ចំណេះដឹង សកល Global Knowledge

ចំណេះដឹង  សកល Global Knowledge

Share

Inspire young generations to believe themselves we can do it,
5HN1= Head, Heart, Hand, Health, Hope,

23/01/2026

#សំណុំរឿងឆបោកតាមអនឡាញ
@ ចោរសម័យបុរាណ លួច ឆក់ ប្លន់ កាចករម៉ូតូ កាប់សម្លាប់ប្លន់យកទ្រព្យសម្បត្តិលុយកាក់ជាដើម។
@ ចោរសម័យបច្ចេកវិទ្យា(ឧក្រិដ្ឋជនបច្ចេកវិទ្យា)
អង្គុយមុខកំុំព្យូទ័រម៉ាស៊ីនត្រជាក់ជាន់ទី១០ គយគន់ទេសភាពព្រៃព្រឹក្សាស្តាប់តន្រ្តី ផឹកកាហ្វេមួយកែវ ឆាតប្រមាញ់តាមអនឡាញ ស្វែងរកអតិថិជនគោលដៅជា កុមារ ក្រមុំចាស់ កម្លោះសៅកែ ពោះម៉ាយ មេម៉ាយក្តៅស្រួយ ពិសេសបុរសនារីដែលចូលចិត្ត Drama ចែករំលែករឿងអន់ចិត្តអន់ថ្លើមមិនចុះសម្រុងប្រពន្ធប្តី អាចជាចំណីឧក្រិដ្ឋជន។
ឆបោកក្នុងទម្រង់ដូចជា៖
- ស្នេហារន្ទះបាញ់😀 ឬស្នេហាភ្លើងចំបើង
- ប្រាក់ចំណេញកប់ពពក ( Investment Scam)
- តាមរយៈការចុចតំណភ្ជាប់(Phishing Scams)
- ឱកាសការងារ (Job Scams)
- ការទិញទំនិញតាមអនឡាញ (E-commerce Scams)
- តាមរយៈCallច្រឡំលេខសុំរាប់អាន Fake Friend Call Scams
- កម្ចីអនឡាញ (Loan Scams)
- ឈ្នះរង្វាន់ធំ តាមរយៈលេខទូរសព្ទនាំសំណាង (lucky throw number)
- ....

#វិធីការពារខ្លួនងាយៗ
- សូមបើកមុខងារចាក់សោរពីតង់ (Two-Step Verification)
- មុខនឹងផ្ទេរប្រាក់ត្រូវCallបញ្ជាក់
- កុំចុចឬតំឡើងកម្មវិធីដែលគ្មានប្រភពច្បាស់លាស់ ឧទាហរណ៍
« គណនីរបស់អ្នកត្រូវបានដាក់ទង់សម្គាល់ថាមាន សកម្មភាពគួរឱ្យសង្ស័យ។
https://lnk.ink/XLZRUMLMSC
សូមបំពេញការផ្ទៀងផ្ទាត់លេខទូរស័ព្ទចល័ត ក្នុងរយៈពេល 24 ម៉ោង បើមិនដូច្នោះទេគណនី របស់អ្នកនឹងត្រូវបានបង្កកជាបណ្តោះអាសន្ន។»

- ពិភាក្សាជាមួយក្រុមគ្រួសារ ឬមិត្តភក្ដិ
- ឧស្សាហ៍រម្លឹកខ្លួនឯង នៅលើលោកនេះ គ្មានអាហារហ្វ្រីនោះទេ
- កុំឆាប់ជឿគេដោយងាយពេក

សូមអរគុណ

01/01/2026

ចំពោះក្រុមហ៊ុនទូរគមនាគមន៍ Smart អត្តសញ្ញាណបណ្ណ័មួយអាចប្រើប្រាស់ស៊ីមកាតបានច្រើនបំផុត ៥ ខ្សែ

27/12/2025

សាមគ្គីមានការញុះញង់ជាសត្រូវ

ការញុះញង់បំបែកសាមគ្គីនេះ តាមពាក្យបាលីលោកហៅថា៖ “សង្ឃភេទ ការបំបែកពួក, បំបែកក្រុម, បំបែកសង្គម, ឱ្យបែកចេញពីគ្នា”។ វាមានអំណាចខ្លាំងណាស់ មានឫទ្ធិខ្លាំងណាស់ អាចបំបែកសាមគ្គីដែលជាធម៌ចងបាច់គ្នា ជាធម៌រួបរួមគ្នាបង្កើតសេចក្តីសុខ ឱ្យសាបសូន្យទៅបាន ទើបបានជាលោកចាត់ថា ការញុះញង់មានទោសធ្ងន់ណាស់ ធ្ងន់ក្រៃលែងធ្ងន់។

14/12/2025

៩. ទ្រព្យដែលគេមិនឱ្យទាន ឬមិនបរិភោគខ្លួនឯង មានប្រយោជន៍អ្វី? រេហ៍ពលដែលមិនយកទៅច្បាំងតស៊ូសត្រូវ មានប្រយោជន៍អ្វី? ការចេះដឹងគម្ពីរដីកាធម៌អាថ៌ បើគេមិនប្រតិបត្តិតាម តើមានប្រយោជន៍អ្វី? ខ្លួនយើង បើមិនទូន្មានឥន្រ្ទិយឱ្យបានបទទេ តើមានប្រយោជន៍អ្វី?

@ស្រីហិតោបទេស

13/12/2025
22/09/2025

កូនមាសឪពុក ពាក្យថា៖ «ឱកាស» ពេលខ្លះគ្មានលើកទី២ទេ។ ដូច្នេះត្រូវចេះក្តោបក្តាប់ឱកាសដែលខ្លួនមានដើម្បីកសាងសមត្ថភាព បង្កើតសមិទ្ធផលល្អឱ្យអង្គភាព ឬក្រុមហ៊ុនដែលខ្លួនកំពុងធ្វើ។ កុំចាំថ្ងៃស្អែក ព្រោះថ្ងៃស្អែកគ្មានទេ ថ្ងៃស្អែកនឹងបន្តទៅថ្ងៃស្អែកទៀត។ (Tomorow Never Come).

Tomorow is the popular one to excuse.

12/09/2025

ម្លប់ពពក មេត្រីដោយមនុស្សសាហាវ សម្ទូងថ្មី ស្រីក្រមុំ និងទ្រព្យសម្បត្តិ ទាំងអស់នេះ ធ្វើឱ្យកើតសេចក្តីរីករាយតែមួយខណៈទេ។
@ស្រីហិតោបទេស

Photos from ចំណេះដឹង  សកល Global Knowledge's post 25/07/2025

ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ល្អពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា កំពុងរង់ការបំផ្លិចបំផ្លាញដោយចោរសៀមឈ្លានពានយ៉ាងគឃ្លើន។

ខ្ញុំថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើរបស់ចោរសៀម ដែលឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជានិងព្យាយាមបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមឱ្យអង្គការយូណេស្កូ (UNESCO) និងប្រជាជនទូទាំងពិភពលោក មើលឃើញទង្វើឈ្លានពានរបស់ចោរសៀមដ៏ព្រហើនមួយនេះ និងជួយគាំទ្រយ៉ាងពេញទីចំពោះការការពារដែនអធិបតេយ្យភាពរបស់កម្ពុជា🇰🇭។
សូមអរគុណ




Photos from ចំណេះដឹង  សកល Global Knowledge's post 15/06/2025

តើលោកអ្នកចង់​ផ្លាស់​ប្ដូរពី physical SIM card to an eSIM អ៊ីស៊ីមដែរឬទេ?
👌ចង់តើ
⛔ឈប់! ឈប់! ឈប់សិន!
✅លោកអ្នកត្រូវត្រួតពិនិត្យមើល Device របស់លោកអ្នកជាមុនសិន​ ថាតើ Device ដែលលោកអ្នកកំពុងប្រើប្រាស់នេះ Support ទៅ​នឹង​eSim ដែរឬទេ? ដើម្បីកុំឱ្យខាតប្រយោជន៍របស់លោកអ្នក។ ខាងក្រោម នេះ​គឺជា​បញ្ជី​ Device​ ដែល​ Support eSim សូមអរគុណ។

18/05/2025

១៤- នរជនណាឃើញភរិយាអ្នកដទៃ ទុកស្មើដោយមាតារបស់ខ្លួន, ឃើញទ្រព្យអ្នកដទៃ ទុកស្មើដោយដុំថ្ម, ឃើញសព្វសត្វទាំងឡាយទុកស្មើដោយរូបខ្លួន នរជននោះ លោកហៅថា “បណ្ឌិត”។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


#17 , Sangkat Dangkao
Phnom Penh
120501