សូមអបអរសាទរ!
វីរៈកងទ័ពកម្ពុជាទាំង១៨នាក់ បានមកដល់កម្ពុជាវិញហើយ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រោយស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទាហានថៃអស់រយៈពេល ១៥៥ថ្ងៃ។
Kan Sary - កាន សារី
សូមស្វាគមន៍មកកាន់ផេកថ្មីរបស់ខ្ញុំ!
សូមបងប្អូនជួយចុច Follow ផេករបស់ខ្ញុំផង
សូមអរគុណ!
រសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង ៣ៈ០០ នាទីចូលរួមកម្មវិធីដេីរដើម្បីសន្តិភាព (March For Peace) ផ្សាររាត្រី-វិមានឯករាជ្យ។
-គោលបំណងកម្មវិធី: បង្ហាញស្មារតីស្រឡាញ់សន្តិភាព(មានសន្តិភាព ទេីបមានការអភិវឌ្ឍ, គ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ)។
-កម្ពជាត្រូវការសន្តិភាព =Cambodia Needs Peace!
13/12/2025
🙏🙏🙏 សូមត្រេកអរអនុមោទនា!
កាលព្រឹកថ្ងៃសុក្រ ៧រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥
ឧបាសិកា ជ្រេង ឆេងគី
ឧបាសិកា ជ្រេង គីមអ៊ីវ
ឧបាសិកា លីន គីមឡាង
ឧបាសិកា សុខ ខាន់
ឧបាសិកា ហេង ឆេងស៊ីម
ឧបាសិកា ស៊ីមមួយ និងស្វាមី
ប្អូនស្រី ហេង គីមហ៊ាង និងស្វាមី
កញ្ញា ទិត្យ ផល្លា
អ្នកស្រី សេង សុខសោភណ្ឌនិងស្វាមី
អ្នកស្រី វិន សុវណ្ណរស្មីនិងស្វាមី
អញ្ជើញមកពីខណ្ឌដង្កោ មានសទ្ធាជ្រះថ្លាយ៉ាងក្រៃលែងបានប្រគេន ជូន #អង្ករ ឆៃប៉ូវ អំពូលភ្លើង និងស្បែកជើង ចំពោះមន្ត្រីសង្ឃ សមណសិស្ស និងលោកគ្រូ អ្នកគ្រូ នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
សូមឧទ្ទិសបុណ្យកុសលដែលកើតចេញពីសេចក្តីជ្រះថ្លាក្នុងព្រះសង្ឃ ជូនចំពោះញាតកាទាំងប្រាំពីរសន្តាននិងមួយចំណែកទៀត សូមឧទ្ទិសជូនដល់វីរៈកងទ័ពកម្ពុជា ដែលបានពលីជីវិតការពារបូរណភាពទឹកដី។
សូមញោមម្ចាស់ទានទាំងអស់ បានសមប្រកបដោយនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
December 12, 2025
20/11/2025
ចំណេះវិជ្ជាលោកចាត់ចែង ទុកជាសម្បត្តិសម្បូរបាន
ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ។
[......]
២០ វិច្ឆិកា ឆ្នាំ២០២៥
19/11/2025
សង្ឃប្រកាស
អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលេីកទី៣៣ នៃគណៈសង្ឃព្រះពុទ្ធសាសនារដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
តេស្តប្រចាំខែវិច្ឆិកា
សមណសិស្ស ថ្នាក់ឆ្នាំទី៣"ក" កម្រិតទុតិយភូមិ
នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ។
-------------------------------------------------------------
ថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥
November 18, 2025
Click here to claim your Sponsored Listing.
Location
Category
Website
Address
Khan Chroy Chongvar, Sangkat Chroy Changvar, Cambodai
Phnom Penh
12000