កូនសោកម្ពុជា "Koonsoor Kampuchea Academy"

កូនសោកម្ពុជា "Koonsoor Kampuchea Academy" Unlock Your Fullest Potential
កូនសោកម្ពុជា គឺជាស្ពានឆ្ពោះទៅកាន់ការអប់រំកម្រឹតពិភពលោក! Koonsoor Kampuchea is the Key to Excellence!

Koonsoor Kampuchea mission’s to deliver professional soft skills training to individuals and teams to be more productive personally and professionally.

Koonsoor Future Ready Fellowship™ មានជំនឿថា៖"មនុស្សគ្រប់រូបមានសក្តានុពល ប៉ុន្តែសក្តានុពលនឹងមិនក្លាយជាលទ្ធផលឡើយ ប្រសិនបើគ...
01/08/2026

Koonsoor Future Ready Fellowship™ មានជំនឿថា៖
"មនុស្សគ្រប់រូបមានសក្តានុពល ប៉ុន្តែសក្តានុពលនឹងមិនក្លាយជាលទ្ធផលឡើយ ប្រសិនបើគ្មានការអភិវឌ្ឍ ការអនុវត្ត និងឱកាស។"

យើងមិនជឿថា ជោគជ័យកំណត់ដោយទីកន្លែងដែលអ្នកកើត ទ្រព្យសម្បត្តិគ្រួសារ ឬឈ្មោះសាលាដែលអ្នកបានរៀននោះទេ។

យើងជឿថា ជោគជ័យកើតចេញពី៖
* ផ្នត់គំនិតត្រឹមត្រូវ (Growth Mindset)
* ចរិតលក្ខណៈរឹងមាំ (Strong Character)
* ជំនាញដែលទីផ្សារត្រូវការ (Future Skills)
* បទពិសោធន៍ជាក់ស្តែង (Practical Experience)
* ការរៀនពេញមួយជីវិត (Lifelong Learning)
* ការបម្រើ និងការរួមចំណែកដល់សង្គម (Service & Social Impact)

Koonsoor 4E Ecosystem™ ដែលយើងបានអភិវឌ្ឍរួមគ្នា៖Educate — បង្កើតចំណេះដឹង និងផ្នត់គំនិត។Empower — អភិវឌ្ឍភាពជាអ្នកដឹកនាំ ន...
28/07/2026

Koonsoor 4E Ecosystem™ ដែលយើងបានអភិវឌ្ឍរួមគ្នា៖
Educate — បង្កើតចំណេះដឹង និងផ្នត់គំនិត។
Empower — អភិវឌ្ឍភាពជាអ្នកដឹកនាំ និងសមត្ថភាព។
Employ — ភ្ជាប់ទៅឱកាសការងារ និងបទពិសោធន៍។
Entrepreneur — គាំទ្រការបង្កើតអាជីវកម្ម និងការបង្កើតការងារ។

"Future Ready Cambodia™ ជួយយុវជនរកឃើញសក្តានុពល និងជ្រើសរើសផ្លូវដែលសមស្របបំផុតសម្រាប់អនាគតរបស់ពួកគេ។ Koonsoor Future Read...
23/07/2026

"Future Ready Cambodia™ ជួយយុវជនរកឃើញសក្តានុពល និងជ្រើសរើសផ្លូវដែលសមស្របបំផុតសម្រាប់អនាគតរបស់ពួកគេ។ Koonsoor Future Ready Fellowship™ ផ្តល់គ្រឹះនៃភាពជាអ្នកដឹកនាំ ចរិតលក្ខណៈ និងជំនាញស្នូល ហើយបន្ទាប់មកពួកគេអាចបន្តទៅកាន់ផ្លូវការងារ តាមរយៈ FastHire Cambodia™ ឬផ្លូវសហគ្រិនភាព តាមរយៈ Solopreneur Cambodia™។"





22/07/2026

កូនសោកម្ពុជា ក្រោមកិច្ចសហការនិងគាំទ្រដោយ ស.ស.យ.ក ខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលដោយមន្ទីរអប់រំខេត្ត បានចុះធ្វើកម្មវិធី Future Ready Cambodia ជូនដល់ប្អូនៗថ្នាក់ទី១២ចំនួន២៥២នាក់ នៅវិទ្យាល័យភ្នំធំ ខេត្តបន្ទាយមានជ័យ។

🎉 កម្មវិធី Future Ready Cambodia™ បានបញ្ចប់ដោយជោគជ័យ នៅវិទ្យាល័យ ហ.ស ក្រុងទេពនិម្មិតប៉ៃលិនក្រោមប្រធានបទ «រួមគ្នាកសាងអនាគ...
18/07/2026

🎉 កម្មវិធី Future Ready Cambodia™ បានបញ្ចប់ដោយជោគជ័យ នៅវិទ្យាល័យ ហ.ស ក្រុងទេពនិម្មិតប៉ៃលិន
ក្រោមប្រធានបទ «រួមគ្នាកសាងអនាគតយុវជនកម្ពុជា» កម្មវិធី Future Ready Cambodia™ ដែលរៀបចំដោយ Koonsoor Kampuchea Training Academy® បានប្រព្រឹត្តទៅដោយជោគជ័យ ដើម្បីរួមចំណែកតម្រង់ទិស និងរៀបចំយុវជនកម្ពុជាឱ្យត្រៀមខ្លួនសម្រាប់ការសិក្សាបន្ត ការងារ និងជីវិតនាពេលអនាគត។

🙏 កម្មវិធីនេះអាចរៀបចំឡើងបាន ក្រោមការចង្អុលបង្ហាញ ការអនុម័តគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធពី លោកជំទាវ បាន ស្រីមុំ Ban Sreymom អភិបាលខេត្តប៉ៃលិន និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តប៉ៃលិន ដែលបានផ្តល់ការគាំទ្រដ៏មានតម្លៃក្នុងការនាំយកកម្មវិធីនេះទៅដល់យុវជនក្នុងខេត្តប៉ៃលិន។

កម្មវិធីទទួលបានកិត្តិយសដោយមានការចូលរួមពី៖

✅ លោក ខាំ យ៉ារិន នាយកវិទ្យាល័យ ហ.ស ក្រុងទេពនិម្មិតប៉ៃលិន បានថ្លែងស្វាគមន៍។
✅ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ បាន ស្រីមុំ បានអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធី។
✅ តំណាងអង្គការ Caritas Swiss បានចូលរួមជាវាគ្មិនកិត្តិយស ដោយចែករំលែកទស្សនៈ និងបទពិសោធន៍អំពីការកសាងជំនាញសម្រាប់ការងារ និងអនាគតរបស់យុវជនកម្ពុជា។
✅ លោក ហម គឹមហួន ស្ថាបនិក និងនាយកបណ្តុះបណ្តាល កូនសោកម្ពុជា "Koonsoor Kampuchea Academy" បានធ្វើបទបង្ហាញតម្រង់ទិសក្រោមប្រធានបទ «រួមគ្នាកសាងអនាគតយុវជនកម្ពុជា» ជូនដល់សិស្សថ្នាក់ទី១២ ជាង ២០០ នាក់។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ បាន ស្រីមុំ ស.ស.យ.ក ខេត្តប៉ៃលិន លោកតង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន គណៈគ្រប់គ្រងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ អង្គការ Caritas Swiss និងប្អូនៗសិស្សានុសិស្សទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យកម្មវិធីនេះទទួលបានជោគជ័យ។

✨ Future Ready Cambodia™
Future Ready. Career Ready. Life Ready.

🎉 សូមថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តកម្មវិធី Future Ready Cambodia 2026 ក្រោមប្រធានបទ «រួមគ្នាកសាងអនាគតយុវជនកម្ពុជា» ដែលប...
14/07/2026

🎉 សូមថ្លែងអំណរគុណដោយស្មោះអស់ពីចិត្ត

កម្មវិធី Future Ready Cambodia 2026 ក្រោមប្រធានបទ «រួមគ្នាកសាងអនាគតយុវជនកម្ពុជា» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ចប់ដោយជោគជ័យ និងអត្ថន័យយ៉ាងជ្រាលជ្រៅ។

កូនសោកម្ពុជា (Koonsoor Kampuchea Academy) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក.) ដែលបានសហការ គាំទ្រ និងសម្របសម្រួលការរៀបចំកម្មវិធីនេះ ព្រមទាំង សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានផ្តល់ទីតាំង និងការគាំទ្រយ៉ាងកក់ក្តៅ។

សូមគោរពថ្លែងអំណរគុណជាពិសេសចំពោះ៖

- លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាអនុប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង
- លោក ទៀង ម៉ូរិន @សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង

ដែលបានផ្តល់កិត្តិយសអញ្ជើញជាគណៈធិបតី។

សូមអរគុណដល់វាគ្មិនកិត្តិយស៖
- លោក ពៅ សានិត អនុប្រធាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបាត់ដំបង
- លោក ឆែម សុគន្ធ តំណាងអង្គការទស្សនៈពិភពកម្ពុជា World Vision Cambodia

ដែលបានចែករំលែកចំណេះដឹង បទពិសោធន៍ និងការលើកទឹកចិត្តដ៏មានតម្លៃដល់ប្អូនៗសិស្សថ្នាក់ទី១២។

សូមថ្លែងអំណរគុណផងដែរ ចំពោះអង្គការជាតិ អង្គការអន្តរជាតិ ស្ថាប័នអប់រំ សាកលវិទ្យាល័យ និងដៃគូទាំងអស់ ដែលបានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងបានបង្ហាញពីស្មារតីសហការដើម្បីអភិវឌ្ឍយុវជនកម្ពុជា។

យើងជឿជាក់ថា ការរៀបចំអនាគតយុវជន មិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយតែម្នាក់ឯងទេ ប៉ុន្តែជាបេសកកម្មរួមរបស់រាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំ វិស័យឯកជន អង្គការដៃគូ និងសហគមន៍ទាំងមូល។

សូមអរគុណចំពោះការជឿទុកចិត្ត ការគាំទ្រ និងកិច្ចសហការដ៏មានតម្លៃ។ យើងសង្ឃឹមថានឹងបន្តរួមដំណើរជាមួយគ្រប់ដៃគូទាំងអស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបង្កើតឱកាសកាន់តែប្រសើរសម្រាប់យុវជនកម្ពុជា។

រួមគ្នាកសាងអនាគតយុវជនកម្ពុជា 🇰🇭

ឱកាសពិសេស! ទទួលបាន «ប័ណ្ណជំនាញ» សិក្សាឥតគិតថ្លៃ 100% ដើម្បីពង្រីកអាជីវកម្ម!​សូមជម្រាបជូន លោក-លោកស្រី ម្ចាស់សហគ្រាស (SMEs...
25/05/2026

ឱកាសពិសេស! ទទួលបាន «ប័ណ្ណជំនាញ» សិក្សាឥតគិតថ្លៃ 100% ដើម្បីពង្រីកអាជីវកម្ម!

​សូមជម្រាបជូន លោក-លោកស្រី ម្ចាស់សហគ្រាស (SMEs) និងសហគ្រិនទាំងអស់!

​សមាគមអភិវឌ្ឍន៍សង្គមខ្មែរ (KSDA) បើកឱកាសមាសជូនលោកអ្នកក្នុងការទទួលបានវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ដោយឥតគិតថ្លៃ 100% (មានផ្តល់ជូនកញ្ចប់អាហារសម្រន់ និងអាហារថ្ងៃត្រង់) ក្រោមការឧបត្ថម្ភគាំទ្រពេញលេញពី មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

​ពង្រឹងអាជីវកម្មរបស់លោកអ្នកនៅតាមបណ្តាខេត្តគោលដៅទាំង ១០ ជាមួយវគ្គសិក្សាជំនាញពិសេសៗចំនួន ១៩ មុខវិជ្ជា រួមមាន៖
១. ​យុទ្ធសាស្ត្រជំរុញការលក់ (High-Conversion Sales)
២. ​ទីផ្សារឌីជីថលកម្រិតខ្ពស់ (Advanced Digital Marketing)
៣. ​ឧបករណ៍បង្កើនផលិតភាពការងារក្រុម (Team Productivity Tools)
៤. ​ការប្រើប្រាស់ប្រព័ន្ធ AI ស្វ័យប្រវត្តក្នុងអាជីវកម្ម (Practical AI Business Automation)
៥. ​ភាពធន់ផ្លូវចិត្តរបស់សហគ្រិន និងប្រព័ន្ធការពារការបោកប្រាស់ (Resilience & Anti-Scam)

​⚠️ ចំនួនមានកំណត់ត្រឹមតែ 30 ទៅ 40 នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់! សិទ្ធិសិក្សានឹងផ្តល់ជូនសហគ្រិនដែលបានចុះឈ្មោះមុនគេបង្អស់។

​👉 ចុះឈ្មោះក្តាប់ឱកាសមាស និងទទួលបានកៅអីសិក្សាឥតគិតថ្លៃទីនេះ៖ https://forms.gle/pXqdb7A9TjE45BrXA

​📅 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៦

​ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនង៖
លោក ហម គឹមហួន (នាយកផ្នែកបណ្តុះបណ្តាល និងជាគ្រូឧទ្ទេសបង្គោល)
📞 070 770 009 / 017 575 009

គោលបំណង៖ ដើម្បីវាយតម្លៃកម្រិតសមត្ថភាពបច្ចុប្បន្នផ្ទាល់ខ្លួន កំណត់ចំណុចខ្វះខាត និងស្វែងយល់ពីទម្រង់នៃការ...

Signed MOU between Koonsoor Kampuchea Training Academy and WEM7 Korean Institute,. Cambodia under the presidency of the ...
06/02/2026

Signed MOU between Koonsoor Kampuchea Training Academy and WEM7 Korean Institute,. Cambodia under the presidency of the Ministry of Education, Youth and Sport and the Ministry of Labor and Vocational Training.

Facilitate the International Leadership and Communication training for Libre Foundation. Such a great team spirit and gr...
06/02/2026

Facilitate the International Leadership and Communication training for Libre Foundation. Such a great team spirit and great leaders from different NGOS.

Delivered a 1-day Personal Leadership and the Culture of Accountability to 37 staff of GRET Cambodia. Next one on the wa...
01/01/2026

Delivered a 1-day Personal Leadership and the Culture of Accountability to 37 staff of GRET Cambodia. Next one on the way 2026!





Address

Borey R&F, Street 60M
Phnom Penh
855

Alerts

Be the first to know and let us send you an email when កូនសោកម្ពុជា "Koonsoor Kampuchea Academy" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to កូនសោកម្ពុជា "Koonsoor Kampuchea Academy":

Shortcuts

Share

Category