BELTEI Overseas Study Service Agency

BELTEI Overseas Study Service Agency សេវាបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេស
Overseas Study Service

កិច្ចប្រជុំពិភាក្សារវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង គ្រឹះស្ថានផ្តល់សេវាអប់រំអន្តរជាតិ មកពីប្រទេស កូរ៉េខាងត្បូង។==...
20/08/2026

កិច្ចប្រជុំពិភាក្សារវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង គ្រឹះស្ថានផ្តល់សេវាអប់រំអន្តរជាតិ មកពីប្រទេស កូរ៉េខាងត្បូង។
=======================
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរបស់គ្រឹះស្ថានផ្តល់សេវាអប់រំអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសកូរ៉េ ដើម្បីពិភាក្សាការងារ ដោយផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាផ្តល់ឱកាសដល់និស្សិតកម្ពុជាអាចសិក្សានៅក្រៅប្រទេស និងការស្វែងរកភាពជាដៃគូក្នុងវិស័យអប់រំនាពេលអនាគត និងបន្តទស្សនកិច្ចនៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅអគារស្នាក់ការកណ្តាល នៃប៊ែលធី គ្រុប។

Dialogue Session between BELTEI International University and International Education Service Institutions from South Korea
=======================
His Excellency Ly Navuth, President of BELTEI International University, warmly welcomed and held a discussion meeting with the management team of an international education service institution from South Korea. The discussion focused on strengthening cooperation, providing opportunities for Cambodian students to pursue studies abroad, and exploring future partnership opportunities in the field of education. The delegation also visited the Headquarters of BELTEI Group.

The meeting was held on Wednesday afternoon, August 19, 2026, at the Headquarters of BELTEI Group.


17/08/2026
សូមថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ ម៉ូណាស (Monash University) និង (Monash College) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងកា...
13/08/2026

សូមថ្លែងអំណរគុណដល់ សាកលវិទ្យាល័យ ម៉ូណាស (Monash University) និង (Monash College) សម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងការរៀបចំជំនួបអាហារពេលល្ងាចប្រកបដោយអត្ថន័យ ជូនថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។

ការចូលរួមក្នុងកម្មវិធី (Monash International Partners Forum) បានផ្តល់ឱកាសដ៏មានតម្លៃដល់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការជួបពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយក្រុមការងារ Monash និងស្ថាប័នដៃគូមកពីបណ្តាប្រទេសនានា។ ការជួបជុំនេះ បានផ្តល់នូវទស្សនៈ និងបទពិសោធន៍ថ្មីៗ ព្រមទាំងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជឿជាក់ថា ភាពជាដៃគូរវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ម៉ូណាស នឹងបន្តរីកចម្រើនទៅមុខ ព្រមទាំងបើកឱកាសកាន់តែទូលំទូលាយសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍសមត្ថភាពរបស់និស្សិតកម្ពុជា។ 🤝🇰🇭🇦🇺

======================

Our warmest thanks to Monash University and Monash College for their warm hospitality and generous support extended to BELTEl International University Management Team.

The Monash International Partners Forum provided a valuable opportunity for BELTEI International University to meet and exchange ideas with Monash team and partner institutions from different countries. The forum offered valuable insights, new perspectives, and opportunities to strengthen communication and cooperation in the field of education.

BELTEl International University looks forward to further strengthening our partnership with Monash University and Monash College, with the shared goal of creating broader opportunities for student learning, academic development, and capacity building in the future. 🤝🇰🇭🇦🇺

ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមកម្មវិធី Commercial Planning Day នៅ Monash College ប្រទេសអូស្ត្រាលី 🇦🇺...
06/08/2026

ថ្នាក់ដឹកនាំ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមកម្មវិធី Commercial Planning Day នៅ Monash College ប្រទេសអូស្ត្រាលី 🇦🇺🇰🇭

===================

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមកម្មវិធី Commercial Planning Day ដែលបានរៀបចំដោយ MONASH College នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ គណៈប្រតិភូបានអញ្ជើញចូលរួមស្តាប់ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន ការអភិវឌ្ឍភាពជាដៃគូអន្តរជាតិ (Pathways Partnerships) ដំណើរការបន្តការសិក្សាទៅកាន់សាកលវិទ្យាល័យ ម៉ូណាស(Transition to Monash) យុទ្ធសាស្ត្រទីផ្សាររបស់ Monash (Monash Marketing) យុទ្ធសាស្ត្រអភិវឌ្ឍកម្មវិធីអប់រំ(Monash Product Strategy) និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំ (Technology Update) ដែលដឹកនាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ Monash College។

ការចូលរួមកម្មវិធីនេះ បានផ្តល់ឱកាសដ៏មានតម្លៃក្នុងការស្វែងយល់អំពីទិសដៅយុទ្ធសាស្ត្រ ការអភិវឌ្ឍកម្មវិធីសិក្សា ការគាំទ្រនិស្សិត និងនវានុវត្តន៍ក្នុងការអប់រំរបស់ Monash College ព្រមទាំងបានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការជាដៃគូរវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង Monash College។



BELTEI International University Management Team Participated in the Commercial Planning Day at Monash College, Australia 🇦🇺🇰🇭

===================

H.E. Ly Navuth, President of BELTEI International University, Lok Chumteav, and the Management Team participated in the Commercial Planning Day at Monash College in Melbourne, Australia, on 6 August 2026.

During the programme, the delegation attended a series of presentations and discussions on key strategic areas, including Pathways Partnerships, Transition to Monash, Monash Marketing, Monash Product Strategy, and Technology Update, delivered by the senior leadership of Monash College.

The programme provided valuable insights into Monash College's strategic direction, academic development, student support initiatives, and educational innovation. It also further strengthened the long-standing partnership between BELTEI International University and Monash College, reaffirming both institutions' shared commitment to delivering high-quality international education



ថ្នាក់ដឹកនាំ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមសន្និសីទ Converge26: EVOLUTION – ថ្ងៃទី២៖ Evolving Our...
05/08/2026

ថ្នាក់ដឹកនាំ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមសន្និសីទ Converge26: EVOLUTION – ថ្ងៃទី២៖ Evolving Our Global Partnerships នៅ Monash College ប្រទេសអូស្ត្រាលី🇦🇺🇰🇭
===================
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួម សន្និសីទ Converge26: EVOLUTION – ថ្ងៃទី២៖ Evolving Our Global Partnerships ដែលរៀបចំដោយ Monash College នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។

ក្រោមប្រធានបទ “Evolving Our Global Partnerships” សន្និសីទបានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូអប់រំអន្តរជាតិ ការផ្លាស់ប្តូរបទពិសោធន៍ និងការចែករំលែកនូវឧត្តមភាពក្នុងការបង្រៀន និងការរៀន។ កិច្ចពិភាក្សាបានលើកឡើងអំពីសុចរិតភាពសិក្សា (Academic Integrity) ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (Generative AI) ការគាំទ្រភាពជោគជ័យរបស់និស្សិត និងការអភិវឌ្ឍនវានុវត្តន៍អប់រំ តាមរយៈកិច្ចសហការជាសកល។

ការចូលរួមក្នុងសន្និសីទនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងការពង្រឹងភាពជាដៃគូជាមួយ Monash College និង Monash University ព្រមទាំងការលើកកម្ពស់គុណភាពអប់រំ និងបទពិសោធន៍សិក្សារបស់និស្សិតឱ្យស្របតាមស្តង់ដារអន្តរជាតិ។

BELTEI International University Management Team Participated in Converge26: EVOLUTION – Day 2: Evolving Our Global Partnerships at Monash College, Australia 🇦🇺🇰🇭
===================
H.E. Ly Navuth, President of BELTEI International University, Lok Chumteav, and the Management Team attended Converge26: EVOLUTION – Day 2: Evolving Our Global Partnerships, hosted by Monash College in Melbourne, Australia on 05 July, 2026.

Under the theme “Evolving Our Global Partnerships,” the conference focused on strengthening collaboration among international education partners through the exchange of knowledge, best practices, and innovative approaches to teaching and learning. Discussions highlighted academic integrity in the era of Generative AI, student success and support, and educational innovation to enhance the global learning experience.BELTEI International University’s participation reaffirmed its commitment to fostering international collaboration, advancing educational excellence, and strengthening its strategic partnership with Monash College and Monash University.


04/08/2026
04/08/2026
03/08/2026

នេះគឺជាកាលវិភាគ នៃការប្រលងតេស្តអន្តរជាតិថូហ្វល-TOEFL តាមរយៈប្រព័ន្ធកុំព្យូទ័រ (Computer-Based Test) ប្រចាំខែសីហា ឆ្នាំ២០២៦

🗓 ថ្ងៃទី ៨, ១២, ២២ និង ២៦ ខែសីហា ឆ្នាំ ២០២៦
🕐 ម៉ោង ៩:០០ - ១១:០០ (វេនព្រឹក)
ម៉ោង ២:០០ - ៤:០០ (វេនរសៀល)

***សម្រាប់ព័ត៌មានបន្ថែម ស្តីពីការចុះឈ្មោះប្រលង៖
☎️ (855)78 39 77 88 / (855)89 86 88 77
✉️ [email protected]
🌎 www.beltei.edu.kh
📍ទីតាំង: អគារលេខ ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (អគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប ជាន់ទី3A)

# មជ្ឈមណ្ឌល តេស្តអន្តរជាតិ ប៊ែលធី
___________________

This is the schedule for TOEFL test via computer (Computer-Based Test).
🗓 Test dates: 8th, 12th, 22th and 26th August 2026
🕘Time:
+ 9:00 AM - 11:00 AM (Morning Session)
+ 2:00 PM - 4:00 PM (Afternoon Session)


*** For more information about exam registration:
☎️ 078 39 77 88/089 86 88 77
📩[email protected]
🌐www.beltei.edu.kh
📍Test Venue: #171 Nehru Blvd, St. 215, Sangkat Phsar Daeum Kor, Khan Tuol Kork, Phnom Penh (BELTEI Group Headquarters, 3A Floor)

# BELTEI_ITC
# BELTEI_International_Test_Center

ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមវេទិកាដៃគូអប់រំអន្តរជាតិ (International Partners Forum 2026 ) នៅសាកលវិទ...
03/08/2026

ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមវេទិកាដៃគូអប់រំអន្តរជាតិ (International Partners Forum 2026 ) នៅសាកលវិទ្យាល័យ ម៉ូណាស (Monash University) ប្រទេសអូស្ត្រាលី🇦🇺🇰🇭
===================
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួម វេទិកាដៃគូអប់រំអន្តរជាតិ (International Partners Forum) នៅសាកលវិទ្យាល័យ ម៉ូណាស (Monash University) នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី នាថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០២៦។

វេទិកានេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងដៃគូអប់រំអន្តរជាតិរបស់សាកលវិទ្យាល័យ ម៉ូណាស មកពីបណ្តាប្រទេសនានា ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃការអប់រំអន្តរជាតិ ការលើកកម្ពស់បទពិសោធន៍សិក្សារបស់និស្សិត ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យអប់រំ និងការពង្រឹងគុណភាពអប់រំតាមរយៈកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូ។

ការចូលរួមក្នុងវេទិកានេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមរវាង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ម៉ូណាស ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងការអភិវឌ្ឍការអប់រំប្រកបដោយគុណភាពស្តង់ដារអន្តរជាតិ។

BELTEI International University Management Team Participating in the International Partners Forum 2026 at Monash University, Australia 🇦🇺🇰🇭
===================
H.E. Ly Navuth, President of BELTEI International University, Lok Chumteav, and the Management Team attended the International Partners Forum at Monash University in Melbourne, Australia on 03 July, 2026.

The Forum brought together Monash University’s international partners from around the world to exchange perspectives on the future of international education, enhancing the student experience, the integration of Artificial Intelligence (AI) in higher education, and strengthening academic quality through global collaboration.

The participation reaffirmed the shared commitment of BELTEI International University and Monash University to advancing their strategic partnership and promoting excellence in international education.


Address

BELTEI Group Headquarters #171 Nehru Boulevard, St. 215, Phum 16, Sangkat Phsar Daeum Kor, Khan Tuol Kork
Phnom Penh
120409

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 17:00

Telephone

+85578221222

Alerts

Be the first to know and let us send you an email when BELTEI Overseas Study Service Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to BELTEI Overseas Study Service Agency:

Shortcuts

Share