NUM-Faculty of Law

NUM-Faculty of Law

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUM-Faculty of Law, Education, St. 96 Christopher Howes Phnom Penh BS16, AP18, Phnom Penh.

⚖️ Empowering the Future of Justice⚖️

We are dedicated to excellence in legal education, research and innovation- cultivating the next generation of leaders in law and justice with a profound understanding of Cambodian and international law.

13/04/2026

សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ 🇰🇭
​ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ថ្នាក់ខ្ញុំសូមលំឱនកាយវាចាចិត្ត គោរពជូនពរជ័យសិរីសួស្ដីដ៏មហាសាលជូនចំពោះ៖ ​លោកជំទាវបណ្ឌិត គីម សេដ្ឋានី
រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
​សូមលោកជំទាវបណ្ឌិត ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺស្វាង និងសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង។ 🙏✨

13/04/2026

រីករាយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ 🇰🇭
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ និងអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។
សូមឯកឧត្តម និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដឹកនាំ និងអភិវឌ្ឍន៍វិស័យអប់រំ។
#មហាវិទ្យាល័យនីតិសាស្ត្រ #សាកលវិទ្យាល័យជាតិគ្រប់គ្រង #សួស្ដីឆ្នាំថ្មី

13/04/2026

សួស្ដីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ អដ្ឋស័ក ព.ស. ២៥៧០ 🇰🇭
​ក្នុងឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីនេះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃមហាវិទ្យាល័យនីតិសាស្ត្រ សូមគោរពជូនពរជ័យសិរីសួស្ដីមហាសាលជូនចំពោះ លោក នៅ សារ៉េត ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ។
​សូមលោកព្រឹទ្ធបុរស និងក្រុមគ្រួសារ ជួបតែសេចក្ដីសុខ សុភមង្គល សម្រេចបានរាល់ភារកិច្ច និងមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំមហាវិទ្យាល័យឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ 🙏✨

#មហាវិទ្យាល័យនីតិសាស្ត្រ #សាកលវិទ្យាល័យជាតិគ្រប់គ្រង #សួស្ដីឆ្នាំថ្មី

Photos from NUM-Faculty of Law's post 10/02/2026

"គណៈប្រតិភូសាកលវិទ្យាល័យជាតិគ្រប់គ្រង ចូលរួមក្នុងសិក្ខាសាលាស្តីពី «ការប្រើប្រាស់ AI ក្នុងវិស័យច្បាប់» ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈមេធាវីក្នុងយុគសម័យឌីជីថល"

គណៈប្រតិភូនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដឹកនាំដោយ លោកបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អមដំណើរដោយ លោក នៅ សារ៉េត ព្រឹទ្ធបុរសមហាវិទ្យាល័យនីតិសាស្ត្រ និង លោកបណ្ឌិត ណុប កញ្ញារឹទ្ធិ សាស្ត្រាចារ្យរងផ្នែកច្បាប់ និងជានាយករៀបចំកម្មវិធីសិក្សានៅសាលាគោលនយោ បាយសាធារណៈ ព្រមទាំងមន្ត្រី បុគ្គលិក និងសាស្ត្រាចារ្យ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពី «ការប្រើប្រាស់ AI ក្នុងវិស័យច្បាប់» កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។
ព្រឹត្តិការណ៍នេះគឺជាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាតិគ្រប់គ្រង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាលាច្បាប់អន្តរជាតិហានដុងនៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមេធាវី និងសិក្ខាកាមទាំង ៧៥ នាក់ លើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឱ្យមានប្រសិទ្ធភាព និងភាពវៃឆ្លាត។
ក្នុងឱកាសនោះ វាគ្មិនបានផ្ដោតលើចំណុចគន្លឹះចំនួន ៤ ដើម្បីលើកកម្ពស់គុណភាពនៃការស្រាវជ្រាវ និងការប្រកបវិជ្ជាជីវៈច្បាប់ រួមមាន៖ ១. ការកំណត់គោលបំណងឱ្យបានច្បាស់លាស់ ២. ការផ្ដល់បរិបទ និងឧទាហរណ៍ឱ្យបានគ្រប់គ្រាន់ ៣. ការផ្ទៀងផ្ទាត់ប្រភពឯកសារយោងឱ្យបានត្រឹមត្រូវ និង ៤. ការកំណត់ការរំពឹងទុកនៃលទ្ធផលឱ្យស្របតាមយុត្តាធិការច្បាប់។ នេះគឺជាជំហានថ្មីមួយទៀតក្នុងការជំរុញវិស័យច្បាប់នៅកម្ពុជាឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពខ្ពស់។

"NUM Delegation Participates in "AI in the Legal Field" Workshop to Enhance Professional Legal Capacity in the Digital Era"

A delegation from the National University of Management (NUM), led by Dr. Seng Bunthoeun, Vice Rector and High Representative of H.E. Professor Dr. Hor Peng, Rector of NUM, participated in a workshop on "The Use of AI in the Legal Field" on February 2, 2026. The delegation included Assistant Professor No Sareth, Dean of the Faculty of Law, Dr. Nop Kanyarith, Associate Professor of Law and Director of Curriculum Development at the School of Public Policy, as well as several faculty members and staff.
This event was a collaborative initiative between the National University of Management, the Bar Association of the Kingdom of Cambodia (BAKC), and Handong International Law School of the of the Republic of Korea. The session was presided over by H.E. Saing Vannak, President of the Bar Association of the Kingdom of Cambodia. The workshop aimed to strengthen the digital technology competencies of 75 lawyers and trainees, focusing on the efficient and intelligent application of AI in their profession.
During the workshop, speakers highlighted four key pillars to enhance the quality of legal research and professional practice:
1-Defining Clear Objectives: Establishing specific goals for AI usage.
2-Providing Context and Examples: Supplying comprehensive data for more accurate AI outputs.
3-Verifying References: Ensuring the accuracy of legal sources and citations.
4-Managing Jurisdictional Expectations: Aligning AI results with specific legal jurisdictions.
This initiative represents a significant step forward in modernizing Cambodia’s legal sector and ensuring high efficiency in the digital age.

Photos from National University of Management's post 02/02/2026
02/02/2026

"សីលេន សុគតឹ យន្តិ សីលេន ភោគសម្បទា
សីលេន និព្វុតឹ យន្តិ តស្មា សីលំ វិសោធយេ"

សត្វទាំងឡាយបានទៅកាន់ស្ថានសួគ៌ ក៏ព្រោះសីល
សត្វទាំងឡាយបានបរិបូណ៌ដោយភោគៈ ក៏ព្រោះសីល
សត្វទាំងឡាយបានទៅកាន់ទីរំលត់ទុក្ខ ពោលគឺព្រះនិព្វាន ក៏ព្រោះសីល ព្រោះហេតុនោះ សាធុសប្បុរសទាំងឡាយ គប្បីជម្រះនូវសីលឱ្យស្អាតបរិសុទ្ធ កុំឱ្យសៅហ្មង៕

១៥កើត ពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
អនុមោទនាបុណ្យមាឃបូជា 🙏🙏🙏

គេហទំព័រNUM: num.edu.kh

02/01/2026

As the Philippines assumes the ASEAN Chairship in 2026, it underscores the shared responsibility of navigating an increasingly complex regional landscape through cooperation, mutual respect and solidarity.

Guided by this approach, the Philippines seeks to strengthen regional integration and advance a secure, resilient, and inclusive ASEAN Community for all.


01/01/2026

សារលិខិតជូនពរ ជូនចំពោះឯកឧត្តមសាស្ត្រចារ្យបណ្ឌិត សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

01/01/2026

សារលិខិតជូនពរ ជូនចំពោះលោកជំទាវរដ្ឋលេខាប្រចាំការនៃក្រសួងអប់យុវជនកីឡា និងប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

01/01/2026

សារលិខិតជូនពរ ជូនចំពោះលោកព្រឹទ្ធបុរស មហាវិទ្យាល័យនីតិសាស្ត្រ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៦

Photos from NUM-Faculty of Law's post 01/01/2026

អបអរសាទរខួបលើកទី២៧នៃ ទិវាសន្តិភាពនៅកម្ពុជា🎉🎉

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Address


St. 96 Christopher Howes Phnom Penh BS16, AP18
Phnom Penh

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 07:00 - 17:00
Sunday 07:00 - 17:00