FICAS - សាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង

  • Home
  • Cambodia
  • Phnom Penh
  • FICAS - សាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង

FICAS - សាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង FICAS, the first International Cambodian-American School, established in 1993 with a very high standard of education set to serve the quality of education.

🌸 អនុស្សាវរីយ៍ដ៏ស្រស់ស្អាត មុនឈានទៅកាន់ដំណាក់កាលថ្មី 🌸ថ្ងៃនេះ សិស្សានុសិស្សថ្នាក់មត្តេយ្យរបស់យើងបានចំណាយពេលវេលាដ៏រីករាយជ...
23/07/2026

🌸 អនុស្សាវរីយ៍ដ៏ស្រស់ស្អាត មុនឈានទៅកាន់ដំណាក់កាលថ្មី 🌸

ថ្ងៃនេះ សិស្សានុសិស្សថ្នាក់មត្តេយ្យរបស់យើងបានចំណាយពេលវេលាដ៏រីករាយជាមួយលោកគ្រូ អ្នកគ្រូរបស់ពួកគេ ក្នុងពិធីជប់លៀងលាគ្នា មុនពេលឈានឡើងទៅថ្នាក់បន្ទាប់ និងជួបជាមួយលោកគ្រូ អ្នកគ្រូថ្មីនៅឆ្នាំសិក្សាខាងមុខ។

សំណើច ស្នាមញញឹម និងអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមដែលបានបង្កើតឡើងនៅថ្ងៃនេះ នឹងក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារតូចៗ ក្នុងការបន្តដំណើរសិក្សារបស់ពួកគេ។

អ្វីដែលគួរឱ្យសរសើរជាពិសេសនោះ គឺបន្ទាប់ពីកម្មវិធីជប់លៀងបានបញ្ចប់ សិស្សានុសិស្សទាំងអស់បានចូលរួមសម្អាត និងរៀបចំថ្នាក់រៀនជាមួយគ្នា ដោយភាពទទួលខុសត្រូវ សហការ និងស្រឡាញ់បរិស្ថានសិក្សារបស់ខ្លួន។ សកម្មភាពនេះបានបង្ហាញថា ការអប់រំមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះគុណតម្លៃល្អៗ និងទម្លាប់វិជ្ជមានសម្រាប់ជីវិតផងដែរ។

ថ្នាក់រៀនដែលត្រូវបានរៀបចំយ៉ាងស្អាតនេះ ក៏ត្រៀមស្វាគមន៍មាតាបិតា និងអ្នកអាណាព្យាបាល ដែលនឹងអញ្ជើញមកចូលរួម ជំនួបមាតាបិតា-អ្នកអាណាព្យាបាល នៅថ្ងៃសៅរ៍ខាងមុខ ដើម្បីស្តាប់ការចែករំលែកពីលោកគ្រូ អ្នកគ្រូ អំពីការរីកចម្រើន និងលទ្ធផលសិក្សារបស់សិស្សានុសិស្សពេញមួយឆមាសទី២នេះ។

❤️ FICAS ជឿជាក់ថា ការសហការយ៉ាងជិតស្និទ្ធរវាងសាលារៀន និងក្រុមគ្រួសារ គឺជាគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យកុមារលូតលាស់ទាំងផ្នែកចំណេះដឹង សីលធម៌ និងជំនាញជីវិត។

🌸 អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម មុនឈានទៅកាន់ដំណាក់កាលថ្មី 🌸ថ្ងៃនេះ សិស្សានុសិស្ស កម្មវិធីសិក្សាភាសាខ្មែរ បានចំណាយពេលវេលាដ៏រីក...
22/07/2026

🌸 អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម មុនឈានទៅកាន់ដំណាក់កាលថ្មី 🌸

ថ្ងៃនេះ សិស្សានុសិស្ស កម្មវិធីសិក្សាភាសាខ្មែរ បានចំណាយពេលវេលាដ៏រីករាយជាមួយលោកគ្រូ អ្នកគ្រូរបស់ខ្លួន តាមរយៈការញ៉ាំអាហារជុំគ្នា ទស្សនាភាពយន្ត ច្រៀង និងលេងកម្សាន្ត ដើម្បីបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាត មុនពេលបញ្ចប់ឆ្នាំសិក្សា។

ក្រោយរួមដំណើរជាមួយគ្នាពេញមួយឆ្នាំសិក្សា លោកគ្រូ អ្នកគ្រូមិនត្រឹមតែបានផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ការថែទាំ ការលើកទឹកចិត្ត និងក្តីស្រឡាញ់ដល់សិស្សានុសិស្សគ្រប់រូប។ ស្នាមញញឹម សំណើច និងពេលវេលាដ៏មានន័យទាំងនេះ នឹងក្លាយជាអនុស្សាវរីយ៍ដ៏មានតម្លៃសម្រាប់ពួកគេ។

នៅពេលខាងមុខ សិស្សានុសិស្សនឹងឈានឡើងទៅថ្នាក់បន្ទាប់ និងចាប់ផ្តើមដំណើរសិក្សាថ្មីជាមួយលោកគ្រូ អ្នកគ្រូថ្មី ប៉ុន្តែអនុស្សាវរីយ៍ដ៏ល្អជាមួយលោកគ្រូ អ្នកគ្រូចាស់ និងមិត្តភក្តិក្នុងថ្នាក់ នឹងស្ថិតនៅក្នុងចិត្តជានិច្ច។

សូមជូនពរសិស្សានុសិស្សទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា បន្តខិតខំប្រឹងប្រែង រក្សាវិន័យ មានសុជីវធម៌ និងរីកចម្រើនទាំងចំណេះដឹង សមត្ថភាព និងចរិយាមារយាទ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អនាពេលអនាគត។

💙 អនុស្សាវរីយ៍ថ្ងៃនេះ នឹងក្លាយជាកម្លាំងចិត្តសម្រាប់ថ្ងៃស្អែក និងជាចំណងដ៏ស្រស់ស្អាត ដែលភ្ជាប់បេះដូងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជារៀងរហូត។
--------------------------------------------------
🌸 Sweet Memories Before Embarking on a New Journey 🌸

Today, students in the Khmer Language Program spent a joyful and memorable time with their teachers by sharing a meal, watching movies, singing, and enjoying fun activities together. It was a wonderful opportunity to celebrate the end of the school year and create lasting memories before moving on to the next grade.

Throughout the academic year, our teachers have not only shared knowledge but have also provided care, encouragement, and unwavering support to every student. The smiles, laughter, and meaningful moments shared today will remain treasured memories for years to come.

As our students prepare to advance to the next grade and begin a new chapter with new teachers, the precious memories they have created with their current teachers and classmates will always hold a special place in their hearts.

We wish all of our students continued success in their educational journey. May they remain diligent in their studies, uphold good discipline and moral values, continue to grow in knowledge and character, and become responsible, compassionate, and outstanding citizens in the future.

💙 Today’s memories will become tomorrow’s inspiration and a beautiful bond that forever connects the hearts of teachers and students.

នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឡេង មាលា នាយិការរង នៃ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង បានដឹកនាំសិស្...
19/07/2026

នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ឡេង មាលា នាយិការរង នៃ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង បានដឹកនាំសិស្សានុសិស្សកម្មវិធីសិក្សាភាសាខ្មែរ កម្រិតមធ្យមសិក្សា ចូលរួមបាឋកថាក្រោមប្រធានបទ «វប្បធម៌ចិន៖ អក្សរផ្ចង់» ដែលរៀបចំឡើងដោយ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា–អាស៊ាន–ចិន សហការជាមួយដៃគូពាក់ព័ន្ធ។

បាឋកថានេះបានផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់ពីសិល្បៈអក្សរផ្ចង់ចិន ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃ និងជាសិល្បៈមួយដែលរួមចំណែកបណ្តុះនូវគុណតម្លៃសំខាន់ៗ ដូចជា ការផ្តោតអារម្មណ៍ ភាពអត់ធ្មត់ វិន័យ ការគិតដោយម៉ត់ចត់ និងការយល់ដឹងអំពីទស្សនវិជ្ជា និងវប្បធម៌ចិន។

FICAS បន្តគាំទ្រ និងលើកទឹកចិត្តសិស្សានុសិស្សឱ្យចូលរួមក្នុងកម្មវិធីសិក្សា និងសកម្មភាពអប់រំទាំងក្នុង និងក្រៅថ្នាក់រៀន ដើម្បីពង្រីកចំណេះដឹង អភិវឌ្ឍជំនាញអន្តរវប្បធម៌ និងត្រៀមខ្លួនក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាព គុណធម៌ និងទំនួលខុសត្រូវ។

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ុនលី...
17/07/2026

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិ នៃ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង (FICAS) បានអញ្ជើញចូលរួមសិក្ខាសាលាក្រោមប្រធានបទ៖ «ជំហានទាំង ៧ ដែលធ្វើឱ្យសិស្សរៀនឆាប់ចេះបំផុត៖ ការឆ្លុះបញ្ចាំងអាចផ្លាស់ប្ដូរលទ្ធផលរៀនសូត្រគ្រប់យ៉ាង» និងបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយ UPSCHOOL – Cambodia for Global Education (UCGE)។

កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងគុណភាពអប់រំ និងពង្រីកឱកាសសិក្សាសម្រាប់សិស្សានុសិស្ស តាមរយៈការអនុវត្តកម្មវិធីអប់រំសកល ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការកសាងបរិយាកាសសាលារៀនប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍសិស្សឱ្យក្លាយជាអ្នកដឹកនាំដែលមានចំណេះដឹង ជំនាញ និងទំនួលខុសត្រូវក្នុងសតវត្សទី២១។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការលើវិស័យសំខាន់ៗ រួមមាន៖
🔹 ការអនុវត្តកម្មវិធីសិក្សាស្តង់ដារអន្តរជាតិពី Upschool Pty Ltd
🔹 ការបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន
🔹 ការកសាងសាលារៀនប្រកបដោយសុវត្ថិភាព និងលើកកម្ពស់សុខុមាលភាពសិស្ស
🔹 ការអភិវឌ្ឍសមត្ថភាពសិស្សលើភាពជាអ្នកដឹកនាំ សហគ្រិនភាព ការយល់ដឹងអំពីបរិស្ថាន និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)
🔹 ការរៀបចំសិក្ខាសាលា ការផ្លាស់ប្តូរបទពិសោធន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ។
--------------------------------------------------
Mr. Bunly Samrith, Chief Executive Officer of the First International Cambodian-American School (FICAS), attended a professional seminar entitled “The 7 Steps to Help Students Learn Faster: How Reflection Can Transform Learning Outcomes” and officially signed a Memorandum of Understanding (MOU) with UPSCHOOL – Cambodia for Global Education (UCGE).

This partnership marks an important milestone in strengthening educational quality and expanding learning opportunities for students through the implementation of global education programmes, professional development for teachers, the creation of a safe and supportive school environment, and the holistic development of students into knowledgeable, skilled, and responsible leaders for the 21st century.

Under this Memorandum of Understanding, both parties will collaborate in the following key areas:
🔹 Implementation of internationally recognized educational programmes from Upschool Pty Ltd
🔹 Teacher training and professional development
🔹 Building safe and supportive school environments while promoting student well-being
🔹 Developing students’ leadership, entrepreneurship, environmental awareness, and understanding of the United Nations Sustainable Development Goals (SDGs)
🔹 Organizing educational workshops, exchanging best practices, and strengthening educational collaboration.

📝សកម្មភាពប្រឡងបញ្ចប់ឆមាសលើកទី២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ របស់សិស្សានុសិស្សកម្មវិធីសិក្សាភាសាអន្តរជាតិ(IAC)កម្រិតមធ្យមសិក...
15/07/2026

📝សកម្មភាពប្រឡងបញ្ចប់ឆមាសលើកទី២ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ របស់សិស្សានុសិស្សកម្មវិធីសិក្សាភាសាអន្តរជាតិ(IAC)កម្រិតមធ្យមសិក្សាថ្នាក់ពេញម៉ោង នៃសាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង។
👉🏻បើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់បវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ជាមួយនឹងអត្ថប្រយោជន៍ពិសេស៖
🎓អាហាររូបករណ៍២០%រយះពេល៥ឆ្នាំសិក្សា
☂️ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់២៤ម៉ោង
👕ឯកសណ្ឋានសិក្សាឥតគិតថ្លៃ
ហេតុអ្វីជ្រើសរើសFICAS
✅ផ្តល់ការអប់រំស្តង់ដារអន្តរជាតិ ជាភាសាខ្មែរ អង់គ្លេស និងចិន
✅កម្មវិធីសិក្សាស្របតាមអាយុ និងការអភិវឌ្ឍរបស់សិស្ស
✅ឱកាសសិក្សា ៣ ភាសាក្នុងពេលតែមួយ
*ថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរ អង់គ្លេស និងចិន
*ថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរ និងចិន
*ថ្នាក់ចំណេះដឹងទូទៅភាសាអង់គ្លេស និងចិន
✨វិនិយោគជាមួយការសិក្សាកូនៗនៅពេលនេះ គឺវិនិយោគសម្រាប់អនាគត់គ្រួសារយើង និងប្រទេសជាតិយើង។
📞📞សូមទំនាក់មកកាន់យើងខ្ញុំឥលូវនេះសម្រាប់ការទស្សនាថ្នាក់រៀន ការរៀនសាកល្បង និងប្រឹក្សាពីជម្រើសនៃការសិក្សា។
☎️☎️096 8888189 / 089 43 44 45 / 086 33 87 33 / 078 32 32 01
ទីតាំងៈ https://goo.gl/maps/DMS4NiWf1e2kUBNp6
Channel Telegram: https://t.me/ficas1993
-----------------------------------------
📝 Highlights from the Semester II Final Examinations for the 2025–2026 Academic Year of students enrolled in the International Academic Curriculum (IAC) – Full-Time Secondary School Program at First International Cambodia-American School (FICAS).

👉🏻Enrollment Now Open for the 2026–2027 Academic Year!
Join us and enjoy these exclusive benefits:
🎓20% Scholarship for up to 5 academic years
☂️24-hour Health and Accident Insurance
👕Free School Uniform
Why Choose FICAS?
International-standard education in Khmer, English, and Chinese
Age-appropriate curriculum designed to support students’ academic and personal development
Opportunity to study three languages simultaneously
Available Study Programs:
✅General Education Program in Khmer, English, and Chinese
✅General Education Program in Khmer and Chinese
✅General Education Program in English and Chinese
✨Investing in your child’s education today is an investment in your family’s future and the future of our nation.

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប...
14/07/2026

ព្រះរាជសារ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ប្រទានចំពោះលោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង និងលោកស្រី ព្រមទាំងលោកគ្រូ អ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សទាំងអស់ នៃសាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចព្រះមហាក្សត្រី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ។

🧑🏻‍🎓👩🏻‍🎓 សកម្មភាពតាមដាន និងវាយតម្លៃការសិក្សារបស់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិនៅបំណាច់ឆមាសទី២នៅ FICAS យើងជឿជា...
13/07/2026

🧑🏻‍🎓👩🏻‍🎓 សកម្មភាពតាមដាន និងវាយតម្លៃការសិក្សារបស់សិស្សានុសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិនៅបំណាច់ឆមាសទី២

នៅ FICAS យើងជឿជាក់ថា ការវាយតម្លៃកុមារ មិនមែនជាការធ្វើតេស្តដើម្បីដាក់ពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែជាការដំណើរការស្វែងយល់ពីការរីកចម្រើន និងសក្តានុពលរបស់កុមារម្នាក់ៗ។

នាបំណាច់ឆមាសទី២ សិស្សានុសិស្សក្នុងកម្មវិធីសិក្សាអន្តរជាតិ(IAC)កម្រិតមត្តេយ្យសិក្សា បានចូលរួមសកម្មភាពតាមដាន និងវាយតម្លៃ តាមរយៈការរៀន ការលេង កាបង្ហាញសមត្ថភាព និងការចូលរួមក្នុងសកម្មភាពផ្សេងៗដែលប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ សុវត្ថិភាព និងសមស្របតាមវ័យរបស់ពួកគេ។

📝 ការវាយតម្លៃត្រូវបានរៀបចំឡើង ដើម្បីតាមដានការអភិវឌ្ឍរបស់កុមារលើផ្នែកចំណេះដឹង ការគិត សង្គម អារម្មណ៍ ភាសា និងជំនាញជីវិត ដោយផ្តោតលើការលើកទឹកចិត្ត និងការអភិវឌ្ឍជាបន្តបន្ទាប់ ដោយមិនបង្កសម្ពាធ ឬភាពតានតឹងដល់កុមារឡើយ។

🌟 បើកទទួលចុះឈ្មោះសិស្សថ្មី សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី ២០២៦–២០២៧

🎁 អត្ថប្រយោជន៍ពិសេសសម្រាប់ការចុះឈ្មោះ
🎓 អាហារូបករណ៍ ២០% រហូតដល់ ៥ ឆ្នាំសិក្សា
📚 រៀនឥតគិតថ្លៃ ១ ខែពេញ
🆓 ឥតគិតថ្លៃសេវាចុះឈ្មោះ និងសេវារដ្ឋបាល
🛡 ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ២៤ ម៉ោង

✨ ហេតុអ្វីជ្រើសរើស FICAS?
✅ កម្មវិធីសិក្សាប្រកបដោយគុណភាព តាមស្តង់ដារជាតិ និងអន្តរជាតិ
✅ ការបង្រៀនផ្តោតលើការអភិវឌ្ឍសក្តានុពលរបស់សិស្សគ្រប់រូប
✅ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងការលើកទឹកចិត្ត
✅ ឱកាសសិក្សា ៣ ភាសាក្នុងពេលតែមួយ

🎓 ជម្រើសកម្មវិធីសិក្សា
• ថ្នាក់ចំណេះដឹងទូទៅ ភាសាខ្មែរ អង់គ្លេស និងចិន
• ថ្នាក់ចំណេះដឹងទូទៅ ភាសាខ្មែរ
• ថ្នាក់ចំណេះដឹងទូទៅ ភាសាអង់គ្លេស និងចិន
✨វិនិយោគជាមួយការសិក្សាកូនៗនៅពេលនេះ គឺវិនិយោគសម្រាប់អនាគត់គ្រួសារយើង និងប្រទេសជាតិយើង។
📞📞សូមទំនាក់មកកាន់យើងខ្ញុំឥលូវនេះសម្រាប់ការទស្សនាថ្នាក់រៀន ការរៀនសាកល្បង និងប្រឹក្សាពីជម្រើសនៃការសិក្សា។
☎️☎️096 8888189 / 089 43 44 45 / 086 33 87 33 / 078 32 32 01
ទីតាំងៈ https://goo.gl/maps/DMS4NiWf1e2kUBNp6
Channel Telegram: https://t.me/ficas1993
-------------------------------------------------
🧑🏻‍🎓👩🏻‍🎓 Student Learning Assessment and Progress Monitoring for the End of Semester 2 – International Academic Curriculum (IAC)

At FICAS, we believe that assessing children is not simply about giving tests or assigning grades. It is a meaningful process of understanding each child’s growth, development, and unique potential.

At the end of Semester 2, preschool students in the International Academic Curriculum (IAC) participated in learning assessments and progress monitoring through classroom activities, play-based learning, skill demonstrations, and active participation in a variety of age-appropriate activities. These assessments were conducted in a joyful, safe, and child-friendly learning environment.

📝 The assessment process is designed to monitor children’s development across key areas, including cognitive development, critical thinking, social and emotional skills, language, and life skills. It emphasizes encouragement and continuous growth while ensuring children experience no unnecessary pressure or stress.

🌟 Now Enrolling New Students for the 2026–2027 Academic Year

🎁 Special Enrollment Benefits

🎓 20% Scholarship for up to 5 academic years
📚 1 Month of Free Tuition
🆓 Free Registration and Administrative Fees
🛡 24-Hour Health and Accident Insurance

✨ Why Choose FICAS?

✅ High-quality education based on both national and international standards
✅ Student-centered teaching that nurtures every child’s full potential
✅ A safe, caring, and encouraging learning environment
✅ Opportunity to learn three languages simultaneously

🎓 Study Program Options

General Education with Khmer, English, and Chinese
General Education with Khmer
General Education with English and Chinese

📝 សកម្មភាពប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំសិក្សា ២០២៥–២០២៦ របស់សិស្សានុសិស្សកម្មវិធីសិក្សាអន្តរជាតិ (IAC) កម្រិតបឋមសិក្សា ថ្នាក់...
12/07/2026

📝 សកម្មភាពប្រឡងបញ្ចប់ឆមាសទី២ ឆ្នាំសិក្សា ២០២៥–២០២៦ របស់សិស្សានុសិស្សកម្មវិធីសិក្សាអន្តរជាតិ (IAC) កម្រិតបឋមសិក្សា ថ្នាក់ពេញម៉ោង នៃ សាលាទី១ អន្តរជាតិ កម្ពុជា-អាមេរិកាំង។
👉🏻បើកទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់បវេសនកាលថ្មី ឆ្នាំសិក្សា២០២៦-២០២៧ ជាមួយនឹងអត្ថប្រយោជន៍ពិសេស៖

🎓អាហាររូបករណ៍២០%រយះពេល៥ឆ្នាំសិក្សា
☂️ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់២៤ម៉ោង
👕ឯកសណ្ឋានសិក្សាឥតគិតថ្លៃ
ហេតុអ្វីជ្រើសរើសFICAS
✅ ផ្តល់ការអប់រំស្តង់ដារអន្តរជាតិ ជាភាសាខ្មែរ អង់គ្លេស និងចិន
✅ កម្មវិធីសិក្សាស្របតាមអាយុ និងការអភិវឌ្ឍរបស់សិស្ស
✅ ឱកាសសិក្សា ៣ ភាសាក្នុងពេលតែមួយ
*ថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរ អង់គ្លេស និងចិន
*ថ្នាក់ចំណេះដឹងទូទៅភាសាខ្មែរ និងចិន
*ថ្នាក់ចំណេះដឹងទូទៅភាសាអង់គ្លេស និងចិន
✨វិនិយោគជាមួយការសិក្សាកូនៗនៅពេលនេះ គឺវិនិយោគសម្រាប់អនាគត់គ្រួសារយើង និងប្រទេសជាតិយើង។
📞📞សូមទំនាក់មកកាន់យើងខ្ញុំឥលូវនេះសម្រាប់ការទស្សនាថ្នាក់រៀន ការរៀនសាកល្បង និងប្រឹក្សាពីជម្រើសនៃការសិក្សា។
☎️☎️096 8888189 / 089 43 44 45 / 086 33 87 33 / 078 32 32 01
ទីតាំងៈ https://goo.gl/maps/DMS4NiWf1e2kUBNp6
Channel Telegram: https://t.me/ficas1993
-------------------------------------------------
📝 Semester II Final Examination Activities
Academic Year 2025–2026

Our full-time Primary International Academic Curriculum (IAC) students at the First International Cambodian American School (FICAS) have successfully completed their Semester II final examinations.

👉 Now Accepting New Student Enrollments for the 2026–2027 Academic Year with exclusive benefits:

🎓 20% Scholarship for up to 5 academic years
☂️ 24-hour Health and Accident Insurance
👕 Free School Uniform

Why Choose FICAS?

✅ International-standard education in Khmer, English, and Chinese
✅ Age-appropriate curriculum designed to support every student’s academic and personal development
✅ Opportunity to study three languages simultaneously

Available Programs:

General Education in Khmer, English, and Chinese
General Education in Khmer and Chinese
General Education in English and Chinese

✨ Investing in your child’s education today is an investment in your family’s future and the future of our nation.

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាង សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង សមាគមគណិតវិទ្យាកម្ពុជា (Cambod...
09/07/2026

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) រវាង សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង សមាគមគណិតវិទ្យាកម្ពុជា (Cambodian Mathematical Society – CMS)

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី០៨ ខែកក្កដា ឆ្នាំ២០២៦ សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង តំណាងដោយ លោក ប៊ុនលី សំរិទ្ធិ នាយកប្រតិបត្តិ បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ជាមួយ សមាគមគណិតវិទ្យាកម្ពុជា តំណាងដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ប្រធានសមាគមគណិតវិទ្យាកម្ពុជា។

ពិធីចុះហត្ថលេខានេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់គុណភាពអប់រំផ្នែកគណិតវិទ្យានៅកម្ពុជា តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព និងប្រសិទ្ធភាព។

ក្រោមអនុស្សរណៈនេះ ភាគីទាំងពីរនឹងសហការលើការលើកកម្ពស់ឧត្តមភាពក្នុងការសិក្សាគណិតវិទ្យា ពង្រឹងការបង្រៀន និងការរៀនសូត្រ ជំរុញឱ្យសិស្សានុសិស្សចូលរួមការប្រកួតប្រជែង និងការវាយតម្លៃសមត្ថភាពផ្នែកគណិតវិទ្យាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងរួមចំណែកអភិវឌ្ឍយុវជនជំនាន់ថ្មីឱ្យក្លាយជាអ្នកមានទេពកោសល្យផ្នែកគណិតវិទ្យា និងជាអ្នកដឹកនាំក្នុងវិស័យ STEM នាពេលអនាគត។

កិច្ចសហប្រតិបត្តិការនេះ ក៏ឆ្លុះបញ្ចាំងពីទស្សនវិស័យរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយសមត្ថភាព ច្នៃប្រឌិត និងការត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងក្នុងសតវត្សរ៍ទី២១។

សាលាទី១ អន្តរជាតិ កម្ពុជា អាមេរិកាំង និង សមាគមគណិតវិទ្យាកម្ពុជា មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតនូវឱកាសថ្មីៗ និងលទ្ធផលជាក់ស្តែង ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងវិស័យអប់រំនៅកម្ពុជាទាំងមូល។
-------------------------------------------------
Memorandum of Understanding (MoU) Signing Ceremony between First International Cambodian American School and the Cambodian Mathematical Society (CMS)

Phnom Penh: On the afternoon of Wednesday, 8 July 2026, the First International Cambodian-American School (FICAS), represented by Mr. Bunly Samrith, Executive Director, officially signed a Memorandum of Understanding (MoU) with the Cambodian Mathematical Society (CMS), represented by H.E. Academician Dr. Chan Roath, President of the Cambodian Mathematical Society.

The signing ceremony reflects the shared commitment of both parties to advancing the quality of mathematics education in Cambodia through a sustainable and effective partnership.

Under this MoU, both organizations will work together to promote excellence in mathematics education, strengthen mathematics teaching and learning, encourage students to participate in national and international mathematics competitions and proficiency assessments, and contribute to developing the next generation of talented young mathematicians and future leaders in the field of STEM.

This collaboration also reflects a shared vision of developing capable, innovative human resources and preparing students with the knowledge and skills needed to thrive in the 21st century.

First International Cambodian-American School and the Cambodian Mathematical Society are confident that this partnership will create meaningful opportunities and achieve tangible outcomes that benefit students, educators, and the broader education community in Cambodia.

📝សកម្មភាពប្រឡងបញ្ចប់ឆមាសទី២ របស់សិស្សានុសិស្សកម្មវិធីសិក្សាអន្តរជាតិ ថ្នាក់ភាសាចិន កម្រិតបឋមនិងមធ្យមសិក្សាថ្នាក់ពេញម៉ោង ...
08/07/2026

📝សកម្មភាពប្រឡងបញ្ចប់ឆមាសទី២ របស់សិស្សានុសិស្សកម្មវិធីសិក្សាអន្តរជាតិ ថ្នាក់ភាសាចិន កម្រិតបឋមនិងមធ្យមសិក្សាថ្នាក់ពេញម៉ោង នៃសាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង។
បើកទទួលចុះឈ្មោះសិស្សថ្មី សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧
អត្ថប្រយោជន៍ពិសេសសម្រាប់ការចុះឈ្មោះ
អាហារូបករណ៍ ២០% រហូតដល់ ៥ ឆ្នាំសិក្សា
រៀនឥតគិតថ្លៃ ១ ខែពេញ
ឥតគិតថ្លៃសេវាចុះឈ្មោះ និងសេវារដ្ឋបាល
ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ ២៤ ម៉ោង
✨ ហេតុអ្វីជ្រើសរើស FICAS?
✅ កម្មវិធីសិក្សាតាមស្តង់ដារជាតិ និងអន្តរជាតិ
✅ សិក្សា ៣ ភាសា៖ ខ្មែរ អង់គ្លេស និងចិន
✅ គ្រូបង្រៀនយកចិត្តទុកដាក់ និងផ្តោតលើការអភិវឌ្ឍសិស្សម្នាក់ៗ
✅ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងជំរុញការរៀនសូត្រ
✅ វិន័យរឹងមាំ បណ្តុះទម្លាប់ល្អ និងទំនួលខុសត្រូវ
✅ ផ្តោតលើការអប់រំសុជីវធម៌ ឥរិយាបទល្អ និងគុណតម្លៃសម្រាប់ជីវិត

✨វិនិយោគជាមួយការសិក្សាកូនៗនៅពេលនេះ គឺវិនិយោគសម្រាប់អនាគត់គ្រួសារយើង និងប្រទេសជាតិយើង។
📞📞សូមទំនាក់មកកាន់យើងខ្ញុំឥលូវនេះសម្រាប់ការទស្សនាថ្នាក់រៀន ការរៀនសាកល្បង និងប្រឹក្សាពីជម្រើសនៃការសិក្សា។
☎️☎️096 8888189 / 089 43 44 45 / 086 33 87 33 / 078 32 32 01
ទីតាំងៈ https://goo.gl/maps/DMS4NiWf1e2kUBNp6
Channel Telegram: https://t.me/ficas1993

Address

House 88, Sola Street (371)
Phnom Penh
GVXP+W8PHNOMPENH

Opening Hours

Monday 07:00 - 21:00
Tuesday 07:00 - 21:00
Wednesday 07:00 - 21:00
Thursday 07:00 - 21:00
Friday 07:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Alerts

Be the first to know and let us send you an email when FICAS - សាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to FICAS - សាលាទី១អន្តរជាតិកម្ពុជាអាមេរិកាំង:

Shortcuts

Share