Received and Share

Directions

Received and Share This page will be post encourages video, teaching video, Image, Picture, live

កម្ពុជាមិនគ្រាន់តែឈ្នះសង្គ្រាមទេ ឆ្នាំ២0២៥ គឺបានឈ្នះរឿងដ៏ទៃទៀតដែរ+ រដ្ឋាភិបាល-កម្ពុជា មានរដ្ឋាភិបាលត្រឹមត្រូវ ក្នុងការដឹ...
08/08/2025

កម្ពុជាមិនគ្រាន់តែឈ្នះសង្គ្រាមទេ ឆ្នាំ២0២៥ គឺបានឈ្នះរឿងដ៏ទៃទៀតដែរ

+ រដ្ឋាភិបាល
-កម្ពុជា មានរដ្ឋាភិបាលត្រឹមត្រូវ ក្នុងការដឹកនាំប្រទេស ក្នុងពេលសង្គ្រាម
-ថៃ អត់មានក្បាលពិតប្រាកដ
-រដ្ឋាភិបាលកម្ពុជា ស្មោះត្រង់ចង់ដោះស្រាយបញ្ហាតាមផ្លូវច្បាប់ និងសន្ដិវិធី ចង់បានសុខ សន្តិភាពជាមួយ ប្រទេសថៃ
-មេដឹកនាំថៃ មិនស្មោះត្រង់ មានកលឧបាយ មើលងាយ និងមានគំនិតបំពាន ចង់បានសង្គ្រាម
-កម្ពុជា បង្រៀន ប្រជាជនឱ្យស្រឡាញ់ សន្ដិភាព
-ថៃ បង្រៀនឱ្យប្រជាជន ស្អប់ប្រទេសកម្ពុជា និងកែប្រវត្ដសាស្ដ្រ

+ប្រជាជន
-រដ្ឋាភិបាលកម្ពុជា ឈ្នះទឹកចិត្តកងទ័ព និងទឹកចិត្តប្រជាជន មានការរួបរួមគ្នាតែ១ ពីគ្រប់និន្នាការ នយោបាយ និងសាសនា ទាំងខ្មែរក្នុងស្រុក និងជុំវិញពិភពលោក រួមទាំងជនបរទេសជុំវិញពិភពលោក និងបរទេសក្នុងស្រុក
-ថៃ ប្រជាជន ច្របូកច្របល់ មានអ្នកប្រឆាំង និងមិនពេញចិត្ត, មិនគាំទ្រ ការឈ្លានពានមកលើកម្ពុជា

+ផ្នែកកងទ័ព
-កងទ័ព កម្ពុជា ប្រកាន់គោលកាណ៍ និងជំហរអត់ធ្មត់តាមថ្នាក់ដឹកនាំ មិនប្រើល្បិច មានទឹកចិត្តជាអ្នកការពារ មិនមែនជាអ្នកបំពាន
-កងទ័ព កម្ពុជា មានពាក្យស្លោក លើកទឹកចិត្ដល្អៗ ដូចជា “ជីវិតជូនជាតិ ធាតុជូនម្ដាយ”
-កងទ័ព កម្ពុជា មិនប្រមាថ មើលងាយសត្រូវ ប្រយ័ត្ន និងត្រៀមខ្លួនគ្រប់ពេល
-កងទ៍ពកម្ពុជា ឈ្នះទឹកចិត្ដប្រជាជន គ្រប់ជាន់ថ្នាក់
-ទាហានថៃ មកដោយបំពាន មកដោយអំនួត និងមានចិត្ត ប្រម៉ាថ មើលងាយមកលើ កងទ័ពកម្ពុជា ពីការបណ្តុះគំនិត ពីមេទាហាន និងស្តេចថៃ (ទាហានខ្មែរចាស់ៗ,ពាក់ស្បែកជើងផ្ទាត់,គ្មានឈុតការពារ, កាំភ្លើងមិនទំនើប, ខ្មែរក្រ…) ទីបំផុត អ្នកដែលប្រមាថ វីរកងទ័ពកម្ពុជា ត្រូវសត្វត្មាតស៊ីសាកសព ពេញព្រៃ
-ទាហានថៃខ្លះមកដោយសាបទបញ្ជាប៉ុណ្ណោះ ព្រោះគេចមិនបាន មិនមែនជាឆន្ទះពិតនោះទេ, ទាហានថៃចាញ់ប្រៀបដោយព្រោះចូលទឹកដីខ្មែរ
-ទាហានថៃ មកដោយអំនួតនិង អាងអាវុធទំនើបៗ, ដ្រូន, យន្ដហោះ, ទាហានច្រើន, ក្លាហាន ដោយព្រោះប្រើប្រាស់គ្រឿងញៀន
-កងទ័ព កម្ពុជា ទៅសមរភូមិ ដោយទឹកចិត្តក្លាហានពិត ឆន្ទៈពិត ទទួលខុសត្រូវពិត លះបង់ពិត ក្នុងស្មារតីការពារ ទប់ទល់ ដើម្បីជាតិពិតប្រាកដ មិនពឹងទៅលើតែអាវុធទំនើប ឬឈុតការពារ តែពឹងលើស្មារតី បទពិសោធន៍ តិចនិច និងយុទ្ធសាស្រ្ដ, កងទ័ពខ្មែរ មានប្រៀបព្រោះជាម្ចាស់លើដីខ្លួន

+ផ្នែកពត៌មាន
-ថៃ ប្រឹងបង្កើត និងផ្សាយពត៌មាន មិនពិតកាន់តែច្រើន កម្ពុជា និងប្រជាជន ក៏ផ្សាយ ពត៌មានពិត កាន់តែច្រើនដូចគ្នាដែរ ហើយប្រជាជនថៃខ្លួនឯង និងពិភពលោក ក៏បានដឹងការពិតកាន់តែច្រើន ពីកម្ពុជា និងដឹងពីការបោកប្រាស់របស់ថៃកាន់តែច្រើន
-ថៃ ព្យាយាម សម្ដែងឱ្យពិភពលោកមើល
-ខ្មែរ បង្ហាញឱ្យពិភពលោក បានដឹងការពិត

+ផ្នែកទំនាក់ទំនង និងការទូត
-ថៃ បង្កើតសត្រូវ កាន់តែច្រើនជុំវិញខ្លួន អន្តរជាតិកាន់តែស្គាល់ពីទង្វើថៃ
-គ្មានរដ្ឋាភិបាល ប្រទេសណា លើលោកនេះ មិនដឹងថា ថៃឈ្លានពាន កម្ពុជានោះទេ លើកលែងតែ ដើម្បីប្រយោជន៍ គេបិទភ្នែកធ្វើមិនឃើញ
-កម្ពុជា បង្កើតមិត្ដកាន់តែច្រើន ទាំងផ្នែក ការទូត, ទេសចរណ៍, ប្រព័ន្ធផ្សព្វផ្សាយ ,វប្បធម៌, និងសិល្បៈករ... អន្តរជាតិមើលឃើញពីភាពស្មោះត្រង់ និង អត្តសញ្ញាណ របស់កម្ពុជា កាន់តែទូលំទូលាយ
-ថៃ បានផ្ដាច់ទំនាក់ទំនងផ្លូវទូតជាមួយកម្ពុជា ដែលបង្ហាញពីចេតនាមិនល្អ មើលងាយ
-កម្ពុជា កាន់តែមានទំនាក់ទំនង រឹងមាំល្អ ផ្នែកការទូត លើឆាកអន្តរជាតិ
-សង្គ្រាម មានការលះបង់ និងការខាតបង់ច្រើន និងប៉ះពាល់ដល់សតិអារម្មណ៍ ប្រជាជន ហើយវាបានកើតឡើងហើយ សម្រាប់ប្រទេសយើង
តែនៅពីក្រោយ ការឈឺចាប់នេះ, ការរងទុក្ខពីការឈ្លានពានរបស់ថៃ ព្រះបានបង្វែរការ អាក្រក់ ទៅជាសេចក្ដីល្អដល់កម្ពុជា
នៅពីក្រោយរូបភាពនៃការឈឺចាប់នេះ ថៃកំពុងតែជួយរុញ កម្ពុជា ទៅកាន់ការល្អ ដោយមិនដឹងខ្លួន នៅលើឆាកអន្តរជាតិ និងសម្រាប់កម្ពុជាខ្លួនឯង ក្នុងការភិវឌ្ឍន៍ ប្រទេសតាម ផែនការរដ្ឋាភិបាល កាន់តែ គ្រប់ជ្រុងជ្រោយ

១.គ្មានពេលណា ដែលប្រជាជនកម្ពុជា មានការរួបរួមដូចពេលនេះទេ
២.ប្រជាជន ចេះឈឺចិត្ដពិតប្រាកដពេញ១ប្រទេស មានគំនិតជាតិនិយម
៣.ប្រទេសខ្លះ មិនទាន់ស្គាល់កម្ពុជា គេបានស្គាល់នៅពេលនេះ
៤.ក្រៅពីអាស៊ានយកចិត្ដទុកដាក់ ពិភពលោកដាក់ភ្នែក និងចាប់អារម្មណ៍មកលើកម្ពុជា មហាអំណាចធំៗ ក៏លូកដៃក្នុងរឿងនេះដែរ
៥.ប្រជាជនកម្ពុជា ស្គាល់ និងយល់ ពីអត្តន័យនៃពាក្យថា “សន្ដិភាព” ច្បាស់ជាងពេលណាទាំងអស់, បណ្ដុះគំនិតប្រជាជន ធ្វើឱ្យមាន ចលនា ស្រឡាញ់ សន្ដិភាពកាន់តែខ្លាំង, ស្អប់សង្គ្រាម, ស្អប់ការបែកបាក់…

+ផ្នែកច្បាប់
-ថៃ មិនហ៊ាន ឡើងតុលាអន្តរជាតិ, ព្រោះដឹងខ្លួនជាចោរ
-កម្ពុជា ធ្វើតាមផ្លូវច្បាប់អន្តរជាតិ និងអាស៊ានដោយបើកចំហ
-កម្ពុជា បើកចំហ ឱ្យមាន ភាគីអន្ដរជាតិស្វែងរកការពិត ស្វែងរក និងស្វាគមន៍ សាក្សីពីប្រទេសផ្សេងៗ
-ថៃ ព្យាយាមបិទបាំងពីភាគី អន្តរជាតិ និងចង់ដោះស្រាយ ស្ងាត់ៗតែពីរនាក់

-កេរ្ដិ៍ឈ្មោះខ្មែរសម័យរុងរឿងពីមុនបានបាត់បង់ ដោយសារការបែកបាក់ផ្ទៃក្នុង មិនតំកល់ប្រយោជន៍ជាតិជាធំ
ហើយកេរ្ដិ៍ឈ្មោះនោះ នឹងត្រឡប់មកវិញជាថ្មីសម្រាប់ខ្មែរនៅពេលនេះ នៅពេលដែលខ្មែររួបរួមគ្នា ស្រុះស្រួលគ្នាឡើងវិញ ជាតិនិយមឡើងវិញ មានដួងចិត្តតែ១
នេះជាពេលរបស់ កម្ពុជាហើយ ចលនានេះ កំពុងតែមានរូបរាងឡើងវិញហើយ

មាត្រា ព្រះគម្ពីរ សម្រាប់ធ្វើសង្គ្រាមខាងវិញ្ញាណ ក្នុងពេលអធិដ្ឋាន និងសម្រាប់លើកទឹកចិត្ដពេលមានភាពកម្សោយ
21/07/2025

មាត្រា ព្រះគម្ពីរ សម្រាប់ធ្វើសង្គ្រាមខាងវិញ្ញាណ ក្នុងពេលអធិដ្ឋាន និងសម្រាប់លើកទឹកចិត្ដពេលមានភាពកម្សោយ

Address

430
Phnom Penh
120112

Website

Alerts

Be the first to know and let us send you an email when Received and Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category