VYVO KH

Directions

VYVO KH we post used or second hand goods

30/11/2025
29/11/2025
29/11/2025
28/11/2025
28/11/2025
28/11/2025

របៀបធ្វើម្សៅឈូក ម្សៅមើមសាគូ ម្សៅដំឡូង ម្សៅពោត...........................

ដោយសាររបៀបធ្វើវាស្រដៀងគ្នា ទើបខ្ញុំដាក់ទាំងអស់តែម្តង។

ម្សៅឈូក នឹងម្សៅសាគូ លាយទឹកក្តៅញាំបាន ល្អសំរាប់មនុស្សចាស់ ឬអ្នកមានបញ្ហារំលាយអាហារ។ ម្សៅពីរមុខនេះ អាចប្រើជាវត្ថុធាតុដើមផលិតសាប៊ូបាន ហើយជំនួយដល់ស្បែកដែលស្ងួត ខូច កើតមុនបានទៀតផង។ បច្ចុប្បន្ន ផលិតផលថែរក្សារស្បែកគ្រឿងផ្សំជាគ្រឿងគីមីច្រើនលើសលប់ហើយមានតំលៃថ្លៃទៀតផង។

របៀបធ្វើម្សៅឈូក
លាងឈូកអោយស្អាត ហើយចិតសំបក ហើយហាន់ជាបន្ទះស្តើងៗ ហើយដាក់ត្រាំក្នុងទឹក ដោយដាក់អំបិលបន្តិចក្នុងទឹក។

បន្ទាប់មកដាក់វាក្នុងម៉ាស៊ីនក្រឡុក។ ដាក់ទឹកច្រើនបន្តិចក៏បានដែរ។ ក្រឡុកអោយមដ្ឋហើយ យកល្បាយនោះដាក់ក្នុងថង់ក្រណាត់ច្របាច់ជាតិម្សៅអោយចេញអស់ពីក្នុងថង់ដោយអោយសល់តែកាកសសៃឈូក។ កាកសសៃឈូកនេះចោល។ យកតែទឹកម្សៅដែលច្របាច់ចេញមកនោះទេ។

យកទឹកនោះដាក់ក្នុងផឹកស្អាត ទុកម៉ាល្មមម្សៅរងទៅក្រោម
ចាក់ទឹកចោល(ទុក៣-៤ម៉ោង) ហើយយកម្សៅនៅទៅហាលអោយស្ងួត នឹងច្របាច់អោយមដ្ឋជាម្សៅ ជាការស្រេច។

ម្សៅនេះ ពេលឆុងទឹកក្តៅ ប្រើមួយស្លាបព្រាសមល្មមហើយ
សម្បូរវីតាមីន សារធាតុរ៉ែច្រើន។

របៀបធ្វើម្សៅសាគូដូគ្នា។ សាគូបារាំង សាគូសៀម កិនអោយមដ្ឋនឹងត្រងធ្វើបែបនេះដូចគ្នា។

ម្សៅដំឡូង ក៏ធ្វើដូចគ្នា។ លាងទឹកស្អាតហើយ កិនអោយមដ្ឋនឹងធ្វើដូចគ្នា។ តែចំពោះម្សៅពោត ត្រូវយកពោតត្រាំទុក១២-២៤ម៉ោង មុននឹងយកមកកិន។

កសិករអាចពិចារណាងាកមកដាំឈូកជំនួសការធ្វើស្រែ
តែត្រូវរករៀនអោយចេះសិន។ ធ្វើបន្តិចដើម្បីដកការពិសោធន៍សិនក៏បាន។ ខ្មែរនាំមើមឈូកពីចិនមកច្រើនណាស់។

Address

#23. Street 193. Toulkork
Phnom Penh
128654

Website

Alerts

Be the first to know and let us send you an email when VYVO KH posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category