07/01/2026
អបអរសាទរខួបលើកទី៤៧
ទិវាជ័យជម្នះ ៧មករា
១៩៧៩ - ២០២៦
អាសយដ្ឋាន៖ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាប់បណ្ដោយផ្លូវជាតិលេខ១
07/01/2026
អបអរសាទរខួបលើកទី៤៧
ទិវាជ័យជម្នះ ៧មករា
១៩៧៩ - ២០២៦
31/12/2025
លិខិតប្រគេនពរ
ប្រគេនពរចំពោះ ព្រះរតនកោសល្យ សូរ្យ សុភារី នៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំថ្មី២០២៦
ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សាគង់ជាម្លប់ដល់សិស្សគណទាំងឡាយ និងគង់ជាសុខក្នុង ព្រះផ្នួសតរៀងទៅ៕
━━━━━━✥◈◈✥━━━━━
ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥
31/12/2025
លិខិតប្រគេនពរ
ប្រគេនពរចំពោះ ព្រះរតនញាណ អ៊ុក សារ៉ា នៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំថ្មី២០២៦
ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះសុខភាពល្អ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សាគង់ជាម្លប់ដល់សិស្សគណទាំងឡាយ និងគង់ជាសុខក្នុង ព្រះផ្នួសតរៀងទៅ៕
━━━━━━✥◈◈✥━━━━━
ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥
14/12/2025
នាល្ងាចថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥
ព្រះរតនកោសល្យ សូរ្យ សុភារី ព្រះរាជាគណថ្នាក់កិត្តិយស ព្រះគ្រូសូត្រស្ដាំវត្តវាលស្បូវ បានដឹកនាំព្រះសង្ឃសមណសិស្ស រៀបចំពិធីនមស្ការព្រះរតនត្រ័យ ចម្រើនព្រះបរិត្ត ប្រកាសសច្ចករិយា និងផ្សាយមេត្តាធម៌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើកទឹកចិត្ត ដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ពង្រឹងស្មារតីក្នុងការសាមគ្គីជាតិ ក្នុងស្ថានកាណ៍ប្រទេសជាតិ មានសង្គ្រាមឈ្លានពានពីកងទ័ពយោធាថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកលើប្រទេសកម្ពុជា។ សូមឱ្យមានសុខ សន្តិភាព កើតមានដល់ប្រទេសកម្ពុជា។ និងសូមប្រកាសគាំទ្រយ៉ាងឱឡារិកនូវរាល់វិធានការរបស់រាជរដ្ឋាភិបាល ដើម្បីការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា និងសូមអំពាវនាវដល់ព្រះសង្ឃ បងប្អូន ប្រជាពលរដ្ឋខ្មែរ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងសូមចូលរួមលើកទឹកចិត្តដល់បងប្អូនកងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ជាពិសេសដល់បងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងការពារការឈ្លានពានពីសំណាក់ ខ្មាំងសត្រូវនៅគ្រប់សមរភូមិ។
25/11/2025
ថ្ងៃអង្គារ ៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥
ព្រះរតនកោសល្យ សូរ្យ សុភារី ព្រះរាជាគណថ្នាក់កិត្តិយសព្រះនាយកពុទ្ធិកបឋមសិក្សាវាលស្បូវ និងជាព្រះគ្រូសូត្រស្ដាំ វត្តវាលស្បូវ តំណាងដ៏ខ្ពង់ខ្ពស់ ព្រះរតនញាណ អ៊ុក សារា ព្រះរាជាគណថ្នាក់កិត្តិយស ព្រះធម្មធរអនុគណខណ្ឌច្បារអំពៅ ព្រះចៅអធិការវត្តវាលស្បូវ
បាននាំយកទេយ្យទាន រាប់បាត្រព្រះសង្ឃចំនួន១១១ ក្នុងពិធីបុណ្យរំលឹកខួប_១១១ឆ្នាំ_សាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត សូមអនុមោទនាបុណ្យរៀងៗខ្លួន។
23/11/2025
20/11/2025
សូមអនុមោទនាថ្ងៃឧបោសថសីល🙏💐
សេចក្ដីល្អ និងអំពើល្អ និងតាមថែរក្សាបុគ្គលដែលមិនបៀតបៀនអ្នកដទៃ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥
19/11/2025
សកម្មភាពសមណសិស្សសិក្សា នាពេលយប់។
ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥
13/11/2025
សូមអនុមោទនាថ្ងៃសីល🪷
ថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥
26/10/2025
ព្រឹកថ្ងៃអាទិត្យ ០៥កេីត ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា
- ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងឯកឧត្តម លោកជំទាវ ញោមញាតិពុទ្ធបរិស័ទ បានអញ្ជើញដង្ហែអង្គកឋិនទានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសចំនួន ៣ខែ ក្នុងពទ្ធសីមា វត្តសិរីវង្ស (ហៅវត្តកំពង់ឫស្សី) ស្ថិតក្នុងភូមិកំពង់ឫស្សី ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
25/10/2025
និមន្តពិនិត្យការងារមួយចំនួនថ្ងៃបុណ្យកឋិនទានសាមគ្គី វត្តសិរីវង្ស(កំពង់ឫស្សី)
២៥.១០.២០២៥