ចិត្តខ្មែរ - ChitKhmer
To share general knowledge of psychological and mental health education.
02/08/2025
នៅពេលមានស្ថានភាពវិបត្តិកើតមានឡើង ស្ថានភាពផ្លូវចិត្តរបស់អ្នកអាចនឹងមានភាពប្រែប្រួល សូមព្យាយាមកត់ ហើយជួយខ្លួនអ្នកតាមវីធីសាស្ត្រខាងក្រោមនេះ។
30/07/2025
សង្គ្រោះផ្លូវចិត្តបឋមក្នុងស្ថានភាពមានវិបត្តិ
លោកអ្នកក៏ជាចំណែកជួយឱ្យស្ថានភាពផ្លូវចិត្តរបស់បុគ្គលដែលមានភាពតានតឹងចិត្តខ្លាំង មកធូរស្រាលបាន។
25/05/2025
ករណីសិក្សារ៖ ជំងឺប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ឬ វិបត្តិផ្លូវចិត្តទាក់ទងនិងការញ៉ាំ
ក្មួយស្រី នារតី (ឈ្មោះដាក់អោយ) អាយុ ១៥ ឆ្នាំ ត្រូវបានប៉ាម៉ាក់នាំមកពិគ្រោះដោយសារក្មួយស្រីមានអារម្មណ៍ភ័យខ្លាច ភ័យស្លន់ស្លោរ យំ យកដៃខ្ទប់ត្រចៀក ចេះតែស្អែកភ័យខ្លាច គេងមិនលក់។ ហេតុការណ៍កើតមានជាងមួយអាទិត្យមុនចូលពិគ្រោះ ឪពុកម្តាយក្មួយស្រីមានការភិតភ័យចំពោះកូនស្រីយ៉ាងខ្លាំង។ ក្នុងពេលពិគ្រោះ ក្មួយស្រី នារតី បានប្រាប់ថានៅក្នុងខួរក្បាលក្មួយស្រីគឺហាក់ដូចមានមនុស្ស២នាក់ ម្នាក់បង្អាប់ក្មួយស្រីថាជាមនុស្សអន់ មនុស្សធាត់អត់បានការ ហើយម្នាក់ទៀតសរសើរក្មួយស្រីថាជាមនុស្សល្អ។ មុនពេលធ្វើអ្វីមួយ ក្មួយស្រីតែងឮសូរសម្លេងរបស់មនុស្សទាំង២នាក់ ម្នាក់ស្រប និងម្នាក់ទៀតប្រឆាំង។ សភាពបែបនេះហាក់ធ្វើអោយក្មួយស្រីពិបាកក្នុងការរស់នៅខ្លាំងមែនទែន។
ក្រោយពិគ្រោះចប់ ខ្ញុំក៏អោយថ្នាំដើម្បីជួយបំបាត់សម្លេង និងអោយក្មួយស្រីអាចសម្រាកបាន។ ក្រោយពីញ៉ាំថ្នាំបាន ២ ឬ ៣ ខែមក សម្លេងទាំងនោះមានសភាពថយចុះខ្សោយ លែងមានលក្ខណៈខ្លាំងដូចមុន តែនៅលក្ខណៈដូចគំនិតពីរប្រឆាំងគ្នាដដែល។ ក្មួយស្រីអាចទៅរៀនបានវិញធម្មតាហើយ តែឪពុកម្តាយក្មួយស្រីបានកត់សម្គាល់លក្ខណៈចម្លែកដែលក្មួយស្រីមានជារៀងរាល់ថ្ងៃ។ ក្មួយស្រីមានទម្លាប់ទៀតទាត់ ដោយផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង តាំងពីភ្ញាក់ពីគេង ក្រោយបាយថ្ងៃត្រង់ មុនចូលគេង ដែលពេលខ្លះ ហាត់ប្រាណរហូតដល់ម៉ោង១១ ឬ ១២ យប់ មុននិងគេង។ ពេលមកពីរៀនក្មួយស្រីមានសម្ភារៈសិក្សាច្រើន ដែលអាចយកបានតែមួយជើងទៅក្នុងបន្ទប់នៅជាន់ទី១ តែក្មួយស្រីយកម្តងមួយមុខៗ ដោយគិតថា នេះជាការឆ្លៀតឱកាសក្នុងការហាត់ប្រាណ។ មុនពេលទៅរៀន បើមិនទាន់ហាត់ប្រាណគ្រប់ម៉ោងដែលខ្លួនកំណត់ទេ គឺក្មួយមិនទៅរៀនទេ គឺសុខចិត្តយឺតពេលទៅសាលា។ បើឪពុកម្តាយបង្ខំ អោយឈប់ហាត់ប្រាណដើម្បីទៅរៀនអោយទាន់ម៉ោង គឺក្មួយស្រីនឹងខឹងយ៉ាងខ្លាំង ហើយជម្លោះជាមួយឪពុកម្តាយនឹងកើតមានហើយ។
នៅផ្ទះក្មួយស្រីបានកំណត់របបអាហារខ្លួនឯងខ្លាំងសម្បើមណាស់ គឺញ៉ាំតែអាហារដែលមានសុខភាពល្អ អត់ញ៉ាំអាហារព្រឹក និងមិនញ៉ាំអីរហេតរហូតជាដើម។ល។ ក្មួយស្រី នារតី មានជញ្ជីងមួយថ្លឹងទំងន់ខ្លួនឯងជាប់ជាប្រចាំ ប្រសិនបើឃើញទំងន់កើន នោះការហាត់ប្រាណនឹងកើនជាងមុនដែរ ដូច្នេះប្អូនស្រីបានស្រកទំនង់និងមានរាងស្អាតមែនទែន។ តែឪពុកម្តាយរបស់ក្មួយស្រីបានកត់សម្គាល់នូវទម្លាប់ចម្លែកមួយក្នុងការញ៉ាំ គឺក្មួយស្រីជាញឹកញាប់ទារទៅញ៉ាំអាហារប៊ូហ្វេរ គឺក្មួយស្រីញ៉ាំច្រើន តែក្រោយមករត់ទៅបន្ទប់ទឹក ព្រោះក្មួយស្រីក្អួតចេញមកវិញ។ ឪពុកម្តាយក៏ចេះតែឆ្ងល់ថាជួនកាលក្រោយញ៉ាំឆ្អែតក្មួយស្រីតែងហាក់ដូចជាបង្ខំអោយខ្លួនឯងក្អួតចេញមកវិញ។ ជាញឹកញាប់ក្មួយស្រីតែងមាន ថង់ដាក់តាមខ្លួនសម្រាប់ក្អួតក្នុងឡានក្រោយពីញ៉ាំអាហាររួច។
ពេលពិគ្រោះលើកក្រោយខ្ញុំបានទទួលពត៌មានថែមទៀតថា តាមពិតក្មួយស្រីចូលចិត្តញ៉ាំ តែមុនពេលញ៉ាំគឺគំនិត២ នោះចេញមកដែលមួយអោយញ៉ាំ និងមួយទៀតជេរដៀលថាមនុស្សកន្ធាត់។ ដូច្នេះវាធ្វើអោយក្មួយស្រីពិបាកក្នុងខ្លួនមែនទែន។ ម្តាយក្មួយស្រីបានដឹងថា ពេលខ្លះពេលទៅញ៉ាំអីក្រៅនៅភោជនីយដ្ឋាន ក្មួយស្រីញ៉ាំរួច បែរជាគេចទៅបន្ទប់ទឹក ពេលត្រលប់មកវិញឃើញទឹកមុខហាក់ដូចជាទើបនឹងយំរួច។ ជួនកាលម្តាយសង្កេតឃើញសភាពធ្លាក់ទឹកចិត្តរបស់គាត់ ហើយជួនកាលគាត់ថាបើគាត់ស្លាប់ប្រហែលជាឪពុកម្តាយលែងមានការពិបាកហើយ។
រឿងរ៉ាវទាំងនោះគឺកើតមានតាំងពីយូរមកហើយ ក្មួយស្រីជាក្មេងដែលមានមាឌធំស្អាតជាងគេ ដែលចូលចិត្តញ៉ាំ ដូច្នេះក្មួយស្រីមានសាច់ជាងគេ។ ទៅណាមកណា នរណារក៏បង្អាប់ក្មួយស្រី នារតី ថាធាត់ដែរ ហេតុដូច្នេះហើយវាបានធ្វើអោយក្មួយស្រីមិនសប្បាយចិត្តបន្តិចម្តងៗរហូតដល់ធំ។ ការបង្អាប់នេះវាបានប៉ះពាល់ដល់ផ្លូវចិត្តក្មួយស្រី គឺក្មួយស្រីមានជំងឺផ្លូវចិត្តមួយដែលទាក់ទងនិងការញ៉ាំម្យ៉ាង ឈ្មោះថាជំងឺប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ដែលមានសញ្ញាដូចជា៖ ញ៉ាំច្រើនគំហុក ហើយចេះតែភ័យខ្លាចខ្លួនមិនអាចបញ្ឈប់ការញ៉ាំបាន។ ធ្វើអោយខ្លួនឯងក្អួតចេញវិញក្រោយពេលញ៉ាំ (ជាញឹកញាប់លួចធ្វើអោយក្អួត) ។ ធ្វើលំហាត់ប្រាណខ្លាំងជ្រុល ឬ ជួនកាលតមអាហារខ្លាំងជ្រុល។ មានទម្លាប់ធ្វើអ្វីមួយដដែលៗ ហើយជួនកាលប្រើថ្នាំបញ្ចុះលាមក ឬបញ្ចុះទឹកនោមខុសរឿង។ ក្រោយពីបានពត៌មាននេះច្បាស់លាស់មក ខ្ញុំបានធ្វើរោគវិនិច្ឆ័យក្មួយស្រីថាមានជំងឺ ប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ដែលជាវិបត្តិផ្លូវចិត្តទាក់ទងនិងការញ៉ាំ ដូច្នេះ ខ្ញុំបានធ្វើការព្យាបាលដល់ក្មួយបានត្រឹមត្រូវជាងមុន ដែលជាហេតុធ្វើអោយក្មួយស្រីមានអារម្មណ៍ប្រសើរជាងមុន។
ដូច្នេះសូមមាតាបីតា និងបងប្អូនទាំងអស់ឈប់នាំគ្នាបង្អាប់ក្មេងៗ កូនចៅ ឬ កូនក្មួយទៅ យើងគិតថាវាជាការស្រឡាញ់ ឬ ជាការលេងសើច តែផលវិបាកផ្លូវចិត្តទៅលើពួកគាត់គឺជួនកាលគឺពិតជាមិនអាចស្មានដល់ ហើយអាចប៉ះពាល់ដល់អនាគតដ៏ភ្លឺស្វាងរបស់គាត់ទៅវិញទេ។
បំណងល្អពីវេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា
ករណីសិក្សារ៖ ជំងឺប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ឬ វិបត្តិផ្លូវចិត្តទាក់ទងនិងការញ៉ាំ
ក្មួយស្រី នារតី (ឈ្មោះដាក់អោយ) អាយុ ១៥ ឆ្នាំ ត្រូវបានប៉ាម៉ាក់នាំមកពិគ្រោះដោយសារក្មួយស្រីមានអារម្មណ៍ភ័យខ្លាច ភ័យស្លន់ស្លោរ យំ យកដៃខ្ទប់ត្រចៀក ចេះតែស្រែកភ័យខ្លាច គេងមិនលក់។ ហេតុការណ៍កើតមានជាងមួយអាទិត្យមុនចូលពិគ្រោះ ឪពុកម្តាយក្មួយស្រីមានការភិតភ័យចំពោះកូនស្រីយ៉ាងខ្លាំង។ ក្នុងពេលពិគ្រោះ ក្មួយស្រី នារតី បានប្រាប់ថានៅក្នុងខួរក្បាលក្មួយស្រីគឺហាក់ដូចមានមនុស្ស២នាក់ ម្នាក់បង្អាប់ក្មួយស្រីថាជាមនុស្សអន់ មនុស្សធាត់អត់បានការ ហើយម្នាក់ទៀតសរសើរក្មួយស្រីថាជាមនុស្សល្អ។ មុនពេលធ្វើអ្វីមួយ ក្មួយស្រីតែងឮសូរសម្លេងរបស់មនុស្សទាំង២នាក់ ម្នាក់ស្រប និងម្នាក់ទៀតប្រឆាំង។ សភាពបែបនេះហាក់ធ្វើអោយក្មួយស្រីពិបាកក្នុងការរស់នៅខ្លាំងមែនទែន។
ក្រោយពិគ្រោះចប់ ខ្ញុំក៏អោយថ្នាំដើម្បីជួយបំបាត់សម្លេង និងអោយក្មួយស្រីអាចសម្រាកបាន។ ក្រោយពីញ៉ាំថ្នាំនេះបាន ២ ឬ ៣ ខែមក សម្លេងទាំងនោះមានសភាពថយចុះខ្សោយ លែងមានលក្ខណៈខ្លាំងដូចមុន តែនៅលក្ខណៈដូចគំនិតពីរប្រឆាំងគ្នាដដែល។ ក្មួយស្រីអាចទៅរៀនបានវិញធម្មតាហើយ តែឪពុកម្តាយក្មួយស្រីបានកត់សម្គាល់លក្ខណៈចម្លែកដែលក្មួយស្រីមានជារៀងរាល់ថ្ងៃ។ ក្មួយស្រីមានទម្លាប់ទៀតទាត់ ដោយផ្តោតលើការហាត់ប្រាណយ៉ាងខ្លាំង តាំងពីភ្ញាក់ពីគេង ក្រោយបាយថ្ងៃត្រង់ មុនចូលគេង ដែលពេលខ្លះ ហាត់ប្រាណរហូតដល់ម៉ោង១១ ឬ ១២ យប់ មុននិងគេង។ ពេលមកពីរៀនក្មួយស្រីមានសម្ភារៈសិក្សាច្រើន ដែលអាចយកបានតែមួយជើងទៅក្នុងបន្ទប់នៅជាន់ទី១ តែក្មួយស្រីយកម្តងមួយមុខៗ ដោយគិតថា នេះជាការឆ្លៀតឱកាសក្នុងការហាត់ប្រាណ។ មុនពេលទៅរៀន បើមិនទាន់ហាត់ប្រាណគ្រប់ម៉ោងដែលខ្លួនកំណត់ទេ គឺក្មួយមិនទៅរៀនទេ គឺសុខចិត្តយឺតពេលទៅសាលា។ បើឪពុកម្តាយបង្ខំ អោយឈប់ហាត់ប្រាណដើម្បីទៅរៀនអោយទាន់ម៉ោង គឺក្មួយស្រីនឹងខឹងយ៉ាងខ្លាំង ហើយជម្លោះជាមួយឪពុកម្តាយនឹងកើតមានហើយ។
នៅផ្ទះក្មួយស្រីបានកំណត់របបអាហារខ្លួនឯងខ្លាំងសម្បើមណាស់ គឺញ៉ាំតែអាហារដែលមានសុខភាពល្អ អត់ញ៉ាំអាហារព្រឹក និងមិនញ៉ាំអីរហេតរហូតជាដើម។ល។ ក្មួយស្រី នារតី មានជញ្ជីងមួយថ្លឹងទំងន់ខ្លួនឯងជាប់ជាប្រចាំ ប្រសិនបើឃើញទំងន់កើន នោះការហាត់ប្រាណនឹងកើនជាងមុនដែរ ដូច្នេះប្អូនស្រីបានស្រកទំនង់និងមានរាងស្អាតមែនទែន។ តែឪពុកម្តាយរបស់ក្មួយស្រីបានកត់សម្គាល់នូវទម្លាប់ចម្លែកមួយក្នុងការញ៉ាំ គឺក្មួយស្រីជាញឹកញាប់ទារទៅញ៉ាំអាហារប៊ូហ្វេរ គឺក្មួយស្រីញ៉ាំច្រើន តែក្រោយមករត់ទៅបន្ទប់ទឹក ព្រោះក្មួយស្រីក្អួតចេញមកវិញ។ ឪពុកម្តាយក៏ចេះតែឆ្ងល់ថាជួនកាលក្រោយញ៉ាំឆ្អែតក្មួយស្រីតែងហាក់ដូចជាបង្ខំអោយខ្លួនឯងក្អួតចេញមកវិញ។ ជាញឹកញាប់ក្មួយស្រីតែងមាន ថង់ដាក់តាមខ្លួនសម្រាប់ក្អួតក្នុងឡានក្រោយពីញ៉ាំអាហាររួច។
ពេលពិគ្រោះលើកក្រោយខ្ញុំបានទទួលពត៌មានថែមទៀតថា តាមពិតក្មួយស្រីចូលចិត្តញ៉ាំ តែមុនពេលញ៉ាំគឺគំនិត២ នោះចេញមកដែលមួយអោយញ៉ាំ និងមួយទៀតជេរដៀលថាមនុស្សកន្ធាត់។ ដូច្នេះវាធ្វើអោយក្មួយស្រីពិបាកក្នុងខ្លួនមែនទែន។ ម្តាយក្មួយស្រីបានដឹងថា ពេលខ្លះពេលទៅញ៉ាំអីក្រៅនៅភោជនីយដ្ឋាន ក្មួយស្រីញ៉ាំរួច បែរជាគេចទៅបន្ទប់ទឹក ពេលត្រលប់មកវិញឃើញទឹកមុខហាក់ដូចជាទើបនឹងយំរួច។ ជួនកាលម្តាយសង្កេតឃើញសភាពធ្លាក់ទឹកចិត្តរបស់គាត់ ហើយជួនកាលគាត់ថាបើគាត់ស្លាប់ប្រហែលជាឪពុកម្តាយលែងមានការពិបាកហើយ។
រឿងរ៉ាវទាំងនោះគឺកើតមានតាំងពីយូរមកហើយ ក្មួយស្រីជាក្មេងដែលមានមាឌធំស្អាតជាងគេ ដែលចូលចិត្តញ៉ាំ ដូច្នេះក្មួយស្រីមានសាច់ជាងគេ។ ទៅណាមកណា នរណារក៏បង្អាប់ក្មួយស្រី នារតី ថាធាត់ដែរ ហេតុដូច្នេះហើយវាបានធ្វើអោយក្មួយស្រីមិនសប្បាយចិត្តបន្តិចម្តងៗរហូតដល់ធំ។ ការបង្អាប់នេះវាបានប៉ះពាល់ដល់ផ្លូវចិត្តក្មួយស្រី គឺក្មួយស្រីមានជំងឺផ្លូវចិត្តមួយដែលទាក់ទងនិងការញ៉ាំម្យ៉ាង ឈ្មោះថាជំងឺប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ដែលមានសញ្ញាដូចជា៖ ញ៉ាំច្រើនគំហុក ហើយចេះតែភ័យខ្លាចខ្លួនមិនអាចបញ្ឈប់ការញ៉ាំបាន។ ធ្វើអោយខ្លួនឯងក្អួតចេញវិញក្រោយពេលញ៉ាំ (ជាញឹកញាប់លួចធ្វើអោយក្អួត) ។ ធ្វើលំហាត់ប្រាណខ្លាំងជ្រុល ឬ ជួនកាលតមអាហារខ្លាំងជ្រុល។ មានទម្លាប់ធ្វើអ្វីមួយដដែលៗ ហើយជួនកាលប្រើថ្នាំបញ្ចុះលាមក ឬបញ្ចុះទឹកនោមខុសរឿង។ ក្រោយពីបានពត៌មាននេះច្បាស់លាស់មក ខ្ញុំបានធ្វើរោគវិនិច្ឆ័យក្មួយស្រីថាមានជំងឺ ប៊ូលីមៀ ណឺវ៉ូសា (bulimia nervosa) ដែលជាវិបត្តិផ្លូវចិត្តទាក់ទងនិងការញ៉ាំ ដូច្នេះ ខ្ញុំបានធ្វើការព្យាបាលដល់ក្មួយបានត្រឹមត្រូវជាងមុន ដែលជាហេតុធ្វើអោយក្មួយស្រីមានអារម្មណ៍ប្រសើរជាងមុន។
ដូច្នេះសូមមាតាបីតា និងបងប្អូនទាំងអស់ឈប់នាំគ្នាបង្អាប់ក្មេងៗ កូនចៅ ឬ កូនក្មួយទៅ យើងគិតថាវាជាការស្រឡាញ់ ឬ ជាការលេងសើច តែផលវិបាកផ្លូវចិត្តទៅលើពួកគាត់គឺជួនកាលគឺពិតជាមិនអាចស្មានដល់ ហើយអាចប៉ះពាល់ដល់អនាគតដ៏ភ្លឺស្វាងរបស់គាត់ទៅវិញទេ។
បំណងល្អពីវេជ្ជសាស្ត្រផ្លូវចិត្ត - បណ្ឌិត ឈឹម សុធារ៉ា
18/01/2025
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
កែសម្ផស្សខួរក្បាល - Neuroplasticity:
មូលហេតុមួយនៃជំងឺផ្លូវចិត្តគឺការទំលាប់គិតក្នុងផ្លូវអវិជ្ជមាន។
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
Phnom Penh
120000
23/08/2024