20/07/2026
[English Below]
កាលពីថ្ងៃទី១៨ និងទី១៩ ខែកក្តដា ឆ្នាំ២០២៦ សមាគមបណ្តាញយុវជនកម្ពុជា (ប.យ.ក) បានរៀបចំវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញការងារមូលដ្ឋាន និងជំនាញទន់” វគ្គទី១ ដែលផ្តោតលើ “ចំណាប់អារម្មណ៍ដំបូង ការសរសេរប្រវត្តិរូបសង្ខេប លិខិតអម អ៊ីម៉ែនដាក់ពាក្យការងារ និងការត្រៀមខ្លួនសម្ភាសន៍ការងារ” នៅរាជធានីភ្នំពេញ វគ្គនេះមានអ្នកចូលរួមសរុបចំនួន ២៧អង្គ/នាក់ រួមមានស្ត្រី ១៧នាក់ LGBTIQ+ ២នាក់ ជនជាតិដើមភាគតិច ៤នាក់ ជនមានពិកាភាព ១នាក់ បងប្អូនខ្មែរឥស្លាម ១នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងការចាប់យកឱកាសការងារ និងការត្រៀមខ្លួនទាំងជំនាញការងារមូលដ្ឋាន និងជំនាញទន់។ ជាលទ្ធផល អ្នកចូលរួមបានរៀន និងអនុវត្តលើការសរសេរប្រវត្តិរូបសង្ខេប លិខិតអម អ៊ីម៉ែនដាក់ពាក្យការងារ និងត្រាប់តាមសម្ភាសន៍ការងារ។ បន្ថែមពីនេះ អ្នកចូលរួមបានយល់ដឹងពីភាពសំខាន់នៃចំណាប់អារម្មណ៍ដំបូងក្នុងការទទួលបានឱកាសការងារ។
On July 18 and 19, 2026, the Cambodia Youth Network Association (CYN) conducted a training series on “Basic Employment Skills and Soft Skills.” The first session, focusing on “First Impressions, Writing CVs, Cover Letters, Job Application Emails, and Mock Interviews,” was held in Phnom Penh with a total of 27 participants, including 17 women, 2 LGBTIQ+ participants, 4 Indigenous people, 1 person with a disability, and 1 Muslim participant.
The training aimed to enhance youth capacity to seize job opportunities and improve their preparation in employability and soft skills. As a result, participants learned and practiced how to write CVs, cover letters, and job application emails, as well as how to participate in mock interviews. Furthermore, participants gained a better understanding of the importance of making a good first impression in securing job opportunities.