30/10/2024
២ ៣ ថ្ងៃនេះ មានការផ្ទះរឿង កូនសារស្រី ម្ដងទៀត។ តាមពិតការផ្ទះស្នាដៃរឿងភាគខ្មែរយើងឡើងវិញ ជាការល្អ ។
ប៉ុន្ដែ ‼️ admin សង្កេតឃើញថា មាន Share ច្រើន ថែមថយ caption និងព្យាយាម ភ្ជាប់ទៅជាសាច់រឿង ក្នុងជីវិតពិតរបស់ខ្លួន ដោយ ឌឺឌង ម្ដាយក្មេក និង សាច់ថ្លៃ របស់ខ្លួន ក្នុងជីវិត ពិតជាក់ស្ដែងទៅវិញ ។
ក្នុងនាមជាជនរួមជាតិជាមួយគ្នារ admin ក្រែងរំលឹកថា ពេលខ្លះ សូមប្រើ កុំអារម្មណ៍ច្រើនពេក ក្នុងការដោះស្រាយបញ្ហា និង នៅលើបណ្ដោយសង្គម វាមិនបានជួយយើងអោយដោះបញ្ហា បាននោះទេ តែអាចបន្ថែម រឺ នាំអោយមានបញ្ហា កាន់តែធ្ងន់ទៅវិញ។
អរគុណ សូមជំរាបសួរ!
#កូនប្រសារស្រី
02/10/2024
“អ្នកបានសុំឱ្យខ្ញុំទម្លាក់ជញ្ជាំងរបស់ខ្ញុំនិងអនុញ្ញាតឱ្យអ្នកចូលទៅក្នុង
អ្នកចង់ដឹងថាតើមានអ្វីកើតឡើងនៅក្នុងក្បាលរបស់ខ្ញុំ
ប៉ុន្តែនៅពេលដែលខ្ញុំបញ្ចេញអារម្មណ៍របស់ខ្ញុំចេញមក
អ្នកបានប្រើអារម្មណ៍ទាំងនោះដើម្បីបំបែកខ្ញុំថែមទៀត។
~
អ្នកបានប្រើភាពអសន្តិសុខរបស់ខ្ញុំជាអាវុធ
អ្នកបានកែពាក្យរបស់ខ្ញុំ ដើម្បីអោយសមនឹងទៅតាមទស្យនៈរបស់អ្នក មកលើខ្ញុំ។
អ្នកដឹងថាខ្ញុំនៅជិតច្រាំងថ្មចោទប៉ុណ្ណា
ទោះយ៉ាងណាក៏ដោយ អ្នកនៅតែបន្តរុញខ្ញុំថយក្រោយ
~
វាដូចជាអ្នកចង់អង្គុយមើលខ្ញុំលង់ទឹក។
អ្នកបានដឹងថាប៊ូតុងអ្វីដែលអ្នកត្រូវចុច
ដើម្បីធ្វើឱ្យខ្ញុំវង្វេងកាន់តែជ្រៅនៅក្នុងខ្លួនខ្ញុំ
ដូច្នេះ អ្នកចង់លេងគ្រប់គ្រង់ខ្ញុំ ដូចជាព្យាណូ សំរាប់អ្នកលេងតាមចិត្ត។
~
អ្នកចង់ឱ្យខ្ញុំរាំតាមបទភ្លេងរបស់អ្នក។
អ្នកចង់ឱ្យខ្ញុំធ្វើដូចសត្វកណ្ដុរដែលធ្វើពុតជា
ធ្វើតាមការទាមទាររបស់អ្នកដូចជា Pied Piper
រហូតដល់អ្នកបានបណ្តេញខ្ញុំចេញពីគំនិតរបស់ខ្ញុំ
~
ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងក្លាយជាអ្នកទទួលកំហុស
អ្នកនឹងប្រាប់ពិភពលោកថាខ្ញុំជាមនុស្សអាក្រក់
អ្នកនឹងនិយាយថាខ្ញុំអសន្តិសុខពេកក្នុងការបញ្ចេញអារម្មណ៍របស់ខ្ញុំ ។ “
~
អ្នក៖ ដោយ ដាវីឌ វីង កំណាព្យ
13/02/2024
ស្ថានភាពបច្ចុប្បន្ន សំរាប់អ្នកមានជីវភាពមធ្យម ហើយគ្មានបំណុលគឺ រស់នៅបានសុខស្រួល។
ប៉ុន្ដែ សំរាប់គ្រួសារដែលមានបំណុល មិនថា បំណុលអាជីវកម្ម រឺ បំណុលអចលនទ្រព្យ រឺបំណុលយានយន្ត ភាគច្រើន គឺកំពុងតែរស់នៅក្នងភាពលំបាក ដោយសារតែចំណូលធ្លាក់ចុះខ្លាំងមួយភាគធំ មិនអាចទប់ជាមួយនិង ចំនាញ និងបង់ត្រលប់សងបំណុលវិញបាន។
ស្ថានភាពនេះ បានធ្វើអោយប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លះ និងថែមទាំង បង្កវិបត្តគ្រួសារផងដែល។
សូមបងប្អូន ព្យាយាមរក្សាស្មារតីអោយបានល្អ និងព្យាយាមរកចំណុលបន្ថែមតាមដែលអាចធ្វើបាន និង ទទួលយកការពិត ជួប និង ពិភាក្សា ជាមួយម្ចាស់បំណុល ដើម្បីរកដំណោះស្រាយ។
05/12/2023
“ តូចចិត្តនិងប្ដី? “ អានហើយគិតបន្តិចសិន :
១. នៅពេលដែលកូនមិនសប្បាយចិត្តនឹងប្ដី មិនត្រូវត-មាត់ ត-កទេ គឺត្រូវនិយាយប្រាប់ប្ដី ព្រោះការតសម្ដីធ្វើឲ្យជម្លោះកាន់តែធំ
២. កុំឆាប់ខឹងប្ដីពេក ព្រោះវាអាចធ្វើឲ្យប្ដីលែងនិយាយប្រាប់ ឬ ពិភាក្សានូវអាថ៌កំបាំងផ្សេងទៀត
៣. កុំប្រើការរួមដំណេកជាអាវុធប្រឆាំងនឹងប្ដី ព្រោះវាអាចនាំឲ្យប្ដីរកស្រីខាងក្រៅ
៤. កុំស្ដាប់អ្នកក្រៅជាងប្ដី ព្រោះញាតិមិត្តមិនប្រាកដថា ពួកគេចង់ឲ្យកូនបានសុខទេ
៥. កុំយកអាថ៌កំបាំងប្ដីប្រពន្ធទៅប្រាប់អ្នកក្រៅ
៦. ត្រូវស្វែងយល់នូវមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាប្ដីផឹកស្រា តើប្ដីពិបាកចិត្តឬខូចចិត្តដោយបញ្ហាអ្វី? រកឲ្យឃើញនូវមូលហេតុ រួចនាំគ្នាដោះស្រាយ
៧. កុំតែងខ្លួនពេលចេញក្រៅផ្ទះ តែរយីករយាកពេលនៅផ្ទះ ព្រោះវាធ្វើឲ្យប្ដីអស់អារម្មណ៍នែបនិត្យ
៨. កុំបោះបង់ការងាររបស់កូនក្រោយពេលរៀបការ ព្រោះកូននឹងបាត់បង់សមត្ថភាពរកប្រាក់ ដែលអាចឲ្យកូនបាត់បង់តម្លៃក្នុងគ្រួសារ
៩. កុំប្រៀបធៀបប្ដីទៅនឹងបុរសដទៃ ព្រោះបុរសមានលក្ខណៈពិសេសរៀងៗខ្លួន
១០. កុំភ្លេចមើលថែប្ដីដោយហេតុថា កូនមានកូន ព្រោះកូនត្រូវចេះថ្លឹងថ្លែងនូវភារកិច្ចជាប្រពន្ធនិងម្ដាយឲ្យស្មើគ្នា
១១. កុំព្យាយាមត្រួតត្រាប្ដី គឺកូនត្រូវចេះលើកទឹកចិត្ត ជំរុញ គាំទ្រ និង សរសើរប្ដី ដើម្បីឲ្យគេមានទឹកចិត្តសម្រេចកិច្ចការនានា
១២. កុំប្រមាថប្ដី បើប្ដីចោលម្សៀត ហេតុអ្វីកូនព្រមរៀបការ?
១៣. ត្រូវចេះយកចិត្តប្ដីនិងស្ដាប់បង្គាប់ប្ដី តែមិនមែនមានន័យថា កូននៅអង្គុយស្ងៀមមិនធ្វើអ្វីសោះនោះទេ គឺកូនត្រូវចេះចូលរួម ចេះសាកសួរ និង ចេះជូនយោបល់ ដើម្បីសេចក្ដីសុខចម្រើននៃគ្រួសារ
១៤. ដាច់ខាតកុំយកការលែងលះទៅគំរាមប្ដីឲ្យសោះ! កូនត្រូវចេះអត់ធ្មត់ដោះស្រាយបញ្ហាម្ដងមួយៗ
១៥. ដាច់ខាតកុំយកកូនខ្លួនឯងធ្វេីជាចំណាប់ខ្មាំងគំរាមប្តីអោយធ្វេីតាមខ្លួន ព្រោះមនុស្សប្រុសភាគច្រេីនគេស្អប់ការគំរាមបែបនេះហេីយគេក៏មិនធ្វេីតាម ហេីយថែមទាំងប្រឆាំងវិញ
១៦. កូនត្រូវធ្វេីជាប្រពន្ធល្អ ដេីម្បីអោយកូនប្រុសរបស់កូនធំឡេីងបានប្រពន្ធល្អដូចកូន
ប្រភព : Facebook
29/11/2022
អរបសាទចំពោះប្រទេសកម្ពុជាយើង ❤️ 🇰🇭 🎉🎊
BREAKING: អង្គការ UNESCO ដាក់បញ្ចូល «គុនល្បុក្កតោ» របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិជាផ្លូវការ
(ភ្នំពេញ)៖ ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង ១០កន្លះយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជាក្នុងការចុះគុនល្បុក្កតោក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
គុនល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរដែលចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ បន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។
ចម្លាក់លើជញ្ជាំងប្រាសាទសម័យអង្គរជាភស្តុតាងបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។
ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើឆាកអន្តរជាតិ៕
17/06/2022
(តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១. BAOSTEEL CAN MAKING (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុងដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងលាវ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥០,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។
២. GTV MOTOR CO., LTD. គម្រោងបង្កើតរោងចក្រដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ ៦ A និង ៦ B ផ្លូវជាតិលេ៣ ភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង។
៣. GLOTEC (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកែច្នៃដើមឫស្សី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។
៤. ECKL PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៣៤កន្លែង។
៥. KONDA FURNITURE CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម (គ្រោងធ្វើពីអាលុយមីញ៉ូម ដែក និងជ័រ) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥៣កន្លែង។
៦. K FINE (CAMBODIA) GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ផ្លូវពៅរតនា ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.២២០កន្លែង។ )
ប្រភព : ក្រុមព្រឹក្សអភិវឌ្ឈន៍កម្ពុជា
31/10/2021
👉ហេតុអ្វីម្ចាស់សហគ្រាសធុនតូច និងមធ្យម គួរប្រើប្រាស់សេវាប្រាក់កម្ចី ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (ធ.ស.ក)?
កូវីដ ១៩ បានធ្វើឲ្យសហគ្រាសធុនតូច និងមធ្យមជាច្រើន ទទួលរងនូវផលប៉ះពាល់យ៉ាងដំណំ ដែលវាពិតជាពិបាកសម្រាប់ការទ្រទ្រង់ និងឈរជើងនៅលើទីផ្សារបន្ត ដោយសារតែការចំណាយមានការកើនឡើង ហើយចំណូលមានការធ្លាក់ចុះ ដែលសឹងតែតិចជាងការចំណាយទៅទៀត។ ដូច្នេះ ម្ចាស់សហគ្រាសទាំងនោះប្រាកដជាត្រូវការនូវប្រាក់កម្ចីជាដើមទុនខ្លះសម្រាប់ផ្គត់ផ្គង់ការចំណាយបន្ត។ ហេតុនេះហើយ ម្ចាស់សហគ្រាសធុនតូច និងមធ្យម គួរប្រើប្រាស់សេវាប្រាក់កម្ចី ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
តើហេតុអ្វី ម្ចាស់សហគ្រាសធុនតូច និងមធ្យម គួរប្រើប្រាស់សេវាប្រាក់កម្ចី ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា?
🏦ដូចដែលបានដឹងហើយថា ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia) ជាធនាគារពាណិជ្ជមួយទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា និងស្ថិតនៅក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ធនាគារមានគោលដៅចម្បងក្នុងការផ្ដល់នូវការសហការដ៏ល្អមួយ ជាមួយអាជីវកម្មទាំងអស់ ជាពិសេសអាជីវកម្មដែលស្ថិតនៅក្នុងវិស័យអាទិភាព ឲ្យសម្រេចឲ្យបាននូវភាពរីកចម្រើន និងរក្សាស្ថេរភាពអាជីវកម្មរបស់ពួកគេ តាមរយៈការទទួលបាននូវសេវាហិរញ្ញប្បទានរបស់ធនាគារ ដោយធនាគារមានការផ្ដល់ជូននូវអត្រាការប្រាក់ទាបត្រឹមតែ ៦.៥ ភាគរយក្នុងមួយឆ្នាំសម្រាប់អាជីវកម្មមានការចុះបញ្ជីការត្រឹមត្រូវ ហើយស្ថិតក្នុងវិស័យអាទិភាព ដែលមានដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់កាត់បន្ថយការនាំចូល និងបម្រើសេចក្ដីត្រូវការក្នុងស្រុក។ ចំណែកឯអាជីវកម្មមិនទាន់ចុះបញ្ជី ធនាគារមានការផ្ដល់ជូននូវអត្រាការប្រាក់អតិបរមា ៧.៥ ភាគរយក្នុងមួយឆ្នាំ។ បញ្ជាក់នេះសម្រាប់តែគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។ ធនាគាររបស់យើងមានផលិតផលកម្ចីផ្សេងៗទៀត ដូចជាកម្ចីសម្រាប់សហគ្រិនជាស្ត្រី និងកម្ចីសម្រាប់អាជីវកម្មឌីជីថល និងទំនើបកម្ម។
ណាមួយសហគ្រិនក៏មិនពិបាកក្នុងការរៀបចំឯកសារទ្រព្យបញ្ចាំច្រើនក្នុងការស្នើសុំប្រាក់កម្ចីសម្រាប់ទ្រទ្រង់អាជីវកម្មឡើយ ដោយគ្រាន់តែបង្ហាញពីឯកសារមួយចំនួនអំពីស្ថានភាពនៃសហគ្រាស ឬអាជីវកម្ម ជាមួយគោលបំណងនៃការស្នើសុំហិរញ្ញប្បទាននោះ ដើម្បីឲ្យភាគីធនាគារអាចផ្ដល់ជូននូវប្រាក់កម្ចីតាមទំហំអាជីវកម្ម។ នេះជាឱកាសល្អសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រាសធុនតូច និងមធ្យម ដើម្បីធ្វើការស្នើសុំកម្ចីទ្រទ្រង់អាជីវកម្មក្នុងពេលកូវីដ១៩។
📌សម្រាប់ព័ត៌មានបន្ថែមកាន់តែលំអិត សូមចូលទៅកាន់គេហទំព័ររបស់ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (Small and Medium Enterprise Bank of Cambodia PLc.) ឬតាមតំណភ្ជាប់នេះ៖ https://smebankcambodia.com.kh/homepage-khmer/
និងអាចទំនាក់ទំនងមក ០៦៩ ៥១២ ១១១/ ០៩២៧៧៨៨០៦
21/10/2021
💡រងការប៉ះពាល់ពីជំងឺកូវីដ១៩ ហើយអាជីវកម្មមានបំណុលទៀត តើអាជីវករគួរធ្វើដូចម្ដេច?
មិនថាអាជីវកម្មតូច ឬធំនោះទេ សុទ្ធតែទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ទាំងផ្ទាល់ និងដោយប្រយោល ហើយមានអាជីវកម្មខ្លះត្រូវបង្ខំចិត្តទម្លាក់ស្លាក បិទទ្វារឈប់រកស៊ី ព្រោះតែអស់សមត្ថភាពនឹងទ្រទ្រង់។ យ៉ាងណាមិញ ក៏មានអាជីវកម្មតូចៗមួយចំនួន បានព្យាយាមបន្ដការរកស៊ីយ៉ាងត្រដាបត្រដួស ព្រោះមិនចង់បិទហាងដែលខ្លួនខំកសាង ដោយបានខ្ចីបុល ចងការប្រាក់ពីគ្រឹះស្ថានប្រាក់កម្ចី ឬធនាគារ ដើម្បីបានឈរជើងនៅលើទីផ្សារបន្ត។ ទោះអាចឈរបានមែន ក៏អាជីវកម្មទាំងនោះនៅតែបន្តប្រឈមមុខនឹងបញ្ហាមួយទៀត គឺបំណុល ដែលពួកគេត្រូវតែព្យាយាមនៅក្នុងការសងត្រឡប់ទៅវិញជាប្រចាំ។
ចុះថាតើអាជីវកម្មតូចៗទាំងនោះអាចប្រើប្រាស់ និងគ្រប់គ្រងបំណុលរបស់ខ្លួនយ៉ាងដូចម្ដេច នៅក្នុងកាលៈទេសៈដ៏លំបាកនេះ?
ខាងក្រោមនោះជា គន្លឹះខ្លះៗ ដែលអាជីវកម្មតូចៗទាំងនោះអាចគិតគូបាននៅក្នុងការប្រើប្រាស់ និងគ្រប់គ្រងបំណុលឲ្យមានប្រសិទ្ធភាព៖
👉រៀបចំផែនការប្រើប្រាស់ហិរញ្ញវត្ថ៖ វាជាចំណុចចាប់ផ្ដើមនៃការប្រើប្រាស់ហិរញ្ញវត្ថសម្រាប់អាជីវកម្មឲ្យចំគោលដៅ និងចៀសវាងការចាយលុយគ្មានខ្ទង់។ មុននឹងអ្នកស្វែងរកប្រាក់កម្ចីពីស្ថាប័នណាមួយ អ្នកគួរតែមានការប្រឹក្សាយោបល់ពីអ្នកជំនាញក្នុងការបង្កើតនូវផែនការហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីឲ្យដឹងថាតើអាជីវកម្មរបស់អ្នកត្រូវការធនធានប៉ុន្មានឲ្យជាក់លាក់ចៀសវាងការបង្កើតបំណុលលើសពីតម្រូវការជាក់ស្ដែង។ ពាក់ព័ន្ធនឹងបញ្ហានេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) ក៏បានបញ្ចេញនូវហិរញ្ញប្បទានជាច្រើន ដើម្បីជួយទៅដល់អាជីវកម្មតូច មធ្យមជាច្រើននៅប្រទេសកម្ពុជា ហើយម្ចាស់អាជីវកម្មក៏អាចទទួលបានការប្រឹក្សាបង្កើតផែនការហិរញ្ញវត្ថុ ក៏ដូចជាផែនការអាជីវកម្ម ជាមួយនឹងប្រាក់កម្ចីអាជីវកម្មនៅក្នុងអត្រាការប្រាក់ទាបផងដែរ។ ដើម្បីស្វែងយល់ពីព័ត៌មានបន្ថែមពីធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME Bank) សូមចូលទៅកាន់លីងនេះ https://www.smebankcambodia.com.kh/ ។ បន្ទាប់មក អ្នកត្រូវដៅគោលដៅចម្បងដែលត្រូវចំណាយ ចំណុចអាទិភាព និងធ្វើកំណត់ត្រានូវរាល់សកម្មភាពចំណាយទាំងអស់របស់អាជីវកម្មដើម្បីធ្វើការតាមដាននូវបម្រែបម្រួលអាជីវកម្ម ថាអ្នកប្រើប្រាស់ហិរញ្ញវត្ថុត្រូវនឹងចំណុច ឬមិនត្រូវ ហើយវាក៏ជាផ្នែកមួយឲ្យអ្នកដឹងថាអ្នកគួរបន្ត ឬបញ្ចប់អាជីវកម្មរបស់អ្នកផងដែរ។
👉បង្កើនសកម្មភាពលក់៖ អាជីវកម្មអ្នកកំពុងស្ថិតនៅក្នុងបំណុល ហើយស្ថានភាពកូវីដ១៩ ក៏ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដ៏កំណើននៃការលក់ ដែលអ្នកប្រហែលជាពិបាកបន្តិចនៅក្នុងការស្វែងរកប្រាក់ចំណូល។ ក្រៅពី ការព្យាយាមបង្កើនការលក់នូវផលិតផលដែលអ្នកមានស្រាប់ អ្នកគួរបង្កើនសកម្មភាពនៃការលក់ផ្សេងទៀត ដូចជាការលក់ផលិតផលផ្សេងទៀត ដែលបំពេញជាមួយផលិតផលដែលអ្នកលក់ ឧទាហរណ៍អ្នកលក់កាហ្វេ អាចបន្ថែមនូវការលក់គ្រាប់កាហ្វេក្រៅ ព្រោះអ្នកខ្លះដែលមិនទិញកាហ្វេឆុងស្រាប់របស់អ្នក តែគេអាចទិញគ្រាប់កាហ្វេពីអ្នក។ ប្រសិនអ្នកមានអីវ៉ាន់ណា ដែលមិនប្រើប្រាស់បន្ត អ្នកគួរតែលក់វាលៃឡុង ដើម្បីបានប្រាក់កាសសម្រាប់ទប់ទល់ជាមួយបំណុល ចៀសវាងការទុកចោលគ្មានតម្លៃ។
👉ត្រួតពិនិត្យប្រតិបត្តិការអាជីវកម្ម៖ ការត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មបានល្អ ជាចំណែកមួយសំខាន់បំផុតសម្រាប់ការងារទាំងឡាយ ដើម្បីបញ្ជាក់ឲ្យបានថាការងារដែលអ្នកបានកំពុងធ្វើជាប្រចាំនោះស្របទៅតាមគោលដៅដែលអ្នកចង់បាន។ ក្រៅពីនេះអ្នកក៏ត្រូវអនុវត្តសកម្មភាពដូចជា ធ្វើកំណត់ត្រាសកម្មភាពអាជីវកម្ម បង្កើតទម្រង់ស្ដង់ដានៃការវាយតម្លៃទៅលើសកម្មភាពទាំងនោះ រួចត្រូវកាត់ចោលនូវសកម្មភាពទាំងឡាយណា ដែលវាមិនបានជួយអភិវឌ្ឍអាជីវកម្មកុំឲ្យវាបង្កការរាំងស្ទះសកម្មភាពដទៃទៀត។
📌ជារួមមក ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក ហើយអាជីវកម្មរបស់អ្នកត្រូវការបំណុល ដើម្បីស្រោចស្រង់ អ្នកគួរតែមានវិធីសាស្ដ្រនៅក្នុងការឆ្លើយតបទៅវាវិញឲ្យបានត្រឹមត្រូវ ដោយយើងជឿថាការបកស្រាយខាងលើអាចជាផ្នែកមួយ ដើម្បីជួយជាគំនិតសម្រាប់អ្នកផងដែរ៕
🔰 សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាថ្នាលជាតិសម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាព។
ប្រភព: សហគ្រិនខ្មែរ Khmer Entreprise
16/09/2021
របៀបធ្វើឱ្យខ្លួនឯង ជាបុគ្គលមានគុណភាពខ្ពស់
👉🏻ចង់ទទួលបានចំណេះដឹងថ្មីៗ៖ https://kumnit.com/
#គំនិត