្រើប្រាស់ប្រព័ន្ធ SMIS ជូនគ្រូបង្គោលទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ មុននឹងធ្វើការបណ្តុះបណ្តាលជូនគ្រូបង្គោលតាមសាលារៀននៅរាជធានីភ្នំពេញដែលនឹងប្រព្រិត្តទៅនៅថ្ងៃទី២០-២១ និងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៦។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 10/04/2026

ពិធីសូត្រមន្តប្រោះព្រំសិរីសួស្តី វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រព័ន្ធព័ត៍មានគ្រប់គ្រងអប់រំ​ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គលវិបុលសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ប្រធាននាយកដ្ឋាន​ លោក​ ឃ្លោក​ វីរ៉ា​ រួមទាំងបុគ្គលិកអប់រំនៃនាយកដ្ឋានផងដែរ។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 27/03/2026

អគ្គនាយកដ្ឋានគោលនយោបាយនិងផែនការ នៃក្រសួងអប់រំ យុវជន និងកីឡា សូមប្រកាសជ្រើសរើស និស្សិតដែលមានឆន្ទៈខ្ពស់ និងមានសមត្ថភាពដើម្បីមកហាត់ការនៅនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ។ ការជ្រើសរើសនេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកពង្រឹងសមត្ថភាពរបស់និស្សិតដែលកំពុងចង់ស្វែង យល់ និងចង់បានបទពិសោធ លើការអនុវត្តការងារជាក់ស្តែងតាមស្ថាប័នរដ្ឋ សម្រាប់ជាតម្លៃបន្ថែមលើឱកាស ការងារនៅថ្ងៃអនាគត និងដើម្បីរួមចំណែកជំរុញផលិតភាព និងប្រសិទ្ធភាពការងាររបស់នាយកដ្ឋានប្រព័ន្ធ ព័ត៌មានគ្រប់គ្រងអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា។​ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមអាស័យដ្ឋានព័ត៌មានក្នុងលិខិត។ សូមអរគុណ!

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 13/03/2026

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រអប់រំសហការជាមួយនាយកដ្ឋានគ្រប់គ្រងឧត្តមសិក្សា និងវិទ្យាស្ថានស្ថិតិអង្គការ UNESCO (UIS) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការប្រមូល និងបំពេញទិន្នន័យនិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជននៅកម្ពុជា សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃវិស័យអប់រំទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 13/03/2026

រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រអប់រំសហការជាមួយនាយកដ្ឋានហិរញ្ញវត្ថុ និងវិទ្យាស្ថានស្ថិតិអង្គការ UNESCO (UIS) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការប្រមូល និងបំពេញទិន្នន័យចំណាយអប់រំទៅតាមអនុវិស័យអប់រំ សម្រាប់ពិនិត្យតាមដាន និងវាយតម្លៃវិស័យអប់រំទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 25/02/2026

ខេត្តកំពង់ឆ្នាំង៖
លោក ប៉ោង ពីទីន អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ ចូលរួមជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការពង្រីកការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ( School Management Information System ) ជូនមន្ដ្រីបង្គោលនៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងមន្ដ្រីបង្គោលនៅតាមបណ្ដាលក្រុង ស្រុក ខណ្ឌ នៅរាជធានីភ្នំពេញ ខេត្តប៉ៃលិន ស្វាយរៀង និងព្រៃវែង ដែលរៀបចំដោយនាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង។

*វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង
•ពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមបែបឌីជីថល តាមសាលារៀនគ្រប់កម្រិត
•បណ្ដុះបណ្ដាលគ្រូឧទ្ទេស ឱ្យមានសមត្ថភាពគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សអនឡាញ STS កាន់តែមានប្រសិទ្ធភាព
•គ្រូឧទ្ទេស និងធ្វើការបណ្ដុះបណ្ដាលចំណេះដឹងដល់ ជនបង្គោល លោកគ្រូ អ្នកគ្រូទទួលបន្ទុកថ្នាក់ និងគ្រប់កម្រិតសិក្សា តាមសាលារៀនក្នុងតំបន់
•ធានាបានទិន្នន័យត្រឹមត្រូវ ច្បាស់លាស់ ទាន់ពេលវេលា សម្រាប់បម្រើដល់អត្ថប្រយោជន៍ក្រសួងអប់រំ យុវជន និងកីឡា
•សម្រេចផែនការអនុវត្តរបស់ក្រសួងអប់រំ។

*លទ្ធផលរំពឹងទុក
នៅចុងបញ្ចប់នៃវគ្គបំប៉ន អ្នកចូលរួម៖
•យល់ដឹងពីខ្លឹមសារសំខាន់ៗ និងសារប្រយោជន៍នៃប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមអនឡាញ (STS)
•អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមអនឡាញ ដើម្បីសម្រួលដល់ការងារធ្វើផែនការ គ្រប់គ្រង អភិវឌ្ឍន៍ស្ថាប័ន និងអន្តរាគមន៍ដល់ការរៀនសូត្ររបស់សិស្ស
•មានសមត្ថភាពបណ្ដុះបណ្ដាល ប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមអនឡាញ បន្តដល់អ្នកគ្រប់គ្រង ជនបង្គោល និងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន ប្រកបដោយប្រសិទ្ធភាព
•ចូលរួមពិនិត្យ តាមដាន ការប្រើប្រាស់ទិន្នន័យនៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យសិស្សតាមអនឡាញ
•ចុះបង្វឹកអ្នកគ្រប់គ្រង ជនបង្គោល និងលោកគ្រូ អ្នកគ្រូនៅតាមសាលារៀន ដែលជួបការលំបាកក្នុងការបញ្ចូល និងប្រើប្រាស់ទិន្នន័យសិស្ស។
សូមអរគុណ!

Photos from នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ DEMIS's post 20/01/2026

វគ្គសិក្ខាសាលាស្ដីពី ការពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់សុពលភាពទិន្នន័យអប់រំ សម្រាប់កម្រិតក្រុង ស្រុង ខណ្ឌ
ខេត្តកំពង់ចាម៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ដល់ សុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ចាន់ សុផុន អនុប្រធាននាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ជាគណៈអធិតីក្នុងអង្គសិក្ខាសាលាស្ដីពីការពិនិត្យ ផ្ទៀងផ្ទាត់ និងបញ្ជាក់សុពលភាពទិន្នន័យអប់រំ សម្រាប់កម្រិតក្រុង ស្រុង ខណ្ឌ ក្នុងគោលបំណងដើម្បីបំពេញបន្ថែមដល់អ្នកទទួលបន្ទុក EMIS និងមន្ត្រីអប់រំកម្រិត DoE នូវជំនាញ និងចំណេះដឹងចាំបាច់ដើម្បីប្រើប្រាស់ប្រព័ន្ធប្រមូលទិន្ន័យ EMIS ដែលត្រូវបានពង្រីកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដែលមានការចូលរួមសរុបចំនួន៦៩នាក់ ស្រី ០៩នាក់។

បណ្ដាញសង្គមផ្លូវការរបស់នាយកដ្ឋានប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ (EMIS)

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


Preah Norodom Boulevard (41)
Phnom Penh