20/05/2026
Sometimes, one good book can change the course of our lives.
edu is created to advertise books translated from English into Khmer, but also to recommend some good books that can change someone's life if read.
20/05/2026
19/05/2026
ជំនាញសម្រេចគោលដៅជីវិត
គំនិតសំខាន់ៗ៖
- ចំណង់ជាចំណុចចាប់ផ្តើមនៃភាពជោគជ័យ
- ការសម្រេចកិច្ចការ គឺជាជំនាញ
- រៀនប្រើប្រាស់អារម្មណ៍មកសម្រេចអ្វីដែលអ្នកចង់បាន
===================
#ជំនាញសម្រេចគោលដៅជីវិត
ជំនាញដ៏អស្ចារ្យបំផុតដែលអ្នកគួរបណ្តុះសម្រាប់ខ្លួនឯង គឺជំនាញ
នៃការសម្រេចគោលដៅដែលអ្នកបានកំណត់។ ការកំណត់
គោលដៅមិនពិបាកនោះឡើយ តែអ្វីដែលពិបាកពិតប្រាកដ គឺការ
សម្រេចគោលដៅនោះ! មនុស្សជោគជ័យនិងមនុស្សធម្មតាមាន
សមត្ថភាពដូចគ្នាក្នុងការកំណត់គោលដៅ ឬពេលខ្លះគេកំណត់
គោលដៅដូចគ្នាថែមទៀតផង ប៉ុន្តែមានតែមនុស្សជោគជ័យទេ
ដែលអាចដើរទៅដល់ចំណុចនោះ។ តើអ្នកធ្លាប់គិតថា វាមកពី
ហេតុអ្វីដែរឬទេ? សម្រាប់ខ្ញុំ វាតែងតែធ្វើឱ្យខ្ញុំងឿងឆ្ងល់ខ្លាំង
ណាស់! ក្រោយមក ទើបខ្ញុំដឹងថា មនុស្សជោគជ័យមិនត្រឹមតែចេះ
កំណត់អ្វីដែលគេចង់បានឡើយ តែកាន់តែពិសេស គឺគេមាន
ជំនាញខ្ពស់ក្នុងការសម្រេចរបស់ទាំងអស់នោះ។
ការសម្រេចអ្វីមួយ គឺជាជំនាញ។ វាមិនមែនកើតឡើងដោយចៃដន្យ
នោះទេ។ ការគ្មានជំនាញនេះ អ្នកអាចជួបការបរាជ័យលើកិច្ចការ
មួយហើយមួយទៀត រហូតដល់បាក់ទឹកចិត្ត រួចបោះបង់ ព្រោះអ្នក
មើលទៅហាក់បីដូចជាមនុស្សដែលដើរទៅកាន់គោលដៅដោយដៃ
ទទេ។ ផ្ទុយមកវិញ ការចេះជំនាញនេះ អ្នកនឹងអាចសម្រេចកិច្ចការ
ជាបន្តបន្ទាប់ ប្រៀបដូចជាកសិករដើរបេះផ្លែឈើដាក់ក្នុងកន្ត្រក់មួយ
ហើយមួយទៀត។ មនុស្សជុំវិញនឹងមើលមកអ្នក ថាជាមនុស្ស
អច្ឆរិយ ព្រោះគេមិនដែលឃើញអ្នកខកខានគោលដៅដែលអ្នកបាន
កំណត់ឡើយ។ ប៉ុន្តែតាមពិត អ្នកគ្រាន់តែជាមនុស្សដែលចេះ
សម្រេចកិច្ចការតែប៉ុណ្ណោះ។ អ្នកគ្រាន់តែមានយុទ្ធសាស្រ្តក្នុងការ
សម្រេចរបស់ដែលអ្នកចង់បានតែប៉ុណ្ណោះ។ ជំនាញសម្រេចកិច្ចការ
អាចធ្វើឱ្យអ្នកមានប្រៀបខ្លាំងមែនទែន លើអ្នកដទៃនិងលើ
កាលៈទេសៈ។ លោក Brian Tracy មានពាក្យល្បីល្បាញមួយ
“What you have depends on what you are capable
of.”។ ដូច្នេះ នេះជាសំណួរដែលគួរឱ្យចាប់អារម្មណ៍បំផុត៖ “តើខ្ញុំ
ត្រូវតែជាមនុស្សបែបណាទើបអាចសម្រេចគោលដៅរបស់ខ្ញុំ?”
អ្នកឃើញទេ? វាមិនមែន “តើខ្ញុំត្រូវធ្វើអ្វីខ្លះ?” នោះទេ តែវាគឺ
“តើខ្ញុំត្រូវមានសមត្ថភាពអ្វីខ្លះ?”។ អ្វីៗដែលអ្នកត្រូវធ្វើ គឺគ្រាន់តែ
ជាបញ្ជីសកម្មភាព ឬ To-do-list តែប៉ុណ្ណោះ។ ប៉ុន្តែការអាចធ្វើ
សកម្មភាពទាំងនោះបាន វាគឺជា “សមត្ថភាព” ហើយវាមាន
សារៈសំខាន់ជាង “បញ្ជីសកម្មភាព” ទៅទៀត។ អ្នកគួរផ្តោតលើ
ការកសាងសមត្ថភាពរបស់ខ្លួនឱ្យបានច្រើនបំផុតតាមតែអាចធ្វើ
បាន។ មធ្យោបាយល្អមួយដើម្បីធ្វើបែបនេះ គឺការរៀនជំនាញ
ហើយជំនាញសំខាន់បំផុតដែលអ្នកត្រូវមានគឺ ជំនាញសម្រេច
គោលដៅ ។
នេះជាជំនាញមួយដើម្បីសម្រេចអ្វីៗដែលអ្នកចង់បាន ៖ ការបង្កាត់
និងរក្សាភ្លើងចំណង់។ វាស្តាប់មើលទៅសាមញ្ញមែនទែន ប៉ុន្តែវាជា
អាថ៌កំបាំងរបស់មនុស្សជោគជ័យ។ អ្នកត្រូវតែមានសមត្ថភាព
បណ្តុះភ្លើងចំណង់ ហើយរក្សាចំហេះរបស់វាឱ្យជាប់នៅក្នុងខ្លួន
ជានិច្ច ពេលអ្នកដើរទៅកាន់ចំណុចណាមួយជាមួយជីវិតរបស់អ្នក។
ភ្លើងចំណង់គឺជាអារម្មណ៍ដ៏ខ្លាំងក្លាដែលរុញអ្នកទៅមុខ។ លោក
Napoleon Hill ពិពណ៌នាវាថា ជាចំណុចចាប់ផ្តើមនៃភាព
ជោគជ័យ និងជាកម្លាំងចលករដែលស្ថិតនៅពីក្រោយការសម្រេច
កិច្ចការទាំងឡាយ។ ជាមួយភ្លើងចំណង់ដែលសន្ធោសន្ធៅនៅក្នុង
ខ្លួន អ្នកនឹងក្លាយជាមនុស្សដែលគ្មានអ្វីមួយអាចបញ្ឈប់បាន
ឡើយ។ វាជាឧបករណ៍មួយរបស់អ្នក ហើយដោយសារវាជា
ឧបករណ៍ អ្នកអាចបង្កើតវាបានទៅតាមតម្រូវការ។
ប្រាកដណាស់ វាមានភាពសាមញ្ញក៏ពិតមែន តែវាមិនងាយស្រួល
ក្នុងការធ្វើនោះទេ។ លោក Jim Rohn បានលើកឡើងថា អ្វីដែល
ងាយស្រួលធ្វើ វាក៏ងាយស្រួលក្នុងការអត់ធ្វើវាផងដែរ។ ដូចជាការ
អានសៀវភៅប្រាំទំព័រក្នុងមួយថ្ងៃ វាងាយស្រួលណាស់ ប៉ុន្តែតើមាន
មនុស្សប៉ុន្មាននាក់ដែលធ្វើវាបានរាល់ថ្ងៃ? ដូចអារម្មណ៍ផ្សេងទៀត
របស់យើងអ៊ីចឹង ភ្លើងចំណង់គឺតែងមានការប្រែប្រួលជានិច្ច។ ពេល
ខ្លះវាឡើងខ្ពស់ ពេលខ្លះវាចុះទៅវិញ ម្តងមាន ម្តងបាត់។ ដូច្នេះការ
គ្រប់គ្រងលើអារម្មណ៍មួយនេះគឺមិនងាយស្រួលឡើយ។
មនុស្សធម្មតាតែងមានភ្លើងចំណង់ខ្លាំងក្លាពេលកំណត់គោលដៅ
និងនៅពេលចាប់ផ្តើមសកម្មភាពដំបូង ប៉ុន្តែភ្លើងចំណង់របស់គេ
ធ្លាក់ចុះបន្តិចម្តងៗរហូតដល់រលត់ឈឹងដូចចង្កៀងអស់ប្រេង។
ឧទាហរណ៍ ខែមករាដើមឆ្នាំនីមួយៗ មនុស្សមានអារម្មណ៍ពុះ
កញ្ជ្រោល មានការតាំងចិត្តខ្ពស់ មានខោអាវកីឡាថ្មី មានទ្រនាប់
ជើងកីឡាថ្មី តែពេលខែកុម្ភៈចូលមកដល់ គេក៏បាត់ខ្លួនអស់រលីង។
ហេតុអ្វី? ព្រោះភ្លើងចំណង់បានរលត់អស់ពីបេះដូងរបស់គេ។
ខុសពីមនុស្សទូទៅ មនុស្សជោគជ័យមានសមត្ថភាពរក្សាភ្លើង
ចំណង់នៅក្នុងខ្លួនឱ្យឆេះជានិរន្តរ។ គេអាចពន្យុះអារម្មណ៍របស់ខ្លួន
ឱ្យក្លៀវក្លាពេលចាប់ផ្តើមថ្ងៃថ្មី ហើយសម្រេចកិច្ចការឱ្យបានល្អបំផុត
និងអាចធ្វើវាបែបនេះបានជារៀងរាល់ថ្ងៃ។ គេមិនមែនជាគ្រាន់តែ
ធ្វើការនៅពេលអារម្មណ៍ល្អនោះឡើយ តែគេធ្វើឱ្យអារម្មណ៍ល្អ
នៅពេលគេចាប់ផ្តើមធ្វើការ។ មនុស្សជោគជ័យ ធ្វើឱ្យភ្លើងចំណង់
កាន់តែសន្ធោសន្ធៅ ពេលគេកាន់តែធ្វើដំណើរទៅមុខ ធ្វើឱ្យថ្ងៃ
នីមួយៗប្រៀបដូចជាការផ្សងព្រេងមួយដ៏អស្ចារ្យ។ ពេលអ្នកជជែក
ជាមួយពួកគេ អ្នកស្តាប់មើលទៅភ្លើងចំណង់របស់គេហាក់ដូចជា
ទើបតែត្រូវបានបង្កាត់កាលពីម្សិលមិញ។ ភ្លើងចំណង់របស់គេនៅ
ស្រស់ៗជានិច្ច ខ្លាំងក្លាជានិច្ច និងរស់រវើកជានិច្ចទោះបីពេលវេលា
កន្លងយូរទៅហើយក៏ដោយ។ ដូច្នេះទើបគេមើលទៅសកម្ម រវៀសរវៃ
រីករាយ និងមានថាមពលជារៀងរាល់ថ្ងៃក្នុងការធ្វើដំណើរទៅកាន់
គោលដៅរបស់គេ។
ចូរកុំធ្វើជាជនរងគ្រោះរបស់អារម្មណ៍ ហើយងាកមកបង្វឹកអារម្មណ៍
របស់ខ្លួនដើម្បីបង្កើតជាប្រយោជន៍។ បង្រៀនខ្លួនឯងឱ្យចេះបញ្ឆេះ
ភ្លើងចំណង់ រក្សាវាឱ្យជាប់ និងឱ្យកាន់តែមានពន្លឺខ្លាំងឡើងៗពីមួយ
ថ្ងៃទៅមួយថ្ងៃ។ វាពិបាកមែនទែននៅដំណាក់កាលដំបូង ព្រោះ
ខួរក្បាលរបស់យើងចូលចិត្តតែអ្វីដែលថ្មីៗ តែពេលវាក្លាយជាទម្លាប់
អ្នកនឹងធ្វើវាបានដោយងាយ ហើយពេលវាក្លាយជាអត្តសញ្ញាណ
របស់អ្នក វានឹងដាក់អ្នកទៅក្នុងរង្វង់នៃបុគ្គលជោគជ័យមិនខាន
ឡើយ។ ចូររក្សាដំបូន្មានល្អមួយនេះរបស់លោក Tony Robbins
“ជំនាញមួយដែលធ្វើឱ្យជីវិតមានភាពអស្ចារ្យ គឺវិជ្ជានៃការសម្រេច
ភាពជោគជ័យ”៕
និពន្ធ ៖ ដោ នីដា
រក្សាសិទ្ធិដោយ
ផ្សព្វផ្សាយដើម្បីទាំងអស់គ្នា!
ចួនកាល...
18/05/2026
ហេតុអ្វីជីវិតអ្នកត្រូវការ “គោលដៅ” ?
គំនិតសំខាន់ៗ ៖
- គោលដៅ កំណត់ទិសដៅឱ្យជីវិត
- បុគ្គលជោគជ័យគិតពីគោលដៅគ្រប់ពេលវេលា
- គោលដៅ ជួយឱ្យប្រើសក្តានុពលបានល្អបំផុត
- រូបមន្ត ៖ “គោលដៅ” = “ភាពជោគជ័យ”
និពន្ធ ៖ ដោ នីដា
រក្សាសិទ្ធិដោយ
ផ្សព្វផ្សាយដើម្បីទាំងអស់គ្នា!
======================
#ហេតុអ្វីជីវិតអ្នកត្រូវការគោលដៅ?
សំណួរសំខាន់បំផុតដែលគួរសួរខ្លួនឯងជារៀងរាល់ថ្ងៃគឺ “តើខ្ញុំត្រូវ
ប្រើសក្តានុពលរបស់ខ្ញុំដោយរបៀបណា ដើម្បីបង្កើតជីវិតនៅក្នុង
ក្តីស្រមៃរបស់ខ្ញុំ?”។ អ្នកមិនចាំបាច់ខំប្រឹងស្វែងរកអនាគត
របស់អ្នកនៅទីណាឆ្ងាយនោះទេ។ អ្នកគ្រាន់ឆ្លុះកញ្ចក់មើលខ្លួនឯង
រកឱ្យឃើញសក្តានុពលអ្វីខ្លះដែលអ្នកកំពុងមាន ហើយចាប់ផ្តើម
ប្រើប្រាស់វាឱ្យបានត្រឹមត្រូវនិងឱ្យមានប្រសិទ្ធភាព ព្រោះអនាគត
របស់អ្នកពឹងផ្អែកភាគច្រើនលើរបៀបវិនិយោគសក្តានុពលដែលអ្នក
មានស្រាប់។ លោកតា Jim Rohn បានលើកឡើងថា “It’s not
what you have that’s important, but how you use it.”។
អ្នកមិនទាន់ជោគជ័យ ព្រោះអ្នកប្រើប្រាស់ធនធានរបស់ខ្លួនលើរឿង
ខុស ឬមិនប្រើប្រាស់វាតែម្តង ដោយសារអ្នកគ្មានគោលដៅច្បាស់
លាស់។ មានគេនិយាយថាកន្លែងដែលមានរតនសម្បត្តិច្រើនបំផុត
នៅក្នុងលោក គឺទីស្មសាន ព្រោះនៅទីនោះមានសមត្ថភាព គំនិត
ទេពកោសល្យ ចំណេះដឹង និងក្តីស្រមៃច្រើនណាស់ដែលត្រូវបាន
កប់ចោលជាមួយសាកសពរបស់មនុស្ស។ ពេលអ្នកគ្មានគោលដៅ
ជីវិតអ្នកគ្រាន់តែអណ្តែតចុះឡើង ហើយអ្នកមិនអាចអណ្តែតទៅ
ដល់កន្លែងអស្ចារ្យក្នុងពេលប្រាំឆ្នាំទៀតនោះឡើយ។ ធនធាន
របស់អ្នកនឹងរប៉ាត់រប៉ាយទៅគ្រប់ទិសទីនិងគ្រប់ទីកន្លែង ដូចជា
ពេលវេលា ថាមពល និងទ្រព្យសម្បត្តិត្រូវចំណាយលើមិត្តភក្តិផង
លើបណ្តាញផ្សព្វផ្សាយផង លើសង្គមផង លើហ្គេមផង និងលើរឿង
ដែលឥតប្រយោជន៍ផ្សេងៗទៀតផង។ អ្នករវល់ពេញមួយថ្ងៃ តែអ្នក
មិនរីកចម្រើននិងមិនមានសេចក្តីពេញចិត្តឡើយ។ អ្នកគ្រាន់តែមាន
ចលនា មានប្រតិកម្ម រស់ឱ្យផុតមួយថ្ងៃៗ វីវល់ក្នុងតំបន់ងាយស្រួល
(comfort zone)របស់អ្នកតែប៉ុណ្ណោះ។ អ្នកមានធនធានជាច្រើន
នៅក្នុងខ្លួន តែជីវិតរបស់អ្នកនៅតែជាប់គាំង។ លោក Napoleon
Hill បានលើកឡើងថា “Knowledge is only potential power,
not power itself”។ សក្តានុពល ទោះច្រើនយ៉ាងណាក៏ដោយ ក៏
មិនអាចធ្វើឱ្យជីវិតមានអំណាចឡើយប្រសិនបើអ្នកគ្មានគោលដៅ
ដើម្បីតម្រង់ទិស។
មានការស្រាវជ្រាវមួយទាក់ទងនឹងអានុភាពនៃការកំណត់គោលដៅ
ដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យហាវឺដ(Harvard
University)កាលពីឆ្នាំ១៩៧៩ ហើយមានភាពល្បីល្បាញរហូតមក
ទល់សព្វថ្ងៃនេះ។ មុនបញ្ចប់ការសិក្សា និស្សិតមួយក្រុមធំត្រូវបាន
អ្នកស្រាវជ្រាវសួរ ថាតើមានប៉ុន្មាននាក់នៅក្នុងចំណោមពួកគេដែល
បានកំណត់គោលដៅជីវិតមុនពេលចាកចេញពីសាកលវិទ្យាល័យ?
មាននិស្សិតប្រមាណ ៣% បានសរសេរគោលដៅក្នុងសៀវភៅ
និស្សិត ១៣% មានគោលដៅនៅក្នុងចិត្ត និងមាននិស្សិត ៨៤%
មិនមានគោលដៅអ្វីទាំងអស់។ ដប់ឆ្នាំក្រោយមក អ្នកស្រាវជ្រាវ
បានទៅរកពួកគេ ហើយធ្វើការវាយតម្លៃភាពជោគជ័យរបស់
ពួកគេ។ ជាលទ្ធផល និស្សិត ១៣% ដែលមានគោលដៅក្នុងចិត្ត
បានរកប្រាក់ចំណូលចំនួនពីរដងច្រើនជាងនិស្សិតទាំង ៨៤%
ដែលគ្មានគោលដៅ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាទីបំផុតនោះ គឺ
និស្សិត ៣% ដែលបានសរសេរគោលដៅច្បាស់លាស់ បានរកប្រាក់
ចំណូលចំនួនដប់ដង ច្រើនជាងនិស្សិតទាំង ៩៧%។ វាបង្ហាញថា
ការសរសេរគោលដៅ គឺមានប្រសិទ្ធភាពបំផុតក្នុងការប្រើប្រាស់
ធនធាននៅក្នុងខ្លួនឱ្យមានប្រយោជន៍។
ពេលមានគោលដៅ អ្នកអាចមើលឃើញអនាគតរបស់អ្នក ដូច្នេះ
អ្នកមិនត្រឹមតែអាចប្រមូលផ្តុំសក្តានុពលទាំងអស់ដាក់ក្នុងស្តុកនោះ
ទេ តែក៏អាចប្រើប្រាស់វាបានល្អជាទីបំផុតផងដែរ។ មនុស្ស
ជោគជ័យតែងគិតគ្រប់ពេលវេលានូវអ្វីៗដែលគេចង់បាន និង
មធ្យោបាយដើម្បីសម្រេចវា។ ពេលអ្នកមានគោលដៅច្បាស់លាស់
អ្នកនឹងក្លាយជាសមាជិកម្នាក់នៅក្នុងរង្វង់បុគ្គលជោគជ័យ
ទាំងនោះ។ ពេលនេះអ្នកក្រោកពីដំណេកដោយមានគោលបំណង
ច្បាស់លាស់។ វាប្រៀបដូចជាអ្នកមានត្រីវិស័យនៅក្នុងដៃ ហើយ
ទោះបីស្ថិតនៅក្នុងព្យុះភ្លៀងក៏ដោយ ក៏អ្នកនៅតែដឹងទិសដៅរបស់
អ្នកដែរ។ អ្នកដឹងថាត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះ ធ្វើអ្វីបន្ទាប់ទៀត និងត្រូវ
ផ្តោតជាអាទិភាពលើអ្វី។ ជីវិតអ្នកចាប់ផ្តើមមានប្លង់មេ ថាមពល
របស់អ្នកមានទិសដៅដែលត្រូវហូរ ពេលវេលារបស់អ្នកត្រូវចំណាយ
លើរឿងត្រឹមត្រូវ ហើយធនធានផ្សេងទៀតក៏ត្រូវបានប្រើប្រាស់
ដោយប្រុងប្រយ័ត្ន។ ដោយអនុលោមតាមច្បាប់ធម្មជាតិមួយ
គឺច្បាប់ច្រូតកាត់(Law of Growth and Harvest) អ្នកនឹងទទួល
បានត្រឡប់មកវិញនូវទិន្នផលដែលដុះចេញពីការវិនិយោគ
សក្តានុពលទាំងអស់នោះដោយចៀសមិនផុតឡើយ។
ក្រោយពេលអ្នកមានគោលដៅច្បាស់លាស់ តំណក់នីមួយៗនៃ
សក្តានុពលរបស់អ្នកត្រូវបានប្រើប្រាស់ និងប្រើប្រាស់ប្រកបដោយ
ប្រសិទ្ធភាពខ្ពស់ទៀតផង ប្រៀបដូចជាតំណក់ទឹកត្នោតដែលត្រូវ
បានតម្រង់ចូលទៅក្នុងបំពង់ និងគ្មានតំណក់ណាមួយត្រូវបាន
ខ្ជះខ្ជាយឡើយ។ ពេលគោលដៅត្រូវបានកំណត់ សក្តានុពលទាំង
អស់របស់អ្នកត្រូវបានតម្រង់ទៅកាន់គោលដៅនោះ។ នេះជាចំណុច
ខុសគ្នារវាងមនុស្សជោគជ័យនិងមនុស្សធម្មតា ៖ មនុស្សជោគជ័យ
ប្រើប្រាស់សក្តានុពលរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពខ្ពស់ជាង
មនុស្សធម្មតា។ លោក Brian Tracy បានលើកឡើងថា “បើអ្នក
ដាក់ចិត្តលើអ្វីដែលអ្នកចង់បាន និងដកចិត្តចេញពីអ្វីៗដែលអ្នក
មិនចង់បាន អ្នកនឹងសម្រេចគ្រប់យ៉ាងដែលអ្នកត្រូវការ”។
ដូច្នេះ ចូរដឹងថា អ្នកកំពុងមានគ្រប់គ្រាន់ហើយនៅក្នុងខ្លួន ដើម្បី
សម្រេចគ្រប់យ៉ាងសម្រាប់ជីវិត តែអ្នកនៅខ្វះតែម្យ៉ាងប៉ុណ្ណោះ ជា
របស់សំខាន់ដែលធ្វើឱ្យគ្រប់យ៉ាងផ្សេងទៀតជាប់គាំង ហើយរបស់
នោះគឺគោលដៅជីវិត។ ចូរទាញក្រដាសមួយសន្លឹក ហើយសរសេរ
គោលដៅរបស់អ្នកនៅថ្ងៃនេះ ដើម្បីក្លាយខ្លួនជាមនុស្សម្នាក់នៅក្នុង
ចំណោមមនុស្ស ៣% នៅក្នុងសង្គមដែលសម្រេចផលបានច្រើន
បំផុត៕
#អរគុណ
16/05/2026
គ្រោះថ្នាក់នៃការទិតៀនខ្លួនឯង
..
ពាក្យសម្តីទិតៀនខ្លួនឯង មិនមែនគ្រាន់តែជាសំឡេងដែល
បង្ហើរចេញពីមាត់ រួចវារសាត់ផុតទៅតាមខ្យល់នោះឡើយ
ប៉ុន្តែវាមានអានុភាពបំផ្លាញជីវិតរបស់អ្នកដោយមិនដឹងខ្លួន។
អ្នកប្រហែលជាមានទម្លាប់ទិតៀនខ្លួនឯងចំពោះកំហុសឆ្គង
ដែលអ្នកបានប្រព្រឹត្តិ ឬចំពោះលក្ខណៈរបស់ខ្លួនឯង។ អ្នកបាន
ធ្វើទម្លាប់នេះច្រើនដង និងអស់ពេលជាយូរណាស់មកហើយ
ព្រោះវាងាយស្រួលខ្លាំងណាស់ក្នុងការសរសើរអ្នកដទៃ ហើយ
ទិតៀនខ្លួនឯង។ សម្រាប់អ្នក វាបានក្លាយជារឿងធម្មតា។ ប៉ុន្តែ
ខ្ញុំសូមប្រាប់អ្នកថា វាមិនមែនធម្មតាដូចដែលអ្នកគិតនោះទេ។
ធម្មជាតិមានច្បាប់មួយដ៏រឹងមាំបំផុត គឺច្បាប់កម្មផល ដែលមាន
ន័យថា រាល់ទង្វើរបស់អ្នក តែងបង្កើតផលមកឱ្យអ្នកជានិច្ច។
អ្នកនឹងទទួលផលពីអ្វីៗដែលអ្នកសាបព្រួស ក្នុងនោះក៏មានការ
សាបព្រួសពាក្យទិតៀនខ្លួនឯងនេះផងដែរ។
ការទិតៀនខ្លួនឯង គឺជាការសាបព្រួសប្រូក្រាមអវិជ្ជមានទៅក្នុង
ចិត្តនិងខួរក្បាលរបស់អ្នក។ ពាក្យទិតៀនខ្លួនឯង ធ្វើឱ្យខួរក្បាល
ចាប់ផ្តើមស្វែងរកចំណុចអាក្រក់និងចំណុចខ្វះខាតទាំងអស់
ដែលអ្នកមាន ដូច្នេះអ្នកកាន់តែលែងទុកចិត្តខ្លួន សង្ស័យខ្លួន
ឯង មើលខ្លួនឯងក្នុងផ្លូវអាក្រក់ និងមិនចូលចិត្តខ្លួនឯងកាន់តែ
ខ្លាំង។ ពេលអ្នកចេះតែទិតៀនខ្លួនឯងដោយខ្វះការពិចារណា
អ្នកនឹងធ្វើឱ្យចិត្តខ្លួនឯងជឿថា អ្នកជាមនុស្សដែលមិនល្អគ្រប់
គ្រាន់ និងមិនមានតម្លៃគ្រប់គ្រាន់ដូចជាអ្នកដទៃ។ ក្រោយពេល
អ្នកមានជំនឿទាំងអស់នេះ អ្នកនឹងទទួលស្គាល់ថា ខ្លួនសាក
សមជាមនុស្សលំដាប់ទាបម្នាក់។ ជំនឿទាំងនេះនឹងគ្រប់គ្រងលើ
ការគិត ការនិយាយ សកម្មភាព និងបទពិសោធន៍ជីវិតរបស់អ្នក
ហើយទីបំផុត វាគ្រប់គ្រងលើអ្វីៗដែលនឹងកើតឡើងលើជីវិត
របស់អ្នក។
ចិត្តវិទ្យាមានច្បាប់មួយឈ្មោះថា Law of Correspondence
ដែលចែងថា “Your outer world is a direct reflection of
your inner world.”។ ដូច្នេះ ពេលអ្នកជឿថាខ្លួនជាមនុស្ស
បែបណា ពិភពលោកនឹងធ្វើដាក់អ្នកបែបនោះ។
ពិភពលោកទិតៀនអ្នក គឺដោយសារអ្នកជឿនៅក្នុងចិត្តថា អ្នក
សាកសមឱ្យគេទិតៀន។ ពិភពលោកមិនទទួលស្គាល់អ្នក គឺ
ដោយសារអ្នកជឿនៅក្នុងចិត្តថា អ្នកជាមនុស្សដែលមិនល្អគ្រប់
គ្រាន់។ ពិភពលោកមិនចាប់អារម្មណ៍លើអ្នក គឺដោយសារតែ
អ្នកជឿនៅក្នុងចិត្តថា អ្នកជាមនុស្សដែលមិនសំខាន់។
ពិភពលោកមិនផ្តល់តម្លៃអ្នក ព្រោះអ្នកជឿនៅក្នុងចិត្តថាអ្នកជា
មនុស្សគ្មានតម្លៃ។ ទាំងអស់នេះមិនមែនកើតឡើងដោយចៃដន្យ
នោះទេ តែវាបានកើតឡើងពីទម្លាប់នៃការទិតៀនខ្លួនឯង
របស់អ្នកហ្នឹងឯង។
ការទិតៀនខ្លួនឯងមិនបានជួយឱ្យអ្នកល្អប្រសើរឡើយ តែផ្ទុយ
មកវិញ វាបង្អាប់តម្លៃរបស់អ្នកកាន់តែខ្លាំងទៅវិញទេ ដូច្នេះ
ចូរបញ្ឈប់ទង្វើនេះចាប់ពីឥលូវនេះភ្លាម នៅមុនអ្វីៗហួសពេល៕
និពន្ធ ៖ ដោ នីដា
15/05/2026
អានុភាពនៃការគិតវិជ្ជមាន
..
អ្នកអាចផ្លាស់ប្តូរជីវិតខ្លួនឯងបាន
ដោយគ្រាន់តែចាប់ផ្តើមគិតវិជ្ជមាន។
លោក W. Clement Stone បានចាប់ផ្តើមជីវិតក្នុង
ភាពក្រីក្រតោកយ៉ាក តែគាត់បានកសាងអាណាចក្រ
ជំនួញមួយដែលធ្វើឱ្យគាត់ក្លាយជាកំពូលមហាសេដ្ឋីម្នាក់
របស់សហរដ្ឋអាមេរិច ហើយគាត់ចាប់ផ្តើមពីការរៀបចំ
ឥរិយាបថគំនិតឱ្យមានភាពវិជ្ជមាន។ គាត់បានចែករំលែក
តាមរយៈសៀវភៅ Success Through a Positive
Mental Attitude ថា ការគិតវិជ្ជមានគឺជាកត្តាដែលចម្បង
ជាងគេ ដែលធ្វើឱ្យគោលការណ៍ជោគជ័យផ្សេងៗទៀត
មានដំណើរការ។ ឬនិយាយម្យ៉ាងទៀត អ្នកអាចរៀន
គោលការណ៍ជោគជ័យទាំងអស់ក្នុងលោក តែអ្នកអនុវត្ត
មិនបានផលឡើយប្រសិនបើអ្នកខ្វះឥរិយាបថគំនិត
វិជ្ជមាន។
លោក Earl Nightingale បាននិយាយពាក្យមួយដ៏ល្បី
ល្បាញ “The strangest secret is that we become
what we think about most the time.”។ យើងគឺជា
ផលិតផលនៃការគិតរបស់យើង។ មនុស្សជោគជ័យមាន
ប្រព័ន្ធនៃការគិតមួយដែលមានប្រសិទ្ធភាពខ្ពស់ជាង
មនុស្សបរាជ័យ។ លោក William James ក៏បាននិយាយ
ផងដែរថា “The greatest discovery of my
generation is that human beings can alter their
lives by altering their attitudes of mind.” ដូច្នេះ
ដោយគ្រាន់តែផ្លាស់ប្តូររបៀបគិតរបស់អ្នក ជីវិតរបស់អ្នក
ក៏នឹងផ្លាស់ប្តូរទៅតាមនោះដែរ ហើយរបៀបគិត
ដែលនឹងធ្វើឱ្យជីវិតអ្នកជោគជ័យ គឺការគិតវិជ្ជមាន។
ការគិតវិជ្ជមាន ធ្វើឱ្យអ្នកក្លាយជាមនុស្សសុទិដ្ឋិនិយម
មានទំនុកចិត្តលើខ្លួនឯង ធន់នឹងភាពបរាជ័យ មាន
ភាពក្លាហាន និងមានភាពច្នៃប្រឌិតខ្ពស់។ តាមរយៈ
ឥរិយាបថនៃគំនិតវិជ្ជមាន អ្នកស្រូបទាញឱកាស ទំនាក់
ទំនង គំនិតល្អៗ និងកាលៈទេសៈល្អៗ។ តាមរយៈការគិត
វិជ្ជមាន ជីវិតអ្នកកាន់តែមានសុខភាពល្អទាំងផ្នែករាងកាយ
និងចិត្ត មានសេចក្តីពេញចិត្ត និងក្តីរីករាយចំពោះខ្លួនឯង
និងចំពោះជីវិត។
ដូច្នេះចូរចាប់ផ្តើមសម្រេចចិត្តធ្វើការលើផ្នត់គំនិតរបស់អ្នក
នៅថ្ងៃនេះ ហើយចាប់ផ្តើមសកម្មភាពតែម្តងនៅថ្ងៃស្អែក
កុំចាំយូរ!
និពន្ធ ៖ ដោ នីដា