អ្នកគ្រូ នាង ផល្លា

អ្នកគ្រូ នាង ផល្លា

Share

សូមអរគុណសំឡេងឆ្នោតរបស់ជនរួមជាតិដែ?

29/07/2016

Asean Tourism International Co., Ltd.

ជំនួបសម្ដេចតេជោ ហ៊ុន សែន និងនិស្សិតកម្ពុជានៅចិន 21/10/2015

រដ្ឋធានីប៉េកាំង៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអនុញ្ញាតឲ្យនិស្សិតអាហារូបករណ៍កម្ពុជាចំនួន១៤៦នាក់ ដែលកំពុងសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសំដែងការគួរសម ដើម្បីទទួលអនុសាសន៍ និងដំបូន្មានមួយចំនួន។ នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាននាំយកនូវថវិកាមួយចំនួន ចែកជូនដល់និស្សិតអាហារូបករណ៍ទាំង១៤៦រូបផងដែរ។

រូបភាព៖ Kem Gunawadh

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ 21/10/2015

រដ្ឋធានីប៉េកាំង៖ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ដែលផ្ដល់ជូនដោយសកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ។

ការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ ពីសកលវិទ្យាល័យជនជាតិក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិនដល់សម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ ជាអំណះអំណាងបង្ហាញពីសមត្ថភាពក្នុងភាពជាអ្នកដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវ ប្រាកដនិយម និងបង្ហាញពីទេពកោសល្យ និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់សម្ដេច ដែលធ្លាប់តែងកំណាព្យនិពន្ធបទចម្រៀងជាច្រើនផងដែរ ជាពិសេសសម្ដេចបានជំរុញការអភិវឌ្ឍវិស័យអប់រំជាតិ និងខំប្រឹងប្រែងកែសម្រួលជីវភាពប្រជាជន ព្រមទាំងការចូលរួមចំណែកយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ចិន-កម្ពុជា ។

រូបភាព៖ ព័ត៌មាន ការិយាល័យ តំណាងរាស្រ្តមណ្ឌលប៉ៃលិន

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

ការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ២១៩ កន្លែង 21/10/2015

សេចក្តីជូនដំណឹង ស្តីពីការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ២១៩ កន្លែង ក្រោមគម្រោងព្រះរាជឧបត្ថម្ភដល់ព្រះរាជាណាចក្រកម្ពុជាលើវិស័យអប់រំ ទៅសិក្សានៅព្រះរាជាណាចក្រថៃសម្រាប់ឆ្នាំ២០១៦
http://goo.gl/PhwErY

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះចូលរៀន 21/10/2015

សកម្មភាពយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះចូលរៀន នឹងជំរុញការបន្តការសិក្សារបស់សិស្សគ្រប់កម្រិត សម្រាប់ឆ្នាំសិក្សា២០១៥-២០១៦ ក្នុងគោលបំណងរំលឹកដល់មាតាបិតា អាណាព្យាបាល ក្នុងការនាំកុមារគ្រប់អាយុ០៦ឆ្នាំទៅចុះឈ្មោះចូលរៀន និងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សឲ្យបន្តការសិក្សា ។

សម្រាប់ឆ្នាំសិក្សាថ្មី២០១៥-២០១៦នេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដោយកំណត់យក៖
១. ថ្ងៃបើកបវេសនកាល ប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥
២. ថ្ងៃវិស្សមកាលប្រព្រឹត្តទៅ ២ ដងគឺ៖ វិស្សមកាលតូច ពីថ្ងៃទី០៦-១៩ ខែមេសា ឆ្នាំ២០១៦ និងមហាវិស្សមកាល ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦។

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីការគាំពារនិងអភិវឌ្ឍន៍កុមារតូច 21/10/2015

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារពិនិត្យតាមដាន និងវាយតម្លៃស្ដីពី ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលរៀបចំដោយគណៈកម្មការគាំពារ និងអភិវឌ្ឍកុមារតូច នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។

គណៈកម្មការគាំពារ និងអភិវឌ្ឍកុមារតូច បានពិនិត្យមើលវឌ្ឍនភាពលើគោលដៅសំខាន់ជាច្រើន ដែលមានជារួម៖ ការទទួលសេវាថែទាំ ការពិនិត្យសុខភាព និងអាហារូបត្ថម្ភចំពោះស្រី្តគ្រប់រូបនៅក្នុងកំឡុងពេលមានផ្ទៃពោះ ការទទួលបានការថែទាំ ពិនិត្យសុខភាពជាប្រចាំ ការចាក់ថ្នាំបង្ការ និងអាហារូបត្ថម្ភគ្រប់គ្រាន់ និងការអប់រំកុមារតូច ការចុះឈ្មោះចូលរៀនថ្នាក់ទី១ នៅអាយុ ៦ឆ្នាំ និងទទួលបានការអភិវឌ្ឍផ្នែករាងកាយ ចំណេះដឹង បញ្ញា និងផ្លូវចិត្ត ដល់កុមារតូចទាំងចាប់តាំងពីកើតរហូតដល់អាយុចូលរៀនជាដើម។

::គេហទំព័រ៖ www.moeys.gov.kh
::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.google.com/+moeys | www.twitter.com/moeyscambodia
::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh
::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

21/10/2015
Photos from Hun Many's post 21/10/2015
21/10/2015
ប្រទេសអូស្ត្រាលី, ថ្ងៃទី ១៦-១៩ តុលា ២០១៥ 21/10/2015

ខ្មែរបែកបាក់ ខ្មែរខ្សោយ។ ខ្មែរសាមគ្គី ខ្មែរខ្លាំង។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបទោះជារស់នៅទីណា ក៍នៅតែជាខ្មែរ។
ដូច្នេះការស្រលាញ់រាប់អានគ្នា គោរពគ្នា យោគយល់គ្នា ជួយគ្នា និងមិនរើសអើងនឹងគ្នា រវាងខ្មែរនិងខ្មែរ ជាមូលដ្ឋានគ្រឹះនៃកំលាំងរបស់ជាតិខ្មែរយើង។
ពិធីហូបបាយសាមគ្គីក្នងលក្ខណៈជាមហាគ្រួសារខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ
ដែលកំពុងរស់នៅទីក្រុងម៉ែលប៊ន ទីក្រុងស៊ីដនី និងទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Phnom Penh
12000