20/05/2026
សេចក្ដីជូនដំណឹង កាលបរិច្ឆេទនៃការប្រឡងសាកល្បង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២) ឆ្នាំសិក្សា ២០២៥-២០២៦។
————————————
Announcement on the Mock Examination Dates Baccalaureate Examination (Grade 12) Academic Year 2025-2026.
សម្រាប់ព័ត៌មានបន្ថែម/For more information:
📱Central Office: +855 92 388 309 (ភាសាខ្មែរ/English)
📩 [email protected]
20/05/2026
សេចក្តីជូនដំណឹង ស្តីពីការសិក្សាវគ្គបំប៉នក្នុងពេលវិស្សមកាល ឆ្នាំសិក្សា២០២៥-២០២៦
—————————-
Announcement Regarding Summer Classes Academic Year 2025-2026
សម្រាប់ព័ត៌មានបន្ថែម/For more information:
📱Central Office: +855 92 388 309 (ភាសាខ្មែរ/English)
📩 [email protected]
18/05/2026
🎟 Hollywood Glam Prom 2026 Ticket Sales
Step into the spotlight and experience a night inspired by the elegance and excitement of Old Hollywood glamour. Walk the red carpet, shine under the city lights, and celebrate an unforgettable evening filled with music, dancing, laughter, and timeless memories with your friends. ✨
Enjoy an evening of celebration, elegance, and entertainment as we crown our Prom King and Queen, recognize outstanding students with special awards, and create memories that will last forever.
🗓 Date: July 18, 2026
⏰ Time: 5:00 PM – 10:00 PM
🏨 Venue: Hyatt Regency Phnom Penh
👗 Dress Code: Formal Glam Attire
🎨 Theme: Hollywood Glam
🎟 Ticket sales officially begin today and will close on June 1, 2026, at exactly 5:00 PM. Please make sure to secure your ticket before the deadline.
Get ready to dress your best, walk the red carpet, and shine like a Hollywood star for one of the most unforgettable nights of the year.
15/05/2026
ថ្ងៃនេះជាថ្ងៃចុងក្រោយសម្រាប់ការចុះឈ្មោះចូលរួមប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ World Mathematics Invitational (WMI) វគ្គផ្តាច់ព្រ័ត្រ!
សូមកុំខកខានឱកាសដ៏មានតម្លៃនេះ ដើម្បីបង្ហាញសមត្ថភាពបុត្រធីតាលោកអ្នកលើឆាកអន្តរជាតិ 🇯🇵
👉 សូមរួសរាន់ចុះឈ្មោះឥឡូវនេះ!
--------
📣 Today is the last day to register for the World Mathematics Invitational (WMI) Finals!
Don't miss this valuable opportunity to showcase your children's abilities on an international stage 🇯🇵
👉 Hurry and register now!
14/05/2026
នៅសល់តែ ១ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ (WMI) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឈីបា និងទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមរួសរាន់ចុះឈ្មោះឱ្យបុត្រធីតាលោកអ្នកនៅគ្រប់សាខាទាំងអស់របស់សាលាវេស្ទើនអន្តរជាតិ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦។
------
Only one day remain to register for the 2026 World Mathematics Invitational (WMI) Finals, which will be held in Chiba and Tokyo, Japan.
Please hurry to register your children at any Western International School campus from today until May 15, 2026.
14/05/2026
សូមថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ជីវិតតម្តល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៣ យាងចូល ៧៤ ព្រះវស្សា។
ក្រាបបង្គំទូលថ្វាយពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់នៃសាលាវេស្ទើនអន្តរជាតិ។
—------------------
On behalf of Western International School's management, teachers, and staff, we would like to pay homage to His Majesty King Norodom Sihamoni, King of Cambodia, on the occasion of his 74th birthday.
13/05/2026
សេចក្តីជូនដំណឹងស្តីពី ការប្រឡងឆមាសលើកទី២ សម្រាប់ថ្នាក់ទី១ដល់ទី១២ ឆ្នាំសិក្សា២០២៥-២០២៦
(សម្រាប់គ្រប់សាខា)
—————————————-
Announcement On the Second Semester Exams for Grades 1 to 12 Academic Year 2025-2026
(For all campuses)
សម្រាប់ព័ត៌មានបន្ថែម/For more information:
📱Central Office: +855 92 388 309 (ភាសាខ្មែរ/English)
📩 [email protected]
13/05/2026
នៅសល់តែ ២ ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការចុះឈ្មោះចូលរួមប្រឡងគណិតវិទ្យាកម្រិតអន្តរជាតិ (WMI) វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឈីបា និងទីក្រុងតូក្យូ ប្រទេសជប៉ុន។
សូមរួសរាន់ចុះឈ្មោះឱ្យបុត្រធីតាលោកអ្នកនៅគ្រប់សាខាទាំងអស់របស់សាលាវេស្ទើនអន្តរជាតិ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៦។
----------
Only two days remain to register for the 2026 World Mathematics Invitational (WMI) Finals, which will be held in Chiba and Tokyo, Japan.
Please hurry to register your children at any Western International School campus from today until May 15, 2026.
12/05/2026
គណៈគ្រប់គ្រងនៃសាលាវេស្ទើនអន្តរជាតិ បានដឹកនាំដំណើរទស្សនកិច្ចសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ជំនាន់ទី២២ ទៅកាន់ខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៦។
ក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សទាំងអស់បានទៅទស្សនារមណីយដ្ឋានទេសចរណ៍ និងតំបន់ប្រវត្តិសាស្ត្រសំខាន់ៗជាច្រើនក្នុងខេត្តសៀមរាប ជាពិសេសប្រាសាទអង្គរវត្ត ដែលជានិមិត្តរូបតំណាងឱ្យជាតិខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញ។ តាមរយៈសកម្មភាពនេះ សិស្សានុសិស្សបានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងអរិយធម៌ខ្មែរ ព្រមទាំងទទួលបានបទពិសោធន៍សិក្សាក្រៅថ្នាក់រៀនយ៉ាងមានតម្លៃ។
លើសពីនេះ គណៈគ្រប់គ្រងក៏បានរៀបចំពិធីជប់លៀងពេលល្ងាច អមដោយការប្រគំតន្ត្រី និងសកម្មភាពកម្សាន្តជាច្រើន ដែលបានផ្តល់ឱកាស ឱ្យសិស្សានុសិស្សច្រៀង រាំ លេងល្បែងកម្សាន្ត និងចែករំលែកអនុស្សាវរីយ៍ល្អៗជាមួយគ្នា ក្នុងបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងពោរពេញដោយអនុស្សាវរីយ៍ល្អៗ។
————-
The management of Western International School led a three-day study educational field trip to Siem Reap province for the 22nd cohort of Grade 12 students, taking place from May 8 to May 10, 2026.
During the trip, the students visited various tourist attractions and significant historical sites across the province. Most notable was Angkor Wat, the iconic symbol of the Khmer nation and a renowned World Heritage site. Through these visits, the students deepened their understanding of Khmer history, culture, and civilization, gaining invaluable learning experiences beyond the classroom.
In addition, the school management hosted an evening dinner party featuring live music and a variety of entertainment. This provided a wonderful opportunity for the students to sing, dance, play games, and bond with one another in a warm, joyful, and deeply memorable atmosphere.
10/05/2026
👏រីករាយទិវាបុណ្យអ្នកម្តាយ 💖
ក្នុងឱកាសដ៏ពិសេសនេះ សាលាវេស្ទើនអន្តរជាតិ សូមគោរពជូនពរដល់អ្នកម្តាយគ្រប់រូប ដែលតែងតែផ្តល់ក្តីស្រឡាញ់ ការលះបង់ និងការថែទាំដោយគ្មានលក្ខខណ្ឌ ក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូនៗឱ្យក្លាយជាមនុស្សល្អ និងមានអនាគតដ៏ភ្លឺស្វាង។
សូមជូនពរអ្នកម្តាយទាំងអស់ ឱ្យទទួលបានសុខភាពល្អ សុភមង្គល កម្លាំងកាយចិត្តមាំមួន និងពោរពេញដោយក្តីស្រឡាញ់ពីក្រុមគ្រួសារជានិច្ច។
-------
👏Happy Mother’s Day 💖
On this special occasion, Western International School would like to extend our heartfelt wishes to all mothers who always provide unconditional love, sacrifice, and care in nurturing and educating their children to become good individuals with bright futures.
We wish all mothers good health, happiness, strength, and endless love from their families always.