សាលាបឋមសិក្សាចំប៉ា Champa Primary School

សាលាបឋមសិក្សាចំប៉ា Champa Primary School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សាលាបឋមសិក្សាចំប៉ា Champa Primary School, School, Chroy Ampil1, Kbal Koh, Chbar Ampov, Phnom Penh.

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ប្រជាពលរដ្ឋទូទាំងរដ្ឋា បានសម្រាកជួបជុំក្រុមគ្រួសារ ទៅ...
02/04/2026

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ ប្រជាពលរដ្ឋទូទាំងរដ្ឋា បានសម្រាកជួបជុំក្រុមគ្រួសារ ទៅដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ហូបអាហារឆ្ងាញ់ៗជាដើម។ ចំណែកឯវីរកងទ័ពយើងវិញ បាននិងកំពុងកាន់កាំភ្លើងជាប់នឹងដៃជានិច្ចដើម្បីការពារទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ។ ពួកគាត់ក៏ចង់មានពេលដូចប្រជាពលរដ្ឋទូទៅដែរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ប៉ុន្តែពួកគាត់មិនអាចទេ ដោយសារតែមានកាតព្វកិច្ចការពារជាតិទឹកដី។

ក្នុងឱកាសនេះ សិស្សានុសិស្សនៃសាលាបឋមសិក្សាចំប៉ា បានសរសេរជាលិខិតដឹងគុណ និងជូនពរដល់លោកពូ លោកអ៊ំ លោកតា ដែលជាវីរកងទ័ពការពារទឹកដីកម្ពុជាផងដែរ។

សូមវត្ថុស័ក្តិសិទ្ធិតាមថែរក្សាវីរកងទ័ពកម្ពុជា ឱ្យមានសុខភាពល្អ មានសុខសុវត្ថិភាព និងឈ្នះអស់មារសត្រូវទាំងពួង៕

ចំប៉ា ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦

សកម្មភាពសិស្សថ្នាក់ទី៣ ធ្វើតេស្តប្រចាំខែមីនាតាមថ្នាលបឋម PLP ដោយមានការសម្របសម្រួលពីលោកគ្រូ ICT និងសិស្សថ្នាក់ទី៥ និងទី៦។ ...
23/03/2026

សកម្មភាពសិស្សថ្នាក់ទី៣ ធ្វើតេស្តប្រចាំខែមីនាតាមថ្នាលបឋម PLP ដោយមានការសម្របសម្រួលពីលោកគ្រូ ICT និងសិស្សថ្នាក់ទី៥ និងទី៦។ ទោះបីជាឧបករណ៍ធ្វើតេស្តតិច (ទូរសព្ទដៃស្មាតហ្វូន) ក៏នៅតែអាចប្រព្រឹត្តទៅបានដែរ។ តែដោយសារប្រព័ន្ធ មានភាពរអាក់រអួល សិស្សខ្លះអាចចូលធ្វើតេស្តបាន សិស្សខ្លះទៀតមិនអាចចូលធ្វើតេស្តបាន។
គ្មានការចាប់ផ្ដើមណា ប្រកបដោយភាពរលូនរហូតនោះទេ អ្វីដែលសំខាន់គឺត្រូវខិតខំបំពេញកិច្ចការទាំងនោះប្រកបដោយឆន្ទៈ មនសិការ និងទំនួលខុសត្រូវបំផុត។
ចំប៉ា ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦

ដីកសិកម្មសាលាចំប៉ា ស្រស់ស្រាយបែបធម្មជាតិ។
02/02/2026

ដីកសិកម្មសាលាចំប៉ា ស្រស់ស្រាយបែបធម្មជាតិ។

Address

Chroy Ampil1, Kbal Koh, Chbar Ampov
Phnom Penh

Website

Alerts

Be the first to know and let us send you an email when សាលាបឋមសិក្សាចំប៉ា Champa Primary School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category