លួចរៀន
ឬ
លួចដើរលេង
ជ័យសាស្រ្ត-cheysas
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ជ័យសាស្រ្ត-cheysas, Education Website, Street 907, Tuol Sangke , Khan Russey Keo, Phnom Penh.
Cheysas Academy : បង្កើតជម្រើសងាយស្រួល និងធានាយ៉ាងណាឲ្យសិស្សអាចទៅរៀន និងបន្តរៀនសូត្របានពេញមួយជីវិតប្រកបដោយគុណភាពប្រសើរឡើង ដើម្បីអភិវឌ្ឍចំណេះដឹង ជំនាញបច្ចេកទេស និងសេដ្ឋកិច្ចដោយនិរន្តភាព។
នៅប្រទេសជប៉ុនមានក្រុមហ៊ុនជាច្រើនអាចឈរជើងនិង រីកចម្រើនបានដ៏យូរអង្វែងរហូតដល់ជាង១០០ឆ្នាំដែលធ្វើឲ្យសមិទ្ធផលស្ថិតស្ថិរ យូរអង្វែងគឺដោយសារការរួបរួមគ្នា និងពួកគាត់មិនបាក់បែកគ្នា។
បៀបដែលក្រុមហ៊ុនជប៉ុនធ្វើការនោះគឺ ត្រូវតែរាយការណ៍ ពិភាក្សាគ្នាឆ្លងយោបល់សិន ទទួលការណែនាំពីថ្នាក់លើ រាល់ការងារទទួលហាមឆ្លងទៅឲ្យអ្នកដទៃ ហើយអ្នកទទួលខុសត្រូវការងារត្រូវតែរាយការណ៍ និងឆ្លងយោបល់ថ្នាក់ដឹកនាំ មូលហេតុដែលគេធ្វើដូចនេះគឺដើម្បីបញ្ជៀសរាល់បញ្ហាដែលនឹងអាចកើតមានផង និងដើម្បីរក្សាការរួបរួមគ្នាមិនឲ្យបែកបាក់ផង ព្រោះកាលណាមានការរួបរួមគ្នានោះហើយជាមូលហេតុធ្វើឲ្យក្រុមហ៊ុនមានភាពរឹងមាំយូរអង្វែង ។
ទាំងក្នុងក្រុមហ៊ុនក្តី ទាំងក្នុងក្រុមគ្រួសារ ឬប្តីប្រពន្ធក្តី ការជ្រើសរើសការពិភាក្សាឆ្លងយោបល់គ្នា ការរាយការណ៍ឲ្យគ្នាទៅវិញទៅមកទើបអាចរក្សាការរួបរួមគ្នា និងមានភាពជោជ័យរីកចំរើន រឹងមាំបានយូរអង្វែងនិងមានសុភមង្គល។
#ជ័យសាស្រ្ត
ពេលធ្វើអ្វីមួយមិនល្អ
ត្រូវអាន ត្រូវរៀនឡើងវិញ និងកែលម្អវាវិញផងដែរ
📚
រៀនហើយ រៀនទៀត
រៀនហើយ ធ្វើផង!
13/03/2026
គ្រាប់ពូជ🌱🌾÷
គ្រាប់ពូជយកមកដាំដុះកន្លែងដីដែលមានជីជាតិ អាកាសធាតុមានអំណោយផល និងមានអ្នកថែទាំដោយយកចិត្តទុកដាក់ វានឹងលូតលាស់បានល្អ តែបើ #គ្រាប់ពូជ យកទៅសាបព្រោះ ឬដាំដុះលើថ្ម ឬកន្លែងដីដែលគ្មានជីជាតិ ហើយអាកាសធាតុគ្មានអំណោយផល ព្រមទាំងគ្មានអ្នកតាមដានត្រួតពិនិត្យថែទាំច្បាស់លាស់ វានឹងមិនលូតលាស់ឡើងបានឡើយ ។
ការជ្រើសរើសកន្លែងរស់នៅ កន្លែងសិក្សារៀនសូត្រ និងកន្លែងធ្វើការ វាជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរស់នៅរបស់យើងគ្រប់គ្នានាពេលបច្ចុប្បន្ន និងអនាគត។
#ជ័យសាស្រ្ត
22/02/2026
ការអប់រំតាមផ្ទះ (Home Education) កំពុងក្លាយជាយុទ្ធសាស្ត្រថ្មីមួយដើម្បីការពារកុមារពីការ "ជាប់អន្ទាក់" នៃបច្ចេកវិទ្យាដែលអ្នកប្រៀបធៀបទៅនឹង "អាភៀននៃសង្គម"។ ការចាកចេញពីប្រព័ន្ធសិក្សាបែបឌីជីថលជ្រុលហួសហេតុ អនុញ្ញាតឱ្យមាតាបិតាអាចកំណត់ទិសដៅជីវិតកូនៗដោយផ្ទាល់( Home education is the emerging strategy to avoid kids from being trapped by the false consciousness of new forms of the o***m of the society: the iPad, Iphone and finally, I Paid it.)
នេះគឺជាចំណុចសំខាន់ៗ៖
- ការទប់ស្កាត់ការញៀនឌីជីថល៖ ការសិក្សាតាមផ្ទះជួយឱ្យកុមារនៅឆ្ងាយពី រង្វង់ដូប៉ាមីន (Dopamine Loops) ដែលបង្កើតឡើងដោយ iPad និង Phone ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការផ្ដោតអារម្មណ៍ និងការគិតស៊ីជម្រៅ។
- ការបណ្ដុះស្មារតីម្ចាស់ការ៖ ជំនួសឱ្យការចំណាយប្រាក់ទិញឧបករណ៍ និងកម្មវិធី ("I Paid it") មាតាបិតាជ្រើសរើសវិនិយោគលើ ការរៀនតាមរយៈបទពិសោធន៍ជាក់ស្តែង (Experiential Learning) ដូចជាការអានសៀវភៅក្រដាស ការធ្វើកសិកម្ម ឬសិល្បៈដោយដៃ។
- ការការពារសុខភាពផ្លូវចិត្ត៖ ការកាត់បន្ថយការប្រើប្រាស់បច្ចេកវិទ្យាជួយការពារកុមារពី ផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គម ដែលនាំឱ្យមានការប្រៀបធៀបខ្លួនឯង និងភាពឯកោ។
- ការកសាងចំណេះដឹងពិត៖ វាគឺជាការបំបែកខ្លួនចេញពី "មនសិការក្លែងក្លាយ" ដែលពិភពឌីជីថលបានបង្កើតឡើង ដើម្បីឱ្យកុមារអាចស្វែងរក ការពិតនិងគុណតម្លៃជីវិត ដែលមិនត្រូវបានបំពុលដោយការប្រើប្រាស់និយមជ្រុល។
#ជ័យសាស្រ្ត #បង្រៀនគួ #រៀនអនឡាញ
បង្រៀនសិស្សពេលខ្លះក៏ហត់ ពេលខ្លះក៏ធ្វើឲ្យសប្បាយដែរ។ ពេលយើងបែរក្រឡេកមើលក្រោយវិញទើបដឹងថា នៅខាងក្រោយវាបែបណាខ្លះ រួចហើយសម្លឹងឆ្ពោះទៅមុខវិញថាតើយើងត្រូវបន្តរៀបចំផ្លូវទៅមុខទៀតយ៉ាងដូចម្ដេចទើបល្អប្រសើរឡើង?
#ជ័យសាស្រ្ត #បង្រៀនគួ
ផលប៉ះពាល់អវិជ្ជមាន (បញ្ហាប្រឈម)នៃការប្រើប្រាស់ទូរសព្ទនៅក្នុងថ្នាក់រៀន:
១. ការរំខានដល់ការរៀនសូត្រ៖ ការប្រើទូរស័ព្ទដៃក្នុងថ្នាក់អាចធ្វើឱ្យ សមត្ថភាពសិក្សារបស់សិស្សធ្លាក់ចុះពាក់កណ្តាល។ រាល់ការប្រើប្រាស់ ១០០ នាទីក្នុងមួយថ្ងៃ អាចធ្វើឱ្យចំណាត់ថ្នាក់សិក្សាធ្លាក់ចុះ ៦.៣ ពិន្ទុ។
២. សុខភាពផ្លូវចិត្ត៖ ការប្រើប្រាស់ហួសកម្រិតត្រូវបានផ្សារភ្ជាប់ទៅនឹងការកើនឡើងនូវភាពតានតឹង ការបាក់ទឹកចិត្ត និងភាពឯកោ។
៣. សុវត្ថិភាពឌីជីថល៖ ទូរស័ព្ទអាចជាឧបករណ៍សម្រាប់ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត (Cyberbullying) និងការលួចចម្លងក្នុងការប្រឡងរបស់សិស្សធ្លាក់ចុះពាក់កណ្តាល។
កុំជិតថ្ងៃប្រលង
មកឲ្យគ្រូជួយ!
គ្រូគំរូ គឺជាគ្រូធ្វើឲ្យសិស្សរវល់នឹងសកម្មភាពរៀនសូត្រ ។
#ជ័យសាស្រ្ត #បង្រៀនគួ
ក្នុងម៉ោងសិក្សា គ្រូត្រូវតែធ្វើឲ្យសិស្សរវល់ផ្ដោតនឹងការសិក្សា ហើយពន្យល់ឱ្យសិស្សយល់មេរៀន។
#ជ័យសាស្រ្ត #បង្រៀនគួ
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Address
Street 907, Tuol Sangke , Khan Russey Keo
Phnom Penh