EFMS MOEYS

EFMS MOEYS Education Financial Management System Team Financial Management Information System for Ministry of Education Youth and Sport.

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ស្តីពី «ការពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព និងគម្រោងថវិកាឆ្នាំ២០២៧» ក្រោមអ...
14/08/2026

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ស្តីពី «ការពិនិត្យ និងពិភាក្សាលើសកម្មភាពអាទិភាព និងគម្រោងថវិកាឆ្នាំ២០២៧» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការ​ចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និង​មន្ត្រីមកពីគ្រប់​អង្គភាពពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង រួមមាន (១) សកម្មភាពអាទិភាព​របស់​ក្រសួងអប់រំ យុវជន និង​កីឡា (២) ការរៀបចំរចនាសម្ព័ន្ធថវិកាកម្មវិធី និង​ការគ្រោងផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ ដែលរួមបញ្ចូល​ថវិកាផ្ទេរទៅថ្នាក់ក្រោមជាតិ (៣) ការគ្រោងចំណូល និង​ចំណាយ​ឆ្នាំ២០២៧ (៤) គម្រោងចំណាយព្យួរតាមកម្មវិធី ជូនថ្នាក់ដឹកនាំសម្រេច (៥) មតិសំណេះសំណាល និងអនុសាសន៍គន្លឹះសម្រាប់ត្រៀមប្រជុំកម្រិតថ្នាក់ដឹកនាំ នាពេលខាងមុខ។

🗓ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
📍សាលប្រជុំ «ក» អគាររដ្ឋបាលថ្មី ចៅពញាហុក
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

សកម្មភាពនៃការប្រើប្រាស់កញ្ចប់ថវិកាបន្ថែមរបស់សាលារៀនសាធារណៈគោលដៅនៅតំបន់រងគ្រោះដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដើម្បីធានា...
13/08/2026

សកម្មភាពនៃការប្រើប្រាស់កញ្ចប់ថវិកាបន្ថែមរបស់សាលារៀនសាធារណៈគោលដៅនៅតំបន់រងគ្រោះដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដើម្បីធានាលទ្ធភាពនៃការផ្តល់សេវាអប់រំប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងស្ថានភាពនៃការសិក្សាក្នុងបរិបទថ្មី។

-សាលាបឋមសិក្សាគោកប្រាសាទ
-សាលាបឋមសិក្សាចក់ពួក
-សាលាបឋមសិក្សាត្មាតប៉ើយ
-សាលាបឋមសិក្សាជាំក្សាន្ត
-សាលាបឋមសិក្សាបឹងតាស្រី
-សាលាបឋមសិក្សាសិទ្ធិសេរី
-សាលាបឋមសិក្សាស្រអែម
-អនុវិទ្យាល័យជាំក្សាន្ត
-អនុវិទ្យាល័យត្រពាំងមុំបី

#នាយកដ្ឋានហិរញ្ញវត្ថុ

#សាលារៀនរងគ្រោះ
សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន ...
05/08/2026

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) លើមុខងារបណ្ណព័ត៌មានសាលារៀន» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេក​ទេស​នៃនាយដ្ឋានជំនាញ មន្ទីរ.អយក និងការិ.អយក នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងសាលារៀន​សាធារណៈ សរុបប្រមាណ ៨០នាក់។ វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ​ប្រមូល​ធាតុ​ចូល​ពី​ប្រតិបត្តិករ​ផ្ទាល់ និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំអភិវឌ្ឍមុខងារគ្រប់គ្រងព័ត៌មានសិស្ស និង​សាលារៀន​ ដែល​គ្របដណ្ដប់​ទាំង​សាលា​រៀន​សាធារណៈ និង​សាលា​រៀន​ឯក​ជនទូទាំង​ប្រទេស សម្រាប់ប្រមូល រក្សាទុក គ្រប់គ្រង និង​ប្រើប្រាស់​ព័ត៌មាន​សិស្សឱ្យបានត្រឹមត្រូវ មានសុវត្ថិភាព និងទាន់ពេលវេលា ជាពិសេសគាំទ្រការ​គ្រប់គ្រង​សាលា​​រៀន ការតាមដាន​ការសិក្សា​របស់សិស្ស ការវិភាគ និងការសម្រេចចិត្ត​ផ្នែកអប់រំ​ប្រកបដោយ​ប្រសិទ្ធ​ភាព។

🗓ថ្ងៃទី៥-៨ ខែសីហា ឆ្នាំ២០២៦
📍ខេត្តសៀមរាប
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

[English Below]នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវ...
01/08/2026

[English Below]
នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលា ស្តីពី «ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EFMS) លើមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ» ដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃអង្គភាពថ្នាក់កណ្តាល មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា និងសាលារៀនសាធារណៈមួយចំនួន សរុបប្រមាណ ៦០នាក់។
វគ្គសិក្ខាសាលានា រៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលពីប្រតិបត្តិករផ្ទាល់ និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំជាមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សម្រាប់គ្រប់គ្រង ប្រើប្រាស់ និង ចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋគ្រប់ប្រភេទប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព សង្គតិភាព និងចីរភាព សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍវិស័យអប់រំ។

📢 Workshop on the Development of the Education Financial Management System (EFMS) for State Asset Management Module.

The Department of Finance recently convened a workshop on the "Development of the Education Financial Management System (EFMS) State Asset Management Module."

👥 Over 60 technical experts and representatives from central departments, provincial departments, district offices, and public schools participated to share valuable frontline feedback.

🎯 Key Objective: To gather direct operational insights to build an efficient, transparent, accountable, and sustainable state asset management system—ensuring all educational resources are maximized for the benefit of the sector!

🗓ថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០២៦
📍ខេត្តសៀមរាប
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

អនុមោទនា បុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្...
30/07/2026

អនុមោទនា បុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។ ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូននិងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សា ជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

សកម្មភាពនៃការប្រើប្រាស់កញ្ចប់ថវិកាបន្ថែមរបស់សាលារៀនសាធារណៈគោលដៅនៅតំបន់រងគ្រោះដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដើម្បីធានា...
28/07/2026

សកម្មភាពនៃការប្រើប្រាស់កញ្ចប់ថវិកាបន្ថែមរបស់សាលារៀនសាធារណៈគោលដៅនៅតំបន់រងគ្រោះដោយសារសង្រ្គាមឈ្លានពានពីប្រទេសថៃ ដើម្បីធានាលទ្ធភាពនៃការផ្តល់សេវាអប់រំប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងស្ថានភាពនៃការសិក្សាក្នុងបរិបទថ្មី។

-សាលាមត្តេយ្យសិក្សាពោធិ៍ជ្រៃ
-សាលាបឋមសិក្សាចក់ពួក
-សាលាបឋមសិក្សាបឹងតាស្រី
-សាលាបឋមសិក្សាចក់ពួក
-សាលាបឋមសិក្សាអូរស្មាច់២
-វិទ្យាល័យ តេជោ អូរជុញ

#នាយកដ្ឋានហិរញ្ញវត្ថុ

#សាលារៀនរងគ្រោះ
សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និង កីឡា (...
24/07/2026

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី «ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និង កីឡា (EFMS) លើមុខងារគ្រប់គ្រងធនធានមនុស្ស» ដោយមានការចូលរួមពីសំណាក់មន្ត្រីជំនាញនៃអង្គភាពថ្នាក់កណ្តាល មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡា និងសាលារៀនសាធារណៈមួយចំនួន សរុបប្រមាណ ៧០នាក់។
វគ្គសិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ទាំងក្នុងទិដ្ឋភាពអ្នករៀបចំគោលនយោបាយ ប្រតិបត្តិករ និងអ្នកទទួលផល ដើម្បីឱ្យការរៀបចំអភិវឌ្ឍប្រព័ន្ធឆ្លើយតបបាននូវតម្រូវការជាក់ស្ដែង និងមានសង្គតិភាពទៅនឹងបទដ្ឋានគតិយុត។

🗓ថ្ងៃទី២៣-២៦ ខែកក្កដា ឆ្នាំ២០២៦
📍ខេត្តសៀមរាប
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី«គោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុការិយាល័យអប់រំ ...
20/07/2026

នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី
«គោលការណ៍ណែនាំស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុការិយាល័យអប់រំ យុវជន និងកីឡា» ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជំនាញ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណ ៨០នាក់។
វគ្គសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ប្រមូលធាតុចូលពីប្រតិបត្តិករផ្ទាល់ និងអ្នកពាកព័ន្ធ ដើម្បីរៀបចំចងក្រងជា គោលការណ៍ណែនាំស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុការិយាល័យអប់រំ យុវជន និងកីឡា សម្រាប់ជាផែនទីបង្ហាញផ្លូវ ដែលមានស្តង់ដារួមសម្រាប់ការអនុវត្តការងារហិរញ្ញវត្ថុនៅការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលធានាបាននូវ ភាពច្បាស់លាស់ ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាពទៅនឹងលិខិតបទដ្ឋានគតិយុត្ដ ព្រមទាំងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអនុវត្តប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា (EFMS) ឱ្យមានប្រសិទ្ធភាពខ្ពស់។

🗓ថ្ងៃទី១៩-២២ ខែកក្កដា ឆ្នាំ២០២៦
📍ខេត្តសៀមរាប
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

កិច្ចប្រជុំពិភាក្សា វគ្គទី២ ស្តីពី «ការការពារគម្រោងថវិកាឆ្នាំ២០២៧» ក្នុងកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា ដឹកនាំប្រ...
19/07/2026

កិច្ចប្រជុំពិភាក្សា វគ្គទី២ ស្តីពី «ការការពារគម្រោងថវិកាឆ្នាំ២០២៧» ក្នុងកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា ដឹកនាំប្រតិភូដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព និងមន្រ្តីជំនាញនៃអង្គភាពរដ្ឋបាលកណ្តាល។
🗓ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
📍សាលប្រជុំ «ឃ» ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

កិច្ចប្រជុំពិភាក្សា «ការការពារគម្រោងថវិកាឆ្នាំ២០២៧» ក្នុងកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា ដឹកនាំប្រតិភូដោយ ឯកឧត្តម...
17/07/2026

កិច្ចប្រជុំពិភាក្សា «ការការពារគម្រោងថវិកាឆ្នាំ២០២៧» ក្នុងកម្រិតបច្ចេកទេសជាមួយអគ្គនាយកដ្ឋានថវិកា ដឹកនាំប្រតិភូដោយ ឯកឧត្តមបណ្ឌិត អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព និងមន្រ្តីជំនាញនៃអង្គភាពរដ្ឋបាលកណ្តាល។

🗓ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦
📍សាលប្រជុំ «ឃ» ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
#នាយកដ្ឋានហិរញ្ញវត្ថុ

សូមចូលរួមជាមួយយើងខ្ញុំ តាមបណ្តាញសង្គមផ្លូវការ៖
Facebook (https://www.facebook.com/fmismoeys/)
Telegram (https://t.me/DOFEFMS)
Youtube (https://www.youtube.com/)
Website (https://efms.moeys.gov.kh/home)

Address

#80, Norodom Boulevard
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Alerts

Be the first to know and let us send you an email when EFMS MOEYS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to EFMS MOEYS:

Shortcuts

Share

Category