Roit Read

Roit Read Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Roit Read, Education, National Highway 3, Sangkat Chaom Chau​ 2, Khan Pou Senchey, Phnom Penh.

» អានសៀវភៅ ដើម្បីបង្កើនពុទ្ធិ (ចំណេះដឹង)
» ស្តាប់ការអានសៀវភៅ ដើម្បីពង្រឹងការគិតត្រិះរិះវិភាគពិចារណា
» ស្តាប់, អានសៀវភៅល្អៗ នឹងទទួលបានចំណេះដឹងល្អៗ និងគន្លឹះថ្មីៗ
❤️ ខ្ញុំអានសៀវភៅ សរសេរ និងចែករំលែកចំណេះដឹងទូទៅ

ក្នុង​មួយ​ជីវិត​របស់​មនុស្ស​យើង​ តាំង​ពី​កេីត​មក​រហូតដល់​ថ្ងៃ​លាចាក​លោក​ទៅវិញ​ តេីមាន​នរណា​មួយ​ ឬ​នរណា​ម្នាក់​ ដែល​ថា​មិ...
21/01/2026

ក្នុង​មួយ​ជីវិត​របស់​មនុស្ស​យើង​ តាំង​ពី​កេីត​មក​រហូតដល់​ថ្ងៃ​លាចាក​លោក​ទៅវិញ​ តេីមាន​នរណា​មួយ​ ឬ​នរណា​ម្នាក់​ ដែល​ថា​មិន​ធ្លាប់​ជួប​បញ្ហា​ ឬ​វិបត្តិ​ទៅ? គឺ​គ្មាន​ទេ។ ការ​ជួប​បញ្ហា​ ឬ​វិបត្តិ​នេះ​ វា​មិន​មែន​សុទ្ធ​តែ​ជា​ក្តី​ព្រួយ​បារម្ភ​ ទុក្ខសោក​ ក្តី​ទុក្ខ​លំបាក​ ឬ​សុទ្ធតែ​ជា​កង្វល់​ខ្វល់ខ្វាយ​ទាំងអស់​នោះទេ។ ពេល​ខ្លះ​ ក្តី​វិបត្តិ​ ក៏​បាន​បង្កប់​នូវ​សេចក្ដី​ល្អ​នៅ​ខាង​ក្នុងរបស់វា​នោះ​ដែរ​ ហេីយ​អ្វី​ដែល​សំខាន់​ តេី​យើង​អាច​មេីល​ឃើញ​ និងយក​សេចក្ដី​ល្អ​ពី​ក្នុង​ក្តី​វិបត្តិ​នោះ​ ដោយ​របៀប​ណា​ ឬដោយ​វិធី​ណា​តែ​ប៉ុណ្ណោះ​?

នៅពេល​គេមេីល​មិន​ឃេីញ​ពី​តម្លៃ​របស់​យេីង​ នោះ​មានន័យថា​ ភ្នែក​របស់​​គេមេីល​ឃើញ​តែ​សម្បក​ខាងក្រៅ​របស់​តម្លៃ​តែ​ប៉ុណ្ណោះ​ ...
15/01/2026

នៅពេល​គេមេីល​មិន​ឃេីញ​ពី​តម្លៃ​របស់​យេីង​ នោះ​មានន័យថា​ ភ្នែក​របស់​​គេមេីល​ឃើញ​តែ​សម្បក​ខាងក្រៅ​របស់​តម្លៃ​តែ​ប៉ុណ្ណោះ​ ដោយ​ចក្ខុ​របស់​គេ​មិន​អាច​មេីលឃេីញ​ ឬ​មិន​អាចមេីល​ធ្លុះ​ដល់​តម្លៃ​ខាង​ក្នុង​ឡេីយ​។

យ៉ាងណា​មិញ​ វត្ថុ​ដែល​មាន​តម្លៃ​ជាច្រើន​ តែង​តែ​បង្កប់​នៅ​ខាង​ក្នុង​ដែល​រុំ​ព័ទ្ធ​ទៅ​ដោយ​ស្រទាប់​ ឬ​សម្បក​ពី​ខាង​ក្រៅ។

ជាក់ស្ដែង​ទៅ​ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​មាន​តម្លៃ​របស់​គេ​រៀងៗ​ខ្លួន​។ រីឯ​តម្លៃ​នោះ​ មាន​តិច​ ឬក៏​ច្រើន​ប៉ុនណា​ វា​អាស្រ័យ​លើ​ការ​ប្រតិបត្តិ​នៃ​ទង្វើ​ដែល​គេ​បាន​ធ្វើ​ និង​បាន​ប្រព្រឹត្ត​។ ម្យ៉ាងទៀត​ យេីង​ត្រូវ​រក្សា​តម្លៃ​ និង​កសាង​តម្លៃ​របស់​យេីង​ម្នាក់ៗ​ឲ្យ​បាន​កាន់តែ​ច្រើន​ និង​កាន់​តែ​ល្អ​ប្រសើរ​ឡេីងៗ។

*តម្លៃ​ពិត​ប្រាកដ​ មិន​ស្ថិតនៅលេី​មាត់​របស់​អ្នក​ដទៃ​ទេ​ គឺ​ស្ថិត​នៅ​នឹង​ខ្លួន​របស់​យេីង​។

ពាក្យ​ថា​ "ស្រឡាញ់​"​ តែ​មួយ​ម៉ាត់​ គឺ​ពុំ​គ្រប់គ្រាន់​ ដែល​អាច​បំពេញ​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​បាន​ឡើយ​។...
14/01/2026

ពាក្យ​ថា​ "ស្រឡាញ់​"​ តែ​មួយ​ម៉ាត់​ គឺ​ពុំ​គ្រប់គ្រាន់​ ដែល​អាច​បំពេញ​អត្ថន័យ​នៃ​សេចក្ដី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​បាន​ឡើយ​។ ចិត្ត​ស្រឡាញ់​ដែល​គ្មាន​រូបរាង​ គឺមិន​អាច​បំពេញ​និយមន័យ​នៃ​សេចក្ដី​ស្រឡាញ់​ឲ្យ​បាន​ពេញលេញ​ទេ។ ស្រឡាញ់​ពិត​មិនមែន​ស្ថិត​នៅ​លេី​សម្តី​តែ​ម្យ៉ាង​ឡេីយ​ ឬ​ស្រឡាញ់​ពិត​មិនមែន​ស្ថិត​នៅ​លេី​ត្រឹម​ចិត្ត​ម្យ៉ាង​ឡេីយ​ តែ​ស្រឡាញ់​ពិត​ គឺ​ត្រូវ​ស្រឡាញ់​នឹង​ដៃ។

តេី​ស្រឡាញ់​នឹង​ដៃ​យ៉ាង​ដូចម្ដេច​? ស្រឡាញ់​នឹង​ដៃ​ គឺ​យក​ដៃ​ យក​កម្លាំង​ មក​ប្រឹង​បំប្លែង​ពាក្យ​ស្រឡាញ់​និង​ចិត្ត​ស្រឡាញ់​ ឲ្យ​វា​ក្លាយ​ទៅជា​សកម្មភាព​ជាក់ស្ដែង​ ដែលអាច​នាំ​លទ្ធផល​ជាក់ស្ដែង​បាន។ [...]

ដកស្រង់​ចេញ​ពី​សៀវភៅ​ #អំណានជាអំណាច​ #ឡាំលីម​ #កូនចាបមាស

13/01/2026

នៅពីក្រោយ​អ្នក​អាន​ដ៏​ពូកែ​ គឺ​មាន​សៀវភៅ​ល្អ។ ស្រីស្អាត​គូ​នឹង​អ្នក​ក្លាហាន​ រីឯ​អ្នក​អាន​ពូកែ​ គឺ​រមែង​មាន​សៀវភៅ​ល្អ​ៗអាន​រាប់​មិន​អស់។ #អំណានជាអំណាច

មនុស្ស​ម្នាក់ៗ​ សុទ្ធតែ​មាន​ក្តី​សុបិន​នៅ​ក្នុង​ជីវិត​គ្រប់​ៗគ្នា​ មិន​ថា​ក្តី​សុបិន​នោះ​តូច​ ឬ​ ធំ​ឡេីយ​។ មនុស្ស​ខ្លះ​ម...
13/01/2026

មនុស្ស​ម្នាក់ៗ​ សុទ្ធតែ​មាន​ក្តី​សុបិន​នៅ​ក្នុង​ជីវិត​គ្រប់​ៗគ្នា​ មិន​ថា​ក្តី​សុបិន​នោះ​តូច​ ឬ​ ធំ​ឡេីយ​។ មនុស្ស​ខ្លះ​មាន​ក្តី​សុបិន​ចង់​មានផ្ទះ​ផ្ទាល់ខ្លួន​,​ ចង់​បាន​ឡាន​,​ ចង់​បាន​ដី​សម្រាប់​ធ្វើ​អ្វី​ផ្សេងៗ​,​ ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​,​ ចង់​ធ្វើ​ជា​គ្រូពេទ្យ​,​ ចង់​ធ្វើ​ជា​អ្នក​ជំនួញ​,​ ចង់​ធ្វើ​ជា​អ្នកនិពន្ធ​,​ ចង់​ធ្វើ​ជា​អ្នក​ដឹកនាំ​,​ ចង់​ធ្វើ​ជា​បុគ្គល​ឆ្នេីម,​ ចង់​ធ្វើ​ជា​បុគ្គល​ល្បី​ឈ្មោះ​ និង​ចង់​ធ្វើ​នេះ​ ធ្វើ​នោះ​ជាដើម​។

យ៉ាង​ណា​ ក្តី​សុបិន​ទាំង​អស់​នោះ​ យេីង​អាច​ធ្វើ​ឲ្យវា​ក្លាយ​ទៅ​ជា​ការ​ពិត​បាន​ តាម​ចិត្ត​ដែល​យើង​ចង់​នោះ​ គឺ​យើង​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ ហេីយ​ធ្វើ​ដោយ​យកចិត្ត​ទុកដាក់បំផុត​ កុំ​ធ្វើ​លេង​ៗ​ ហេីយ​រំពឹង​លទ្ធផល​ គឺ​ត្រូវ​ធ្វើ​ដោយ​ចេញ​ពី​កម្លាំង​បេះ​ដូងដ៏​បរិសុទ្ធ​​របស់​យេីង​។ 😍

កុំ​ភ្លេច​ញញឹម​ និង​លេីក​ទឹកចិត្ត​ឲ្យ​ខ្លួន​ឯង​ផង ពីព្រោះ​មិនមាន​នរណា​មក​ញញឹម​ជាមួយ​នឹង​យេីង​ឡេីយ​។ ជាពិសេស​ ត្រូវ​អរគុណ...
12/01/2026

កុំ​ភ្លេច​ញញឹម​ និង​លេីក​ទឹកចិត្ត​ឲ្យ​ខ្លួន​ឯង​ផង ពីព្រោះ​មិនមាន​នរណា​មក​ញញឹម​ជាមួយ​នឹង​យេីង​ឡេីយ​។ ជាពិសេស​ ត្រូវ​អរគុណ​ដល់​ខ្លួន​យើង​ផង​ ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ព្យាយាម​ជម្នះ​រាល់​ឧបសគ្គ​ផ្សេងៗ​ ហើយ​ក្រោក​ឈរ​មក​ដល់ពេល​នេះ។ ម្យ៉ាងទៀត​ យើង​ត្រូវ​បង្កេីត​ និងផ្តល់​​ក្តី​សង្ឃឹម​ ព្រម​ទាំង​ភាព​ជឿជាក់​ឲ្យ​ខ្លួន​ឯង​បន្ត​ទៅ​ទៀត​។ ❤️😍

12/01/2026

ទស្សនៈ​ជនជាតិ​ជ្វីហ្វតែ​ងតំណាល​ថា​«គ្មាន​បុគ្គល​ឆ្លាត​ឯណា​ដែល​មិន​កាន់​សៀវភៅ​នោះទេ​»​, សង្គម​ដែល​គ្មាន​សៀវភៅ​ល្អ​ ដោយសារ​គ្មាន​អ្នក​ពូកែ​អាន។

11/01/2026

ចង់​ពូកែ​គិត​ គឺ​ត្រូវ​ពូកែ​អាន,​ ចង់​ធ្វើ​ជា​អ្ន​កអាន​ពូកែ​ គឺ​ត្រូវ​អាន​ឲ្យ​ត្រូវ​ក្បួន​ អាន​ឲ្យ​ត្រូវ​សៀវភៅ​ កុំ​ទៅ​ផ្លូវ​វាង,​ការ​អាន​ ការគិត​ និងការ​សរសេរ​ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា។

11/01/2026

សម្រាប់​អ្នក​អាន​ គឺ​ភ្នែក​សំខាន់​បំផុត​។ សម្រាប់​អ្នក​ស្តាប់​ គឺ​ត្រចៀក​សំខាន់​បំផុត​។
#អំណានជាអំណាច

11/01/2026

ចូរ​យេីង​ប្រឹង​អាន​ ដើម្បី​ទុក​ចំណេះដឹង​ដោះស្រាយ​បញ្ហា​ពេល​អាសន្ន​ តែកុំ​ទុក​ដល់​បញ្ហា​កើត​ឡើង​ហើយ​ ទេីប​រត់​ទៅរក​សៀវភៅ​មក​អាន​ឲ្យ​សោះ។​

Address

National Highway 3, Sangkat Chaom Chau​ 2, Khan Pou Senchey
Phnom Penh
120910

Alerts

Be the first to know and let us send you an email when Roit Read posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category