26/05/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ Faculty of Education, Arts, and Humanities
”ថ្ងៃនេះ ជាគ្រូបង្រៀន ថ្ងៃស្អែក ជាអ្នកដឹកនាំ”
26/05/2026
26/05/2026
វេទិកាចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាន ស្តីពី “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនឆ្នាំ២០២៧ (SSEAYP)" នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)
=======================
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា រៀបចំវេទិកាចែករំលែកចំណេះដឹង បទពិសោធ និងព័ត៌មាន ស្តីពី “កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនឆ្នាំ២០២៧ (SSEAYP)” ក្រោមអធិបតីភាព លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អមដំណើរដោយ ឯកឧត្តមបណ្ឌិត រស់ ប៉ារ៉ាឌី សាកលវិទ្យាធិការរង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្ត្រ ក៏ដូចជាមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិត យុវជនស្ម័គ្រចិត្ត ស.ស.យ.ក. កាយរឹទ្ធិជាតិកម្ពុជា និងកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណជាង ២៥០នាក់។
គោលបំណងសំខាន់នៃកម្មវិធីនារសៀលនេះ គឺដើម្បីផ្សព្វផ្សាយអំពីព័ត៌មាននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនឆ្នាំ២០២៧ ចែករំលែក នូវបទពិសោធ ចំណេះដឹងព្រមទាំងប្រធានបទពាក់ព័ន្ធ។ លើសពីនេះទៅទៀត វាជាឱកាសមួយដ៏ល្អសម្រាប់ប្អូនៗនិស្សិតទាំងអស់គ្នាក្នុងការសិក្សាស្វែងយល់អំពីនីតិវិធីនៃការជ្រើសរើស បទពិសោធជាក់ស្តែងនៃការចូលរួម ព្រមទាំងការកសាងសមត្ថភាព រៀនចេះធ្វើការងារជាក្រុម ការយោគយល់ និងអធ្យាស្រ័យ ការចែករំលែកនូវវប្បធម៌ ប្រពៃណី សាសនា និងត្រៀមខ្លួន ដើម្បីក្លាយជា យុវទូតសុឆន្ទៈ ដែលកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៧ខាងមុខនេះ។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។
26/05/2026
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ ដែលនឹងប្រព្រឹត្តទៅនៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ - The 25th AIPA Roadshow in Cambodia at BELTEI International University»
=======================
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មានកិត្តិយសដ៏ឧត្តុង្គឧត្តម នឹងទទួលស្វាគមន៍វត្តមានរបស់ថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានអាយប៉ា (AIPA) ដឹកនាំដោយ លោកស្រី Putri Maha Lima អគ្គលេខាធិការរងអាយប៉ា ដើម្បីរៀបចំ «កម្មវិធី AIPA Roadshow លើកទី២៥» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) និងផ្សាយបន្តផ្ទាល់តាមប្រព័ន្ធ Zoom ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។
កម្មវិធី AIPA Roadshow លើកទី២៥ នេះ ត្រូវបានសហការរៀបចំឡើងដោយ លេខាធិការដ្ឋានអន្តរសភាអាស៊ាន (AIPA) ជាមួយនឹង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលនឹងផ្តល់ឱកាសចូលរួម ជូនដល់និស្សិតប៊ែលធី សរុបប្រមាណជាង ២,០០០នាក់៕
————————
Congratulations! The 25th AIPA Roadshow in Cambodia at BELTEI International University
=======================
BELTEI International University has a great honor to welcome the AIPA delegation led by Ms. Putri Maha Lima, Deputy Secretary-General of the ASEAN Inter-Parliamentary Assembly (AIPA), to host the 25th AIPA Roadshow in Cambodia.
The event will take place on May 27, 2026, at BELTEI International University, Campus 2 (Chom Chao Flyover) and livestream to Campus 1 (Toul Sleng).
The 25th AIPA Roadshow is co-organized by the AIPA Secretariat in collaboration with BELTEI International University and will provide an opportunity for more than 2,000 BELTEI International University students to participate.
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
360
Phnom Penh
12304
Opening Hours
| Monday | 07:30 - 19:30 |
| Tuesday | 07:30 - 19:30 |
| Wednesday | 07:30 - 19:30 |
| Thursday | 07:30 - 19:30 |
| Friday | 07:30 - 19:30 |
| Saturday | 07:30 - 17:30 |
| Sunday | 07:30 - 17:30 |