05/05/2026
តេីអ្វីទៅជាយន្តការផ្សះផ្សារដោយចាប់បង្ខំ?
ជូនបងប្អូនជនរួមជាតិជាទីស្រលាញ់។
ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ រឺមួយក៏យើងអាចហៅថា (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ បន្ទាប់ពីភាគីថៃបានប្រកាសជាផ្លូវការ សម្រេចដកខ្លួនដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ រឺហៅកាត់ថា MOU 2001 (ឬដែលភាគីថៃហៅថា MOU44) ។
ជាង25ឆ្នាំកន្លងមកនេះ អនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃ MOU2001 បានដើរតួនាទីយ៉ាងសំខាន់ ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ដែលបានឯកភាពគ្នា សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា ហើយការចូលជាធរមាននៃអនុស្សរណៈនៃការយោគយល់គ្នានេះ បញ្ជាក់អោយឃើញអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការ និងសុច្ឆន្ទៈទៅវិញទៅមក។
ជាការសោកស្តាយ ដែលភាគីថៃបានសម្រេចដកខ្លួនជាឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ ហើយសម្រាប់កម្ពុជាយើងតែងតែផ្តល់លទ្ធភាពទៅដល់យន្តការទ្វេភាគី ដែលស្របទៅនឹងតាមអនុស្សរណៈនៃការយោគយល់គ្នាមួយនេះ។ ការដកខ្លួន ដោយឯកតោភាគីចេញពីអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការបោះបង់ចោលកិច្ចព្រមព្រៀងទ្វេរភាគីតែមួយគត់ ដែលបង្កើតអោយមានក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលភាគីទាំងពីរបានពឹងផ្អែក និងប្រើប្រាស់ជាង ២ទស្សវត្សន៍កន្លងមកនេះ។
ក្នុងករណីនេះ ក្នុងនាមជារដ្ឋដែលគោរព និងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី កម្ពុជាពុំមានជម្រើសអ្វីក្រៅពីពឹងផ្អែកទៅលើច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ ជាពិសេសយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) ដែលបង្កើតឡើងក្រោមអនុសញ្ញាមួយនេះនោះទេ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់បញ្ជាក់បន្តិចដែរថា យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation) គឺត្រូវបានបង្កើតឡើងដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីជួយទៅដល់រដ្ឋភាគី ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី និងស្របទៅតាមច្បាប់អន្តរជាតិ។ ការសម្រេចចិត្តរបស់កម្ពុជា គឺឆ្លុះបញ្ចាំងអោយឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើង ដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយ ដោយយុត្តិធម៌ដែលយូរអង្វែង ហើយស្របទៅតាមច្បាប់អន្តរជាតិ ដែលនឹងអនុញ្ញាតអោយប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាព ស្ថេរភាព និងសេចក្តីសុខ។
Dear Compatriots,
Today, the Royal Government of Cambodia has decided to pursue the mechanism of Compulsory Conciliation under United Nations Convention on the Law of the Sea (UNCLOS) in order to find a peaceful resolution based on international law for maritime overlapping claim area between Cambodia and Thailand, after Thailand has officially declared the unilateral withdrawal from the Memorandum of Understanding between Cambodia and Thailand, also known as the MOU 2001 (Thai reference as MOU44).
For more than 25 years, this Memorandum of Understanding has played a crucial role as a mutually agreed bilateral framework for both sides to address overlapping maritime claims. The entry into force of this Memorandum of Understanding reflects the spirit of cooperation and mutual goodwill.
It is regretful that Thailand has decided to unilaterally withdraw from this Memorandum of Understanding. For Cambodia, we have always given priority to bilateral mechanisms in line with this Memorandum of Understanding for dealing with our overlapping maritime area. This unilateral withdrawal from this Memorandum of Understanding would reject the only bilateral agreement, which constitutes the only bilateral framework that both parties have relied upon for more than two decades.
In this case, as a state that firmly respects and adheres to international law and the peaceful settlement of disputes, Cambodia would be left with no choice but to rely upon international law and the United Nations Convention on the Law of the Sea (UNCLOS), particularly the mechanism of Compulsory Conciliation under this Convention.
Taking this opportunity, I would like to clarify that this mechanism of Compulsory Conciliation is established by the UNCLOS to assist state parties in resolving disputes peacefully in accordance with international law. Therefore, Cambodia’s decision reflects our sincere hope that both countries can reach a just and lasting solution in line with international law, allowing our peoples to live together in peace, stability, and harmony.
#ហ៊ុនម៉ាណែត
#កម្ពុជា
05/05/2026
អបអរសាទរព្រះរាជពីធីបុណ្យច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យដែលខ្មែរយើងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងន័យរំលឹកដល់រដូវធ្វើស្រែចម្ការ និងដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្មនាឆ្នាំខាងមុខ។
30/04/2026
អបអរសាទរខួបទី២៧ឆ្នាំ (៣០ មេសា ១៩៩៩ - ៣០ មេសា ២០២៦) នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា
30/04/2026
ឧត្តមភាពនៃការអប់រំ និងឱកាសជោគជ័យ នៅមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច-PPIU
តើប្អូនៗចង់ក្លាយជាអ្នកច្បាប់ វិភាគគតិយុត្តិឆ្នើម ឬអ្នកដឹកនាំប្រកបដោយជំនាញមែនទេ? សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អនាគតរបស់ប្អូនៗ!
🎓 ជំនាញឯកទេសទាំង ៥ របស់យើង៖
១. នីតិសាស្ត្រ (Law)
២. រដ្ឋបាលសាធារណៈ (Public Administration)
៣. ទំនាក់ទំនងអន្តរជាតិ (International Relations)
៤. អភិវឌ្ឍន៍សេដ្ឋកិច្ច (Economic Development)
៥. ធនាគារ និងហិរញ្ញវត្ថុ (Banking & Finance)
✨ ហេតុអ្វីត្រូវជ្រើសរើសសិក្សានៅ PPIU?
📍 កម្មវិធីសិក្សាស៊ីជម្រៅ៖ ផ្នែកនីតិសាស្ត្រត្រូវបានសម្រិតសម្រាំងយ៉ាងពិសេស ដោយផ្តោតលើការសិក្សាក្រម ច្បាប់ជាតិ និងច្បាប់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពវិភាគគតិយុត្តិឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
📍 ការរៀនសូត្រតាមរយៈការអនុវត្ត (Practice-Based Learning):
• សវនាការប្រឌិត (Moot Court): អនុវត្តការជម្រះក្តីជាទៀងទាត់ក្នុងបន្ទប់សវនាការគំរូ។
• កិច្ចប្រជុំកំពូលអាស៊ានប្រឌិត (Model ASEAN Summit): ពង្រឹងជំនាញចរចា និងការទូត។
• ទស្សនកិច្ចសិក្សា៖ ចុះស្វែងយល់ផ្ទាល់នៅតាមតុលាការគ្រប់ជាន់ថ្នាក់ និងស្ថាប័នរដ្ឋសំខាន់ៗ។
📍 ប្រព័ន្ធសិក្សាទំនើប និងឆាប់រហ័ស៖ អនុវត្តតាម ប្រព័ន្ធក្រេឌីត (Credit System) ដែលផ្តល់ភាពបត់បែន និងអនុញ្ញាតឱ្យនិស្សិតអាចបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រប្រកបដោយគុណភាព ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ។
📍 ឱកាសអភិវឌ្ឍន៍ខ្លួនជាសកល៖ និស្សិតនឹងទទួលបានឱកាសផ្លាស់ប្តូរការសិក្សានៅក្រៅប្រទេស (Exchange Programs) ការចុះហាត់ការនៅតាមស្ថាប័នដៃគូ និងការចូលរួមក្នុងសកម្មភាពសហគមន៍យ៉ាងសម្បូរបែប។
📢 ចូលរៀនជាមួយ PPIU ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងវិជ្ជាជីវៈឱ្យកាន់តែរឹងមាំ!
📚សិក្សាតាមប្រព័ន្ធក្រេឌីត (Fully Credit System) កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្ររង
🔸វគ្គសិក្សាថ្មី៖ ចូលរៀនថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦
🔸ទទួលចុះឈ្មោះចូលរៀនពីពេលនេះតទៅ!
☎️ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
071 333 6777 / 023 999 906
016 853 023 / 017 300 824
29/04/2026
សេចក្ដីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា!
17/04/2026
Ready to see the world while you study? ✈️🌍
Join us for an inspiring session on "What are the Benefits of Studying Abroad?" Hear directly from our faculty and alumni about how an international education can change your life and career!
📅 Mark Your Calendar:
Date:24 April 2026
Time: 9:30 AM – 11:00 AM
Location: 5th Floor, Hall 5, PPIU
🔗 Register Now: Scan the QR code in the image to save your seat!
14/04/2026
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មហាសង្ក្រាន្ត ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងបុគ្គលិកនៃមហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជោគជ័យគ្រប់ភារកិច្ច និងសូមឱ្យទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សួស្តីឆ្នាំថ្មី! សូមឱ្យឆ្នាំថ្មីនេះ នាំមកនូវភាពរីកចម្រើន និងវិបុលភាពជានិរន្តរ៍។
13/04/2026
តស់! ត្រៀមក្លាយជាជេីងឯកក្រោយចូលឆ្នាំថ្មីរួច😊
ឱកាសបង្ហាញសមត្ថភាព និងទេពកោសល្យក្នុងការនិយាយជាសាធារណៈបានមកដល់ហើយ!
សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសរៀបចំកម្មវិធី «ការប្រកួតប្រជែងជើងឯកនិយាយជាសាធារណៈ PPIU ឆ្នាំ២០២៦»។
ប្រសិនបើអ្នកជាយុវជនដែលមានចំណង់ចំណូលចិត្តក្នុងការស្រាវជ្រាវ និងចង់ចែករំលែកទស្សនៈល្អៗ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ!
លក្ខខណ្ឌនៃការចូលរួម៖
• ជានិស្សិតកំពុងសិក្សានៅ PPIU
• មានពេលវេលាគ្រប់គ្រាន់សម្រាប់វគ្គប្រកួតទាំង ៣ ជុំ (វគ្គជម្រុះជុំទី១, វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ, និងវគ្គផ្តាច់ព្រ័ត្រ)
• មានឆន្ទៈខ្ពស់ក្នុងការនិយាយជាសាធារណៈ
បញ្ជាក់៖ ការប្រកួតប្រជែងនេះ នឹងរៀបចំជាភាសាខ្មែរ!
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៦
ព័ត៌មានបន្ថែម៖ សូមទាក់ទងមកកាន់លេខ ០១៥ ២៤៥ ៣៥០
សូមចុចលើ link នេះដើម្បីចុះឈ្មោះចូលរួម៖ https://forms.gle/9UUZkTj7xHYERFMu9
មកចូលរួមទាំងអស់គ្នា ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ជើងឯក! 🏆
09/04/2026
On 4 April 2026, two groups of students at PPIU's Faculty of Law and Economics shared two crucial topics: Rights to Expression in Cambodia — its importance, the challenges, and efforts to promote — and Women’s Rights in Cambodia — improvements, challenges, and promotion.
The sessions are aimed at boosting students' academic research and sharing their findings among classmates. The discussions highlighted how freedom of expression underpins democracy, accountability, and social progress, while noting some challenges. It also covered gains for women in education and health alongside ongoing issues such as gender-based violence, economic marginalization, and underrepresentation in leadership.
The event fostered lively debate, collaboration, and a team commitment to producing research as a part of their term requirement.
; ; ;