វិស្វករសំណង់សុីវិលកម្ពុជា

វិស្វករសំណង់សុីវិលកម្ពុជា This is part of Civil Engineering knowledge. we will be sharing a part of the programming, Experiences, and Education.

22/08/2026

➡️វិស័យគួសប្លង់ដាច់យប់ និង វិស័យស្នេហានិយាយទូរស័ព្ទដាច់យប់ យកមួយណាទៅសម្រេចចិត្តអោយច្បាស់។😂😂

22/08/2026

🔜នៅសល់រយះពេល៤ថ្ងៃទៀតដល់ថ្ងៃទទួលសញ្ញប័ត្រហើយសម្រាប់អតីតនិស្សិតសកលវិទ្យាល័យន័រតុន។ កុំភ្លេចនាំអ្នកមានគុណ អ្នកមាកូនហើយ មកថតផង។
#26/08/2026

➡️📚🧑‍🎓នេះជាហេតុផលចំបងដែលអ្នកទទួលសញ្ញាប័ត្ររីករាយខ្លាំងលើការថ្ងៃទទួលសញ្ញាប័ត្ររបស់គេតាមរយះការសិក្សាកន្លងមក៖ 1. មោទនះនៃការ...
22/08/2026

➡️📚🧑‍🎓នេះជាហេតុផលចំបងដែលអ្នកទទួលសញ្ញាប័ត្ររីករាយខ្លាំងលើការថ្ងៃទទួលសញ្ញាប័ត្ររបស់គេតាមរយះការសិក្សាកន្លងមក៖
1. មោទនះនៃការខិតខំរយះពេលជាង10មកនេះលើការសិក្សាតាំងពីថ្នាក់ទាបរហូតដល់ថ្នាក់បរិញ្ញាប័ត្រ
2. បង្ហាញក្តីស្រម៉ៃដែលខ្លួនបានសម្រេចបាន
3. បំពេញក្តីស្រម៉ៃជូនអ្នកមានគុណដែលចង់ឃើញកូនៗបានរៀនខ្ពស់ មានចំណេះដឹងល្អ
4. លទ្ធផលមិនក្បត់ការខិតខំ អត់ធ្មត់របស់អ្នក (អ្នកខិតខំ អ្នកព្យាយាមសមតែទទួលបានលទ្ធផល)
5. សញ្ញាប័ត្រមួយសន្លឹកមានតម្លៃខ្លាំងទាំងការខិតខំ និង ការកម្លាំងញើសឈាមរបស់អ្នកមានគុណយើង
6. ថ្ងៃទទួលសញ្ញាប័ត្រមួយជីវិតមានមិនច្រើនដងទេ ហើយយើងទទួលបានវាលុះត្រាតែយើងបានសិក្សានៅសកលវិទ្យាល័យ ឬ វិទ្យាស្ថានផ្សេងៗ
7. ការបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាពេលវេលាដែលយើងត្រូវរៀនរស់នៅឆ្ងាយចាកឆ្ងាយពីស្រុក ហើយក៍ពេលវេលាដែលយើងរៀនរស់នៅខ្លួនពឹងទីពឹងខ្លួន រៀនផង ធ្វើការផង រកលុយផង ចិញ្ចឹមជីវភាពប្រចាំថ្ងៃ ដើម្បីអនាគតរបស់យើង។
8. ពេលវេលាជុំគ្រួសារជាមួយអ្នកមានគុណ បងប្អូន ឬ មិត្តភ័ត្រសកលវិទ្យាល័យ។
9. ចង់អោយអ្នកមានគុណឃើញពីភាពជោគជ័យលើការសិក្សា និង ការខិតខំរបស់គាត់គឺមានតម្លៃបំផុតសម្រាប់កូនៗ
10……………………
➡️ មិនថាជីវិតអ្នកជោគជ័យ ឬ មិនជោគជ័យមនុស្ស២នាក់ដែលតែងតែរង់ចាំ និង ជួយអ្នកជានិច្ចមិនបោះបង់អ្នកដាច់ខាត ហើយតែងនិយាយថាបើកូនលំបាក់ត្រលប់មកផ្ទះយើងវិញ ក្តីស្រលាញ់មិនសាបសូន្យ នោះគឺ«អ្នកមានគុណរបស់យើង» គ្រប់យ៉ាងគឺលះបង់ដើម្បីកូនៗ ទោះស្ថិតក្នុងស្ថានភាពបែបណាក៍ដោយក៍មិនបោះបង់យើងចោលដែរ។ ពេលដែលយើងមានជីវភាពគាប់ប្រសើរសូមកុំបោះបង់គាត់ មើលថែរក្សាគាត់អោយបានល្អ ខណះពេលយើងកាន់តែធំឡើង គាត់កាន់តែច្បាស់ តែក្តីស្រលាញ់គាត់នៅតែមានជានិច្ច។
#តម្លៃនៃការសិក្សា

21/08/2026
21/08/2026

👉សញ្ញាប័ត្រមួយសន្លឹកវាមិនបានបង្ហាញថាជីវិតយើងជោគជ័យពិតមែន តែចំណុចទាំងអស់នេះអ្នកទទួលបានវានិងបង្ហាញតាមរយះការសិក្សាបានច្រើន៖ 👇👇👇
- ការខិតខំតស៊ូព្យាយាមមិនបោះបង់
- ការគិតគំនិតគិតបានជ្រៅជ្រះវែងឆ្ងាយជាងមុន
- ការខិតខំលែងគិតពីដំណេក និង សុខភាព
- ទំនួលខុសត្រូវ និង កាតព្វកិច្ចដែលត្រូវបំពេញតាមការកំណត់
- ចាយពេល4-8ឆ្នាំ
- ការស្រាវជ្រាវបន្ថែម +
- អត្តចរិត សំដីសំដៅ និយាយដោយមានសុជីវធម៍
- ភាពចាស់ទុំ និង ស្គាល់ហេតុផល
- បង្រៀនអ្នកអោយស្គាល់អ្វីដែលជាផលអវិជ្ជមានផ្សេងៗដែលយើងមិនគួរប្រព្រឹត្ត
- ស្គាល់ខ្លួនឯងច្បាស់ (គោលដៅ + ការខិតខំ + ភាពអំណត់)
➡️ទម្រាំបានសញ្ញាប័ត្រមួយសន្លឹកគឺវាមិនងាយស្រួលនោះទេ ហើយទោះបីថាមានលុយរៀនក៍មិនប្រាកដថារៀនបានដែរ បើគ្មានភាពអំណត់តស៊ូព្យាយាម ព្រោះសញ្ញាប័ត្រមួយសន្លឹកៗមានតម្លៃណាស់ ទាមទារអ្នកខិតំតស៊ូពិតប្រាកដទើបទទួលបានវាសមនិងតម្លៃការខិតខំកន្លង។ អ្នកខ្លះរៀនៗរត់ចោលសាលា អ្នកខ្លះទៀតក៍បញ្ចប់ដោយជោគជ័យត្រឹមតែមានលុយមួយមុខមិនគ្រប់គ្រាន់ទេ ត្រូវមានគោលដៅមួយពិតប្រាកដថាយើងពិតជាអាចខិតខំបានពិតមែនអត់។

20/08/2026

👉ពេលលេងបណ្តាញសង្គមសូមប្រើប្រាស់អោយវាត្រឹមត្រូវ ជៀសវាងរឿងទាំងអស់នេះ៖ 👇👇
- ហែកកេរ្តិ៍គ្នាតាមបណ្តាញសង្គម
- Drama រឿងផឹកសុី ឬ ល្បែងសុីសង
- ស៊ែរមើលងាយដៀមដាមបុគ្គលណាម្នាក់
- ផុសរូបមិនល្អប៉ះពាល់ដល់អ្នកលេងបណ្តាញសង្គមផ្សេងៗទៀត
- ផុសលក់ផលិតផលមិនត្រឹមត្រូវ ឬ ខុសច្បាប់
- ផុសឈ្លោះគ្នារឿងរកសុី ឬ ឈ្លោះគ្នាលើជំនាញណាមួយ

📕📚សម្រាប់បងប្អូនដែលមានបំណងចង់ស្វែងយល់ចំណេះដឹងទាក់ទងនិងចំណេះដឹងវិស្វកម្មសំណង់សុីវិលអាចអានសៀវភៅនេះបាន។ សៀវភៅទាក់ទងចំណេះដឹង...
20/08/2026

📕📚សម្រាប់បងប្អូនដែលមានបំណងចង់ស្វែងយល់ចំណេះដឹងទាក់ទងនិងចំណេះដឹងវិស្វកម្មសំណង់សុីវិលអាចអានសៀវភៅនេះបាន។ សៀវភៅទាក់ទងចំណេះដឹងកម្រិតមូលដ្ឋានគ្រឹះមានទាំងទ្រឹស្តី និង ការគណនាមួយចំនួនសម្រាប់ការងារនៅការដ្ឋាន។។
👉មាតិការសៀវភៅកំណែទម្រង់ថ្មីក្នុងឆ្នាំ២០២៦!
- កម្រាស់ជាង៣០០ទំព័រ
- ទំហំក្រដាសA4 សរខ្មៅ
- ភាសាខ្មែរ១០០%
- តម្លៃត្រឹមតែ15$/ក្បាល!
➡️ទំនាក់ទំនងទិញសៀវភៅ៖👇
👉Telegram : https://t.me/CCE_Engineer
#វិស្វករសំណង់ស៊ីវិល
#ចំណេះដឹងវិស្វកម្មសំណង់សុីវិល

18/08/2026

ពេលវិស្វករយើងត្រៀមរៀបការ គួរបោះពុម្ពធៀបការចំនួនប៉ុន្មានដែរ?
សុំយោបល់ម្នាក់មួយ!😄😄

18/08/2026

ប្អូនៗដែលកំពុងសិក្សាជំនាញវិស្វកម្មសំណង់សុីវិលឆ្នាំទី០២ឡើងទៅ អាចចូលទាញយកឯកសាររៀនបន្ថែមបានដែលខ្ញុំទម្លាក់ចូលឆាណែលTelegram។ លីងនៅក្រោមខមមិន👇👇👇

Address

Phnom Penh

Alerts

Be the first to know and let us send you an email when វិស្វករសំណង់សុីវិលកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category