ក្រុមនិស្សិតអគ្គិសនី វ.វ.អ

ក្រុមនិស្សិតអគ្គិសនី វ.វ.អ Information for students study at IES

25/09/2023
17/09/2022

តេីយុវជនរូបនេះជានរណា? គេមានអ្វីខ្លះទេីបមានឱកាសមកទីនេះ? ពួកយេីងសូមបង្ហាញប្រវត្តិត្រួសៗដូចខាងក្រោម៖

ច័ន្ទឫទ្ធិ បច្ចុប្បន្នវ័យ ២៦ឆ្នាំ ប៉ុន្តែមានបទពិសោធជាច្រើនគួរជាគំរូដល់យុវជនដទៃ ទាំងជីវិតសិក្សា និងការងារ។ មានដេីមកំណេីតជាកូនអ្នកស្រែមានជីវភាពមិនសូវធូធារ ធ្វើស្រែចម្ការ ដើរឃ្វាលគោ ស៊ីឈ្នួលដកស្ទូងរកប្រាក់រៀនសូត្រ តាំងពីវ័យកុមារ តែពេលនេះគេមានការងារដ៏ល្អតំណែងខ្ពស់ ក្នុងតួនាទីជាអ្នកដឹកនាំវ័យក្មេងមួយរូប។

បទពិសោធសិក្សា​ និងការងារ៖​

- ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងវ័យ ១៦ ឆ្នាំ
- ចប់បរិញ្ញាបត្រត្រឹមវ័យ ២០ឆ្នាំ ពីសកលវិទ្យាល័យបៀលប្រាយ
- ចប់បរិញ្ញាបត្រជាន់ខ្ពស់ពីសកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាស្ត្រសេដ្ឋកិច្ចនៅវ័យ ២៤ឆ្នាំ
- ប្រឡូកការងារដំបូងជាពិធីករវិទ្យុពេលរៀនសកលឆ្នាំទី១ នៅវិទ្យុហង្សមាស និងរស្មីហង្សមាស
- ក្រោយរៀនចប់បានបន្ថែមការងារមួយមុខទៀតជាអ្នកបង្កើតមាតិកាប្រចាំក្រុមហ៊ុន Sabay Digital
- ដោយសារទេពកោសល្យពីកំណើតជំនាញសរសេរ និងនិយាយ រូបគេបានវិវត្តន៍ពីអ្នកសរសេរអត្ថបទព័ត៌មានម្នាក់ទៅជាអ្នកកែសម្រួល (Editor & Managing Editor) និងតួនាទីចុងក្រោយជានិពន្ធនាយក ប្រចាំក្រុមហ៊ុន Sabay Digital ក្នុងវ័យ ២៥ឆ្នាំ ❤️🙏
- ធ្លាប់បំពេញការងារនៅទស្សនាវដ្ដីប្រជាប្រិយរយៈពេល ២ឆ្នាំ

- ធ្លាប់ទទួលបានពានរង្វាន់ពីសម្ដេចតេជោ ហ៊ុន សែន ជយលាភីលេខ២ ក្នុងឆ្នាំ ២០១៦ ទៅលើការប្រកួតប្រជែងចំណេះដឹងទូទៅក្នុងកម្មវិធីយុវជនដើម្បីវប្បធម៌ជាតិ ៣ មីនា ❤️🙏

- ទទួលបានជយលាភីលេខ១ ក្នុងឆ្នាំ ២០១៣ លើការប្រកួតប្រជែងអានប្រលោមលោកខ្មែរ ដែលរៀបចំដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ❤️🙏

- ធ្លាប់ទទួលបានជ័យលាភីលេខ១ លើការប្រកួតប្រជែងវោហាសព្ទក្រោមប្រធានបទ “តម្លៃស្ត្រី និងសីលធម៌សង្គម” រៀបចំដោយកាកបាទក្រហមកម្ពុជា នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា❤️🤍

- ក្រៅពីនេះ យុវជនរូបនេះក៏តែងចូលរួមសកម្មភាពសង្គមជាច្រើន ក្នុងគោលបំណងជួយផ្សព្វផ្សាយ ចំណេះដឹង​ លេីកកម្ពស់ ស្ត្រី កុមារ​ និងយុវជនក្នុងប្រទេសកម្ពុជា ❤️🙏

មានបទពិសោធជាច្រើន ដែលយុវជនរូបនេះ នឹងធ្វើការចែករំលែកក្នុងកម្មវិធី !

ប្រធានបទផ្សារភ្ជាប់នឹងបញ្ហាជាក់ស្ដែងរបស់យុវជនបច្ចុប្បន្ននឹងមាននៅក្នុងវេទិកាយុវជនមួយនេះ❤️🙏🙏

សារជូនពរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ពីថ្នាក់ដឹកនាំ និយោជិត កម្មករ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស...
13/04/2022

សារជូនពរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ពីថ្នាក់ដឹកនាំ និយោជិត កម្មករ សាស្រ្តាចារ្យ និងនិស្សិតនៃវិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី សូមគោរពជូនពរ ឯកឧត្តម កែវ រតនៈ: និងលោកជំទាវ
#វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី

វិទ្យាស្ថានសូមជូនដំណឹងដល់និស្សិតដែលទើបប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១០ និងថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១៥ ឯកទេសអ...
09/03/2022

វិទ្យាស្ថានសូមជូនដំណឹងដល់និស្សិតដែលទើបប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១០ និងថ្នាក់បរិញ្ញាបត្ររងជំនាន់ទី១៥ ឯកទេសអគ្គិសនី ដូចសេចក្តីជូនដំណឹងខាងក្រោម៖
#វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី

វិទ្យាស្ថានសូមជូនដំណឹងដល់និស្សិតដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលរៀននៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សូមជ្រាបថា:  #សម្រា...
09/02/2022

វិទ្យាស្ថានសូមជូនដំណឹងដល់និស្សិតដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលរៀននៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សូមជ្រាបថា: #សម្រាប់ថ្នាក់បរិញ្ញាបត្ររង គឺនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ២០២២ ហើយបែងចែកជា២វេន គឺវេនពេលព្រឹក និង វេនពេលរសៀល។ #សម្រាប់ថ្នាក់បរិញ្ញាបត្រ គឺនៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២២។ សូមអានព័ត៌មានលំអិតខាងក្រោម។
#វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី

 #សេចក្តីជូនដំណឹងស្តីពីការទទួលចុះឈ្នោះប្រឡងជ្រើសរើសនិស្សិតចូលរៀន  #ថ្នាក់បរិញ្ញាបត្ររង និង  #ថ្នាក់បរិញ្ញាបត្រ  #ជំនាញអគ...
05/01/2022

#សេចក្តីជូនដំណឹងស្តីពីការទទួលចុះឈ្នោះប្រឡងជ្រើសរើសនិស្សិតចូលរៀន #ថ្នាក់បរិញ្ញាបត្ររង និង #ថ្នាក់បរិញ្ញាបត្រ #ជំនាញអគ្គិសនី នៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២។ សម្រាប់ព័ត៌មានលំអិត សូមអានការផ្សព្វផ្សាយខាងក្រោម:

សូមគោរពប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱការបុណ្...
29/12/2021

សូមគោរពប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា ក្នុងឱការបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២២ ពីនិស្សិតគ្រប់ជំនាន់របស់វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី🙏🏼🙏🏼❤️❤️
#វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី
#ក្រុមនិស្សិតអគ្គិសនីវវអ

អបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១។
18/11/2021

អបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ថ្ងៃទី ១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិត...
14/10/2021

សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះបរមវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
(១៥-តុលា-២០១២ | ១៥-តុលា-២០២១) 🙏❤️
#វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី
#ក្រុមនិស្សិតអគ្គិសនីវវអ

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ក្រុមនិស្សិតអគ្គិសនី វ.វ.អ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category