11/06/2026
សាលារៀន អន្តរជាតិម៉ាកសឹន សាខាភ្នំពេញថ្មី
🏆 ស្មារតីកីឡា និងការអប់រំ៖ ៖ ចំណងមិត្តភាព គុណប្រយោជន៍ និងការកសាងអនាគតអ្នកដឹកនាំ
យើងទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា ការអប់រំដែលពេញលេញទាមទារឱ្យមានការអភិវឌ្ឍស្របគ្នាទាំងកាយសម្បទា និងបញ្ញាស្មារតី។ កីឡាមិនត្រឹមតែជាការបញ្ចេញកម្លាំងកាយនោះទេ ប៉ុន្តែវាជា "សាលាជីវិត" ដ៏សំខាន់មួយ ដែលផ្តល់នូវសារៈប្រយោជន៍យ៉ាងធំធេងដល់សិស្សានុសិស្ស។ ការលេងកីឡាជួយលើកកម្ពស់សុខភាពកាយឱ្យមាំមួន កាត់បន្ថយភាពតានតឹងផ្នែកផ្លូវចិត្ត និងជួយជំរុញដល់ការផ្ចង់អារម្មណ៍ ដែលជាកត្តាដ៏ចាំបាច់បំផុតសម្រាប់ភាពជោគជ័យក្នុងការសិក្សា។
ការប្រកួតមិត្តភាពរបស់កូនៗ ផ្នែកកីឡាបាល់ទះ និងបាល់ទាត់នាពេលថ្មីៗនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេសលើទីលានប៉ុណ្ណោះទេ តែជាឱកាសដ៏វិសេសវិសាលក្នុងការរឹតចំណងសាមគ្គីភាព និងមេត្រីភាពយ៉ាងស្អិតរមួតរវាងកីឡាករទាំងអស់។
វាជាទីលានដែលបង្រៀនយុវជនរបស់យើងអំពីតម្លៃនៃការអប់រំក្រៅថ្នាក់ ដូចជាការគោរពវិន័យ ការយោគយល់គ្នា ការធ្វើការជាក្រុម និងភាពធន់ក្នុងការជម្នះរាល់ឧបសគ្គ។ យើងសង្កេតឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែង ការគោរពគូប្រកួត និងទឹកចិត្តកីឡាដ៏គួរឱ្យស្ងើចសរសើររបស់កូនៗ ទោះបីជាស្ថិតក្នុងបរិយាកាសប្រកួតប្រជែងក្តី។
ជ័យជម្នះពិតប្រាកដមិនមែនវាស់វែងត្រឹមតែពិន្ទុនៅលើតារាងនោះទេ ប៉ុន្តែវាគឺជាការទទួលបានសុខភាពល្អពេញលេញ ការយកឈ្នះលើខ្លួនឯង និងមិត្តភាពដែលត្រូវបានសាងឡើងយ៉ាងរឹងមាំក្រោយពេលការប្រកួតបញ្ចប់។
សូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់របស់យើងចំពោះការតាំងចិត្តដ៏រឹងមាំ និងស្មារតីមិត្តភាពនេះ! 👏
MAKSON International Academy, Phnom Penh Thmei
🏆 The Spirit of Sport and Education: Building Friendships, Promoting Well-being, and Shaping Future Leaders
We firmly believe that a truly holistic education requires the balanced development of both mind and body. Sport is far more than just physical activity; it is a valuable ‘school of life’ that provides countless benefits for our students. Participation in sport promotes good physical health, reduces stress, and enhances concentration and focus—essential qualities for academic success.
Our recent friendly volleyball and football games were not only an opportunity for students to develop and exchange skills and experience on the court and field, but also a wonderful occasion to strengthen friendships, teamwork, and mutual respect among all participants.
Sport provides an environment where young people learn important values beyond the classroom, including discipline, cooperation, resilience, and respect for others. Throughout the matches, we were delighted to witness our students’ determination, respect for their opponents, and outstanding sportsmanship, even in a competitive setting.
True success is not measured solely by the scoreline. It is reflected in the development of healthy lifestyles, the ability to challenge and improve oneself, and the lasting friendships formed long after the final whistle has blown.
Please join us in congratulating and encouraging all of our athletes for their dedication, perseverance, and wonderful spirit of friendship. 👏