Telpha Cambodia

Telpha Cambodia

Share

New Product introductions by TELPHA INC in Cambodia,News from TELPHA INC Cambodia. TELPHA INC activi

28/05/2026

ទិវាមហារីកឈាមពិភពលោក World Blood Cancer Day - WBCD
ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ២៨ ខែឧសភា។ ទិវានេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញការយកចិត្តទុកដាក់ចំពោះជំងឺដ៏គ្រោះថ្នាក់នេះ និងបង្កើនការយល់ដឹងជាសកលអំពីសារៈសំខាន់នៃការបរិច្ចាគកោសិកាដើមឈាម (blood stem cell donation) ក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺមហារីកឈាម។)

World Blood Cancer Day (WBCD) is observed annually on May 28. It was established to draw attention to this deadly disease and to raise global awareness of the importance of blood stem cell donation in saving the lives of blood cancer patients.

28/05/2026

🥗 តើអ្នកទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់រាល់ថ្ងៃដែរឬទេ?
សាកសួរខ្លួនឯង៖
✔ តើខ្ញុំទទួលទានបន្លែ និងផ្លែឈើគ្រប់គ្រាន់ដែរឬទេ?
✔ តើខ្ញុំផឹកទឹកគ្រប់គ្រាន់ដែរឬទេ?
✔ តើខ្ញុំកាត់បន្ថយជាតិស្ករ និងអាហារកែច្នៃដែរឬទេ?
✔ តើខ្ញុំហាត់ប្រាណជាប្រចាំដែរឬទេ?
ទម្លាប់ល្អតូចៗនៅថ្ងៃនេះ អាចនាំទៅរកសុខភាពល្អប្រសើរនៅថ្ងៃអនាគត។
រីករាយទិវាអាហារូបត្ថម្ភពិភពលោក ឆ្នាំ ២០២៦ 🌍

🥗 Are you getting enough nutrition every day?
Ask yourself:
✔ Do I eat enough vegetables and fruits?
✔ Am I drinking enough water?
✔ Do I limit sugar and processed food?
✔ Am I physically active regularly?
Small healthy habits today can lead to a healthier tomorrow.
Happy World Nutrition Day 2026 🌍

26/05/2026

CAMLA is pleased to welcome Dr. Yat Silong, MD, FIDF, Endocrinologist and Vice President of CADET Cambodia, as one of our distinguished speakers at The 2nd Annual Scientific Conference of CAMLA 2026.

🎤 Topic: Dual incretin therapy in obesity management

As aesthetic medicine continues to evolve toward a more comprehensive and patient-centered approach, body composition and metabolic wellness have become increasingly important in aesthetic practice. Effective obesity management is no longer viewed only through a medical lens, but also as an essential part of achieving sustainable aesthetic outcomes, improving confidence, and supporting long-term patient wellness.

In this session, Dr. Yat Silong will share valuable insights on the emerging role of dual incretin therapy in obesity management, including current evidence, clinical applications, and how advances in metabolic treatment are becoming increasingly relevant for aesthetic practitioners integrating wellness and weight management into modern practice.

Join us for two days of scientific exchange, multidisciplinary learning, and expert-led discussions with leaders in aesthetic medicine and related specialties.

📅 25–26 July 2026
📍 Shangri-La Hotel, Phnom Penh

👥 Who should join:
Dermatologists, aesthetic doctors, physicians, and healthcare professionals interested in advancing their knowledge in aesthetic medicine, wellness, and comprehensive patient care.

📢 For updates: Telegram
📝 For registration: 010 871 111 (Telegram / Phone)

17/05/2026

[English below]

ទិវាជំងឺលើសសម្ពាធឈាមពិភពលោក ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំនៅថ្ងៃទី ១៧ ខែឧសភា ហើយជាផ្នែកមួយនៃខែយល់ដឹងអំពីជំងឺលើសសម្ពាធឈាម។ ការធ្វេីឡេីងនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ និងការគ្រប់គ្រងឆាប់រហ័ស ដើម្បីការពារការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។

រួមគ្នាគ្រប់គ្រងជំងឺលើសសម្ពាធឈាម ត្រួតពិនិត្យសម្ពាធឈាមជាប្រចាំ ដើម្បីយកឈ្នះជំងឺដែលអាចសម្លាប់យើងដោយមិនដឹងខ្លួន។

World Hypertension Day is observed every year on 17 May and forms part of Hypertension Awareness Month. It aims to raise awareness about the importance of regular blood pressure monitoring and early management to prevent serious health complications.

Controlling Hypertension Together: check your blood pressure regularly, defeat the silent killer

14/05/2026

ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា
ត្រូវនឹងថ្ងៃទី ១៤ ឧសភា ២០២៦
---------
សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦) សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ និងព្រះជន្មាយុយឺនយូរ

12/05/2026

អបអរសាទរទិវាគិលានុបដ្ឋាកអន្តរជាតិ ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីគោរព និងទទួលស្គាល់តួនាទីដ៏សំខាន់របស់គិលានុបដ្ឋាយិកា ក្នុងការផ្តល់សេវាថែទាំសុខភាពដល់មនុស្សជុំវិញពិភពលោក។
សូមអរគុណដែលបានក្លាយជាបេះដូងនៃវិស័យសុខាភិបាល និងជាក្តីសង្ឃឹមនៅពីក្រោយការCជាសះស្បើយរបស់អ្នកជំងឺគ្រប់រូប។

International Nurses Day is celebrated annually to honor and recognize the critical role nurses play in providing health care around the world. Thank you for being the heart of healthcare and the hope behind every recovery.


08/05/2026

ទិវាជំងឺមហារីកអូវែពិភពលោក

ជំងឺមហារីកអូវែត្រូវបានហៅថា “ជំងឺលាក់មុខ” ព្រោះរោគសញ្ញាអាចមិនច្បាស់ និងងាយមើលរំលង។ ការហើមពោះ ឈឺចាប់តំបន់អាងត្រគាក មានអារម្មណ៍ឆ្អែតលឿន ឬចូលបន្ទប់ទឹកញឹកញាប់ គួរត្រូវបានយកចិត្តទុកដាក់។
ការរកឃើញឆាប់រហ័សអាចជួយសង្គ្រោះជីវិតបាន។ សូមស្វែងយល់ពីរាងកាយរបស់អ្នក ធ្វើការត្រួតពិនិត្យសុខភាពជាប្រចាំ និងគាំទ្រអ្នកដែលកំពុងប្រឈមមុខនឹងជំងឺនេះ។

សូមរួមគ្នាបង្កើនការយល់ដឹង ចែករំលែកចំណេះដឹង និងឈរជាមួយគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកអូវែ។

World Ovarian Cancer Day.

Ovarian cancer is often called a “silent disease” because symptoms can be vague and easy to miss. Bloating, pelvic pain, feeling full quickly, or frequent urination should not be ignored.

Early detection saves lives. Listen to your body, encourage regular check-ups, and support those affected.

Let’s raise awareness, spread knowledge, and stand together in the fight against ovarian cancer.

05/05/2026

អបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល 🇰🇭🌾🎊
ថ្ងៃ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវគ្នានឹងថ្ងៃអង្គារ ទី៥ ខែឧសភា គ្រឹស្តសករាជ២០២៦
-----
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏ឧត្តមដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃបួនរោច ខែពិសាខ ជារៀងរាល់ឆ្នាំតាំងពីយូរលង់ណាស់មកហើយ នៅទីតាំងវាលព្រះស្រែ ដែលគេស្គាល់ថាជា វាលព្រះមេរុ។ គោលបំណងសំខាន់នៃការប្រារព្ធព្រះរាជពិធីនេះ គឺដើម្បីផ្សងមើលប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់គោឧសភរាជ ព្រមទាំងដើម្បីរំឭកដល់ប្រជាកសិករខ្មែរឱ្យដឹងថា រដូវវស្សាបានឈានចូលមកដល់ហើយ។

01/05/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា
ថ្ងៃនេះយើងខ្ញុំសូមចូលរួមគោរព និងអរគុណចំពោះការខិតខំប្រឹងប្រែង ទាំងកម្លាំង និងភាពអត់ធ្មត់របស់កម្មករ និងនិយោជិតទាំងអស់ ដែលបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។
ការខិតខំប្រឹងប្រែងរបស់អ្នករាល់គ្នា គឺជាកម្លាំងជំរុញឲ្យសង្គមរីកចម្រើន និងអនាគតកាន់តែប្រសើរ។
សូមជូនពរឲ្យអ្នកទាំងអស់គ្នា មានសុខភាពល្អ សុភមង្គល និងជោគជ័យជានិច្ច។

14/04/2026

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ! 🎉
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះ ក្រុមហ៊ុនធេលហ្វា សូមគោរពជូនពរដល់លោក​ លោកស្រី​ សាស្ត្រាចារ្យ​ នឹងលោក​ លោកស្រី​ វេជ្ជបណ្ឌិត​ ឲ្យជួបប្រទះតែនឹងសុខភាពល្អ សំណាងល្អ សេចក្តីសុខ សេចក្ដីចម្រើន រកទទួលទានមានបាន និងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទីកន្លែង។​ 🌸🌸🙏🏻🙏🏻

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Address


Street 480
Phnom Penh
120112

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 17:30
Sunday 08:00 - 12:00