VD Education

VD Education Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from VD Education, Educational consultant, Phnom Penh.

សូមស្វាគមន៍មកកាន់ផេក

VD Education

​ សូមជួយ​ចុច​ Like Follow និង​ Share ម្នាក់មួយផង​
​ ដេីម្បីចែករំលែកចំណេះដឹងនិងទទួលបានវីឌិអូថ្មីៗជារៀងរាល់ថ្ងៃ។

​ សូមអរគុណសម្រាប់ការគាំទ្រ។

ស្រីសិខរីស្វរ
07/02/2026

ស្រីសិខរីស្វរ

♦️អ្នកប្រាជ្ញ តែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា ហើយតែងស្រឡាញ់មនុស្សដូចគ្នា ព្រមទាំងមិនចេះលាក់លៀមនូវអ្វីៗដែលនាំឱ្យប្រសើរដល់អ្...
02/02/2026

♦️អ្នកប្រាជ្ញ តែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា ហើយតែងស្រឡាញ់មនុស្សដូចគ្នា ព្រមទាំងមិនចេះលាក់លៀមនូវអ្វីៗដែលនាំឱ្យប្រសើរដល់អ្នកដទៃ និងនាំអ្នកផងឱ្យឈានទៅរកសេចក្ដីចម្រើន។

♦️ជីវិតរាល់រូបខ្លីណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។
♦️ឃើញគេថ្កុំថ្កើង កុំចង់ចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែក៏មិនត្រូវបន្ធូរបន្ថយព្យាយាមដែរ។
♦️កុំថ្កោលទោសគេដោយពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំ ធ្វេសប្រហែសពាក្យសម្ដី នាំឱ្យមានភ័យដល់អាត្មា។
♦️ស័ក្ដិពុំស្មើយស អ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា។
━━━✥◈✥━━━

02/02/2026

゚viralシalシ

14/01/2026

បួនយ៉ាងសម្រាប់ពិចារណា

11/01/2026

អ្នកណាពោលពាក្យបញ្ជោរឱ្យសប្បាយចិត្ត អ្នកនោះមិនមែនជាទីប្រឹក្សាឡើយ គឺជាសត្រូវ។
゚viralシalシ

11/01/2026

"ផល៣យ៉ាងនៃសង្គ្រាម"

10/01/2026

"អ្នកមានប្រាជ្ញា"
អ្នកមានប្រាជ្ញា គួរតែចេះបង្រួញខ្លួនដូចជាអណ្ដើកក្នុងគ្រាអាសន្ន ទោះត្រូវរងការវាយប្រហារក៏ត្រូវចេះអត់ធ្មត់ ប៉ុន្តែត្រូវចេះងើបឡើងវាយបកវិញដូចជាពស់វែក នៅពេលដល់ពេលវេលាសមគួរ។

♦️អ្នកប្រាជ្ញ គប្បីរំលាយសង្គ្រាមដែលមកដល់ដោយប្រើឧបាយផ្សេងៗ ព្រោះជ័យជម្នះក្នុងសង្គ្រាមមិនមានភាពទៀងទាត់ឡើយ ហេតុនេះមិនត្រូវស្ទុះចូលទៅប្រឡូកដោយការប្រថុយប្រថាននោះទេ។

♦️ក្បួនច្បាប់ឯណាដែលប្រដៅឱ្យយើងទៅធ្វើសង្គ្រាមតតាំងជាមួយសត្រូវដែលមានកម្លាំងខ្លាំងក្លាជាងយើងខ្លាំងពេកនោះឡើយ។ ចូរមើលចុះ! សូម្បីតែពពកដ៏ធំធេង ក៏មិនដែលហោះច្រាសទិសខ្យល់បក់ខ្លាំងនោះដែរ។

♦️មិនត្រូវចងសម្ព័ន្ធមិត្រពិតមែនជាមួយសត្រូវឡើយ ទោះបីជាការចរចានោះហាក់ដូចជាល្អយ៉ាងណាក៏ដោយ ព្រោះទឹក ទោះបីដាំឱ្យក្ដៅយ៉ាងណាក៏ដោយ ក៏វានៅតែអាចពន្លត់ភ្លើងបានជានិច្ច។

10/01/2026

ជ័យជម្នះក្នុងសង្គ្រាមសម្រាប់មនុស្សដែលកំពុងច្បាំងគ្នា គឺមិនទាន់ដឹងច្បាស់ឡើយ ព្រោះហេតុនេះ បុគ្គលគប្បីធ្វើសង្គ្រាមលុះត្រាតែបានប្រើប្រាស់ឧបាយ ៣ យ៉ាងដំបូង (សាមៈ សម្រុះសម្រួល ឬ បញ្ចុះបញ្ចូល, ទានៈ សូកប៉ាន់ ឬ ទិញទឹកចិត្ត, ភេទៈ បំបែកបំបាក់) រួចអស់ហើយតែមិនបានផល។

♦️ បុគ្គលដែលងងឹតភ្នែកដោយសារមានមានៈខ្លាំងពេក ហើយមិនព្រមចរចាសន្តិភាព ទោះមានកម្លាំងស្មើនឹងសត្រូវក៏ដោយ ក៏គង់នឹងត្រូវវិនាស ដូចជាឆ្នាំងដីដែលមិនទាន់ដុត ប៉ះទង្គិចនឹងឆ្នាំងដីដូចគ្នា រមែងត្រូវបែកខ្ទេចជាមិនខាន។

♦️ ការធ្វើសង្គ្រាមរវាងអ្នកទន់ខ្សោយ និងអ្នកមានកម្លាំងខ្លាំង គឺនាំមកនូវសេចក្ដីស្លាប់ដល់អ្នកទន់ខ្សោយតែប៉ុណ្ណោះ ដូចជាការយកឆ្នាំងដីទៅបោកនឹងថ្ម គឺមានតែឆ្នាំងដីទេដែលត្រូវបែក។

ដកស្រង់ពីសៀវភៅបញ្ចតន្ត្រៈ (Panchatantra) ឬ គោលការណ៍ ៥ យ៉ាង
゚viralシalシ

09/01/2026

ចំពោះសត្រូវដែលមានកម្លាំងខ្លាំងក្លា បុគ្គលគួរតែចេះឱនលំទោន រួចចាំវាយបកវិញនៅពេលមានឱកាស កាលបើធ្វើបានដូច្នោះ ទ្រព្យសម្បត្តិ និងជ័យជម្នះមិនរត់ទៅណាឡើយ គឺប្រៀបដូចជាខ្សែទឹកដែលហូរចុះទៅរកទីទាបជានិច្ចដូច្នោះឯង។

♦️សត្រូវដែលជាអ្នកមានសច្ចៈ កាន់ធម៌ មកពីត្រកូលខ្ពង់ខ្ពស់ មានបងប្អូនច្រើន មានកម្លាំងខ្លាំង និងធ្លាប់ឈ្នះសង្គ្រាមជាច្រើនដង បុគ្គលគប្បីធ្វើសន្ធិ (ចរចាសន្តិភាព) ជាមួយគេប្រសើរជាង។

♦️ប្រសិនបើដឹងថាជីវិតកំពុងស្ថិតក្នុងគ្រោះថ្នាក់ បុគ្គលគប្បីធ្វើសន្ធិភាពជាមួយសត្រូវ ទោះបីជាសត្រូវនោះជាមនុស្សអាក្រក់ក៏ដោយ ព្រោះថាដរាបណាជីវិតនៅគង់វង្ស រាល់អ្វីៗទាំងអស់ក៏អាចរក្សាបានដែរ។

♦️ កាលបើបុគ្គលណាដែលធ្លាប់សម្រេចបានជ័យជម្នះក្នុងសមរភូមិជាច្រើនលើកច្រើនសា ចាប់ផ្ដើមធ្វើការចរចាសន្តិភាព (សន្ធិ) នោះពួកសត្រូវដទៃទៀតនឹងប្រញាប់ប្រញាល់ចូលមកចុះចូលនៅក្រោមអំណាចរបស់បុគ្គលនោះជាមិនខាន ដោយសារតែខ្លាចរអាបារមី និងឥទ្ធិពលនៃជ័យជម្នះពីមុនៗរបស់គេ។

゚viralシal

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when VD Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share