29/12/2025
កំហុសដែលឪពុកម្តាយធ្វើ៖ រុញកូនឱ្យឆ្ងាយពីពួកគេដោយពាក្យតែមួយម៉ាត់
ឪពុកម្តាយជាច្រើនឃើញកូនរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរនៅពេលពួកគេឈានដល់អាយុ 9-12 ឆ្នាំ - ជួនកាលឈ្លោះប្រកែកគ្នា ចង់បានឯករាជ្យភាពច្រើនជាង ឬឆាប់ខឹង។ គំនិតដំបូងដែលតែងតែគិតគឺ៖ "កូនខ្ញុំខូចចិត្ត!", "ពួកគេមិនគោរពទេ!"។
ប៉ុន្តែតាមពិតទៅ នេះគឺជាកំហុសដ៏ធំបំផុតមួយដែលយើងអាចធ្វើបាន។ ដោយការដាក់ឈ្មោះអាកប្បកិរិយាទាំងនេះយ៉ាងប្រញាប់ប្រញាល់ថា "មិនគោរព" យើងមើលរំលងអ្វីដែលសំខាន់៖ នេះជារឿយៗគ្រាន់តែជាផ្នែកធម្មតា សូម្បីតែមានសុខភាពល្អ នៃការអភិវឌ្ឍមុនពេលពេញវ័យរបស់កុមារ។ ខួរក្បាលរបស់ពួកគេកំពុងឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន។ ពួកគេកំពុងព្យាយាមយល់ថាពួកគេជានរណា និងប្រឈមនឹងព្រំដែនរបស់ពួកគេដើម្បីស្វែងរកកន្លែងរបស់ពួកគេនៅក្នុងពិភពលោក។
គ្រោះថ្នាក់ពិតប្រាកដនៅទីនេះគឺថា ដោយការដាក់ឈ្មោះនរណាម្នាក់ថា "មិនគោរព" យើងរុញពួកគេចេញដោយអចេតនា។ ពួកគេចាប់ផ្តើមមានអារម្មណ៍ថាមានការយល់ច្រឡំ វិនិច្ឆ័យ និងឯកោ។ ជំនួសឱ្យការទាក់ទងមកយើងនៅពេលដែលពួកគេកំពុងតស៊ូ ពួកគេអាចដកខ្លួនចេញ ទទួលយកស្លាក និងបង្កើតជញ្ជាំងរវាងខ្លួនពួកគេ និងឪពុកម្តាយរបស់ពួកគេ។ ពួកគេត្រូវការយើងបំផុតក្នុងអំឡុងពេលដ៏ច្របូកច្របល់នេះ ទោះបីជាពេលខ្លះពួកគេធ្វើសកម្មភាពដូចជាពួកគេមិនធ្វើក៏ដោយ។
ដូច្នេះតើយើងអាចធ្វើអ្វីខុសគ្នា?
១. ផ្អាកមុនពេលប្រតិកម្ម៖ ដកដង្ហើមវែងៗ។ ជំនួសឱ្យការប្រញាប់ប្រញាល់សន្និដ្ឋាន សូមសង្កេត និងព្យាយាមយល់ពីអ្វីដែលកំពុងកើតឡើងនៅក្រោមផ្ទៃ។
២. មើលឱ្យកាន់តែស៊ីជម្រៅជាងអាកប្បកិរិយា៖ តើវាពិតជាមិនគោរព ឬគ្រាន់តែជាការខកចិត្ត ការភាន់ច្រឡំ ឬការស្រែកទាមទារឯករាជ្យភាពអស់សង្ឃឹម?
៣. ភ្ជាប់ទំនាក់ទំនង កុំប្រញាប់ប្រញាល់កែតម្រូវ៖ ឱ្យកូនរបស់អ្នកដឹងថាអ្នកនៅទីនោះសម្រាប់ពួកគេ ទោះបីជាអ្នកមិនយល់ស្របនឹងសកម្មភាពរបស់ពួកគេក៏ដោយ។ "ម៉ាក់/ប៉ាឃើញអ្នកតូចចិត្ត/សោកសៅ/ខឹង។ តើអ្នកចង់និយាយទេ?"
ចងចាំថា នេះមិនមែនជាពេលវេលាងាយស្រួលសម្រាប់ទាំងអ្នក និងកូនរបស់អ្នកនោះទេ។ ប៉ុន្តែដោយមានការយល់ដឹងបន្តិចបន្តួច និងការអត់ធ្មត់ច្រើន យើងអាចឆ្លងកាត់ដំណាក់កាលនេះជាមួយគ្នា ដោយពង្រឹងទំនាក់ទំនងជំនួសឱ្យការបំផ្លាញវា។
តើអ្នកធ្លាប់មានពេលមួយដែលអ្នកយល់ថាកូនរបស់អ្នកពិបាកយល់ ហើយគិតថាពួកគេ "មិនគោរព" ទេ? តើអ្នកបានធ្វើអ្វីនៅពេលនោះ?
#វ័យជំទង់ #ការយល់ដឹងអំពីកូនរបស់អ្នក #ទំនាក់ទំនងគ្រួសារ #ការចិញ្ចឹមកូន
27/12/2025
"កុំចាំរហូតដល់បុគ្គលិកលាឈប់ ទើបដឹងតម្លៃ"
—————
1» កុំចាំដល់យឺតពេល៖ បណ្តុះ "ទឹកចិត្ត" ស្របពេលបណ្តុះ "ជំនាញ"
👉 បុគ្គលិកមានជំនាញ = ធ្វើការងារដើរ
👉 បុគ្គលិកមានទឹកចិត្ត = ធ្វើឱ្យក្រុមហ៊ុនរីកចម្រើន
2» ទឹកចិត្ត > ជំនាញ ៖ ជំនាញបង្រៀនបានងាយ តែ "ទឹកចិត្ត" (Mindset) ត្រូវប្រើពេលបណ្តុះ។ បុគ្គលិកមានជំនាញតែគ្មានទឹកចិត្ត ធ្វើការត្រឹមបង្គ្រប់កិច្ច តែបើមានទឹកចិត្ត គេនឹងធ្វើលើសពីការរំពឹងទុក។ ❤️🧠
3» លទ្ធផលអស្ចារ្យ ៖ នៅពេលបុគ្គលិកមានទឹកចិត្តស្រឡាញ់ស្ថាប័ន ពួកគេនឹងមានភាពម្ចាស់ការ ស្មោះត្រង់ និងរួមសុខរួមទុក្ខជាមួយក្រុមហ៊ុនជានិច្ច។
08/12/2025
៙ រៀនអត់ធ្មត់បន្តិចទៅ អ្នកនឹងអាចលុបលាងការប្រមាថដ៏ធំមួយនេះបាននៅថ្ងៃណាមួយ ៚
៙ គ្រូល្អ ត្រូវគេគោរព ម្ចាស់មិនល្អ មិនគួរបម្រើគេនោះទេ ៚
៙ គេអាចនឹងសើចចំអកឲ្យអ្នកនៅពេលនេះ ប៉ុន្តែពួកគេនឹងយំវិញនៅពេលដែលអ្នកទទួលបានជោគជ័យ ៚
៙ អំណាចរបស់អ្នក គឺស្ថិតនៅក្នុងចិត្តអ្នកខ្លួនឯង មិនមែនស្ថិតនៅលើមាត់អ្នកដទៃនោះទេ ៚
៙ អ្នកគួរតែសរសើរខ្លួនឯងថា អ្នករឹងមាំពេលមានគេមើលងាយអ្នក ហើយអ្នកនៅតែអាចលើកទឹកចិត្តខ្លួនបាន ដោយស្ងាត់ ៗ ៚
៙ អំណត់ គឺជាអំណាច បើអ្នកអាចទ្រាំការប្រមាថបានប៉ុណ្ណា អ្នកនឹងខ្លាំងប៉ុណ្ណឹង ៚
៙ កុំយំដើម្បីឲ្យគេអាណិតអ្នក តែត្រូវធ្វើឲ្យគេស្គាល់ពីតម្លៃរបស់អ្នកនៅថ្ងៃនេះវិញ ៚
៙ ភាពជោគជ័យ ត្រូវឆ្លងកាត់ការលំបាកច្រើន ឆ្លងកាត់ការប្រមាថមើលងាយច្រើន តែបើអ្នកអាចទ្រាំបាន អ្នកគឺជាអ្នកឈ្នះពិតប្រាកដ ៚
៙ យើងគួរតែចេះអត់ធ្មត់ រៀនទ្រាំនឹងការប្រមាថ តែក៏មិនគួរឲ្យគេមកជិះជាន់លើគំនិតអ្នកឡើយ ៚
៙ ស្គាល់ពីការប្រមាថ ស្មើនឹងទទួលបានភាពជោគជ័យដ៏ធំពាក់កណ្ដាលហើយ ៚
៙ ជីវិត ត្រូវចេះរីករាយ នៅពេលជួបការលំបាក ៚
៙ ក្នុងជីវិត អ្នកត្រូវចេះទុកផ្លូវក្រោយរស់មួយឲ្យខ្លួនឯង ៚
៙ កុំសូវជឿលើពាក្យសម្ដីរបស់អ្នកដទៃច្រើនពេក តែត្រូវជឿលើភ្នែកខ្លួនឯងឲ្យបានច្រើន ៚
៙ កុំសប្បាយភ្លេចខ្លួនដូចជាសត្វរៃ នៅពេលសត្វរៃកំពុងសប្បាយភ្លេចខ្លួន វាមិនដឹងថា មានសត្វកណ្ដូបកំពុងចាំសម្លាប់វានោះទេ ៚
( សុឺម៉ាអ៊ី )
05/12/2025
វិធីបង្កើតសំណាង
1. ហាមាត់ភ្លាមសរសើរគេភ្លាម បើគ្មានអ្វីនិយាយ បិទមាត់ទៅ កុំបង្អាប់គេ
2. បើគេមិនសួរ កុំសូវផ្តល់យោបល់គេច្រើនពេក
3. កុំឆ្លើយរាល់សំណួរដែលគេសួរ សំណួរខ្លះមិនគួរមានចម្លើយទេ
4. ស្អប់គេប៉ុនណាក៏ដោយ ក៏កុំបង្ហាញឱ្យគេដឹងដែរ
5. បើមិនដឹងថាត្រូវនិយាយអ្វីទេ កុំនិយាយអីល្អជាង
6. កិច្ចការដែលខ្លួនមិនច្បាស់កុំធ្វើ ហើយក៏កុំផ្តល់យោបល់ដែរ
7. កុំធ្វើជាមនុស្សឆ្លាតពេក ធ្វើល្ងង់ខ្លះ ទើបលាភរត់មករក
8. កុំសើច ក៏កុំមុខក្រញូវ ធម្មតាៗទៅបានហើយ
11/11/2025
💡យុទ្ធសាស្រ្ត ៧យ៉ាង ក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព
១- ស្វែងយល់ពីធម្មជាតិនៃការងារ
២- ប្រមូលផ្តុំគំនិតដើម្បីរកដំណោះស្រាយ
៣- គិតរកវិធីសាស្ត្រមានប្រសិទ្ធភាពបំផុត
៤- ធ្វើការងារដែលមានលក្ខណៈដូចគ្នាក្នុងពេលជាមួយគ្នា
៥- ចេះបដិសេធរឿងដែលគ្មានប្រយោជន៍
៦- កត់ត្រាទុកប្រសើរជាងការចាំ
៧- ចែករំលែកការងារ និងប្រគល់ការងារដល់ក្រុមការងារ
។ល។ មានអ្វីខ្លះទៀតជួយ command ប្រាប់ផង
Send a message to learn more
02/11/2025
បើអ្នកយល់ពីពាក្យ (អនិច្ចំ-អ្វីៗមិនទៀង) អ្នកនឹងមិនភ្ញាក់ផ្អើលចំពោះរឿងគ្រប់យ៉ាងដែលបានកើតឡើងឡើយ។
ថ្ងៃនេះគេស្រលាញ់ អាចថ្ងៃក្រោយគេស្អប់
ថ្ងៃនេះជួប អាចថ្ងៃណាមួយនឹងបែក ឬ ព្រាត់
ថ្ងៃនេះគេសរសើរ ថ្ងៃក្រោយគេនិន្ទា ឬ តិះដៀល
ថ្ងៃនេះមានសំណាង អាចថ្ងៃណាមួយនឹងស៊យ
ថ្ងៃនេះសប្បាយ ថ្ងៃណាមួយនឹងកើតទុក្ខ។
រឿងគ្រប់យ៉ាងកើតពីហេតុ បើគ្មានហេតុ👉 នោះផលនឹងមិនមានឡើយ។
31/10/2025
💡វិភាគសុភាសិតខ្មែរ៖ ❝ជិះក្របីឆ្លងភក់ ស្រណុកជាងដើរ។❞
ពាក្យថា “ភក់” ប្រៀបធៀបនឹងបញ្ហាផ្ទាល់ខ្លួនរបស់យើងនេះហើយ មិនថាជាបញ្ហាជីវភាពឬបញ្ហាផ្សេងៗទៀតដែលកើតមានក្នុងជីវិតរស់នៅរបស់យើងនោះទេ។ រីឯពាក្យថា “ក្របី” ប្រៀបធៀបនឹងកិច្ចការងារទាំងឡាយណាដែលយើងហាក់មិនចង់ធ្វើ ឬការងារនោះហាក់មិនសមនឹងងសមត្ថភាពរបស់យើង (សំដៅការងារសុចរិត)។
អត្ថន័យនេះចង់បញ្ជាក់ថា បើយើងកំពុងតែទាល់ខ្លាំងជាមួយនឹងជីវភាព ឬជាមួយនឹងបញ្ហាអ្វីមួយ ចូរយើងសម្របខ្លួនធ្វើការងារនោះដើម្បីដោះទាល់មួយគ្រាសិនទៅ។ កុំរើសអើងថ្វី ទោះការងារនោះកម្រិតតូចទាបមិនសមនឹងសមត្ថភាពក្ដី ឬយើងហាក់មិនចង់ធ្វើវាក្ដី យ៉ាងហោចណាស់ទុកវាជាក្របី ដើម្បីជិះឆ្លងភក់ ឬហៅថា ជិះឆ្លងទាល់ឱ្យរួចមួយគ្រាសិនទៅ ប្រសើរជាងដើរឆ្លងភក់ ឬហៅថាដើរកាត់បញ្ហាស្រវារកការងារដែលស័ក្ដិសមនឹងសមត្ថភាពរបស់ខ្លួនឯង ប្រយ័ត្នដើរមិនទាន់ផុតផង ផុងជាប់ជើងរលើងដួលទៅមុខលែងរួច នោះប្រាកដជាអាសាបង់ធំហើយ។
ចិនក៏មានសុភាសិតស្រដៀងនេះដែរ “ជិះលាដើររកសេះ” អ្វីដែលអាចធ្វើឱ្យឆ្ពោះទៅមុខបាន ទោះយឺតបន្តិចក៏ប្រសើរជាងដេកចាំមួយកន្លែង។ ការដែលរំពឹងរង់ចាំតែឱកាសដ៏ស័ក្ដិសមមកដល់ ហើយនឹងបានឈោងចាប់គោលដៅ វាជារឿងប្រថុយប្រថានសុទ្ធសាធ។ ការមើលរំលងឱកាសទីទៃដែលនៅក្បែរខ្លួន នោះបើចុងក្រោយសមដូចការរង់ចាំវាមិនអីទេ តែប្រយ័ត្នចុងក្រោយសូម្បីតែខ្លួនឯងក៏គ្មានកម្លាំងឡើងលើខ្នងលាផងនោះ។
“កម្លាំង ប្រាជ្ញា ស្មារតី ឃ្លាន” ចំណុចទាំង៤នេះពេលវេលាស៊ីវាជារៀងរាល់ម៉ោង និងជារៀងរាល់ថ្ងៃ បើយើងមិនព្រមធ្វើអ្វីមួយដើម្បីផ្គត់ផ្គង់វាទេ ហើយបើយើងនៅតែដេករង់ចាំឱកាសល្អ ឬរង់ចាំការងារល្អដែលសមនឹងសមត្ថភាព នោះពេលវេលានឹងស៊ីចំណុចទាំង៤នេះរបស់យើង ឱ្យខ្សោះដួលរលំជាមិនខាន។ លទ្ធផលចុងក្រោយកុំថាឡើយជិះក្របីឆ្លងភក់ បើទោះជាជិះយន្ដហោះឆ្លងភក់ទៅទៀត ក៏យើងមិនមានកម្លាំងកំហែងឡើងជិះវាផង។
25/09/2025
ចែករំលែកទស្សនៈគំនិតល្អៗ
១. និយាយបំបាក់ទឹកចិត្ត → ពួកគេមិនដែលនិយាយដើម្បីលើកទឹកចិត្តទេ តែក្នុងមាត់ពោរពេញដោយពាក្យ ធ្វើឲ្យអ្នកសង្ស័យខ្លួនឯង។
២. រីករាយពេលអ្នកបរាជ័យ → ពួកគេអស់សំណើចពេលអ្នកមានទុក្ខ ប៉ុន្តែពេលអ្នករីកចម្រើន ពួកគេតែងស្ងៀមស្ងាត់។
៣. ប្រើអ្នកជាឧបករណ៍ → ពួកគេគិតតែអំពីអត្ថប្រយោជន៍ផ្ទាល់ខ្លួន ហើយទាមទារឲ្យអ្នកបំពេញតម្រូវការរបស់ពួកគេ។
៤. បន្ថយតម្លៃអ្នកជានិច្ច → មិនថាអ្នកព្យាយាមប៉ុណ្ណា ពួកគេតែងធ្វើឲ្យអ្នកមានអារម្មណ៍ថា “ខ្ញុំមិនល្អគ្រប់គ្រាន់”។
៥. នាំតែថាមពលអវិជ្ជមាន → ពួកគេពោរពេញដោយការត្អូញត្អែរ ការបង្ខូច និងពាក្យបដិសេធ ស្នាក់នៅជាមួយពួកគេតែប៉ុន្មាន នឹងធ្វើឲ្យចិត្តអ្នកធ្លាក់ចុះ។
៦. មិនចេះទទួលស្គាល់កំហុស → មិនថាកំហុសធំតូចប៉ុណ្ណា ពួកគេតែងប្តូរទៅចោទអ្នក ឬអ្នកដទៃជានិច្ច។
៧. បង្កប់មុខជាមិត្ត ប៉ុន្តែជាខ្មាំង→ ពួកគេអាចនិយាយថា “ខ្ញុំស្រលាញ់អ្នក” ប៉ុន្តែសកម្មភាពពិតប្រាកដ គឺប៉ះពាល់និងបំផ្លាញអ្នក។
💡ការស្គាល់ និងចេះដើរចេញពីមនុស្សបែបនេះ គឺជាការពារទ្រព្យសម្បត្តិដ៏ថ្លៃបំផុតក្នុងជីវិតគឺ ចិត្ត និងថាមពលរបស់អ្នក។
17/09/2025
បកស្រាយសុភាសិត៖ « គោ១ក៏យប់ គោ១០ក៏ល្ងាច »
បរិយាយន័យចំ៖
និយាយចំពោះអ្នកមើលគោ ឬឃ្វាលគោ ជាទូទៅសត្វគោវាស៊ីចំណីខុសពីសត្វឯទៀត ខុសត្រង់ថាសត្វខ្លះវាស៊ីចំណីម្ដងៗ វាត្រូវការចំណាយពេលតែប៉ុន្មាននាទីប៉ុណ្ណោះ គឺឆ្អែតពេញកន្លះថ្ងៃ តែសត្វគោវិញវាស៊ីតាំងពីព្រឹករហូតដល់ល្ងាចទើបវាឆ្អែត ដូច្នេះចំពោះអ្នកឃ្វាលគោ គាត់ក៏ត្រូវចំណាយពេលដើរឃ្វាល តាំងពីព្រឹករហូតទល់ល្ងាចដូចគ្នា។ ចុះបើជ្រុលជាចំណាយពេលដើរឃ្វាលវាពេញមួយថ្ងៃដដែល តើយើងគួរដើរឃ្វាលវាត្រឹមតែ១ក្បាលទេឬ? ទោះឃ្វាល១ក្បាលក៏ពីព្រឹកទល់ល្ងាច ទោះ២ក្បាលក៏ទល់ល្ងាច ទោះ៣ក្បាលក៏ទល់ល្ងាច អ៊ីចឹងឃ្វាលវាឱ្យបាន១០ក្បាលតែម្ដងទៅចំណេញច្រើនជាង។
ដំណើររឿងន័យត្រង់ខាងលើចង់អប់រំយើងថា៖
គ្រប់កិច្ចការងាររកស៊ី ឬជំនួញជួញដូរអ្វីមួយ បើជ្រុលជារវល់ជាមួយវាពេញមួយថ្ងៃហើយនោះ គួរតែធ្វើវាឱ្យបានច្រើនមុខតែម្ដងទៅទើបវាចំណេញច្រើន។ ឧទាហរណ៍៖ អ៊ំស្រីម្នាក់គាត់អង្គុយលក់សាច់គោពីព្រឹកទល់ល្ងាច គាត់លក់សាច់គោតែមួយមុខគត់ បន្លែ ត្រី ឬគ្រឿងទេសអ្វីផ្សេងៗគាត់មិនខ្ចីយកមកលក់ បែបនេះមិនខុសពីការចំណាយពេលពេញមួយថ្ងៃដើម្បីដើរឃ្វាលគោត្រឹមតែ១ក្បាលនោះទេ នេះជាអត្ថន័យពាក្យថា « គោ១ក៏យប់ គោ១០ក៏ល្ងាច »។
បកស្រាយឡើងវិញដោយ ៖ សុភាសិត កាព្យខ្មែរ