ឆន្ទៈអ្នកប្រជាធិបតេយ្យ WOD

ឆន្ទៈអ្នកប្រជាធិបតេយ្យ WOD សេរីភាព និង យុត្តិធម៌សង្គម គឺជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេស ប្រកបដោយនិរន្តរភាព និង សេចក្តីថ្លៃថ្នូរជាតិ។

ក្នុងឱកាសទិវានារីអន្តរជាតិ សូមបួងសួងឲ្យទាំងនារី ទាំងបុរស  ទាំងកុមារដែលកំពុងរស់នៅជាជនភៀសសឹកក្រោមដំបូលប្រក់តង់ ឆាប់បានត្រឡ...
08/03/2026

ក្នុងឱកាសទិវានារីអន្តរជាតិ សូមបួងសួងឲ្យទាំងនារី ទាំងបុរស ទាំងកុមារដែលកំពុងរស់នៅជាជនភៀសសឹកក្រោមដំបូលប្រក់តង់ ឆាប់បានត្រឡប់ទៅផ្ទះវិញ។
#សិទ្ធនារី

សូមអបអរសាទរ និងមានសេចក្តីរីករាយដែលកងទ័ពយើងទាំង១៨ រូបបានមកដល់មាតុប្រទេសវិញ ក្រោយជាប់ឃុំឃាំងអស់រយៈពេល១៥៥ថ្ងៃនៅស្រុកថៃ។  កិ...
01/01/2026

សូមអបអរសាទរ និងមានសេចក្តីរីករាយដែលកងទ័ពយើងទាំង១៨ រូបបានមកដល់មាតុប្រទេសវិញ ក្រោយជាប់ឃុំឃាំងអស់រយៈពេល១៥៥ថ្ងៃនៅស្រុកថៃ។ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ប្រជាជាតិ អង្គការសង្គមស៊ីវិល និងជនរួមជាតិបានរួមចំណែក ដល់លទ្ធផលនេះ។ ក្នុងឱកាសនេះ សូមជូនពរឆ្នាំថ្មីឆ្នាំសកល សូមឲ្យជនរួមជាតិមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ សេចក្តីសុខ សេចក្តីសម្រើន សុភមង្គលក្នុងក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ។ សួស្តីឆ្នាំថ្មី ឆ្នាំសកល ២០២៦ !

#សួស្ដីឆ្នាំថ្មីឆ្នាំសកល

យើងដឹងនិងយល់ពីការលះបង់ និងទុក្ខលំបាករបស់កងទ័ពកម្ពុជា ក្នុងការឆ្លើយតបនឹងការឈ្លានពានរបស់ថៃ  និងយល់ពីទុក្ខលំបាកនៃបងប្អូនខ្ម...
22/12/2025

យើងដឹងនិងយល់ពីការលះបង់ និងទុក្ខលំបាករបស់កងទ័ពកម្ពុជា ក្នុងការឆ្លើយតបនឹងការឈ្លានពានរបស់ថៃ និងយល់ពីទុក្ខលំបាកនៃបងប្អូនខ្មែរជាជនភៀសសឹកសង្គ្រាម ។ យើងយល់ថា មានតែកម្លាំងសាមគ្គីជាតិតែមួយគត់ ដែលអាចការពារទឹកដី និង កិត្តិយសប្រជាជាតិខ្មែរ បាន។ ដើម្បីមានសាមគ្គីជាតិ ត្រូវមានយុត្តិធម៌ជាមូលដ្ឋានគ្រឹះនៃសន្តិភាពដែលយើងចង់បាន។ ដើម្បីបានយុត្តិធម៌ ត្រូវចាប់ផ្តើមពីការលុបបំបាត់អំពើពុករលួយ បក្ខពួក និង ប្រពន្ធ័ច្បាប់រឹងមាំ ជាទីពឹងនៃពលរដ្ឋគ្រប់រូប គ្រប់និន្នាការនយោបាយ។ សាមគ្គីជាតិនឹងមិនអាចកើតមាន ដោយខ្វះយុត្តិធម៌ទេ! #ទាហាន #ទាហានកម្ពុជា #ទាហានការពារព្រំដែន

យើងថ្កោលទោសអំពើឈ្លានពាននិងបង្កសង្គ្រាមរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រុំដែន ។ យើងគាំទ្រកងទ័ពជាតិរបស់កម្ពុជាយ...
11/12/2025

យើងថ្កោលទោសអំពើឈ្លានពាននិងបង្កសង្គ្រាមរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា នៅតាមបណ្តោយព្រុំដែន ។ យើងគាំទ្រកងទ័ពជាតិរបស់កម្ពុជាយើង និងរាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនិងទប់ស្កាត់អំពើឈ្លានពានពីសំណាក់កងទ័ពថៃ ការពារជាតិ!

សិទ្ធិមនុស្ស មានសិទ្ធិពីកំណើត មិនអាចដកហូតបាន ឬផ្តាច់ពីមនុស្ស ឬ ចាត់ថាសិទ្ធិណាសំខាន់ជាង ឬ បំបែកពីគ្នាបានទេ។ មានសិទ្ធិ ទើប...
10/12/2025

សិទ្ធិមនុស្ស មានសិទ្ធិពីកំណើត មិនអាចដកហូតបាន ឬផ្តាច់ពីមនុស្ស ឬ ចាត់ថាសិទ្ធិណាសំខាន់ជាង ឬ បំបែកពីគ្នាបានទេ។ មានសិទ្ធិ ទើបសង្គមអភិវឌ្ឍន៍!
#ទិវាសិទ្ធិមនុស្សអន្តរជាតិ

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស✨ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១🖊 បាននាំកម្ពុជាឲ្យបង្កើតបានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ ឆ្នា...
22/10/2025

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស✨ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១🖊 បាននាំកម្ពុជាឲ្យបង្កើតបានរដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ ឆ្នាំ១៩៩៣ ។ ចាប់តាំងពី១៩៩៣មក កម្ពុជាបានប្រែក្លាយភាគីខ្មែរទាំង៤ ទៅជា រាជរដ្ឋាភិបាល កើតចេញពីការបោះឆ្នោត ជាតំណាងរបស់ប្រទេសកម្ពុជា និងមានប្រទេសហត្ថលេខី១៨ ទៀត ដែលមានប្រទេសហត្ថលេខីជាច្រើន បានបន្តជួយកម្ពុជា តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ។ កិច្ចព្រមព្រៀងនេះ ជាច្បាប់អន្តរជាតិដែលបើកឲ្យប្រទេសផ្សេងទៀតចូលជាភាគីបាន ។ រាជរដ្ឋាភិបាល ជាតំណាងក្នុងការសំអាងនានាពាក់ព័ន្ធនឹងការអនុវត្ត។ #កិច្ចព្រមព្រៀងទីក្រុងបារីស

អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ! គ្រូបង្រៀន គឺជា គំរូភាពក្នុងសង្គម ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ គ្រូបង្...
05/10/2025

អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក ! គ្រូបង្រៀន គឺជា គំរូភាពក្នុងសង្គម ទាំងក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ។ គ្រូបង្រៀន ត្រូវមានប្រាក់ខែ ជាគំរូល្អ ជាថ្នាលបណ្តុះភាពស្អាតស្អំ សុចរិតរបស់កុមារ សិស្សានុសិស្ស និង សង្គមជាតិទាំងមូល។ ជីវភាពគ្រូលំបាក ជាគំរូមិនល្អ! #គ្រូបង្រៀន

04/10/2025

បទសម្ភាសន៍ជាមួយបណ្ឌិត សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា ជុំវិញបញ្ហាការធ្លាក់ចុះនៃតម្លៃស្រូវ ។

#បញ្ហាស្រូវ #ស្រុកស្រែ #កសិករ #កសិកម្ម #កម្ពុជា

រដ្ឋធម្មនុញ្ញ កំណត់របបគ្រប់គ្រងតាមទំរង់លទ្ធិប្រជាធិបតេយ្យ ដែលមានប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនា អនាគតប្រទេសជាតិ និង ជាម្ច...
23/09/2025

រដ្ឋធម្មនុញ្ញ កំណត់របបគ្រប់គ្រងតាមទំរង់លទ្ធិប្រជាធិបតេយ្យ ដែលមានប្រជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនា អនាគតប្រទេសជាតិ និង ជាម្ចាស់អំណាច ។ កម្ពុជាប្រតិបត្តិប្រពន្ធ័អភិបាលកិច្ចបែបសភានិយម ដែលពលរដ្ឋ ខ្មែរ បង្ហាញឆន្ទៈជ្រើសរើស តំណាងរាស្ត្រតាមនីតិកាល ៥ ឆ្នាំម្តង ។​ គណបក្សនយោបាយ គឺជាបេក្ខជនប្រកួតប្រជែង រកសម្លេងឆន្ទៈគាំទ្រ ក៏ប៉ុន្តែមិនមែនជាអង្គការរបស់រដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេ។ #រដ្ឋធម្មនុញ្ញ

សន្តិភាព និងមិនមានពិតទេ បើពលរដ្ឋមិនមានសិទ្ធិសេរីភាពសម្តែងមតិផ្ទុយដោយសេរី មិនមានកន្លែងរកយុត្តិធម៌ ដែលជាមូលដ្ឋានអភិវឌ្ឍន៍ជ...
20/09/2025

សន្តិភាព និងមិនមានពិតទេ បើពលរដ្ឋមិនមានសិទ្ធិសេរីភាពសម្តែងមតិផ្ទុយដោយសេរី មិនមានកន្លែងរកយុត្តិធម៌ ដែលជាមូលដ្ឋានអភិវឌ្ឍន៍ជាតិ និងសេចក្តីថ្លៃថ្នូរ #ប្រជាជនខ្មែរ

Address

Phnom Penh

Alerts

Be the first to know and let us send you an email when ឆន្ទៈអ្នកប្រជាធិបតេយ្យ WOD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share