11/12/2025
ប្រជាជាតិកម្ពុជា ទាំងអស់កាន់ទុក្ខចំពោះការបាត់បង់ខូចខាតទាំងស្រុង «ប្រាសាទតាក្របី» ដែលទាហានយោធាថៃបាញ់កម្ទេច 🖤🇰🇭🎗️
ការបំផ្លាញ«ប្រាសាទតាក្របី» ដោយយោធាថៃ ជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរលើបេតិកភណ្ឌ ជាទង្វើអគតិ គ្មានអរិយធម៌ និងជាការបន្តមិនគោរពដល់អនុសញ្ញានានានៃកិច្ចការពារបេតិកភណ្ឌ។ «ប្រាសាទតាក្របី» ដែលត្រូវបានបំផ្លាញស្ទើរអស់រូបរាង នៅតែជានិមិត្តរូបនៃវប្បធម៌អរិយធម៌ខ្មែរ និងជាភស្តុតាង នៃសោកនាដកម្មវប្បធម៌ សម្រាប់បង្រៀនដល់ជំនាន់ក្រោយឱ្យរឹតតែស្រឡាញ់ការពារបេតិកភណ្ឌ និងទប់ស្កាត់ទង្វើឧក្រិដ្ឋកម្មនេះ កុំឱ្យកើតមានជាថ្មីនៅគ្រប់កន្លែងទាំងអស់របស់ពិភពលោក៕