07/03/2026
នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះសាលាបឋមសិក្សាភ្នំខៀវ Phnom Khieu Primary School បានរៀបចំកម្មវិធីលើកទឹកចិត្តសិស្សានុសិស្ស រួមមាន៖
១. ការប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សរៀនពូកែចំណាត់ថ្នាក់លេខ១ ប្រចាំខែកុម្ភៈ។
២. ការប្រគល់ប័ណ្ណសរសើរជូនសិស្សដែលបានប្រឡងតាមថ្នាល PLP (Primary Learning Program)។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមាន គណៈគ្រប់គ្រងសាលា លោកគ្រូ-អ្នកគ្រូ និងគណៈកម្មការទ្រទ្រង់សាលារៀន ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។