បទឈប់បាញ់បន្ទាន់ឯកភាពគ្នាដោយភាគី
កម្ពុជា-ថៃ គឺអនុវត្តចាប់ពីម៉ោង 12:00នាទីថ្ងៃត្រង់ ថ្ងៃទី27 ខែធ្នូ ឆ្នាំ២០២៥ នេះ!
Association of Professional Development and Innovation-APDI
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Association of Professional Development and Innovation-APDI, Education Website, Phnom Penh.
APDI is a legally registered non-profit association in Cambodia that provides training, workshops, consulting, research, and advocacy, focusing on leadership skills, digital skills, community development, innovation, and entrepreneurship.
14/12/2025
កិច្ចប្រជុំថ្នាក់ដឹកនាំ ស្ថាបនិក និងក្រុមការងារសមាគមអភិវឌ្ឍជំនាញ និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាពការងារ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសមាគម។
🎯 ការដឹកនាំដោយចក្ខុវិស័យ និងការសហការយ៉ាងជិតស្និទ្ធ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍស្ថាប័នឲ្យមានចីរភាព។
14/12/2025
សារពិសេសរបស់សម្ដេចធិបតី៖ ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។
ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។ សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី។
រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។
13/12/2025
នារាត្រីនេះ វត្តឧណ្ណាលោម ប្រារព្ធពិធីប្រកាសសច្ចកិរិយា និងផ្សាយមេត្តាធម៌ ក្នុងគោលបំណងដើម្បីលើកកម្ពស់ស្មារតីសាមគ្គីជាតិ ជាធ្លុងមួយរបស់ព្រះសង្ឃ និងប្រជាពលរដ្ឋ ចូលរួមលើកទឹកចិត្តដល់វីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដឹកនាំដោយសម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម សូមឱ្យមានសុខសន្តិភាព កើតមានដល់ព្រះរាជាណាចក្រកម្ពុជា។
12/12/2025
🤝✨ កិច្ចប្រជុំយុវជនស្ម័គ្រចិត្តរបស់សមាគមអភិវឌ្ឍជំនាញ និងនវានុវត្តន៍ (APDI) ពោរពេញដោយស្មារតីរួបរួម សាមគ្គីភាព និងការចូលរួមយ៉ាងសកម្មពីយុវជនទាំងអស់។
ក្នុងកិច្ចប្រជុំ យើងបានពិភាក្សាអំពី៖
• ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៦
• ការចូលរួមរបស់យុវជនក្នុងការអភិវឌ្ឍសហគមន៍
• ការបង្កើតគម្រោង និងកម្មវិធីបណ្តុះបណ្តាលសម្រាប់ឧត្តមប្រយោជន៍ដល់យុវជន
• ពង្រឹងការបណ្តុះបណ្តាលភាពជាដឹកនាំ និងការងារ
🔥 យុវជន APDI គឺជាថាមពលសំខាន់ក្នុងការផ្លាស់ប្តូរសង្គម និងជាអនាគតរបស់បណ្តាខេត្ត និងប្រទេសជាតិ។
🙏 សូមបន្តចូលរួមជាមួយ APDI ដើម្បីយុវជន និងសង្គមជាតិ❤️🇰🇭
12/12/2025
ជយោ! កងទ័ពកម្ពុជាឈ្នះឈ្នះ
ជយោ! កងទ័ពកម្ពុជាឈ្នះឈ្នះ
ជយោ! កងទ័ពកម្ពុជាឈ្នះឈ្នះ
យើងជឿជាក់លើកម្ពុជា លើរដ្ឋាភិបាល និងលើវីរកងទ័ព🇰🇭❤️
07/12/2025
🎉📚 ភាពសប្បាយរីករាយរបស់និស្សិត!
ថ្ងៃនេះ យើងបានឃើញស្នាមញញឹម កម្លាំងចិត្ត របស់និស្សិត ដែលបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរបស់ APDI។
🌟 មនុស្សដែលមានក្តីស្រឡាញ់ការរៀនសូត្រ គឺជាមនុស្សដែលមានអនាគតភ្លឺថ្លា ត្រចៈច្រចង់❤️🇰🇭🙏។
ការចូលរួមរបស់និស្សិតម្នាក់ៗបានបង្ហាញថា៖
• ពួកគេចង់អភិវឌ្ឍខ្លួនឯងជាបន្តបន្ទាប់
• មានអំណត់ចិត្តក្នុងការស្វែងរកចំណេះដឹងថ្មីៗ
• មានក្តីសង្ឃឹម និងការចូលរួមក្នុងការកសាងសង្គមកម្ពុជា
📸✨ ដោយបានឃើញមុខរីករាយ និងការចូលរួមយ៉ាងកក់ក្ដៅ យើងមានមោទនភាពក្នុងការជំរុញការអប់រំនិងការអភិវឌ្ឍជំនាញសម្រាប់យុវជនរបស់ប្រទេស។
🙏 សូមអ្វីៗល្អៗ និងភាពជោគជ័យជូនដល់និស្សិតទាំងអស់ ដែលបានចូលរួមដោយក្តីស្រឡាញ់ និងចេចកងចង់ការី។
05/12/2025
ជួបជាមួយ Idol ❤️ ចុងក្រោយ 👔📚 សូមស្វាគមន៍ និងគោរពដល់លោក ប៊ី វិចិត្រ នាយកគ្រប់គ្រងធនធានមនុស្ស និងរដ្ឋបាល លោកជាអ្នកជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស ដែលមានបទពិសោធជាង ១៥ ឆ្នាំ ក្នុងវិស័យធនាគារ និងអប់រំបុគ្គលិក។
🎤✨ ក្នុងកិច្ចចែករំលែករបស់លោក បានលើកបង្ហាញចំណុចសំខាន់ៗ ដូចជា៖
• ការកសាងបុគ្គលិកឱ្យមានជំនាញរឹងមាំ ទាន់សម័យ តាមតម្រូវការទីផ្សារការងារកម្ពុជា
• របៀបគ្រប់គ្រងប្រតិបត្តិការ និងលើកទឹកចិត្ត (Employee Motivation & Performance Management)
• វិធីសាស្រ្តធ្វើ Training & Development ដោយផ្អែកលើ Evidence-based Practice
• ការប្រើ HR Analytics ក្នុងការគ្រប់គ្រងធនធានមនុស្ស
• គន្លឹះដ៏សំខាន់ៗសម្រាប់យុវជនដែលមានគោលដៅចង់ធ្វើការក្នុងវិស័យធនាគារ ឬផ្នែកធនធានមនុស្ស។
💡 លោក ប៊ី វិចិត្រ គឺជាអ្នកដឹកនាំឆ្លាតវៃ និងទាន់សម័យកាល (Modern HR Leader) ដែលយកចិត្តទុកដាក់លើការអភិវឌ្ឍមនុស្សធនធាន និងបង្កើតបរិយាកាសការងារដែលមានការលូតលាស់។
🙏 APDI សូមថ្លែងអំណរគុណចំពោះការចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ ដែលជួយបង្ហាញផ្លូវអនាគតដល់យុវជនកម្ពុជា។
Click here to claim your Sponsored Listing.
Location
Category
Website
Address
Phnom Penh