Freedom Organization

Freedom Organization

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Freedom Organization, #540, Phnom Penh.

Photos 30/06/2014

’s page: youth and children for freedom organization
’s page: PDP-Center

ការប្រកួតប្រជែងការគូររូបភាពដោយដៃក្រោមប្រធានបទ “ #ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងមកលើយុវជន “

ដោយបេក្ខជន យឹម មករា

អត្ថន័យនៅក្នុងគំនូរដែលខ្ញុំបានគូរនេះគឺ ៖
ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងមកលើយុវជនមានដូចជា ៖
ភាពភ្លើតភ្លើនគេចសាលា
ការចូលបំរើសេវាកម្មផ្នែកកំសាន្ត ( KTV )
បង្ករឲ្យមានការរួមភេទ
ប្រព្រឹត្តបទល្មើស ( ចោរកម្ម )
បណ្តាលឲ្យមានការប្រើអំពើហឹង្សា
បង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍
បង្ករឲ្យមានជំងឺថ្លើម
បង្ករឲ្យមានជំងឺខូចក្រពះនិងបង្ករឲ្យខូចប្រព័ន្ធសរសៃប្រសាទ ( ខួរក្បាល ) ។

Photos 30/06/2014

’s page: youth and children for freedom organization
’s page: PDP-Center

ការប្រកួតប្រជែងការគូររូបភាពដោយដៃក្រោមប្រធានបទ “ #ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងមកលើយុវជន “

ដោយបេក្ខជន ព្រំ ដួងដាវ

ផលប៉ះពាល់នបៃការប្រើប្រាស់គ្រឿង
ស្រវឹងមកលើយុវជន
នៅក្នុងប្រទេសកម្ពុជាពុំទាន់មានច្បាប់ណាដែល ហាមឃាត់ពុំឲ្យអ្នកដែលមានអាយុក្រោម ១៨ឆ្នាំ សេពគ្រឿងស្រវឹងនោះទេ ។ ដូចនេះឃើញថា ចំនួនយុវជនដែលបានសេពគ្រឿងស្រវឹងមានចំនួនច្រើនគួរឲ្យគត់សំគាល់ ។ ដើម្បីចូលរួមកាត់បន្ថយចំនួនអ្នកសេពគ្រឿងស្រវឹង ខ្ញុំបានគូររូបមួយសន្លឹកដែលបង្ហាញពីផលប៉ះពាល់មួយចំនួននៅពេលដែលយើងពិសាគ្រឿងស្រវឹង ។ ចំពោះរូបនោះមានអត្ថន័យដូចតទៅ៖
+ រូបថូស្រាបៀរ មនុស្សជាច្រើនត្រូវការសុខភាពល្អដើម្បីរស់រានមានជីវិត ប៉ុន្តែបើសុខភាពមិនល្អនោះយើងត្រូវចំណាយលុយ ចំណាយពេលវេលា ដ៏មានតម្លៃសម្រាប់ព្យាបាល ។ សម្រាប់រូបនេះចង់បង្ហាញពីផលប៉ះពាល់ចំពោះសុខភាពរបស់មនុស្សមានខួរក្បាលបេះដួង សួត ថ្លើម ក្រពះ និងសារពាង្គកាយ ផ្សេងៗទៀតដូចជា សាច់ដុំ ជាដើមនោះត្រូវបានដាក់ចូលទៅក្នុងថូស្រាមួយថូរ ដែលបង្ហាញពីភាពទុក្ខព្រួយក្តីឈឺចាប់ របស់ពួកវាចំពោះស្រាបៀរ ។ គេថាសាច់ដែលយកទៅត្រាំស្រា ទុកបានយូរណាស់ ធ្វើឲ្យស្រាមានរស់ជាតិឆ្ងាញ់ទៀតផង ចុះចំពោះគ្រឿងក្នុងដែលស្ថិតនៅក្នុងរូបនេះអាចត្រាំស្រាបានយូរដែរ ឬទេ? ចម្លើយគឺស្ថិតទៅលើអ្នកហើយក្នុងរូបនោះក៏បានបង្ហាញពីជម្ងឺមួយចំនួនថែមទៀតផង ។ ហេតុផលប៉ុណ្ណឹង គួរតែធ្វើឲ្យអ្នក មើលអាចយល់ និងដឹងបានខ្លះហើយ ឬនៅ ?
+រូបដបស្រា និងកំប៉ុងស្រាបៀរ ចំពោះរូបរាងស្រា ឃើញថាមានសភាព ផេតផត នេះចង់បង្ហាញសភាព ទ្រេតទ្រត របស់មនុស្សស្រវឹងស្រា ហើយចំណែកឯរូបនៅក្នុងដបស្រានេះ ឃើញថា មានអំពើហិង្សា ការគម្រាមកំហែង កត្តាទាំងនោះភាគច្រើនកើតចេញពីអ្នកដែលស្រវឹងស្រាបាត់បង់សតិ មួយទៀត រូបកំប៉ុងស្រាបៀរមានរូបសិស្ស ដែលមានការគិតពុំសូវ រហ័សរហូន ការចង់ចាំចុះខ្សោយ ធ្វើឲ្យការសិក្សាធ្លាក់ចុះ ។ ចំពោះយុវជនដែលសេពគ្រឿងស្រវឹង ត្រូវចំណាយលុយ ពេលវេលា ដើម្បី ប្រើប្រាស់វា ។ បើការសិក្សារបស់យុវជន ថយចុះនោះធ្វើឲ្យប្រទេសបាត់បង់ធនធានមនុស្ស យ៉ាងធ្ងន់ធ្ងរ ។ រូបទាំងនេះបង្ហាញក្នុងបំណងចង់ឲ្យអ្នកប្រើប្រាស់ទាំងអស់នៅពេលដែលឃើញដបស្រា ដូចឃើញសកម្មភាព នៅក្នុងរូបទាំងនេះ ដូច្នេះដែរ ព។ ក្រៅពីនេះមានរូបផ្សេងៗ ទៀតពីការរំលោភបំពាន ដោយបាត់បង់ស្មារតីនៅពេលស្រវឹង អាចធ្វើឲ្យយុវជនប្រព្រឹត្តអំពើបែបនេះ ការបែកបាក់គូរស្នេហ៏ មាននារី មួយចំនួន ពិតជាមិនត្រូវការមនុស្សដែលញៀនស្រានោះទេ ឯនារីដែលញៀនស្រានោះ មានផលពិបាករកគូស្រករ ជាងបុរស ទៅទៀត រីឯរូបកែវស្រា នោះវិញគឺជាអ្វីដែលពិសេសជាងគេ ទៅទៀត អ្នកណាៗ ក៏ព្រួយបារម្ភពីបញ្ហាដែលស្ថិតនៅក្នុងកែវនោះដែរ គឺគ្រោះថ្នាក់ចរាចរណ៍ កត្តាភាគច្រើនស្ទើរតែ ៥០% បណ្តាលមកពីអ្នកសេពគ្រឿងស្រវឹង ។ តែឃើញថារូបដែរពិសេសជាងគេ ដែរត្រូវយល់ដឹង បែរជាគួរតូចជាងគេទៅវិញ ក្នុងនោះសូមជម្រាបថា ចំណុចដ៏តូចក្នុងចំណោមចំណុចសំខាន់ជាច្រើនដែលអ្នកប្រើប្រាស់ទាំងអស់មិនបានចាប់អារម្មណ៍ វាធ្វើឲ្យមានគ្រោះថ្នាក់ ចរាចណ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត ។
ទាំងអស់នេះគឺជាបញ្ហាដែលប៉ះពាល់ចំពោះយុវជននៅពេលដែលគេ ពិសារគ្រឿងស្រវឹង គ្រឿងស្រវឹង ធ្វើឲ្យមនុស្សញៀន ចង់ផឹកហើយផឹកទៀត ដូចនេះដើម្បីជៀស វាងបញ្ហាទាំងនេះ យើងត្រូវរួមគ្នាកាត់បន្ថយ អត្រាអ្នកសេពគ្រឿងស្រវឹងទាំងអស់គ្នា ដើម្បីប្រទេសមានការរីកចម្រើនគឺត្រូវការយុវជនដែលមានសម្ថតភាព ចំណេះដឹង បទពិសោធន៏ ក្នុងការចូលរួម កសាងប្រទេសជាតិឲ្យមានការរីកចម្រើនគ្រប់វិស័យទាំងអស់ ។

Photos 30/06/2014

’s page: youth and children for freedom organization
’s page: PDP-Center

ការប្រកួតប្រជែងការគូររូបភាពដោយដៃក្រោមប្រធានបទ “ #ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងមកលើយុវជន “

ដោយបេក្ខជន ឌី សិរីសុភា

សារៈសំខាន់ៗស្តីអំពីផលប៉ះពាល់នៃគ្រឿងស្រវឹងមកលើយុវជនមានដូចតទៅ៖
ផ្នែកខាងក្រៅ
ធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍:
- បណ្តាលមកពីការស្រវឹងបើកបរលើសល្បឿនកំណត់មិនគោរពច្បាប់ ចរាចរណ៍
- បង្កឲ្យបាត់បង់កម្លាំងស្មារតី បញ្ញា ជីវិតខ្លួនឯងព្រមទាំងអ្នកដទៃផងដែរ
ធ្វើឲ្យមានអំពើហិង្សា:
- បណ្តាលមកពីការខ្វះការគិតពិចារណា គ្មានការទុកចិត្តលើខ្លួនឯង និងអ្នកដទៃគ្មានការអត់ធ្មត់
- បង្កឲ្យមានការវាយប្រតប់គ្នាមកលើគ្រួសារ និងសង្គមទាំងមូលធ្វើឲ្យ មានការស្អប់ខ្ពើម និងការបែកបាក់គ្នាធ្វើឲ្យអាប់កិត្តិយសខ្លួនឯង និងអ្នក នៅជុំវិញខ្លួនផងដែរ។
ផ្នែកខាងក្នុង
ប៉ះពាល់ដល់សុខភាព:
- បង្កឲ្យមានជំងឺដល់បេះដូង ឡើងសម្ពាធឈាម រលាកសួត ថ្លើម ក្រពះ ពោះវៀន មហារីក ធ្វើឲ្យមានជាតិពុក្នុងលំពែង ប្រព័ន្ធស៊ាំចុះខ្សោយ មានកម្រិតជាតិស្ករក្នុងឈាមទាប កង្វះធាតុទឹកនៅក្នុងខ្លួន ឈឺក្បាលយ៉ាងខ្លាំង អស់កម្លាំង មានអាការៈវង្វេងវង្វាន់ ប្រាជ្ញាចុះខ្សោយ ប៉ះពាល់ដល់ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ និងទ្រង់ទ្រាយនៃខួរក្បាល។ វាក៏អាចធ្វើឲ្យផ្លាស់ប្តូរអត្តចរិតរបស់មនុស្ស ហើយធ្វើឲ្យមានការលំបាកក្នុងការវិនិច្ឆ័យ ឬសម្រេចចិត្តឲ្យបានត្រឹមត្រូវ ព្រមទាំងធ្វើឲ្យមានការសប្បាយរីករាយរំជើបរំជួលក្នុងរយៈពេលខ្លីតែប៉ុណ្ណោះតែនាំគុណវិបត្តិជាច្រើន។

សរុបសេចក្តីមក ការប្រើប្រាស់គ្រឿងស្រវឹង គឺជាការបំផ្លាញជីវិតខ្លួនឯង សង្គមនិងអ្នកដែលនៅជុំវិញខ្លួនទាំងមូល។ ដូចនេះ ផលប៉ះពាល់ដែលបានរៀបរាប់ខាងលើគឺបង្ហាញឲ្យឃើញថា ការប្រើប្រាស់គ្រឿងស្រវឹងពិតជាមិនត្រឹមត្រូវទេ។
នាងខ្ញុំសូមសំណូមពរ ដល់អ្នកទាំងអស់គ្នាឲ្យធ្វើការបញ្ឈប់ប្រើប្រាស់គ្រឿងស្រវឹងទៀត ព្រោះវានឹងអាចជះផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនមកដល់មនុស្សគ្រប់រូប នាថ្ងៃអនាគត។

Photos 30/06/2014

’s page: youth and children for freedom organization
’s page: PDP-Center

ការប្រកួតប្រជែងការគូររូបភាពដោយដៃក្រោមប្រធានបទ “ #ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹងមកលើយុវជន “

ដោយបេក្ខជន Math Arifin

ពន្យល់អត្ថន័យ៖ រូបគំនូរនេះបានបង្ហាញអោយឃើញរវាងអ្នកដែល
ចូលចិត្តពិសារស្រារ និង អ្នកដែលមិនចូលចិត្តពិសារស្រារ ហើយការ
មិនទទួលយកនូវសំណើរពីបុគ្គលម្នាក់ដែលស្នើអោយខ្លួនផឹកស្រា។ ការដែលបដិសេធ គឺពិតជាត្រឹមត្រូវសំរាប់មនុស្សដែលមានការគិត ពិចារណាដោយបារម្មណ៍អំពីជីវិតខ្លួនមិនចង់មានបញ្ហាជាមួយអ្នកដ៏ទៃ និង មិនធ្វើជាមនុស្សដែលសង្គមស្អប់ខ្ពើម។

ក្នុងន័យនេះមិនមែនមានន័យថាគ្រឿងស្រវឹងមានបញ្ហាទាំងអស់នោះទេ ប្រសិនបើយើងពិសារដោយមានការគិតពិចារណាខ្ពស់នោះបញ្ហាវានិង មិនអាចកើតឡើងបានទេ។ ប៉ុន្តែបើយោងតាមទិន្នន័យពីអង្គការសុខ ភាពពិភពលោក (WHO) បានអោយដឹងថា យ៉ាងហោចណាស់មាន មនុស្ស ៥នាក់ក្នុង១ថ្ងៃត្រូវបានស្លាប់ និង ប្រមាណជា ៣.៣លាន នាក់ ក្នុង១ឆ្នាំ (ឆ្នាំ២០១២) បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងនោះ ដែរ ៨០% គឺកើតឡើងដោយសារគ្រឿងស្រវឹង។

គ្រឿងស្រវឹងវាបានបំផ្លាញអាយុយើងច្រើនណា ដូចជា កើតជំងឺ មហារីក,ជំងឺផ្សេងៗព្រមទាំងបង្កើតអំពើរហិង្សានៅក្នុងគ្រួសារផងដែរ។ ដូចនេះចាំអង្កាល់ទៀត រួមគ្នាកាត់បន្ថយ និងចូលរួមបញ្ឈប់ការ ចរាចរណ៍គ្រឿងស្រវឹងទាំងអស់គ្នា។ ដោយហេតុនេះ ហើយទើបរូបខ្ញុំ បាទបានលើកឡើងនូវពាក្យស្លោកមួយឃ្លាថា ស្រលាញ់ជីវិតអ្នក សូមនិយាយថាទេចំពោះគ្រឿងស្រវឹង។

Photos 25/02/2014
Photos 25/02/2014

ការចូលរួមផ្តល់យោបល់ពីយុវជន.....មកពីសហគមន៌

ថាអ្វីខ្លះទៅដែលជាបញ្ញាចំបងៗ បង្កដល់ភាពលំបាកដល់ស្រ្តីមិនបានចូលរួមបានពេញលេញ

•កង្វះខាតក្នុងការមិនផ្តល់ឱកាសឲ្យនារីចូលរួមធ្វើផែនការមូលដ្ឋាន និងមិនទទួលយកនូវការលើកទ្បើងពីនារី
•ខ្វះនូវកំរិតវប្បធម៍ បទពិសោធន៍ក្នុងការដឹកនាំក្រុមការងារ សមត្ថភាពគ្រប់គ្រង ឃុំ-សង្កាត់ ការបញ្ចោញគំនិត យោបល់និងការឲ្យគេគាំទ្រអោយគេចូលរួម ខ្វះជំនាញ បច្ចេកទេស
•ខ្វះការទំនាក់ទំនង ជាមួយបុរសក្នុងុជួរបក្សនយោបាយជាមួយគ្នា ខ្វះទំនាក់ទំនងជាមួយស្ថាប័នពាក់ពន្ធ័ ខ្វះការគាំទ្រពីស្វាមី ពីបុរស ពីនារីក្នុងសហគមន៍ ខ្វះខាតជីវភាព មានបន្ទុកច្រើនទទួលម្នាក់ឯង
•ខ្វះទំនុកចិត្ត មិនទាន់មានជំនឿ លើខ្លួនឯង,កង្វះនៃការយល់ដឹងស្តី ពីជីវិតនយោបាយទាំងស្រុង ខ្វះពេលវេលា
•មានការរើសអើងជាមួយសមាសភាពនារី ដោយផ្អែកលើស្ត្រីៗធ្វើការងារ គឺមានភាពយឺតយ៉ាវ ពីព្រោះនេះ គឺជាធម្មជាតិរបស់បុរសដែល “មិនសូវគាំទ្រស្ត្រីក្នុងមុខតំណែងភាពជាអ្នកដឹកនាំ”។
•ការងារដ៏លំបាកដែលត្រូវតែទទួលខុសត្រូវសំរាប់បំរើការងារក្នុងជួរនយោបាយដូចជាក្រុមប្រឹក្សា ឃុំ-សង្កាត់
•នៅមាន ការថ្លឹងថ្លែងពីទំនួលខុសត្រូវរវាងការងារផ្ទះ និងសកម្មភាពនយោបាយ។
•មិនទាន់យល់ច្បាស់ពីពាក្យ និងសកម្មភាពនយោបាយអភិវឌ្ឍន៍មូលដ្ឋាន និងនយោបាយគណៈបក្ស និង ការទំនាក់ទំនងគ្នា
•ពិបាកក្នុងុការចូលជាសមាជិកសកម្មរបស់បក្សហាក់មានភាពរើសអើង និងការច្រណែនដែលពួកគេបានជួបប្រទះ រឺប៉ាន់ស្មានទុកជា
មុនពីស្ត្រី និង បុរសក្នុងសហគមន៍។
•សកម្មជនស្ត្រី ដែលមិនចូលរួមនយោបាយ បានសំដែងនូវកង្វះ
ទំនុកចិត្ត ក៏ដូចជាការការរើសអើងីពីសង្គមគ្រួសារ និង សមាជិកសហគមន៍នៅពេលដែលគេក្លាយជាសកម្មជននយោបាយ ។
•មិនមានការផ្តល់ឱកាសអោយស្ត្រី (ដូចជារាល់ការលើកទ្បើងមិនគាំទ្រនិងផ្តល់ សិទ្ធិសេរីភាពអោយបានពេញលេញ តែបង្កប់នូវពាក្យបង្អាក់ទឹកចិត្ត បង្អាក់ដំណើរ ការក្នុងការសំរេចចិត្តអោយនាងរេរា ហើយថា ពួកនាងធ្វើអ្វីៗមិនកើត ស្មុគស្មាញ គិតអ្វីមិនជ្រះស្រទ្បះ មិនដាច់ស្រេច៘
•បុរសមួយចំនួននៅថ្នាក់ក្រោមជាតិមួយចំនួន ហាក់មិនបាន បង្ហាញទស្សនៈដោយ ពេញចិត្តទៅនឹងការសំរេចចិត្ត របស់ស្ត្រី ឬការបង្កើនចំនួនស្ត្រី ក្នុងតួនាទីដឹកនាំខ្លួនទេ ពួកគាត់ហាក់បញ្ចើកបញ្ជើបែបបញ្ជោរ លាយទ្បំសើចលេង អោយនារី ដែលជាការរើសអើង,
•នៅថ្នាក់ក្រោមជាតិ មិនបានចំហរពត៍មានឲ្យស្ត្រីត្រៀមសំរេចចិត្ត ហើយជ្រើសរើស ចូលជាសមាជិក ជាមួយនឹង ការបណ្តុះបណ្តាលធនធានស្ត្រីមានចំនួនតិចពេក ក្នុងភូមិ-ឃុំនិមួយួៗ
•ស្ត្រីនៅមានការទំនាក់ទំនងមិនបានល្អជាមួយប្រធានបក្សបុរសដូចបុរសគ្នាគាត់ (ដូចជាលើកថា ដើរទៅណា មកណាមិនបាន ចូលពិភាក្សាតាមតុកាហ្វេ ,,,)
•គណៈបក្សថ្នាក់ក្រោម មានភាពលំអៀងទៅលើបេក្ខជនបុរស ឯស្ត្រីទៅបោះឆ្នោត ស្តាប់តាមសំលេង ភាគច្រើន សំរេចចិត្តតាមក្រោយបញ្ជីឈ្មេោះគាគច្រើនគឺ “ការរើសអើង” ប្រឆាំងពួកគេដោយ “សមាជិកបុរស និងសមាជិកក្នុងសហគមន៍” និងនៅមានភាពរើសអើងចំពោះ គេជាភេទស្រី។
•ពួកគេ “ ភ័យខ្លាចនូវ ការរើសអើងពីប្រជាជននៅក្នុងសហគមន៍
របស់ពួកគេ ដោយ អ្នកភូមិ ពួកគេនៅតែមាន ជំនឿថាស្ត្រីមិនអាចធ្វើការនៅក្នុងតំណែងធំបាន”។
•ស្ត្រីថាៈ ជារឿយៗ ដៃគូធ្វើការងារជាបុរស របស់ពួកគេនៅក្រុម
ប្រឹក្សាឃុំ-សង្កាត់ មិនចង់សហការជាមួយពួកគេ និងមិត្តរួមការងារជាបុរស“មិនបានយក ចិត្តទុកដាក់ ចំពោះ ពួកគេនៅពេលដែលពួកគេបញ្ចោញយោបល់”។
•ស្ត្រីមួយចំនួនឆាប់ចុះចាញ់ដោយឮគេបន្លាចថាមិនមានបទពិសោធន៍មិនធ្លាប់ ធ្វើការ ទៅឈឈ្មោះមិនជាប់ទេ មិនអាចប្រកូតជាមួយជើងចាស់បានទេ ក៍ស្ទាក់ស្ទើរ រួញខ្លួន លះបង់គំនិតផ្តួចផ្តើម និងគោលគំនិត នៃការសំរេចច
•ទស្សនៈនិងឥរិយាបថប្រកាន់តួនាទី មិនជួយួគ្នាតាមទំលាប់របស់បុរសដល់ ស្ត្រី(មិនទាន់ទំនាក់ទំនងយេនឌ័រ)នៅមិនទាន់មានបំលាស់ប្តូរបានច្រើននៅទ្បើយ ។

Untitled album 20/01/2014

ក្រសួងពត៌មានប្រកាសជ្រើសរើសបុគ្គលិកចូលបំរើការងារក្របខណ្ឌ
pls share

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Website

Address


#540
Phnom Penh