ច្បាប់សកល

ច្បាប់សកល

Share

ចែករំលែកចំណេះដឹង
ច្បាប់ទូទៅនៅកន្លែងការងារ
ការងារមនុស្សធម៍ទូទៅ

01/05/2026

🌟ពិធីបុណ្យពិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យ ព្រះពុទ្ធសាសនាដទៃទៀត ដូចជាបុណ្យមាឃបូជា ជាដើម។ បុណ្យនេះ ត្រូវប្រារព្ធឡើងចំថ្ងៃ១៥ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦ ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់ចូលនិពា្វន...។

💦ពិធីបុណ្យពិសាខបូជា
បើយោងតាម សេចក្តីពន្យល់របស់វចនានុ ក្រមខ្មែរ អំពីអត្ថន័យនៃពាក្យ «ពិសាខបូជា» បានឲ្យដឹងថា ពិសាខបូជា ឬវិសាខបូជា មកពីពាក្យ (វិសាខ+បូជា) មានន័យថាឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការ បូជាក្នុងថ្ងៃពេញបូរមីខែពិសាខ ជាថ្ងៃដែលព្រះសមាសម្ពុទ្ធទ្រង់ប្រសូត ទ្រង់បានបរមាភិសម្ពោធិ ទ្រង់រំលត់ខន្ធចូលកាន់បរិនិព្វាន ។ បុណ្យនេះ ធ្វើឡើងដើម្បីរំព្ញកដល់ព្រះគុណរបស់ព្រះអង្គ ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិក ទាំងបព្វជិត ទាំងគ្រហស្ថ នាំគ្នាធ្វើរាល់ឆ្នាំ រាប់ជាបុណ្យ កុសលសម្រាប់ពុទ្ធសាសនា ។

💧ការប្រារព្ធពិធីបុណ្យពិសាខបូជា
បុណ្យពិសាខបូជា ត្រូវបានពុទ្ធសាសនិក ទាំងគ្រហស្ថ ទាំងបព្វជិត ប្រារព្ធធ្វើនៅថ្ងៃ១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំ ព្រោះជាថ្ងៃខែមហាមង្គល ដែលមានប្រវត្តិទាក់ទងនឹងរឿងខាងក្រោម៖

១.កាលដែលព្រះពុទ្ធទ្រង់ប្រសូត នៅក្នុងសួនឧទ្យានលុម្ពិនីក្រោមដើម សាលព្រឹក្ស នៅថ្ងៃសុក្រ ១៥កើត ពេញបូរមីខែពិសាខ ក្នុងឆ្នាំច មុនពុទ្ធសករាជ៨០ ឆ្នាំ ។ ពេលដែលទ្រង់ប្រសូតមកភ្លាម ទ្រង់អាចយាងឈានជើងដើរបាន៧ ជំហាន ឆ្ពោះទៅកាន់ ឧត្តរទិស (ទិសខាងជើង) ហើយស្រែកនូវ អសភិវាចា គឺវាចាដ៏ឧត្តមថា៖
«អគ្គោ ហមស្មិ លោកស្ស ជេដ្ឋោ ហមស្មិ លោកស្ស សេដ្ឋោ ហមស្មិ លោកស្ស អយមន្តិមា ជាតិ នត្ថិ ទានិ បុនព្ភវោ» អាត្មាអញ ជាបុគ្គលខ្ពង់ខ្ពស់លើលោក អាត្មាអញជាបុគ្គលធំបំផុត លើលោក អាត្មាអញ ជាបុគ្គល ប្រសើរបំផុត លើលោក នេះជាកំណើតចុងក្រោយបំផុតរបស់ អាត្មាអញ ឥឡូវនេះ ភពថ្មីពីនេះទៀតមិនមានឡើយ ។

២.ក្រោយពីព្រះពុទ្ធជាម្ចាស់ ទ្រង់សាងព្រះផ្នួស ហើយធ្វើទុក្ករកិរិយាអស់ ៦ ឆ្នាំ ទ្រង់បានត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណ ក្រោមដើមពោធិព្រឹក្ស ក្បែរស្ទឹងនេរញ្ជរា នៅថ្ងៃពុធ ១៥ កើត ខែពិសាខ ក្នុងឆ្នាំរកា មុនពុទ្ធសករាជ ៤៥ ឆ្នាំ ។
លុះត្រាស់ដឹងហើយទ្រង់បានឧទាននូគាថាថា៖
«អនេកជាតិសំ សារំ សន្ធាវិស្សំ អនិព្វិសំគហការំ គរេសន្តោ ទុក្ខា ជាតិ បុនប្បុនំ គហការក ទិដ្ឋោសិបុន គេហំ ន កាហសិ សព្វា តេ ផាសុកា ភគ្តា គហកូដំវិសំខតំ វិសំខារគតំ ចិត្តំ តណ្ហានំ ខយមជ្ឈគា» អាត្មាអញ កាលមិនទាន់បានជួបប្រទះ ពោធិញ្ញាណនៅឡើយ រវល់តែស្វែងរកនូវជាងផ្ទះ គឺតណ្ហា អ្នកធ្វើ ផ្ទះគឺអត្តភាពហើយអន្ទោលទៅកាន់សង្សារ មានជាតិមិនតែមួយ, ជាតិគឺការកើតរឿយៗរមែងនាំមកនូវសេចក្តីទុក្ខ, នែជាងផ្ទះគឺតណ្ហា ឥឡូវនេះយើងបានឃើញ អ្នកច្បាស់ហើយ, អ្នកឯងនឹងធ្វើនូវផ្ទះ គឺអត្តភាពនេះឲ្យយើងទៀតពុំបានឡើយ, ឆ្អឹងជំនីរ គឺកិលេស ទាំងអស់របស់អ្នកឯង យើងបានបំបាក់ចោលហើយ ទាំងកំពូលនៃផ្ទះ គឺអវិជ្ជារបស់អ្នកឯងទៀតសោត យើងក៏បានបំបាត់ចោលហើយដែរ, ចិត្តរបស់យើងបានដល់នូវព្រះនិព្វានដែល មានសង្ខារទៅប្រាសហើយ, យើងបានដល់នូវព្រះអរហត្ត គឺការអស់ទៅនៃតណ្ហា ទាំងឡាយហើយ ។

៣.ក្រោយពីបានបំពេញពុទ្ធកិច្ចទាំង ៥ អស់រយៈពេល ៤៥ វស្សាមក (ពុទ្ធកិច្ចទាំង៥ មានកិច្ចពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ, កិច្ចពេលរសៀលទ្រង់សម្តែងនូវព្រះ ដល់ពុទ្ធបរិស័ទ, កិច្ចក្នុងបឋមយាមទ្រង់ប្រទានឱវាទចំពោះភិក្ខុសង្ឃ, កិច្ចក្នុង មជ្ឈឹមយាម ទ្រង់ដោះប្រសនាដល់ទេវតា, កិច្ចក្នុងបច្ចិមយាម ទ្រង់ប្រមើលមើល ឧបនិស្ស័យសត្វ) ព្រះពុទ្ធទ្រង់ចូលបរិព្វាន ក្រោមសាលព្រឹក្សទាំងគូ ដោយ អនុបាទិសេសនិព្វានក្នុងនគរកុសិនារា ។
💧កាលនោះមុននឹងព្រះពុទ្ធទ្រង់ បរិនិព្វាន ពួកមល្លក្សត្រ ទាំងឡាយបានកន្សែងសោយសោកា តានតឹង ឱរាលើកដៃទាំងពីរឡើង ពោបូបាច់ដួលទៅលើប្រថពី បម្រះននៀល ហាក់បីដូចជាបាក់ដៃជើង សោយសេចក្តី សោយស្តាយព្រះជិនស្រី លោកាចារ្យថា៖ ព្រះមានព្រះភាគជាម្ចាស់ឆាប់ បរិនិព្វានពេកណាស់ ព្រះសុគតបរិនិព្វានឆាប់ពេកណាស់ ដួងចក្ខុក្នុង លោកអន្តរាយដោយឆាប់រហ័សពេក ហើយ។ លំដាប់នោះឯង ព្រះមានព្រះភាគទ្រង់ត្រាស់ហៅ ព្រះអន្ទមកត្រាស់ផ្តែរផ្តាំបណ្តាំ ចុងក្រោយថា៖
«យោ វោ អានន្ទ មយា ធម្មោ ច វិនយោ ច ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា» ធម៌ និងវិន័យណា ដែលតថាគតបាន សម្តែងហើយ បានបញ្ញត្តិទុកហើយដល់អ្នកទាំងឡាយ ធម៌ និងវិន័យនោះ នឹងជាសាស្តានៃអ្នកទាំងឡាយក្នុងកាលអំណើះពី តថាគតទៅ ។

💧ដោយហេតុដ៏អស្ចារ្យទាំង៣ខាងលើនេះ សុទ្ធតែចំថ្ងៃ១៥ កើត ពេញបូរមី ខែពិសាខ នេះហើយ (ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃចូលបរិនិព្វាន) ទើបពុទ្ធបរិស័ទនាំគ្នាប្រារព្ធ ពិធីបុណ្យពិសាខបូជានេះឡើង។ តាមទំនៀមទម្លាប់ ពិធីបុណ្យពិសាខបូជា ប្រព្រឹត្តិទៅនៅវេលាយប់ក្នុងវត្ត។ ដូចនេះហើយបាន ជាគេឃើញនៅគ្រប់វត្តអារាម មានអុចគ្រឿង ប្រទីបជ្វាលាបូជា ភ្លឺព្រោងព្រាត ហើយមហាជនប្រុសស្រី ក្មេងចាស់ ប្រកបដោយគ្រឿងសក្ការៈ បូជាមាន ផ្កាភ្ញី ទៀន ធូបជាដើម ទៅប្រជុំ គ្នាយ៉ាងអធឹកអធម្ម។ នៅយប់នោះរហូតដល់ភ្លឺ គេនាំគ្នាស្តាប់ទេសនា ឬសូត្រធម៌បទ អំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យ កាន់តែខ្លាំងក្លាឡើង ។ 🙏🙏🙏

26/03/2026

💦 #ការផ្តល់ឱ្យនិងការចែករំលែកដ៏ស្មោះត្រង់ ប្រៀបដូចជាពន្លឺទាន១ដើម ដែលកំពុងតែបន្តដុតបំភ្លឺទាន រាប់រយ រាប់ពាន់ រាប់ម៉ឺន រាប់លានដើមទៀតឱ្យមានពន្លឺ ភ្លឺព្រោងព្រាយ...🎉💖

💧Giving and sharing faithfully is like a candle that is constantly burning hundreds of thousands, tens of thousands, millions of other trees to shine brightly ... 🎉💖

08/03/2026

🏵️រីករាយថ្ងៃ៨មិនា សូមឱ្យស្រ្តីគ្រប់គ្នាមានសុខភាពល្អបរិបូរណ៍ មានសម្រស់ស្រស់ស្អាត មានអាយុយ៉ឺនយូរ ជួបតែសុខសុវត្ថិភាព មានសេចក្តីសុខសុភមង្គល និងប៉ងប្រាថ្នាអ្វីសូមឱ្យបានសម្រចគ្រប់យ៉ាង🎉💯🎊

🏵️Happy March 8, May all women be healthy, abundant, beautiful, long-lived, safe, happy and wish you all the best🎉💯🎊

08/03/2026

🎉ឈប់រំពឹងនរណាក្រៅអំពីខ្លួនឯង ហើយត្រូវជឿជាក់ថា អ្នកនឹងក្លាយទៅជាអ្វីមួយ នៅថ្ងៃណាមួយ🎊

🎉Stop expecting anyone other than yourself and believe that you will become something one day.🎊

26/10/2025

🌍វដ្តនៃទម្លាប់ Habit Cycle🎉
១. ការគិត Thinking
២. ជំនឿ Belief
៣. ការរំពឹងទុក Expectation
៤. អាកប្បកិរិយា Attitude
៥. សកម្មភាព Action
៦. លទ្ធផល Output

15/10/2025

🎉ការកែប្រែពាក្យរិះគន់ឱ្យក្លាយទៅជាកម្លាំងថាមពលដរឹងមាំបំផុត💪💪💪
១. ពាក្យរិះគន់ គឺប្រៀបដូចជាខ្យល់ បើអ្នកចេះប្រើនោះវានឹងជួយអ្នកឱ្យហោះឡើងបាន
២. កុំខ្លាចការរិះគន់ ប៉ុន្តែចូលខ្លាចការមិនរីកចម្រើន
៣. ត្រូវបើកចិត្តឱ្យទូលាយ នោះពាក្យរិះគន់និងក្លាយទៅជាគ្រូបង្រៀន
៤. ពាក្យរិះគន់មិនអាចកំណត់បានថា តើអ្នកជានណានោះទេ អ្វីដែលសំខាន់តើវាអាចជួយអ្នកបានដោយរបៀបណាខ្លះ?
៥. ចិត្តរឹងមាំ ខ្លាំងក្លា ការស្គាល់ខ្លួនឯងច្បាស់ គឺនឹងអាចកែប្រែពាក្យរិះគន់ ឱ្យទៅជាពន្លឺនាំផ្លូវឆ្ពោះទៅកាន់ភាពរីកចម្រើនជាលំដាប់...។

🎉Transforming criticism into the strongest force 💪💪💪
1. Criticism is like wind. If you know how to use it, it will help you fly.
2. Don't be afraid of criticism, but be afraid of not growing.
3. Be open-minded, and criticism will become a teacher.
4. Criticism doesn't define who you are. What matters is how it can help you.
5. A strong, powerful mind, knowing yourself clearly, will be able to transform criticism into a guiding light towards steady progress...

23/09/2025

💦សេចក្តីវិនាសទាំង១២ របស់មនុស្សយើងម្នាក់ គួរចៀសវាង...
១. បុគ្គលដែលទ្រុស្តធម៌
២. សេពគប់ជនអសប្បុរស
៣. ខ្ចិលច្រអូស ដេកច្រើន និយាយច្រើន មិនប្រឹងប្រែងធ្វើការងារ
៤. មានធនធាន ទ្រព្យសម្បត្ដិ ប៉ុន្តែរមិលគុណ
៥. ឆបោកបញ្ឆោត កេញប្រ័ញ ឱ្យគរលង់ជឿ
៦. អ្នកមានទ្រព្យ ប៉ុន្តែមានចិត្តកំណាញ់ស្វិត មិនបរិច្ចាគទាន
៧. អ្នកមានរាប់អានតែអ្នកមានដូចគ្នា មើលងាយញាតិសណ្តានរបស់ខ្លួនឯង និងអ្នកក្រីក្រខ្សត់
៨. អ្នកឈ្លក់វង្វេង និងល្បែងទាំង៣ មានស្រី ស្រា និងល្បែងផ្នាល់ផ្សេងៗ
១០. បុរសដែលមានវ័យចាស់ហួសពេក មកមានតម្រេកជាមួយស្រីក្មេងធ្វើជាភរិយា
១១. ជនដែលខ្ជះខ្ជាយទ្រព្យសម្បត្តិ
១២. ជនណាដែលមាននូវសេចក្តីប្រាថ្នាធំហួសមាឌពេល ហើយមិនខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព

🌟The 12 dooms of a person we should avoid...
1. A person who is honest
2. Associate with unkind people
3. Lazy, sleeps a lot, talks a lot, doesn't work hard
4. Have resources and wealth but are ungrateful
5. Deceive, and deceive people into believing
6. You are rich but stingy and do not donate alms.
7. The rich only love those who are rich, and despise their relatives, their own status, and the poor.
8. The three obsessives and the games: women, alcohol, and other personal games.
10. A man who is too old to have s*x with a young woman as his wife.
11. People who squander wealth
12. A person who has desires that are too big for the time and does not put in the effort to achieve their full potential.

23/08/2025

🌟មនុស្សខ្លាំងពូកែអាចធ្វើបាន១០ចំណុចនេះ...
១. ភាពស្ងប់ស្ងាត់ (ចិត្តស្ងប់)
២. ការចេះអត់ធ្មត់ (ពាក្យសម្ដី, កំហឹង, ប្រតិកម្មតប)
៣. ការចេះលះបង់ ( គំនិតអវិជ្ជមាន, រឿងរ៉ាវមិនល្អ)
៤. ការចេះទម្លាក់ចោល (ភាពឈឺចាប់, គុំនំ, ខឹងស្អប់)
៥. ការឈានជើងដើរទៅមុខជានិច្ច ( ការចេះអភិវឌ្ឍន៍ខ្លួនឯងឥតឈប់ឈរ)
៦. ការបំភ្លេចចោល (ភាពឈឺចាប់, សោកស្តាយ, ការអស់សង្ឃឹម, បរាជ័យ...)
៧. ការចេះកាត់ផ្តាច់ (កុំរំលឹករឿងចាស់ៗ, រឿងរ៉ាវអាក្រក់ៗ ដែលបានកន្លងផុតទៅ)
៨. ការដកថយ (មិនមែនចុះចាញ់ទេ ប៉ុន្តែតែដកឃ្លាសិន រងចាំឱកាសអំណោយផល)
៩. ការចេះប្រយុទ្ធ (ទោះបីចាញ់ ឬ ឈ្នះ ត្រូវតែប្រយុទ្ធ ជាមួយវិញ្ញាសាជីវិត)
១០. ការចេះអត់អោន (ការចេះអត់ធន់ គឺជាឆន្ទះតស៊ូ)

✨Strong people can do these 10 things...
1. Calmness (peace of mind)
2. Patience (words, anger, reactions)
3. Giving up (negative thoughts, bad things)
4. Letting go (pain, resentment, anger)
5. Always moving forward (continuous self-development)
6. Forgetting (pain, regret, despair, failure...)
7. Knowing how to cut off (don't remember old things, bad things that have passed)
8. Retreat (not surrender, but just take a break, waiting for a favorable opportunity)
9. Knowing how to fight (whether you win or lose, you must fight with the spirit of life)
10. Patience (patience is the will to persevere)...

13/08/2025

💦ប្រាប់ខ្លួនឯងជានិច្ចថា🕊️
ត្រូវតែមានសតិភ្ញាក់រលឹកដឹងខ្លួន ហើយក្នុងចិត្ត ពោរពេញទៅដោយសេចក្តីស្រឡាញ់ ការគោរព និង ត្រូវតែឱ្យតម្លៃមកកាន់ខ្លួនឯងជានិច្ច កុំរងចាំឱ្យនណា ម្នាក់មកឱ្យ...
✨You must be aware of yourself and your heart must be filled with love, respect, and you must always value yourself. Don't wait for anyone to come to you...

✨你必须了解自己,你的内心必须充满爱与尊重,你必须始终珍视自己。不要等待任何人来找你........

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Website

Address


ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
Phnom Penh