សិក្សាអក្សរសាស្ត្រខ្មែរ

សិក្សាអក្សរសាស្ត្រខ្មែរ ផេកនេះ គ្រាន់ចង់ចែករំលែកចំណេះដឹងទាក់ទងនិងអក្សរសាស្ត្រដែលធ្លាប់បានចេះដឹងតិចតូច។

18/05/2019

តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អ....

វិធីសាស្ត្រស្រាវជ្រាវ (សិក្សារឿង)អារម្ភកថាសេចក្តីផ្តើមសេចក្តីថ្លែងអំណរគុណសិក្សារឿងI. ប្រភពរឿង ១. ខ្លឹមសារ (បញ្ហាទំនាក់ទំ...
24/11/2018

វិធីសាស្ត្រស្រាវជ្រាវ (សិក្សារឿង)

អារម្ភកថា
សេចក្តីផ្តើម
សេចក្តីថ្លែងអំណរគុណ
សិក្សារឿង
I. ប្រភពរឿង
១. ខ្លឹមសារ (បញ្ហាទំនាក់ទំនងនៅក្នុងសង្គម..... )
២. ទិដ្ឋភាពប្រវត្តិ
 ប្រភពអត្ថបទ (រឿងពិត មិនពិ....)
 ឯកសារ
 ប្រភេទ
 ឥទ្ធិពល
៣. សង្គមបរិយាកាស
 កាលប្រវត្តិ
 ព្រឹត្តិការសំខាន់ៗ
៤. អ្នកនិពន្ធ
 ជីវប្រវត្តិ
 ស្នារដៃ
II. សង្ខេបរឿង និងរាយឈ្មោះតូអង្គ
១. សង្ខេបរឿង
២. រាយឈ្មោះតួអង្គ
III. សិក្សាអត្ថន័យ
១. ប្រធានរឿង
២. មូលបញ្ហារឿង
៣. ឧត្តមគតិរឿង
៤.គំនិតរបស់អ្នកនិពន្ធ
៥. វិភាគតួអង្គ
IV. ទិដ្ឋភាពវិភាគសង្គម
១. នយោបាយ
២. វិស័យសេដ្ឋកិច្ច
 ពាណិជ្ជកម្ម
 កសិកម្ម
៣. វប្បធម៌
 ជំនឿ
 សាសនា
 សិល្បៈ
 ការអប់រំ
V. សិក្សាអត្ថរូប
១. រចនារូប (ការប្រើប្រាស់ភាសា....)
២. សម្ព័នរូប ( ការប្រើពាក្យរាយ ឬពាក្យកាព្យ....)
៣. វីធីតែងនិពន្ធ
 វណ្ណនាវិធី
 ឧបមានវិធី
 កាយរូបារម្មណ៍
 សំវាទវិធី
 ឯកវាទវិធី
 បដិវិធី ឬវិធីផ្ទុយ ( រូបល្អចិត្តអាក្រក់ រូបអាក្រក់ចិត្តល្អ....)
 ឧបទេសវិធី
VI. សិក្សាអត្ថរស (រកតម្លៃរឿង)
១. តថរស
២. កាព្យរស
៣. កុសលរស
៤. ទារុណរស
៥. កំសត់រស
៦.វីររស
៧. ប្រលោមរស
៨. សង្គមរស
៩. ទស្សនីរស
VII. សេចក្តីសន្និដ្ឋាន
ឯកសារយោង

ភ្នំពេញ, ថ្ងៃសៅរ៍ ២រោច ខែកក្តិក សំរឹទ្ធិស័ក ព.ស ២៥៦២
ថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៨

13/06/2018

ចូរចងចាំ...

វណ្ណយុត្តិ នឹង ខណ្ឌសញ្ញា
17/10/2017

វណ្ណយុត្តិ នឹង ខណ្ឌសញ្ញា

04/10/2017
28/09/2017
ទឹកធ្លាក់លាក់ខ្លួន   ចំបក់និមនួន   អ្នកពួនក្នុងព្រៃធ្លាក់ពីលើភ្នំ           ដ៏ល្អប្រពៃ       ដីដែននាលៃ                  ...
06/05/2017

ទឹកធ្លាក់លាក់ខ្លួន ចំបក់និមនួន អ្នកពួនក្នុងព្រៃ
ធ្លាក់ពីលើភ្នំ ដ៏ល្អប្រពៃ ដីដែននាលៃ
គិរីរម្យនា។
អ្នកហូរធ្លាក់ផ្លោះ បង្អួតសម្រស់ ទេសចរនានា
ឱ្យគួចចាប់ចិត្ត បបួលគ្នីគ្នា ចរចាលីលា
ចូលមកកំសាន្ត។
(៥/៥/២០១៧)

10/02/2017

ត្បិតមុខមន្រ្តី សេនាបតី ពុំដោយគន្លង
លោភោចង់បាន បំពានរាស្រ្តផង រាស្ត្ររឹងក្ដៅហោង
អង្គឥតអាស្រ័យ ។
រាស្រ្ដដូចមច្ឆា មន្ត្រីសេនា ដូចគង្គានៃ
បើប្រែជាក្ដៅ ក្រៃក្រៅវិស័យ រាស្ត្ររឹងកើតភ័យ
អង្គឥតពំនាក់ ។
មន្ត្រីយោធា បីដូចព្យាគ្ឃា និងពស់ពព្លាក់
រីអស់រាស្រ្តផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ស
យល់ឥតករុណា ។
(ព្រះរាជសម្ភារ,ច្បាប់ត្រីនេតិ)

02/02/2017

អំពីកិរិយាបុត្រ ៣ប្រភេទដែលមានចែងនៅក្នុង ព្រះពុទ្ធសាសនា៖
បុត្រទី១ មានឈ្មោះថា អវជាតិបុត្រ ជាបុត្រដ៏ព្រហើន ខូចកោងកាចដ៏ខ្លាំងអស្ចារ្យ តាំងពីក្មេងអវជាតិបុត្រ មិនចូលចិត្ដរៀនសូត្រសិក្សា ចំណេះវិជ្ជាអ្វីឡើយ ភាពល្ងិតល្ងង់ធ្វើអោយអវជាតិបុត្រ ភ្លេចជាតិកំណើតខ្លួន មិនស្គាល់គុណស្គាល់ទោសអ្វីឡើយ ហើយពោលតែពាក្យអសុរសទ្រគោះបោះបោក ចំពោះមាតាបិតារបស់ខ្លួន ទាំងប្រព្រឹត្ដតែអំពើអាណាចារ្យ បៀនបៀនរំខានដល់អ្នកដទៃឥតឈប់ឈរ។
បុត្រទី២ មានឈ្មោះថា អនុជាតិបុត្រ ជាបុត្រដែលមានចរិកស្លូតបូតសុភាពរាបសា ស្វែងរកការសិក្សារៀនសូត្រគ្រប់ប្រការ ការរៀន សូត្រច្រើន ធ្វើអោយអនុជាតិបុត្រ មានការចេះដឹងវិជ្ជាការក៏ច្រើន ហើយប្រកបកិច្ចការបានយ៉ាងល្អប្រពៃ ព្រោះចេះច្បាប់ដឹងខុសដឹងត្រូវ គោរពដើរតាមគន្លងដំបូន្មានមាតាបិតាជានិច្ច ។
បុត្រទី៣ អតិជាតិបុត្រ ជាបុត្រល្អបំផុត បរិសុទ្ធដោយសីលទាន ហើយដឹកនាំឪពុកម្ដាយអោយចូលទៅរកក្ដីសុខបាន។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សិក្សាអក្សរសាស្ត្រខ្មែរ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to សិក្សាអក្សរសាស្ត្រខ្មែរ:

Shortcuts

Share

Category