ស្នេហាជាអ្វី?

ស្នេហាជាអ្វី? Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ស្នេហាជាអ្វី?, Education Website, Phnom Penh.

09/02/2024

ស្នេហាជាប្រភពនៃសុខទុក្ខគ្រប់យ៉ាងនៅលើលោកនេះ

13/03/2021

កាន់តែគេច​ កាន់តែធ្វើបាបខ្លួនឯង!
___________________________

[...]នៅពេលដែលយើងដឹងថាលង់ចិត្តស្រឡាញ់មនុស្សម្នាក់​ ដែលមិនអាចនឹងស្រឡាញ់បាន​ ។ យើងក៏ខំគេចមុខពីគេ​ តែវាមិនមែនជាទង្វើដែលអាចគេចពីបញ្ហាបានទេ​ ។ ពេលដែលយើងនៅឆ្ងាយពីគេ​ហើយចិត្តបែរជានឹកគិតដល់គេគ្រប់ជំហាននោះ​ ប្រៀបដូចជាយើងកំ​ពុងតែធ្វើបាបខ្លួនឯងអ៊ីចឹង​... !
យើងអាចគេចពីបញ្ហាបាន​ តែយើងមិនអាចគេចពីបេះដូងខ្លួនឯងបានទេ​ ។
_________________________

ស្មេរៈ ភួង សុភា
រាត្រីសំណេរ​ ១៧.កក្កដា.២០២០

13/03/2021

យប់ឯកោ
___________________

[...]តើអ្នកជាអ្នកណា​ មកពីណា​ បានអ្នកមានសិទ្ធិធ្វើឱ្យបេះដូងខ្ញុំចាប់ផ្ដើមឈឺចាប់ម្ដងទៀត​ ?
ការឈឺចាប់ដែលវាបានរលុបចេញពីបេះដូងខ្ញុំយូរមកហើយ​ តែយប់នេះវាបានមកបតិដ្ឋខ្លួនម្ដងទៀតហើយព្រោះតែអ្នក​ ។ វិចារណ៍របស់អ្នកហាក់ដូចជាកាំបិតរាប់ពាន់ដើមដែលមានមុខមុតស្រួចចាក់ទម្លុះបេះដូងរបស់ខ្ញុំឱ្យដាច់ជាបំណែកតូចធំអ៊ីចឹង​ ។ បេះដូងរកាំឈឺអួលណែនព្រោះតែវិចារណ៍ដ៏ខ្លីរបស់អ្នក​ ។ ខ្ញុំដឹងថាពីរឆ្នាំមុន​ ខ្ញុំជាអ្នកចាប់ផ្ដើម​ ដោយប្រើពាក្យ​ You're welcome ក្នុងមួយឆ្នាំម្ដងហើយក៏ស្ងាត់​ ។ ខ្ញុំដឹងពីការចាប់ផ្ដើមដោយប្រើពាក្យនេះ​ តែខ្ញុំត្រូវបញ្ចប់ពាក្យបែបណាឱ្យត្រូវ​ និង​ សមស្របតាមកាលៈទេសៈនេះ​ បើ​ វ​ .​ ន​ ដឹងហើយជួយប្រាប់ខ្ញុំផង​ ។ តើខ្ញុំគួរបញ្ចប់វាបែបណាទើបបេះដូងមិនឯកោ​ ?

អារម្មណ៍ពេលបញ្ចប់​ និង​ អារម្មណ៍ពេលចាប់ផ្ដើមគឺខុសគ្នា​ ។ នេះហើយជាបវត្តិ​រឿងរ៉ាវ​ និង​ បទពិសោធមួយដែលខ្ញុំទើបនឹងបានឆ្លងកាត់វា​ ។ ថ្វីត្បិត​តែបានស្គាល់អ្នកក្នុងវេលាខ្លីតែខ្ញុំក៏ពេញចិត្ត​ និងមានក្ដីសុខណាស់​ ហើយខ្ញុំក៏មិនដែលមានអារម្មណ៍ថាសោកស្ដាយដែរ​ ដែលបានស្គាល់រូបអ្នក​ ទោះជាត្រូវជួបរឿងឈឺចាប់បែបនេះក៏ដោយ​ ។

ជាចុងក្រោយនេះខ្ញុំសូមឱ្យអ្នក​ និង​ គេម្នាក់នោះរស់នៅប្រកបដោយសុភមង្គលក្នុងជីវិតសិរីមង្គលក្នុងពេលខាងមុខនេះ​ ។ ខ្ញុំមិនសូមឱ្យចងចាំរូបខ្ញុំទេ​ នៅតែនឹក​ នៅតែស្រឡាញ់អ្នកជារៀងរហូតមិនប្រែចិត្តឡើយ៕
___________________________________

យប់ឯកោ​ ផ្ញើសារបេះដូងទៅតាមវេហាស៍
ស្មេរៈ ភួង សុភា
១៧.កក្កដា.២០២០

13/03/2021

[...]កុំរស់នៅដើម្បីតែប្រាក់​ ជីវិតរបស់មនុស្សយើងខ្លីណាស់​ ។ យើងគួរតែរស់នៅដើម្បីបុព្វហេតុអ្វីមួយ​ ទើបការរស់នៅមានន័យសម្រាប់ជីវិតដ៏ឥតមានសារៈខ្លឹមសារមួយនេះ​ ។
_____________________
ស្មេរៈ ភួង សុភា
១០.កក្កដា.២០២០

13/03/2021

[...]ខ្ញុំបានអានអត្ថបទមួយដែលគេសរសេរថា“ ស្នេហាប្រៀបដូចជាការពិសោធមួយអ៊ីចឹង បើយើងឆ្លងកាត់វាមិនបានដោយភាពស្មោះត្រង់ និងចិត្តអំណត់អត់ធ្មត់ទេ យើងក៏មិនសមនឹងទទួលបានស្នេហាពិតមួយដែរ “​ ។ ដូច្នេះខ្ញុំប្រហែលជានៅមិនទាន់ស័ក្ដិសមដើម្បីមានស្នេហាទេមើល៍ទៅ​ ព្រោះមិនទាន់មានការពិសោធនៅឡើយ...!
___________________
ស្មេរៈ ភួង សុភា
០៩.កក្កដា.២០២០

13/03/2021

សំណេរខូចចិត្ត​ តាមម្ចាស់ប៉ាកកា...
[...]នៅពេលដែលម្ចាស់ប៉ាកកាកំពុងតែខូចចិត្ត​ ពិតប្រាកដណាស់ថា​ សំណេរដែលសរសេរចេញមកហើយក៏កំពុងតែខូចចិត្តទន់ទោរទៅរកម្ចាស់សំណេររបស់វាផងដែរ...!
__________________
ស្មេរៈ ភួង សុភា
០៦.កក្កដា.២០២០

13/03/2021

[...]ចេះតែឆ្ងល់និងមិនយល់ពីខ្លួនឯងសោះ​ ជាមនុស្សដែលមិនធ្លាប់ឆ្លងកាត់រឿងរ៉ាវបវត្តិស្នេហ៍​ និងជាមនុស្សដែលគ្មានបទពិសោធន៍ពីរឿងទាំងអស់នោះផង​ ។ ប៉ុន្ដែហេតុអី្វបានជារាល់អត្ថបទសំណេរ​ ដែលសរសេរចេញទៅហើយទាក់ទងតែរឿងស្នេហា​ ហើយជាស្នេហាដែលមិនសមបំណងទៅទៀត​ ហុឹម​...!
ហេតុអី្វបានជារឿងហ្នឹងវាអាចកើតឡើងទៅរួចទៅហ្ន៎!​ ឬមួយវាជាអព្ភូតហេតុ ?
__________________
ស្មេរៈ ភួង សុភា
២៤.មិថុនា.២០២០

13/03/2021

សួរថាស្នេហានៅក្នុងលោកគឺជាអ្វី ? ធ្វើឲ្យគួរប្ដូរផ្ដាច់ស្លាប់រស់ ឥន្ទ្រីយ៍ឈ្មោលស្លាប់បាត់ ទោះបីឥន្រ្ទីយ៍ញីនៅរស់​ ថ្ងៃក្រោយក្នុងស្រទាប់ពពក ភ្នំព្រិលរាប់ពាន់ សូមសួរថាហោះហើរតែឯងម្ដេចនឹងរស់នៅបានទៅ...!
ស្មេរៈ ភួង សុភា
១៦​​.មិថុនា​.២០២០

13/03/2021

បើអ្នកមិនមែនខ្ញុំ អ្នកម្ដេចនឹងយល់...
______________________________

[...]បើអ្នកមិនមែនជារូបខ្ញុំ​ផង ធ្វើម៉េចអ្នកបានយល់ពីចិត្តខ្ញុំនៅពេលនេះបាន​ ? គ្មាននរណាម្នាក់ចូលចិត្តសន្សំរឿងទុកក្នុងចិត្តនោះទេ​! មនុស្សយើងតែងតែប្រាថ្នាឱ្យខ្លួនមានសេចក្ដីសុខមិនប្រាថ្នាឱបក្រសោបទុក្ខសោកដាក់ក្នុងខ្លួនទេ​។ អ្នកណាក៏មានបញ្ហាដែរ​ ខ្ញុំទទួលស្គាល់តែអ្នកកុំចោទពួកគេ​ ឬ​ និយាយថាគេចូលចិត្តសន្សំបញ្ហាតិចតួចទុករហូតធ្វើឱ្យបញ្ហាកាន់តែធំ​ រហូតក្លាយជាសំពាធ​ គិតដោះស្រាយមិនបាន​ ដើរដល់ផ្លូវទាល់ច្រកទៅមុខមិនរួច​ ថយក្រោយមិនកើត​ មានតែផ្លូវមួយគឺចាកចេញទៅដោយស្ងៀមស្ងាត់ប៉ុណ្ណោះ​ ។

ខ្ញុំហត់ហើយ​ ទ្រាំរស់នៅក្នុងសំពាធអស់រយៈពេលដប់ឆ្នាំជាង​ ។ ខ្ញុំក្លាយជាមនុស្សម្នាក់ដែលចូលចិត្តរស់នៅតែម្នាក់ឯង​ រស់នៅជាមួយអារម្មណ៍ឯកោ​ ស្ដាប់ឮតែសំឡេងបេះដូងខ្លួនឯង​ សំឡេងនៃភាពស្ងៀមស្ងាត់​ សំឡេងនៃភាពស្រងេះស្រងោចដួងចិត្ត​ សំឡេងនៃការឈឺចាប់ដែលខ្ញុំទ្រាំបៀមទុក្ខ​សោកសង្រេងទុកក្នុងចិត្តមិនដែលប្រាប់ដល់អ្នកណាអំពីសេចក្ដីទុក្ខដែលលាក់ទុកដ៏ជ្រៅក្នុងក្រអៅបេះដូងរបស់ខ្ញុំឱ្យគេដឹងឡើយ​ ។ ខ្ញុំហត់ហើយ​ ខ្ញុំទ្រាំលែងរួចហើយ​ ខ្ញុំធុញ​ ខ្ញុំស្រេ្តស​ ពិភពលោកនេះសោះកក្រោះពេកហើយ​ ពិភពលោកដែលពោរពេញដោយការសម្ដែង​ មិត្តភាពក្លែងក្លាយ សេចក្ដីស្រឡាញ់ក្លែងក្លាយខ្ញុំសូមលាអ្នកហើយ​ ។ ហើយខ្ញុំក៏សូមអរគុណអ្នកដែលកំដរជីវិតខ្ញុំអស់រយៈពេលម្ភៃប្រាំពីរឆ្នាំនេះ​ លាហើយដែនដី​ ។

សុំទោសផងដែលខ្ញុំចាកចេញទៅដោយមិនបានប្រាប់អ្នកមួយម៉ាត់​ ខ្ញុំមិនចង់ក្លាយជាមនុស្សដែលធ្វើជាបន្ទុកដល់អ្នកទៀតទេ​ សង្ឃឹមថាក្រោយពេលដែលខ្ញុំទៅបាត់​ សូមអ្នករស់នៅឱ្យមានសេចក្ដីសុខ...
_____________________________

ស្មេរៈ ភួង សុភា
៣០.ឧសភា.២០២០

12/03/2021

ស្នាមញញិមអ្នកជាក្ដីសុខខ្ញុំ...
_________________________

[...]ស្នាមញញឹមរបស់អ្នកជាក្ដីសុខរបស់ខ្ញុំ​ 🦋🦋🦋 ទោះបីជាពេលនេះខ្ញុំដឹងថាក្នុងបេះដូងអ្នកគ្មានរូបខ្ញុំទេ​ តែខ្ញុំពិតជាសប្បាយរីករាយណាស់នៅពេលបានឃើញនៅភាពរីករាយ​ និង​ស្នាមញញិមនៅលើផ្ទៃមុខដ៏ស្រស់ផូរផង់របស់អ្នក...

ខ្ញុំដឹងថាពេលនេះអ្នកកំពុងតែរីករាយជាមួយអ្នកផ្សេងទោះមិនមែនរូបខ្ញុំក៏ដោយ​ តែខ្ញុំនៅតែពេញចិត្តនឹងការជ្រើសរើសរបស់អ្នក​ ។ មនុស្សដែលអ្នកស្រឡាញ់គេត្រូវតែជាអ្នកចេះដឹង​ មានចំណេះវិជ្ជាខ្ពង់ខ្ពស់ មិនដូចរូបខ្ញុំទេ​ ជាកូនអ្នកក្រីក្រ​ រូបរាងមិនស្អាត​ គ្មានចំណេះដឹងដូចគេជាមនុស្សបាតផ្សារ​ ចោលម្សៀត​ មិនស័ក្ដិសមដែលអ្នកមកស្រឡាញ់ខ្ញុំវាត្រូវហើយ...

តែខ្ញុំគ្រាន់តែចង់ឱ្យអ្នកចងចាំរឿងមួយថា​ បុរសម្នាក់នេះនៅតែនឹកគិតនៅតែបារម្ភពីអ្នកគ្រប់ពេល​វេលា​ ។ ពេលដែលខ្ញុំនឹកអ្នកខ្ញុំបានត្រឹមតែចូលទៅមើលរូបអ្នកក្នុងទូរសព្ទ​ ពេលឃើញអ្នកសើច​ និង​ ស្នាមញញឹមខ្ញុំមានក្ដីសុខហើយ​ ។​ ខ្ញុំគ្រាន់តែរស់នៅចង់ឃើញស្នាមញញឹមរបស់អ្នកប៉ុណ្ណោះ​ ជូនពរឱ្យអ្នកនិងគេរស់នៅដោយសុភមង្គលជានិរន្ដរ៍...
______________________
ស្មេរៈ ភួង សុភា
១៧.មករា.២០២០

Address

Phnom Penh

Telephone

+85570367873

Website

Alerts

Be the first to know and let us send you an email when ស្នេហាជាអ្វី? posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share