អន សារីម/An Sarim

អន សារីម/An Sarim ចិត្ត និងអារម្មណ៍ គឺជាផ្លូវ

សត្រូវដែលធំបំផុត គឺចិត្តខ្លួនឯង ព្រោះវាអាចឱ្យយើងធ្វើខុសបានគ្រប់កាល គ្រប់វេលា ប្រសិនបើចិត្តគិតល្អ នឹងធ្វើល្អ ប្រសិនបើចិត្តគិតអាក្រក់ និងធ្វើអាក្រក់។

យុវជនគួរសាកល្បង! ក្រទ្រព្យក្រចុះ កុំឱ្យតែក្រចំណេះជំនាញ!ជំនួសឲ្យការគិតថាខ្លួនក្រទ្រព្យ សូមប្តូរមកគិតថាខ្លួនក្រវិជ្ជា ក្រច...
07/09/2024

យុវជនគួរសាកល្បង!
ក្រទ្រព្យក្រចុះ កុំឱ្យតែក្រចំណេះជំនាញ!

ជំនួសឲ្យការគិតថាខ្លួនក្រទ្រព្យ សូមប្តូរមកគិតថាខ្លួនក្រវិជ្ជា ក្រចំណេះជំនាញវិញ ល្អប្រសើរជាង។

ព្រោះ ការគិតថាយើងក្រទ្រព្យ ធ្វើឲ្យខួរក្បាលសុញ គិតអ្វីមិនចេញ ធ្វើអីមិនបានល្អដូចគេ ឃើញតែការចាញ់ប្រៀប ឬអន់ជាងអ្នកដទៃរហូត ហើយគ្មានកម្លាំងប្រឹងប្រែងតស៊ូនឹងជីវិតទេ។

ប៉ុន្តែនៅពេលប្តូរមកគិតថា ខ្លួនក្រវិជ្ជា ក្រចំណេះ ឬជំនាញ អ្នកនឹងខិតខំស្វែងរកវា ធ្វើឲ្យខួរក្បាលរបស់អ្នកមានអានុភាព គិតត្រូវ ធ្វើត្រូវ និងមានជំនឿថាថ្ងៃណាមួយ អ្នកនឹងមានទ្រព្យ ឬយ៉ាងហោចក៏អាចមានសេចក្តីសុខដូចគេដែរ។

មានចំណេះជំនាញស្មើនឹងមានទ្រព្យ!

ស្គាល់ខ្លួនឯង អាចស្គាល់អ្នកដ៏ទៃ!បើចង់មើលអាកប្បកិរិយារបស់មនុស្ស..សូមមើលសកម្មភាពរបស់គេ។បើចង់មើលចំណេះដឹងរបស់មនុស្ស..ត្រូវស្...
27/07/2024

ស្គាល់ខ្លួនឯង អាចស្គាល់អ្នកដ៏ទៃ!

បើចង់មើលអាកប្បកិរិយារបស់មនុស្ស..សូមមើលសកម្មភាពរបស់គេ។

បើចង់មើលចំណេះដឹងរបស់មនុស្ស..ត្រូវស្តាប់ការសន្ទនារបស់គេ។

បើចង់មើលសេចក្តីសុខរបស់មនុស្ស សូមមើលការបង្ហាញចេញរបស់គេ។

បើចង់មើលសក្ដានុពលរបស់មនុស្ស..សូមមើលពីបទពិសោធន៍របស់គេ។

បើចង់មើល​ភាព​ប៉ិនប្រសប់​របស់​មនុស្ស.. សូមមើលពី​គូ​ប្រជែងរបស់គេ។
បើចង់មើលចរិតរបស់មនុស្ស..សូមមើលមិត្តភក្តិរបស់គេ។

ពាក្យដាស់តឿនសតិដែលជា មង្គលទិព្វ១០ប្រការមង្គលទិព្វ១០ប្រការ ៖១/រឿងដែលត្រូវធ្វើគឺអំពើល្អ២/រឿងដែលត្រូវមានគឺសីលធម៌៣/រឿងដែលត្រ...
11/07/2024

ពាក្យដាស់តឿនសតិដែលជា មង្គលទិព្វ១០ប្រការ

មង្គលទិព្វ១០ប្រការ ៖

១/រឿងដែលត្រូវធ្វើគឺអំពើល្អ

២/រឿងដែលត្រូវមានគឺសីលធម៌

៣/រឿងដែលត្រូវចាំគឺបុណ្យកុសល

៤/រឿងដែលត្រូវបន្ថែមគឺបញ្ញា

៥/រឿងដែលត្រូវស្វែងរកគឺភាពស្ងប់ស្ងាត់

៦/រឿងដែលត្រូវជួបគឺការស្លាប់

៧/រឿងដែលត្រូវខ្មាសគឺអំពើអាក្រក់

៨/រឿងដែលត្រូខ្មោចគឺអំពើបាប

៩/រឿងដែលត្រូវផ្លាស់ប្តូរគឺនិស្ស័យ

១០/រឿងដែលត្រូវពេញចិត្តគឺព្រះនិព្វាន។
(ប្រភព: អាថ៌កំបាំងកម្លាំងចិត្ត)

យកចិត្តទុកដាក់លើរឿងកំប៉ិកកំប៉ុក បើចង់បានផលធំដុំ!គោលដៅនៃកំហឹងគឺចង់បង្កឲ្យមានការឈឺចាប់ដល់អ្នកដទៃដើម្បីបំពេញតាមចិត្តរបស់ខ្ល...
05/07/2024

យកចិត្តទុកដាក់លើរឿងកំប៉ិកកំប៉ុក បើចង់បានផលធំដុំ!

គោលដៅនៃកំហឹងគឺចង់បង្កឲ្យមានការឈឺចាប់ដល់អ្នកដទៃដើម្បីបំពេញតាមចិត្តរបស់ខ្លួន ដោយរំពឹងថាខ្លួនឯងនឹងបានធូរស្រាល តែការពិតវាបង្កការខូចខាតកាន់តែធំ ប្រៀបដូចជាខឹងកណ្តុរ ត្រូវដុតផ្ទះខ្លួនឯង ដើម្បីសម្រាប់កណ្តុរនោះ។

មនុស្សខ្លាំងមិនងាយខឹង តែអាចសម្ដែងជាខឹងដើម្បីប្រយោជន៍។
មនុស្សល្ងង់ គ្មានសតិភ្ញាក់រលឹកទេ ថែមទាំងមានការខឹងសម្បានឹងការដាស់តឿនរបស់អ្នកដទៃទៀតផង។

មនុស្សល្ងង់ជាផ្នែកមួយនៃបញ្ហា មនុស្សមានបញ្ញា ជាផ្នែកមួយនៃដំណោះស្រាយ។ មនុស្សមានសិទ្ធិជ្រើសរើសក្នុងការធ្វើ ប៉ុន្តែគេគ្មានសិទ្ធិជ្រើសរើសយកលទ្ធផលឡើយ។

បើអ្នកស្អប់នរណាម្នាក់ គឺមានន័យថា អ្នកចាញ់គេនោះហើយ៕

ការត្រៀម ការស្គាល់ខ្លួនឯង អត់ធ្មត់ ប្រើចំណេះ និងបទពិសោធ គិតប្រយោជន៍រួម! មនុស្សអស្ចារ្យនិងដឹងថាខ្លួនឈ្នះមុនពេលប្រយុទ្ធមកដ...
29/06/2024

ការត្រៀម ការស្គាល់ខ្លួនឯង អត់ធ្មត់ ប្រើចំណេះ និងបទពិសោធ គិតប្រយោជន៍រួម!

មនុស្សអស្ចារ្យនិងដឹងថាខ្លួនឈ្នះមុនពេលប្រយុទ្ធមកដល់ ស្របពេលដែលមនុស្សល្ងង់ប្រឹងប្រយុទ្ធដើម្បីឈ្នះ។

មនុស្សខ្សោយរីករាយពេលស្ថានភាពត្រូវតាមចិត្តតាមអារម្មណ៍ មនុស្សខ្លាំងចេះធ្វើឲ្យចិត្តអារម្មណ៍រីករាយនៅគ្រប់ស្ថានភាព។

មនុស្សល្ងង់មិនដឹងថាខ្លួនល្ងង់ទេ តែមនុស្សឆ្លាតដឹងថាខ្លួនមិនចេះអ្វីសោះ។

ភាពល្ងង់តែងតែនាំទៅរកភាពអន្តរាយ ភាពខ្ជិលច្រអូបនាំទៅរកសេចក្តីខ្វះខាត។

វិនាសកម្មរបស់មនុស្ស គឺ វ័យមនុស្សចាស់លឿន តែការភ្ញាក់រលឹកសតិរបស់មនុស្សយឺត។

អានសៀវភៅធ្វើឲ្យងងុយលង់លក់ តែអត្ថន័យរបស់សៀវភៅដាស់អ្នកឱ្យភ្ញាក់៕

គួរឈប់សម្លឹងរឿងមិនសូវល្អរបស់គេ  ហើយងាកមកត្រួតត្រាខ្លួនឯងវិញ, តើល្អទេ? ជាប្រក្រតី មនុស្សយើង ច្រើនតែសម្លឹងមើលអ្នកដទៃ ហើយពិ...
23/06/2024

គួរឈប់សម្លឹងរឿងមិនសូវល្អរបស់គេ ហើយងាកមកត្រួតត្រាខ្លួនឯងវិញ, តើល្អទេ?

ជាប្រក្រតី មនុស្សយើង ច្រើនតែសម្លឹងមើលអ្នកដទៃ ហើយពិចារណា វែកញែក ព្រោកគ្នាមិនចេះចប់ មិនចេះហើយ ពិសេសក្រុមអ្នកផឹកស៊ី អ្នកកាហ្វេរ៉ាប់ម៉ោង និងអ្នកទំនេរ(មិនធ្វើការងារ)ជាដើម។

អ្នកណាយ៉ាងម៉េច អ្នកណាធ្វើអ្វី នៅឯណា អានេះអីចេះ នាងនោះអីចុះ មេនេះល្អ មេនោះធ្វើមិនសូវត្រូវ ដឹងសព្វដឹងគ្រប់ ល្អិតល្អន់ហ្មត់ចត់ ហើយធ្វើការសន្និដ្ឋានវែងញែកទៀតថា៖ នែ! រឿងនេះវាគួរតែយ៉ាងនោះ វាគួរតែយ៉ាងនេះ តាំងខ្លួនដូចជាអ្នកជំនាញ ទាំងបញ្ហាគ្រួសារខ្លួនឯង មិនទាន់បានដោះស្រាយល្អផង ដូចជាការងារ របររកលុយកាក ភាពកក់ក្តៅក្នុងគ្រួសារ ការរៀបចំផែនជិវិត ការអប់រំណែនាំកូនចៅ ។ល។ ពិសេសខ្លួនឯងធ្វើជាគំរូល្អ ឲ្យកូន ប្រពន្ធមិនទាន់បានផង។

ការងារសំខាន់ គឺប្រដៅខ្លួនឯងឲ្យបាន អានខ្លួនឯងឲ្យដឹង ប្រឹងខ្លួនឯងឲ្យដល់។ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងថា ឲ្យសម្លឹងមើលរឿងរ៉ាវ ខ្លួនឯងឲ្យច្រើនថា តើអ្វីដែលខ្លួនឯងបានធ្វើ ហើយអ្វីដែលខ្លួនមិនទាន់បានធ្វើ ? ទ្រង់បន្តថា បុគ្គលណាល្ងង់ហើយបានដឹងថាខ្លួនឯងល្ងង់ បុគ្គលនោះអាចបានជាបណ្ឌិត ឯកបុគ្គណាល្ងង់តែសម្គាល់ខ្លួនថាជាបណ្ឌិត បុគ្គលនោះពិតជាបុគ្គលល្ងង់ ព្រោះមិនព្រមរៀនសូត្រពីអ្នកដទៃ ដោយគិតថាខ្លួនឯងឆ្លាតហើយ ដូច្នោះគេទើបជាបុគ្គលល្ងង់រហូតទៅ៕

ឈប់បន្ទោសខ្លួនឯង ហើយសម្លឹងទៅមុខជានិច្ច!មនុស្សជាច្រើនបានស្តីបន្ទោសឱ្យខ្លួនឯងថា បានសម្រេចចិត្តខុស ជ្រើសរើសផ្លូវជីវិតខុស ជា...
21/06/2024

ឈប់បន្ទោសខ្លួនឯង ហើយសម្លឹងទៅមុខជានិច្ច!

មនុស្សជាច្រើនបានស្តីបន្ទោសឱ្យខ្លួនឯងថា បានសម្រេចចិត្តខុស ជ្រើសរើសផ្លូវជីវិតខុស ជាដើម។

ឈប់គិតទៅ.......!ងាកមកសួរខ្លួនឯងវិញថា បើបានជាជ្រុលដើរលើផ្លូវនេះហើយ តើមានវិធីណាខ្លះ ដែលនឹងអាចផ្តល់ពន្លឺត្រចះត្រចង់នៅថ្ងៃអនាគតបាន?

មិនចាំបាច់ទៅសរសើរផ្លូវជីវិតគេ ឬងាកក្រោយមើលអតីតកាលរបស់ខ្លួនដែលកន្លងហួសនោះឡើយ វាខាតពេល វាខ្សោយថាមពលគិត ។

ការព្យាយាមសម្លឹងទៅមុខជានិច្ចលើផ្លូវជីវិតរបស់ខ្លួន នោះទើបជារឿងសំខាន់។ តោះ!ឈប់បន្ទោសខ្លួនឯងទៀតទៅ !

យើងគ្រប់គ្នាគិត! មិនមែនមនុស្សល្អ ហើយក៏មិនអាក្រក់ដែរ  តែនិស្ស័យយើងនឹងផ្លាស់ប្ដូរ ទៅតាមទង្វើរបស់គេដែលផ្តល់មក។  យើងមិនអាចផ្...
16/06/2024

យើងគ្រប់គ្នាគិត!

មិនមែនមនុស្សល្អ ហើយក៏មិនអាក្រក់ដែរ តែនិស្ស័យយើងនឹងផ្លាស់ប្ដូរ ទៅតាមទង្វើរបស់គេដែលផ្តល់មក។

យើងមិនអាចផ្លាស់ប្ដូរការគិតរបស់អ្នកដទៃបានទេ តែយើងអាចផ្លាស់ប្ដូរទិសដៅការគិតរបស់ខ្លួនឯងបាន។ ដូច្នេះមិនចាំបាច់អីទៅព្យាយាម ឬកើតទុក្ខដោយសារតែចង់ឲ្យអ្នកដទៃគិត ឲ្យដូចយើងនោះទេ វាឥតប្រយោជន៍!

កុំយកក្តីសុខរបស់ខ្លួនឯងមកធ្វើជាបទដ្ឋាន ហើយធ្វើឱ្យអ្នកដទៃក្តៅក្រហាយ ឬ វង្វេងផ្លូវ។

កុំយកភាពល្ងង់ខ្លៅខ្លួនឯងធ្វើជាសំអាង ហើយកុំឆ្លាតតែរឿងប្រដៅគេ ប្រដៅខ្លួនឯងឱ្យច្រើនបំផុត។ គេជាមនុស្សបែបណាមិនសំខាន់ តែខ្លួនឯងជាមនុស្សបែបណាជារឿងសំខាន់បំផុត។

គំនិត ទម្លាប់នៃការគិត ទម្លាប់នៃការធ្វើ វាបង្កើតបានជាជីវិត។ ហើយជីវិតសុខ ឬទុក្ខច្រើន វាអាស្រ័យលើចិត្តព្រម ឬមិនព្រមទទួលយកការពិត នៃរឿងជុំវិញខ្លួន៕

គ្រប់គ្នាសុទ្ធតែអាចមានក្តីសុខ ប្រសិនបើចិត្តយើងរាបស្មើ! ហេតុអី?អ្នកក្រប្រាប់ថា បើមានលុយនឹងមានសេចក្តីសុខ។អ្នកមានប្រាប់ថា ម...
14/06/2024

គ្រប់គ្នាសុទ្ធតែអាចមានក្តីសុខ ប្រសិនបើចិត្តយើងរាបស្មើ! ហេតុអី?

អ្នកក្រប្រាប់ថា បើមានលុយនឹងមានសេចក្តីសុខ។
អ្នកមានប្រាប់ថា មានពេលវេលាទំនេរនឹងមានសេចក្តីសុខ។ អ្នកសុំទានប្រាប់ថា មានបាយហូបក៏នឹងមានសេចក្តីសុខហើយ។
ជនពិការប្រាប់ថា បើដើរបាននឹងមានសេចក្តីសុខ។
មនុស្សពិការភ្នែកប្រាប់ថា បើអាចមើលឃើញនោះនឹងមានសេចក្តីសុខ។ ទុរគតជននិយាយថា បើមានគ្រួសារញាតិមិត្តនិងមានក្តីសុខ។
អ្នកជំងឺនិយាយថា ប្រសិនបើអាចរួចជីវិតបាន និងមានសេចក្តីសុខ។

ចុះយើង នៅមានការងារ នៅមានពេលវេលាទំនេរ នៅមានបាយហូប នៅមានកន្លែងស្នាក់ នៅដើរបាន នៅមើលឃើញ នៅមានឪពុកម្ដាយបងប្អូន ឬកូនចៅ នៅមានជីវិតរស់នៅ ហេតុអីមិនប្រើវា ឲ្យមានក្តីសុខ? សូមរស់ក្នុងភាពជាខ្លួនឯង រីករាយជាមួយនឹងអ្វីដែលខ្លួនមាន លោកនេះគ្មានអីស្ថិតស្ថេររហូតទេ រួមទាំងសុខ និងទុក្ខផង។ ពោល គ្រប់យ៉ាងក្នុងជីវិត វាអាស្រ័យលើចិត្តអ្នកជាអ្នកសំគាល់ ឬឲ្យតម្លៃប៉ុណ្ណោះ គ្រប់យ៉ាងគែធម្មតា៕

ធម្មជាតិចិត្តឲ្យតម្លៃលើរបស់អី  នឹងជាប់ជំពាក់នឹងរបស់នោះ!បើឱ្យតម្លៃលើរឿងរឿងរ៉ាវ ឬរបស់ចាស់ៗ  រឿងរឿងរ៉ាវ ឬរបស់ចាស់ៗ នឹងមានតម...
14/06/2024

ធម្មជាតិចិត្តឲ្យតម្លៃលើរបស់អី នឹងជាប់ជំពាក់នឹងរបស់នោះ!

បើឱ្យតម្លៃលើរឿងរឿងរ៉ាវ ឬរបស់ចាស់ៗ រឿងរឿងរ៉ាវ ឬរបស់ចាស់ៗ នឹងមានតម្លៃ ។

បើឲ្យតម្លៃលើការងារ ការងារនឹងមានតម្លៃ។

បើឲ្យតម្លៃលើស្នេហា ស្នេហានឹងមានតម្កៃ។

បើឲ្យតម្លៃលើគ្រួសារ គ្រួសារនឹងុមានតម្លៃ។

បើឲ្យតម្លៃលើភាពស្មោះត្រង់ ភាពស្មោះត្រង់នឹងមានតម្លៃ។

បើឲ្យតម្លៃលើយស ទ្រព្យសម្បត្តិ យសទ្រព្យសម្បត្តិនឹងមានតម្លៃ។

បើឲ្យតម្លៃលើសម្ភារ:និយម សម្ភារ:និយាមនឹងមានតម្លៃ។

បើឲ្យតម្លៃលើជីវិត ជីវិតក៏នឹងមានតម្លៃ។

បើឲ្យតម្លៃលើពាក្យសម្ដីមនុស្ស ពាក្យសម្ដីមនុស្សក៏នឹងមានតម្លៃ។

គ្រប់យ៉ាងវាអាស្រ័យទៅលើការឲ្យតម្លៃរបស់យើង។ បើចង់បានរឿងល្អៗចូលមកក្នុងជីវិត ត្រូវឱ្យតម្លៃលើរឿងល្អៗ ។ ហើយកុំបន្ទោសអ្នកដទៃ ថាធ្វើឲ្យជីវិតរបស់យើងអាប់ឱន ឬលិចលង់ ព្រោះគ្រប់យ៉ាងក្នុងជីវិត យើងជាអ្នកឲ្យតម្លៃវា ដោយខ្លួនឯង ហើយយើងជាអ្នកអនុញ្ញាតឲ្យរឿងទាំងអស់នោះ ចូលមកជាចំណែកមួយនៃជីវិតរបស់យើង ដោយខ្លួនឯង៕

គ្រប់រឿងរ៉ាវ រាល់បញ្ហា  វាគ្រាន់តែជាមេរៀនសម្រាប់ពង្រឹងគុណតម្លៃជីវិតតែប៉ុណ្ណោះ!  ព្រោះ÷ប្រសិនបើជីវិតមិនធ្លាប់ជួបនឹងបញ្ហាខ...
10/06/2024

គ្រប់រឿងរ៉ាវ រាល់បញ្ហា វាគ្រាន់តែជាមេរៀនសម្រាប់ពង្រឹងគុណតម្លៃជីវិតតែប៉ុណ្ណោះ! ព្រោះ÷

ប្រសិនបើជីវិតមិនធ្លាប់ជួបនឹងបញ្ហាខ្លះទេ យើងអាចនឹងមើលមិនឃើញពីចិត្តមនុស្សនៅជុំវិញឡើយ។

ប្រសិនបើជិវិតមិនធ្លាប់បរាជ័យទេ យើងអាចនឹងមើលមិនឃើញ ពីភាពមិនទៀងទាត់ បានលឿនដូច្នេះដែរ។

ប្រសិនបើជិវិតមិនធ្លាប់ឯកោ យើងអាចនឹងមិនធ្លាប់ គិតស្វែងយល់អំពីចិត្តខ្លួនឯងឡើយ។

ប្រសិនបើជីវិតមិនធ្លាប់ជួបមនុស្សល្អ និងមនុស្សអាក្រក់ទេ យើងអាចនឹងមិនមានឱកាសចម្រើនសតិ និងបញ្ញាខ្លួនឯងដែរ ។

ពោលជីវិតរមែងមានតុល្យភាពនៅក្នុងនោះ នៅពេលដែលលោកីយ៍នេះ មានមនុស្សធ្វើឲ្យយើងយំ ក៏ត្រូវមានមនុស្សធ្វើឲ្យយើងសើចដូចគ្នា។

សូមបន្តដំណើរទៅមុខ កុំបាក់ទឹកចិត្ត កុំអស់សង្ឃឹម ឬមានអារម្មណ៍ឯកោពេកអី មែនទែនទៅ មានជីវិតរស់ ដើម្បីដោះបញ្ហានេះឯង ហើយគ្រប់គ្នាសុទ្ធតែមានបញ្ហាត្រូវដោះរៀងៗខ្លួន មិនមែនមានបញ្ហា តែយើងម្នាក់នោះទេ ៕

មនុស្សស្ងៀមស្ងាត់ព្រោះប្រាថ្នាស្គាល់ខ្លួនឯង ជាងស្គាល់អ្នកដទៃ!យល់ពីគេ តែមិនយល់ពីខ្លួនឯង តែងនាំទុក្ខដល់ខ្លួន ។ យល់ពីខ្លួនឯ...
09/06/2024

មនុស្សស្ងៀមស្ងាត់ព្រោះប្រាថ្នាស្គាល់ខ្លួនឯង ជាងស្គាល់អ្នកដទៃ!

យល់ពីគេ តែមិនយល់ពីខ្លួនឯង តែងនាំទុក្ខដល់ខ្លួន ។ យល់ពីខ្លួនឯងតែមិនយល់ពីគេឯង តែងនាំមកនូវជម្លោះ ឬទំនាស់ដល់ខ្លួន។

ពេលខ្លះបើយើងជាមនុស្សស្គាល់ខ្លួនឯងពិត យើងនឹងមិនចំណាយពេលវេលាប្រតិកម្មចំពោះអ្នកដទៃ ច្រើនជាងការចំណាយពេលមកធ្វើការគ្រប់គ្រងចិត្តរបស់ខ្លួនឯងនោះទេ។
........................
(ដកស្រង់ពី÷ គំនិតជាកំណើត)!

Address

Phsar Depor
Phnom Penh
855

Opening Hours

Monday 06:00 - 21:00
Sunday 06:00 - 21:00

Website

Alerts

Be the first to know and let us send you an email when អន សារីម/An Sarim posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category