Monk Cambodia

Call Directions Website Contact the school

Monk Cambodia សូមឲ្យប្រទេសកម្ពុជាមានសុខសន្តិភាពជានិរន្តរ៍។
(1)

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path:
1.Right View
2.Right Thought
3.Right Speech
4.Right Action
5.Right Livelihood
6.Right Effort
7.Right Mindfulness
8.Right Concentration
Buddhism's most important moral guidelines are the Five Precepts:
1.I undertake to observe the precept regarding abstention from killing
2.I undertake to observe the precept regarding abstention from taking anything not given
3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations
4.I undertake to observe the precept regarding abstention from speaking lies
5.I undertake to observe the precept regarding abstention from taking intoxicating drinks
Thol Un # 23,Group 48,Village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn
Phnom Penh
I have graduate from BUILD BRIGHT UNIVERSITY (BBU) AND PREAH SIHANOUK RAJA (SBU)

27/09/2026

ប្រវត្តិ នៃ ការកកើតប្រទេសថៃ ចាប់ផ្តើម ដោយ ជនជាតិ តៃ (Tai)

(ភាគទី១)

ប្រវត្តិក្រុមជនជាតិ តៃ (Tai) ចំណាកស្រុកចូលមក ដែនដី អាស៊ីអាគ្នេយ៍ដីគោក

I- ប្រវត្តិបំលាស់ទី ពីដែនដីកំណើត របស់ ជនជាតិ តៃ (Tai) រួមជាមួយសៀម÷

ដើមកំណើត ជនជាតិសៀម និងការកកើតទឹកដី សៀម ក្លាយជាប្រទេសថៃ ។

ដើម្បីឲ្យយល់ការទាក់ទងគ្នា ដោយច្បាស់លាស់ រវាង ខ្មែរ និងសៀម (ថៃ) យើងគួរងាកទៅមើលប្រវត្តិសាស្រ្តបានមួយភ្លែតសិន ។

ជនជាតិទាំងនោះ ត្រូវបានជនជាតិខ្មែរហៅសំគាល់ថា «សៀម» ។

ពាក្យ «សៀម» នេះ មានប្រភពមកពីភាសាសំស្ក្រឹត «ឝ្យាម» (Śyāma) ដែលមានន័យថា «ពណ៌ត្នោតចាស់» ឬ «ខ្មៅ» ។

ក្នុងសិលាចារឹកខ្មែរ និងចាម ពាក្យនេះត្រូវបានកត់ត្រាជាទម្រង់ «ស្យាម» (Syam) ដែលសំដៅដល់ក្រុមសហគមន៍ មនុស្សថ្នាក់ទាប ទាសករ អ្នកទោស ចោរ ក្រុមប្រឆាំងសង្គម រាស្រ្ត ឬរាជការក្បត់...។ល។

ការលើកឡើងដំបូងបំផុតអំពីពាក្យ «ស្យាម» នៅក្នុងសិលាចារឹកខ្មែរ គឺនៅរាជធានីអង្គរវត្ត ក្នុងសតវត្សរ៍ទី១២ ដែលសំដៅលើជនជាតិស្យាមជាបុរសថ្នាក់ទាប ឬទាសករ ។

ជនជាតិ តៃ (Tai) តាំងពីពួកគេភៀសខ្លួនចូលមកដល់ទឹកដីសុវណ្ណភូមិ និងពួកគេ បានចូលរួបរួមជាមួយសហគមន៍ សៀម ទើបពួកគេតែងតាំងឈ្មោះខ្លួនជា «សៀម» ច្បាស់លាស់ក្នុងសតវត្សទី១៣ នេះប៉ុណ្ណោះ ។

ពីដើមឈ្មោះ តៃ (Tai) អ្នកប្រវត្តិសាស្រ្តសៀម បានខំប្រឹងប្រែងស្រាវជ្រាវរកដើមកំណើតរបស់ ជនជាតិរបស់ពួកគេ ដោយសេចក្តីព្យាយាមយ៉ាងមុតមាំបំផុត ។ ពួកគេរកទាល់តែឃើញថាជនជាតិ តៃ (Tai) មានកំណើតតាំងពី ៤,៥០០ឆ្នាំ មុនពុទ្ធកាល ប្រហែលគិតទៅ ៧,០០០ឆ្នាំ កន្លងទៅហើយ ។

ក្នុងឯកសារ កម្មវិធី អប់រំប្រវត្តិសាស្រ្ត របស់ប្រទេសថៃ (១៩២៨ - ១៩៧៨) បានបញ្ជាក់ថា ដើមឡើយជនជាតិ តៃ (Tai) តាំងទីលំនៅក្នុង ដែនដី ម៉ុងហ្គោលី ភាគខាងលិច នៅជើងភ្នំ ជួរភ្នំអាល់តាយ (Altai mountain) ទិសខាងត្បូង ។ រួចរវាង ២,០០០ឆ្នាំ មុនពុទ្ធកាល ពួកគេបានមករស់នៅតាមដង ទន្លេវ៉ាងហូ (Yangtze River) និងដងទន្លេអៀងសេកៀង (Xi River) ខាងលើ ក្នុង ខេត្តចិន ដែលហៅថា សេឈួន (Sichuan), ហ៊ូប៉េ (Hubei), អាន់ហ៊ុយ (Anhui), កៀងស៊ី (Jiangxi) សព្វថ្ងៃនេះ តែកាលនោះ មិនទាន់មានសហគមន៍ចិននៅឡើយទេ (យោងកម្មវិធីសិក្សារបស់ប្រទេសថៃ) ។

តាមការសិក្សាភាសាសាស្ត្រ (Linguistics) គ្រួសារភាសា តៃ-កាដៃ (Tai-Kadai language family) ត្រូវបានអ្នកប្រាជ្ញាភាគច្រើនយល់ស្របថាមានដើមកំណើតនៅភាគខាងត្បូងប្រទេសចិន ដែលជាតំបន់ដែលភាសាទាំងនេះមានភាពចម្រុះច្រើនបំផុត ។ ភាសាថៃ ដែលជាតំណាងដ៏ល្បីល្បាញបំផុតនៃគ្រួសារភាសានេះ បានរីករាលដាលពីភាគខាងត្បូងប្រទេសចិន រហូតដល់ភាគខាងត្បូងប្រទេសថៃ ។

តាំងទីនៅទីនោះបាន ៣០០ ឬ៤០០ឆ្នាំ ក្រុមជនជាតិតៃ (Tai) ត្រូវបានចិន រុករានឈ្លានពាន ដណ្ដើមយកដី នៅទីនោះ ព្រោះទីនោះជាដីដ៏ឧត្តមសំបូរ និងងាយប្រកបរបរកសិកម្ម ។

ដោយការឈ្លានពាន របស់ចិន ក្រុមតៃ (Tai) ក៏ចុះមកនៅខាងត្បូង បន្តទៀត មកដល់តំបន់ ក្នុងខេត្តដែលចិន ហៅក្នុងពេលបច្ចុប្បន្ននេះថា «យុនណាន (Yunnan) គុយជីវ (Guizhou) ក្វាងស៊ី (Guangxi) ក្វាងទុង (Guangdong)» ចែកគ្នាជាច្រើនក្រុមដែនដី ។

តាំងទីលំនៅក្នុងតំបន់នោះ ចិន មិនទាន់ មកតាំងនៅនោះឡើយ តែ ចិន បានតាមមករុករាន ឈ្លានពានដណ្ដើមយកដី តំបន់នោះបន្តទៀត ជាហេតុធ្វើអោយក្រុមជនជាតិតៃ (Tai) បែកខ្ញែក និងចេះតែរុលចុះមកភាគខាងក្រោម នៃដងទន្លេ ។

មកដល់ ក្នុងសម័យ សាមកុក សតវត្សទី៣ ខុងម៉ឹង (Zhuge Liang) បាននាំទ័ពព្រះចៅឡៅពី ពីខេត្តសេឈួន (Sichuan) មកវាយដេញពួក ហ៊ន គឺ ក្រុមជនជាតិតៃ (Tai) នេះឯង(ឯកាសារចិន ហៅថាចិនខាងត្បូង) ធ្វើឲ្យតៃ (Tai) ពួកខ្លះរុលមកទិសខាងត្បូង បន្តមកទៀត រហូតចូលមកដល់ក្នុង ដែនដីសុវណ្ណភូមិ (សុវណ្ណ = មាស, ភូមិ = ទីដី, ផែនដី សព្វថ្ងៃនេះក្នុង សុវណ្ណភូមិ មានប្រទេសភូមា, សៀម, ម៉ាឡាយូ, ខ្មែរ, យួន, លាវ) ដែលយើងហៅតាមបារាំងថា ជ្រោយឥណ្ឌូចិន (Indochina Peninsula) នោះ ។

II- ការតាំងទីលំនៅថ្មី លើកទី២ និងការដួលរលំ នគរ ណាន ចាវ (Nan Chao)÷

ក្រុមជនជាតិតៃ (Tai) នៅតាំងខ្លួនជា ប្រទេសឯករាជ្យមួយឈ្មោះ នគរ ណានចៅ (Nan Chao Kingdom) មានរាជធានី ឈ្មោះ ណងសែ (Norng Se) នៅប៉ែកខាងត្បូងប្រទេសចិន ចន្លោះ យូណាន (Yunnan) និង គ័ងស៊ី (Guangxi) និងប៉ែកពាយ័ព្យ នៃប្រទេសភូមា ឆ្នាំ ៧៣៨ - ៩០២ និងបានដួលរលំ នៅសតវត្សរ៍ទី១០ ។

នគរណានចៅ (Nan Chao) គឺជារដ្ឋដ៏មានឥទ្ធិពលមួយ ដែលមានអរិយធម៌ខ្ពស់ (អរិយធម៌បែបចិន) និងមានអាយុកាលជាង ៧ សតវត្សរ៍ រហូតដល់ឆ្នាំ ១២៥៣ នៃគ្រិស្តសករាជ ទើបត្រូវបានគូប៊ីឡាយខាន់ (Kublai Khan) ដែលជាអធិរាជម៉ុងហ្គោល ដ៏អស្ចារ្យ វាយយកបាន ។ នៅកំឡុងសតវត្សរ៍ទី៩ នគរនេះបានពង្រីកឥទ្ធិពលរបស់ខ្លួនទៅភាគខាងត្បូង ចូលទៅក្នុងទឹកដីភាគខាងជើងនៃឥណ្ឌូចិន ។

ចាប់តាំងពី សតវត្សរ៍ទី៣ ក្រុមជនជាតិតៃ (Tai) ចេះតែបោះបង់ចោលទីលំនៅ របស់ខ្លួនក្នុងស្រុក ណានចៅ (Nan Chao) ចូលមករស់នៅ ក្នុង ដែនដីសុវណ្ណភូមិ បន្តិចម្តងៗ ជាដរាបមក ដោយហេតុ នៃការរុករាន ឈ្លានពាន របស់ចិន ។

ត្រង់នេះ ខ្ញុំសូមបើកវង់ក្រចកមួយ ដើម្បីនិយាយពីការរុករានដែលចិនបានធ្វើទៅលើក្រុមជនជាតិតៃ (Tai) ក្នុងសម័យបុរាណ ។

ក្នុងសៀវភៅ "សយ៉ាម និង សុវណ្ណភូមិ" ដែលស្តេចហ្លួងវិចិត្រ វាទការ (Luang Wichit Wathakan) ជាអ្នករៀបរៀង បានសរសេរ ត្រង់ទំព័រ៥០ ថាដូច្នេះ ៖ «តែយើងត្រូវចោលដីដើមរបស់យើង ចុះមកខាងក្នុង ព្រោះហេតុតែមួយយ៉ាង គឺ យើងត្រូវបានចិនរុករាន ។ ការដែលក្រុមជនជាតិតៃ (Tai) ត្រូវចិនរុករាននោះ ចែកបានជាសម័យ ៣ ហើយមានវិធីផ្សេងគ្នា ៖

· ការរុករានលើកទី១ ៖ សម័យដើម ក្នុងរវាងឆ្នាំ ១៦៨០ ឆ្នាំ មុនពុទ្ធសករាជ មកដល់ពុទ្ធសករាជ ២០០ ក្នុងរវាង ១៨៨០ឆ្នាំ មុនពុទ្ធសករាជ នោះ ជាការរុករានបែបស្ងប់ រុករានដោយដណ្តើមការរកស៊ី បើទុកជាមានច្បាំងកាប់សំលាប់គ្នាខ្លះ ក៏មិនច្រើនណាស់ ។

· ការរុករានលើកទី២ ៖ តាំងពីពុទ្ធសករាជប្រហែល ១១០០ ក្នុងរវាង ៩០០ ឆ្នាំ ចិនទើបបានរុករានយើងដោយចម្បាំង ។

· ការរុករានលើកទី៣ ៖ តាំងពីពុទ្ធសករាជ រវាង ១១០០ មក ក៏រុករានបែបស្ងប់ទៀត ។ តែគ្រានេះ ជាអន្តរាយច្រើនជាងរុករានដោយចម្បាំងទៅទៀត ព្រោះចិនមិនបានរុករានចូលមកត្រឹមតែដណ្តើមការរកស៊ី ចិនរុករានដល់ចូលទទួលតំណែងនាទីក្នុងរាជការស្រុកទេស ម្ចាស់ផែនដីតៃ (Tai) បានអភិសេក និងរាជធីតាម្ចាស់ក្រុងចិន ដល់ជាឈាមតៃ (Tai) ចេះតែថយតិចទៅរាល់ដង, ជាតិតៃ (Tai) ក្នុងដែនចិន ក៏សូន្យជាតិ គង់សល់តែតៃ (Tai) ដែលរត់គេចភ័យចុះមកកាន់សុវណ្ណភូមិប៉ុណ្ណោះ» ។

ចិនដែលលើកទ័ពមកវាយតៃ (Tai) កាលពុទ្ធសករាជ ១៨២៧ (គ្រិស្តសករាជ ១២៨៤) នោះ គឺគូប៊ីឡាយខាន់ (Kublai Khan) ដែលជាស្តេចជាតិម៉ុងហ្គោល មានឫទ្ធានុភាពក្រៃលែង វាយយកបានស្រុកស្ទើរតែទាំងអស់ក្នុងទ្វីបអាស៊ី មានទាំងស្រុកចិនផង ។

គួរបញ្ជាក់ថា ការជជែកដេញដោលអំពីថាតើការសញ្ជ័យរបស់គូប៊ីឡាយខាន់លើនគរដាលី (Dali Kingdom) បានបណ្តាលឱ្យមានការធ្វើចំណាកស្រុកដ៏ធំធេងរបស់ជនជាតិថៃឬអត់ នោះគឺជាប្រធានបទដែលមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រវត្តិសាស្ត្រ ។

III- ស្យាម (សៀម) និង សុវណ្ណភូមិ÷

ក្រុមជនជាតិតៃ (Tai) ដែលចូលមកក្នុងសុវណ្ណភូមិ តាំងពីសតវត្សរ៍ទី៣ រៀងមកនោះ បានមកតាំងទីលំនៅរាយគ្នា ក្នុងភូមិភាគ ដែលយើងហៅក្នុងសម័យបច្ចុប្បន្នថា ស្រុកតុងកឹង (Tonkin) ភាគខាងលើ ស្រុកឡាវ (Laos) ភាគខាងជើង ស្រុកសៀម (Siam) ភាគខាងជើង ស្រុកភូមា (Burma) ភាគខាងជើងឆៀងខាងកើត ។ ដល់មកសតវត្សរ៍ទី៨ ទើបជាតិតៃ (Tai) ចូលមកក្នុងសុវណ្ណភូមិបានចំនួនច្រើនល្មម និងតាំងជាសាមន្តរដ្ឋតូចៗបាន ហើយសាមន្តរដ្ឋ ទាំងនោះសុទ្ធតែចំណុះអាណាចក្រខ្មែរទាំងអស់ ។

ក្រុមជនជាតិតៃ (Tai) គឺជាជនជាតិអំបូរថ្មី ដែលបានផ្លាស់ទីមករស់នៅតំបន់អាស៊ីអាគ្នេយ៍ យោងតាមឯកសារប្រវត្តិសាស្រ្តជាតិ និងអន្តរជាតិ បញ្ជាក់ថា ជាអម្បូរជនជាតិ តៃ-វៀត (Tai-Viet) ។

ជនជាតិនេះ មានឈ្មោះដើម និងហៅវិវឌ្ឍន៍ជាបន្តបន្ទាប់ថា ៖ តៃ (Tai) » អាស្សាន (Assam) » សៀន/ស្សាន (Shan) » ស្យាម (Syam) (សិលាចារឹកមុនអង្គរ) » សៀម (Siam) (ជាទាសា ទាសី របស់ខ្មែរ) » ស្យាម (សិលាចារឹកចាម្ប៍ ស.វ ១១) ។

ការផ្លាស់ទីមកតាំងទីលំនៅ និងរស់នៅជាបន្តបន្ទាប់ ជនជាតិតៃ (Tai) ក្នុងរង្វង់គោលបំណង និងមូលហេតុ ៣ សំខាន់ៗ គឺ ៖

ទី ១- ស្វែងរកដីថ្មី ដែលមានជីជាតិ ដើម្បីប្រកបរបរកសិកម្ម ធ្វើស្រែចម្ការ ។

ទី ២- បំលាស់ទីមកធ្វើពាណិជ្ជកម្ម រវាងអ្នកស្រុកលើ (តៃ ណានចាវ) និងអ្នកស្រុកក្រោម ខ្មែរ (ដែលពួកតៃហៅថា ខម ឬ Khom នេះឯង) ។

ទី ៣- វាទទីទឹកដី និងរត់ភៀសខ្លួន ដោយសារសង្រ្គាមមហាហាន និងអាណាចក្រម៉ុងហ្គោល (គូប៊ីឡាយខាន់) ។

ជាដំបូងពួកតៃ (Tai) បានផ្លាស់ទីមក ៖
១- ដៀនភូ (Dien Bien)
២- ម៉ងម៉ាវ (Muang Mau)
៣- សាន (Shan)
៤- លួងប្រាបាង (Luang Prabang)

និងចាប់ផ្តើមមានតំណាក់ទំនងជាមួយខ្មែរ ចាប់ពីសតវត្សរ៍ទី១ ដល់ទី៦ មានចំនួនតិចតួច ក្នុងនាមជាអ្នកបំរើ ឬមកស៊ីឈ្នួល ជនជាតិខ្មែរ ។

ការផ្លាស់ទី និងរត់ភៀសសឹកចុងក្រោយ របស់ជនជាតិតៃ មកកាន់ទឹកដីតំបន់អាស៊ីអាគ្នេយ៍ ចូលមកកាន់តែច្រើន នៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ក្នុងឋានៈជាអ្នកបំរើ ដើម្បីចិញ្ចឹមដង្កូវនាងយកសូត្រ ជាទាសករសាងសង់ និងទាហានស៊ីឈ្នួល របស់មហាក្សត្រខ្មែរ ហើយពួកគេបានកសាងជាក្រុមពួក ចូលមករស់នៅតំបន់ ៖

១- ស្រែ ១លាន (LANNA) ឈៀងសែន (Chiang Saen)
២- ឈៀងម៉ៃ (Chiang Mai)
៣- ហរិបុញ្ជ័យ (Hariponchey)
៤- សុខោទ័យ (Sukhothai)
៥- និងចុះតាមដងទន្លេ ចៅពញា (Chao Phraya) ឬចៅប្រាយ៉ា មកសម្របខ្លួនរស់នៅ ទ្វារវតី (Dvaravati) ឬ ល្វោ (Lavo) ឬ លុព្វបុរី (Lupburi) ។

ដែលដែនដីទាំងនោះ ជាសមន្តរដ្ឋ និងដែនដីកាន់កាប់តាំងពីមុនរាជាអាណាចក្រឥណ្ឌាភាវូបនីយកម្ម (Indianization) របស់នគរ ដូចជា ៖
១- នគរខ្មែរ (Khmer Empire)
២- នគរមន (Mon Kingdom)
៣- និងម៉ាឡេ (Mala) ជាដើម ។

ការធ្វើចំណាកស្រុករបស់ជនជាតិតៃ (Tai) ចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍ដីគោកនេះ មិនមែនជាព្រឹត្តិការណ៍ដែលកើតឡើងភ្លាមៗនោះទេ ប៉ុន្តែជាដំណើរការដ៏យូរអង្វែង ដែលបានចាប់ផ្តើមតាំងពីសតវត្សរ៍ទី៣ នៃគ្រិស្តសករាជ រហូតដល់សតវត្សរ៍ទី១៣ ។

ការសិក្សាបែបប្រវត្តិសាស្ត្រ និងបុរាណវិទ្យា (Archaeology) បានបង្ហាញថា ជនជាតិតៃ (Tai) បានធ្វើចំណាកស្រុកចុះមកភាគខាងត្បូងជាលំដាប់ ។ ក្រុមជនជាតិតៃ-ដាំ (Tai Dam) ឬតៃខ្មៅ ត្រូវបានគេកំណត់ថាបានបង្កើតទីលំនៅដំបូងរបស់ពួកគេនៅភាគពាយ័ព្យប្រទេសវៀតណាម នៅជុំវិញសតវត្សរ៍ទី១១ ។

ការរីករាលដាលនៃជនជាតិតៃ (Tai) ចូលមកក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកនេះ បាននាំមកនូវការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដល់សមាសភាពប្រជាសាស្ត្រ (Demography) និងវប្បធម៌នៅក្នុងតំបន់ ។ ជនជាតិតៃបានរួមរស់ជាមួយជនជាតិដើមដូចជា ជនជាតិមន (Mon), ជនជាតិខ្មែរ (Khmer), និងជនជាតិដទៃទៀត ហើយបានបង្កើតជាសង្គមថ្មីដែលមានលក្ខណៈចម្រុះ ។ ការរួមរស់នេះបានឆ្លុះបញ្ចាំងតាមរយៈការផ្លាស់ប្តូរភាសា សាសនា និងទំនៀមទម្លាប់ ដែលបានក្លាយជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិថៃសម័យទំនើប ។

(នៅមានបន្តទៅភាគទី២)

ឯកសារយោង Reference÷

1. "Tai Viet". Retrieved 15 July 2020.

2. Bảng chữ cái tiếng Thái (Việt Nam), các quy tắc cơ bản. Lịch sử văn hóa Thái, 26/06/2018. In Vietnamese.

3. Bankston, Carl L. "The Tai Dam: Refugees from Vietnam and Laos". Passage: A Journal of Refugee Education. 3 (Winter 1987): 30–31.

4. Hartmann, John F. (1986). "The Spread of South Indic Scripts in Southeast Asia". Crossroads: An Interdisciplinary Journal of Southeast Asian Studies. 3 (1): 6–20. JSTOR 40860228.

5. Brase, Jim (27 January 2006). "Towards a Unicode Proposal for the Unified Tai Script". Retrieved 28 April 2015.

6. Trung Viet, Ngo; Brase, Jim. "Unified Tai Script for Unicode". Retrieved 28 April 2015.

7. Brase, Jim (2007-02-20). "N3220: Proposal to encode the Tai Viet script in the UCS" (PDF). Working Group Document, ISO/IEC JTC1/SC2/WG2. Retrieved 2015-05-31.

8. "Tai Dam alphabet". Retrieved 15 July 2020.

9. Brase, Jim (5 May 2008). "Writing Tai Don". Retrieved 28 April 2015.

10. Brase, J. (2008). Writing Tai Don: Additional characters needed for the Tai Viet script.https://www.unicode.org/L2/L2008/08217-tai-don.pdf

11. Ngô, Việt Trung; Brase, Jim (2006-01-30). "L2/06-041: Unified Tai Script for Unicode" (PDF). Working Group Document, ISO/IEC JTC1/SC2/WG2. Retrieved 2015-05-31.

12. Brase, Jim (6 February 2007). "L2/07-039R: Tay Viet Script for Unicode" (PDF). Retrieved 9 August 2014.

13. "N3221: Support for the proposal (N3220) to encode the Tai Viet script" (PDF). Working Group Document, ISO/IEC JTC1/SC2/WG2. 2007-03-21. Retrieved 2017-03-24.

14. Thai society https://www.google.com/search?q=Thai%20from%20Yunnan

15. "Ethnic Groups". China.org.cn. Archived from the original on 2008-07-24. Retrieved 2008-10-17.

16. Haimei Shen. Risk Society, the Predicaments of Folk Religion and Experience of Modernity: The Guardian Spirits in the Mandi Dailue Ethnic Society of Xishuangbanna. China: An International Journal, Vol. 11, No. 2.

17. 云南省地方志编纂委员会 [Yunnan Gazetteer Commission], ed. (1998). 云南省志. 卷五十九, 少数民族语言文字志 [Yunnan Provincial Gazetteer, Vol. 59: Minority Languages Orthographies Gazetteer]. Kunming: 云南人民出版社 [Yunnan People's Press].

18. Skutsch, Carl, ed. (2005). Encyclopedia of the World's Minorities. New York: Routledge. pp. 361, 362. ISBN 1-57958-468-3.

19. Hays, Jeffrey (July 2015). "Dai Religion and Festivals". facts and details. Retrieved 16 November 2019.

20. Cantwell, Cathy (2010). Buddhism: The Basics. New York: Routledge. pp. 148. ISBN 978-0-415-40880-6. "Amongst the Dai minority nationality of Xishuangbanna...Theravada was established in the fifteenth century."

21. Ma, Chuang (2016). "Changes of Intermarriage Circle of the Pashi Dai (Muslims in Dai Society): A Case Study in the Hui Village in Manluan". In Rong, Gui (ed.). Hui Muslims in China. Leuven: Leuven University Press. pp. 87–95. ISBN 978-94-6270-066-6.

22. Zhu, Liangwen (1992). The Dai: Or the Tai and Their Architecture & Customs in South China. Bangkok, Thailand, and Kunming, Yunnan, China: D D Books and The Science and Technology Press of Yunnan.

23. Berlie, Jean A. (1990). Les Dai de Chine: Zhongguo de Dai zu (in French). Paris, France. 136 pages.

24. Ferlus, Michel (2009). "Formation of Ethnonyms in Southeast Asia". Southeast Asian Linguistics Society.

25. Pain, Frédéric (2008). "An Introduction to Thai Ethnonymy: Examples from Shan and Northern Thai". Journal of the Siam Society.

26. Chamberlain, James R. (2016). "Kra-Dai and the Proto-History of South China and Vietnam". Journal of the Siam Society, Vol. 104.

27. Sagart, Laurent (2004). "The Higher Phylogeny of Austronesian and the Position of Tai-Kadai". Oceanic Linguistics.

28. Blench, Roger (2004). "Stratification in the Peopling of China: How Far Does the Linguistic Evidence Match Genetics and Archaeology?".

29. Blench, Roger (2009). "The Prehistory of the Daic (Tai-Kadai) Speaking Peoples".

30. Blench, Roger (2018). Tai-Kadai and Austronesian Are Related at Multiple Levels and Their Archaeological Interpretation (Draft).

31. Gerner, Matthias (2014). "Project Discussion: The Austro-Tai Hypothesis". The 14th International Symposium on Chinese Languages and Linguistics (IsCLL-14).

32. Baker, Chris & Phongpaichit, Pasuk (2017). A History of Ayutthaya: Siam in the Early Modern World. Cambridge University Press.

33. Evans, Grant (2002). A Short History of Laos: The Land in Between. Allen & Unwin.

34. Pittayaporn, Pittayawat (2014). "Layers of Chinese Loanwords in Proto-Southwestern Tai as Evidence for the Dating of the Spread of Southwestern Tai". MANUSYA: Journal of Humanities.

35. Schafer, Edward H. (1967). The Vermilion Bird: T'ang Images of the South. University of California Press.

36. Taylor, Keith W. (1991). "The Early Kingdoms". In Tarling, Nicholas (ed.). The Cambridge History of Southeast Asia. Cambridge University Press.

37. Du, Yuting & Chen, Lufan (1989). "Did Kublai Khan's Conquest of the Dali Kingdom Give Rise to the Mass Migration of the Thai People to the South?" (PDF). Journal of the Siam Society. 77 (1c).

38. Luo, Wei; Hartmann, John; Li, Jinfang; Sysamouth, Vinya (2000). "GIS Mapping and Analysis of Tai Linguistic and Settlement Patterns in Southern China" (PDF). Geographic Information Sciences.

39. Wyatt, David K. (2003). Thailand: A Short History (2nd ed.). New Haven, Conn.: Yale University Press.

40. Okada, Masashi (2018). "Tai Migrant Networks and Their Identity from the Early Modern Era to the Present". KAKENHI Research Report. Kyoto University.

41. Saiphan, Pichet (2024). "Tai Dam Diaspora Consciousness and Routes of Migration: An Analysis from Funeral Manuscripts". MANUSYA: Journal of Humanities. 26 (1).

27/09/2026
27/09/2026
27/09/2026
27/09/2026

សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ និងយុវជន យុវនារី ជាទីស្រឡាញ់រាប់អានទាំងអស់ ស្តីពីការចាប់ផ្តើមដំណើរការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ។

#ក្រសួងការពារជាតិ #កងយោធពលខេមរភូមិន្ទ #កាតព្វកិច្ចយោធា

27/09/2026

Address

# 23, Group 48, Village 5, Street Preah Sihanouk, SangkatBeongKeng Kong I, Khan Chamkarmorn
Phnom Penh
12000

Alerts

Be the first to know and let us send you an email when Monk Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Monk Cambodia:

Shortcuts

Share

Category