02/03/2023
ក្រុមការងារមហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងសាស្រ្តាចារ្យពីររូបនៃសាកលវិទ្យាល័យ Uppsala ប្រទេសស៊ុយអ៊ែត បានធ្វើទស្សនកិច្ចសិក្សានៅវិទ្យាល័យហ៊ុនសែនចាក់អង្រែ ដើម្បីធ្វើការផ្លាស់ប្តូរបទពិសោធទាក់នឹងការបណ្តុះបណ្តាលនៅក្នុងកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀននិងគណ:គ្រប់គ្រងសារៀន។
15/02/2023
លោក ម៉ៅ ឆេង ប្រធានគណកម្មាការគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សំពៅពូន៖ «ដោយឃើញគុណភាពសិក្សារបស់កូនចៅគាត់មានការវិវឌ្ឍកាន់តែខ្លាំងនៅសាលានេះ រហូតដល់មានសិស្សខ្លះប្រឡងជាប់បាននិទ្ទេស A ហើយនិទ្ទេស B&C ឡើងកម្រិតខ្ពស់ និងមានសិស្សជាប់ទៅសាកលវិទ្យាល័យគឺជាង ៨០% បែបនេះហើយប្រជាជននៅសហគមន៍ខ្ញុំមានទឹកចិត្តជួយយ៉ាងផុលផុស ជួយទាំងកម្លាំងកាយ ទាំងថវិកា ទោះបីសាលាត្រូវការអ្វីក៏ដោយ ក៏ពួកយើងខ្ញុំត្រូវចែករំលែកយកមកជួយដល់សាលាដែរ។»
ការចូលរួមជួយពីសហគមន៍ ដល់ការគ្រប់គ្រងរបស់សាលារៀន និងសិស្ស ជាផ្នែកមួយនៃកម្មវិធីបង្កើនលទ្ធផលសិក្សារបស់សិស្សឆ្លើយតបទៅនឹងស្តង់ដារជាតិ និងឈានទៅស្តង់ដារអន្តរជាតិ ក្រោមគម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សាដែលគាំទ្រថវិកាដោយធនាគារពិភពលោក។