24/04/2026
នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរស មហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានអញ្ជើញចូលរួមកម្មវិធីបេីក មហោស្រពតន្ត្រី និងចម្រៀងកុមារឆ្នាំ ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ។
22/04/2026
សកម្មភាពនិស្សិតឆ្នាំទី២ នៃមហាវិទ្យាល័យតូរ្យតន្រ្ដី កំពុងសិក្សាមុខវិជ្ជា អាម៉ូនី និង ប៉ូលីហ្វូនី បង្រៀនដោយលោកគ្រូ សុក សិត្ថា។
19/04/2026
សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរ
ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ សម្រេចបាននូវមហាជោគជ័យក្នុងការព្យាបាលព្រះរោគ និងទទួលបានមកវិញនូវព្រះកាយពលមាំមួន មហាប្រសេីរឡេីងវិញ។
🙏🙏🙏🙏🙏
11/04/2026
នាឱកាសដ៏វិសេសវិសាលនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ គ.ស. ២០២៦ ដែលនឹងឈានចូលដល់នាពេលដ៏ខ្លីខាងមុខនេះ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មហាវិទ្យាល័យតូរ្យតន្រ្តី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមគោរពបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសព្រំសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរស មហាវិទ្យាល័យតូរ្យតន្រ្តី និងលោកស្រី ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ទទូលបានជោគជ័យគ្រប់ភារកិច្ចការងារជានិរន្តរ៍ ជាពិសេស សូមបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំ សូមគោរពអរគុណ🙏
10/04/2026
នាឱកាសដ៏វិសេសវិសាលថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលដល់នាពេលដ៏ខ្លឺខាងមុខនេះ
យើងខ្ញុំជាថ្នាក់ដឹកនាំ មន្ត្រី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សូមគោរពបួងសួងដល់ទេវតាឆ្នាំថ្មី ប្រោសព្រំសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តមបណ្ឌិត ហេង សុផាឌី និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ទទូលបានជោគជ័យគ្រប់ភារកិច្ចការងារជានិរន្តរ៍ ជាពិសេស សូមបានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ!
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំ សូមគោរពអរគុណ🙏😊
10/04/2026
ទូលព្រះបង្គំ ខ្ញុំម្ចាស់ ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទាំងអស់៖
សូមព្រះបរមរាជានុញ្ញាត លំឱនកាយវាចាចិត្ត ក្រាបបង្គំទូលថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ៖
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២៦។
ទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលគ្រងរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រខ្មែរគ្រប់រូបជានិរន្តរ៍តរៀងទៅ។
សូមព្រះអង្គទ្រង់ប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្រាបបង្គំទូលថ្វាយដោយសេចក្តីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ពីទូលព្រះបង្គំ ខ្ញុំម្ចាស់ទាំងអស់គ្នា ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
08/04/2026
កាលពីថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:៣០ ល្ងាច៖ លោក ច័ន្ទ វិត្ថារ៉ូ ព្រឹទ្ធបុរសមហាវិទ្យាល័យតូរ្យតន្ត្រី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ "ការធ្វើឱ្យវប្បធម៌មានលក្ខណៈជាសកល៖ តើវប្បធម៌ជួយសង្គមក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសម័យទំនើបយ៉ាងដូចម្តេច?"។
បុគ្គលិកលក្ខណៈដែលបានចូលរួមវេទិកាពិភាក្សា ៖
លោកស្រី Zahia Ziouani, អ្នកដឹកនាំវង់ភ្លេងស្ត្រីជនជាតិបារាំងល្បីល្បាញជាអន្តរជាតិ ដែលមាន ការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការរួមបញ្ចូលសង្គម និងសមភាពយេនឌ័រ និងជា ស្ថាបនិកនៃវង់តន្ត្រី Divertimento (និយាយភាសាបារាំង)
លោកស្រី សូ ភីណា, សហស្ថាបនិកកម្ពុមេរា និងជាអ្នកបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរ។ លោក ស្រីជានាយិកាសមាគមស៊ីកាដា (CICADA) (និយាយភាសាខ្មែរ)
ប្រភពរូប: Institut Français
08/04/2026
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ក្រសួងនឹងរៀបចំកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៦ ចាប់ពីខែឧសភា នេះតទៅនៅទីតាំង ចំនួន១៣ ក្នុងខេត្តចំនួន៩ដូចជា ខេត្តសៀមរាប, កណ្តាល, កំពង់ឆ្នាំង, កំពង់ចាម, កំពង់ធំ, បន្ទាយមានជ័យ, មណ្ឌលគិរី, រតនគិរី និងព្រះវិហារ។ ជំនាញដែលនឹងបណ្តុះបណ្តាលនោះរួមមានតម្បាញសូត្រនិងអំបោះ, តម្បាញក្រមាពណ៌ត្រុំ, ប៉ាក់ឌិន, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, តម្បាញក្រណាត់ជនជាតិដើមភាគតិច, ខ្មុកស្មាច់, ខ្មុកម្រក្សណ៍, តម្បាញកន្ទេលផ្អាវ, ស្មូនឆ្នាំង, ចម្លាក់ពុម្ព, កុលាលភាជន៍ និងគំនូរបុរាណ។
ចំពោះសិស្សដែលមកពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ រាជរដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន២៨០,០០០(ម្ភៃប្រាំបីម៉ឺន)រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។