សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance

សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance

Share

A Leading higher education institution in Cambodia. UEF has been transformed from Institute of Specialized Economics and Finance September 2015. Economics
4.

May 2020, UEF earned the Accreditation Award from Accreditation Committee of Cambodia. Core Specialization:
1. Accounting and Finance
2. Banking and Finance
3. Taxation and Auditing
5. Finance
6. Business Administration.
7. ...

Photos from សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance's post 28/05/2026

សិក្ខាសាលាតម្រង់ទិសស្តីពី «អាជីពការងារក្នុងវិស័យគណនេយ្យ និង ធុរកិច្ច (Career in Accounting and Business)»
----------------------------------------
នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយ ACCA Cambodia រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «អាជីពការងារក្នុងវិស័យគណនេយ្យ និង ធុរកិច្ច (Career in Accounting and Business)» ជូននិស្សិតរបស់សាកលវិទ្យាល័យចំនួន ១៥០ នាក់ ក្នុងគោលបំណងផ្តល់ការតម្រង់ទិស និង ចែករំលែកចំណេះដឹងគន្លឹះ ក្នុងការត្រៀមលក្ខណសម្បត្តិសម្រាប់ការចាប់យកឱកាសការងារក្នុងវិស័យគណនេយ្យ និង ធុរកិច្ច ដោយជោគជ័យ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក នូវ រតនា ប្រធាន ACCA ប្រចាំកម្ពុជា និង ឡាវ និងមានការអញ្ជើញចូលរួមតំណាងក្រុមហ៊ុនសវនកម្ម PwC Cambodia, តំណាង Business School of Accountancy, សាស្ត្រាចារ្យ និងនិស្សិត។
ក្នុងសិក្ខាសាលានេះ តំណាង PwC Cambodia បានចែករំលែកពីបទពិសោធជោគជ័យក្នុងអាជីពការងារជាសវនករជំនាញ បន្ថែមលើការពាំនាំនូវឱកាសការងារក្នុងក្រុមហ៊ុន PwC Cambodia សម្រាប់និស្សិតរបស់សាកលវិទ្យាល័យផងដែរ។ គូរបញ្ជាប់បន្ថែមថា PwC Cambodia ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ នៅកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ PwC Global ដែលមានប្រតិបត្តិការចំនួន ១៣៦ ប្រទេស ជុំវិញពិភពលោក ដោយបាននិងកំពុងផ្តល់សេវាពាក់ព័ន្ធនឹងសវនកម្ម ពិគ្រោះនិងប្រឹក្សាយោបល់ និងសេវាពន្ធដារ។
ជាមួយគ្នានេះ ដើម្បីចូលរួមគាំទ្រលើការងារកសាងសមត្ថភាពវិជ្ជាជីវៈជំនាញគណនេយ្យ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, តំណាង BSA បានចែករំលែកព័ត៌មានអំពីកម្មវិធីលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ការគាំទ្រដំណើរការសិក្សានិងការប្រឡងបញ្ចប់ រួមនឹងការផ្សារភ្ជាប់និស្សិតទៅនឹងនិយោជករបស់ BSA ជូនអ្នកចូលរួម។ បន្ថែមពីនេះ លោក នួន និតឬទ្ធីឌីណារុង ដែលជានិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង កម្មវិធីវិជ្ជាជីវៈគណនេយ្យនៅ BSA ក្នុងពេលជាមួយគ្នា បានចែករំលែកអំពីតិចនិក និង បទពិសោធន៍ក្នុងការសិក្សានិងប្រឡងបញ្ចប់មុខវិជ្ជាចំនួន ៣ នៃកម្មវិធីសិក្សាវិជ្ជាជីវៈគណនេយ្យ ដោយជោគជ័យ ដែលក្នុងនោះ លោកបានរំលេចថា កម្មវិធីសិក្សារបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាបានបង្កលក្ខណៈងាយស្រួល និង ជាមូលដ្ឋានសម្រាប់ការបន្តចាប់យកជំនាញវិជ្ជាជីវៈគណនេយ្យ ដោយជោគជ័យ។
ថ្លែងក្នុងសិក្ខាសាលានេះ លោក នូវ រតនា ប្រធាន ACCA ប្រចាំកម្ពុជា និង ឡាវ បានជំរុញលើកទឹកចិត្តដល់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រឱ្យបានខ្លាំងក្លា ត្បិតសាកលវិទ្យាល័យបានបញ្ចូលកម្មវិធីសិក្សា ACCA ដ៏មានសារៈសំខាន់ ក្នុងកម្មវិធីសិក្សារបស់ខ្លួនដែលបាននិងកំពុងអនុវត្តរួចហើយ។ ក្នុងន័យនេះ និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាដោយជោគជ័យ លើជំនាញគណនេយ្យនិងហិរញ្ញវត្ថុ, ធនាគារនិងហិរញ្ញវត្ថុ និង ពន្ធដារនិងសវនកម្ម ពីសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាមិនមានឧបសគ្គនោះទេក្នុងការបន្តការសិក្សា និង ប្រឡងយកវិញ្ញាបនបត្រវិជ្ជាជីវៈ ACCA (ACCA Qualification) ។
តាមការគូសបញ្ជាក់របស់ លោកបណ្ឌិត ជួន រតនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, កម្មវិធីសិក្សារបស់សាកលវិទ្យាល័យ លើជំនាញពាក់ព័ន្ធនឹងគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម បានបញ្ចូលរួចហើយនូវកម្មវិធីសិក្សាផ្លូវការរបស់ ACCA ដែលមានន័យថា និស្សិតដែលបានបញ្ចប់ការសិក្សាដោយជោគជ័យពីសាកលវិទ្យាល័យ ពិតជាមានចំណេះដឹង និង សមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងតម្រូវការការងាររបស់និយោជក ស្ថាប័ន សហគ្រាស អង្គភាពរដ្ឋ និង ឯកជន ប្រកបដោយវិជ្ជាជីវៈ និង ប្រសិទ្ធភាព។ បន្ថែមពីនេះ លោកបណ្ឌិត ក៏បានជំរុញលើកទឹកចិត្តឱ្យនិស្សិតខិតខំសិក្សាស្វែងយល់ និង ធ្វើបច្ចុប្បន្នកម្មសមត្ថភាពជាប្រចាំ បន្ថែមលើចំណេះដឹងដែលទទួលបានពីសាកលវិទ្យាល័យ ពិសេសលើការអភិវឌ្ឍជំនាញទន់ និង ការត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ នាពេលខាងមុខ៕

Photos from សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance's post 26/05/2026

#2 Days to GO!

Photos from សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance's post 17/05/2026

និស្សិតសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ ចូលរួមវគ្គបណ្តុះបណ្តាលខ្លីស្តីពី "ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមប្រព័ន្ធគណនេយ្យសម្រាប់ SMEs" នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។ វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយ សភាពាណិជ្ជកម្មកម្ពុជា និង ក្រុមហ៊ុន Fii and Associate ក្នុងគោលបំណងពង្រឹងពង្រីកចំណេះដឹងលើការគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ស្របតាមគោលការណ៍ និងស្តង់ដាគណនេយ្យ ដើម្បីជំរុញការគ្រប់គ្រងអាជីវកម្មប្រកបដោយប្រសិទ្ធភាព និង ភាពប្រកួតប្រជែង។

Photos from សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  University of Economics and Finance's post 15/05/2026

នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ តាមប្រព័ន្ធអនឡាញ, ក្រុមការងារនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង អមដោយសហការី បានជួបប្រជុំពិភាក្សាជាមួយក្រុមការងារសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (Kunming University of Science and Technology), ប្រទេសចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង តំណាងក្រុមហ៊ុន CAMBODIAN-SINO METALLIC MATERIAL INDUSTRIAL PARK CO., LTD. ។

កិច្ចប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងស្វែងរកឱកាសនិងលទ្ធភាពនៃការបង្កើតកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលទាំងពីរ តាមរយៈការគាំទ្រពីមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និង ក្រុមហ៊ុន CAMBODIAN-SINO METALLIC MATERIAL INDUSTRIAL PARK ក្នុងការកសាងនិងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន។ ជាមួយនេះ អង្គប្រជុំក៏បានពិភាក្សាអំពីលទ្ធភាពនៃការផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា បានបន្តការសិក្សានៅថ្នាក់ក្រោយឧត្តម នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង, ប្រទេសចិន ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ខាងមុខ៕

06/05/2026

Dear Students,

Greetings from EY Cambodia.
We are pleased to share with you EY recruitment program for students majoring in accounting, finance and banking and other related fields.

Our opportunity is opened for those who are graduate, currently studying in year 4 to explore yourself in Audit Careers.

Find out more information and apply today https://careers.ey.com/ey/job/Phnom-Penh-Assurance-Staff/1386723233/

If you have questions, please reach out EY Cambodia Talent team, through both telegram or call our phone number 098 696 388.

Applications close on 25 May 2026
Contact information:
Email: [email protected]
Phone: 023 860 450

05/05/2026

Today, the people of Cambodia observe the Royal Ploughing Ceremony, known as Preah Reach Pithi Chrot Preah Neangkol, a centuries-old tradition marking-the beginning of the rice-growing season and hopes for a bountiful harvest.

Rooted in ancient Brahmanic and Hindu practices, the ceremony reflects the deep connection between the land, the people, and the monarchy.

During the ritual, sacred oxen plough in the field and are later presented with offerings, with their choices believed to foretell the agricultural outlook for the year ahead.

04/05/2026

សេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាក "ព្រះរាជពិធីច្រត់ព្រះនង្គ័ល"

22/04/2026

🏆🇰🇭🎯អបអរសាទរ !!!
សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទទួលបានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ។

🏆🇰🇭🎯Congratulation !!!
Thanks to Accreditation Committee of Cambodia for awarding FULL ACCREDITATION to The University of Economics and Finance for 5 years from 2025 to 2029.

14/04/2026

សួស្តីឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី នឹងយាងចុះមកនៅម៉ោង ១០:៤៨នាទីព្រឹក ថ្ងៃទី១៤ មេសា ២០២៦។

10/04/2026

ដំណឹងស្តីពីថ្ងៃឈប់សម្រាក

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


HW82+QX3, Street 134
Phnom Penh
12353

Opening Hours

Monday 07:00 - 20:30
Tuesday 07:00 - 20:30
Wednesday 07:00 - 20:30
Thursday 07:00 - 20:30
Friday 07:00 - 20:30
Saturday 09:00 - 17:00
Sunday 09:00 - 17:00