ARDB Library-Center of Knowledge

ARDB Library-Center of Knowledge Welcome to the ARDB Library-Center of Knowledge, your community space for learning, imagination, and connection.

Explore a wide range of resources designed to support every reader and lifelong learner.

ZERO TO ONE — NOTES ON STARTUPS═ ═ ═ ═ ═The next Bill Gates will not build an operating system. The next Larry Page or S...
03/09/2026

ZERO TO ONE — NOTES ON STARTUPS
═ ═ ═ ═ ═

The next Bill Gates will not build an operating system. The next Larry Page or Sergey Brin won’t make a search engine. If you are copying these guys, you aren’t learning from them.

It is easier to copy an existing model than to create something new. Doing what we already know how to do takes the world from 1 to n, adding more of something familiar. However, every new creation goes from 0 to 1. This book explores how to get there.

Throughout Zero to One, readers will explore 14 insightful chapters:

✅ The Challenge of the Future

✅ Party Like It’s 1999

✅ All Happy Companies Are Different

✅ The Ideology of Competition

✅ Last Mover Advantage

✅ You Are Not a Lottery Ticket

✅ Follow the Money

✅ Secrets

✅ Foundations

✅ The Mechanics of Mafia

✅ If You Build It, Will They Come?

✅ Man and Machine

✅ Seeing Green

✅ The Founder’s Paradox

Visit ARDB Library – Center of Knowledge to explore this valuable book.

All library services are completely FREE OF CHARGE.

Stay connected with us:

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

02/09/2026

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ចំនួន ៤.៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។

កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ

ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://t.me/+G-40RQY7ZZ5kMWVl

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

សៀវភៅណែនាំ៖ គម្រោងដំណាំស្វាយកែវរមៀត═ ═ ═ ═ ═ស្វាយកែវរមៀត គឺជាដំណាំហូបផ្លែមួយប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូ...
02/09/2026

សៀវភៅណែនាំ៖ គម្រោងដំណាំស្វាយកែវរមៀត
═ ═ ═ ═ ═

ស្វាយកែវរមៀត គឺជាដំណាំហូបផ្លែមួយប្រភេទដែលមានសក្តានុពលខ្ពស់ក្នុងការបំពេញតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទៅកាន់ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។ ដំណាំនេះអាចដាំដុះបានល្អនៅតំបន់ដែលមានអាកាសធាតុត្រូពិច និងមានលក្ខខណ្ឌដីសមស្រប។ ប្រសិនបើមានការរៀបចំដី ការថែទាំ និងការគ្រប់គ្រងតាមបច្ចេកទេសបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ការដាំដុះស្វាយកែវរមៀតអាចទទួលបានទិន្នផលល្អ និងបង្កើនទិន្នផលជាបន្តបន្ទាប់ ព្រមទាំងបង្កើនឱកាសទទួលបានប្រាក់ចំណូលសម្រាប់កសិករផងដែរ។

ដើម្បីឱ្យការដាំដុះទទួលបានជោគជ័យ ប្រជាកសិករគួរមានចំណេះដឹង និងបច្ចេកទេសដាំដុះមួយចំនួន ដូចមានសង្ខេបខាងក្រោម៖

១. ការជ្រើសរើសទីកន្លែងដាំដុះ៖ ស្វាយកែវរមៀតជាប្រភេទដំណាំងាយដាំ និងធន់នឹងតំបន់ដីស្ងួត ដីខ្សោះជីវជាតិជាដើម។ គេអាចដាំបាននៅលើដីច្រើនប្រភេទ ប៉ុន្តែសមស្របបំផុតគឺដីនៅជិតប្រភពទឹក ដីមិនដក់ទឹក និងដីទួលជម្រាល។

២. ការរៀបចំដី និងរណ្តៅ៖ ត្រូវពង្រាបដីឱ្យរាបស្មើ និងជីកប្រព័ន្ធរំដោះទឹក។ ប្រសិនបើជាតំបន់ដីទំនាប ត្រូវលើករង ឬពូនគល់ឱ្យខ្ពស់។ គួរចាប់ផ្តើមជីករណ្តៅដាំនៅដើមរដូវវស្សា ក្នុងកំឡុងខែឧសភា ដល់ខែមិថុនា។ រណ្តៅមានទំហំ ១ ម៉ែត្រការ៉េ និងជម្រៅ ០,៥ ម៉ែត្រ។

៣. ការដាំដុះ៖ កូនស្វាយដែលបណ្តុះទុកមានអាយុពី ៦ ទៅ ៧ ខែ អាចយកទៅដាំក្នុងរណ្តៅដែលបានរៀបចំទុក។ ការដាំដើមស្វាយអាចកំណត់ចន្លោះពីដើមមួយទៅដើមមួយប្រហែល ៥ ម៉ែត្រ X ៥ ម៉ែត្រ ឬរហូតដល់ ៨ ម៉ែត្រ X ៨ ម៉ែត្រ អាស្រ័យលើលក្ខខណ្ឌដី និងការរៀបចំចម្ការ។

ក្រោយពីដាំរួច ត្រូវប្រើឈើទប់ដើមស្វាយឱ្យមានលំនឹង និងស្រោចទឹកឱ្យជោក។ បន្ទាប់មក យកកម្ទេចកម្ទីស្លឹកឈើស្ងួតមកគ្របជុំវិញគល់ស្វាយ ដើម្បីកាត់បន្ថយការហួតសំណើមពីដី។

៤. ការថែទាំ៖ ក្រោយពីដាំរួច ត្រូវចាប់ផ្តើមស្រោចទឹកមួយដងក្នុងមួយថ្ងៃ រហូតដល់ស្វាយលាស់ត្រួយថ្មី ទើបបន្ថយការស្រោចទឹកមកនៅត្រឹមមួយសប្តាហ៍ម្តង។ នៅពេលស្វាយមានអាយុពី ១ ទៅ ២ ឆ្នាំ ត្រូវជីកចង្អូរជារង្វង់នៅជុំវិញដើម ចម្ងាយពីដើមប្រហែល ១ ទៅ ១,៥ ម៉ែត្រ និងមានជម្រៅប្រហែល ២ តឹក។ បន្ទាប់មក ដាក់ស្លឹកឈើស្រស់ និងលាមកគោក្នុងចង្អូរ រួចលុបដី និងស្រោចទឹក។ ក្រៅពីការដាក់ជី និងស្រោចទឹក ត្រូវជម្រះស្មៅនៅក្បែរគល់ និងនៅចន្លោះរង។

៥. ការប្រើប្រាស់ជី៖ ដាក់ជីលាមកសត្វទ្រាប់បាតចំនួន ១៥ ទៅ ២០ គីឡូក្រាម និងដាក់បន្ថែមមេជីវសាស្ត្រប៉ូតាស្យូមចំនួន ០,៥ គីឡូក្រាម ព្រមទាំងរោយកំបោរចំនួន ០,៣ ទៅ ០,៥ គីឡូក្រាមក្នុងមួយរណ្តៅ។

៦. ការស្រោចទឹក និងផ្អាប់គល់៖ គេអាចស្រោចទឹកយ៉ាងតិចមួយដងក្នុងមួយសប្តាហ៍ នៅពេលកូនស្វាយមានអាយុតិចជាង ២ ឆ្នាំ ជាពិសេសនៅរដូវប្រាំង ដោយមិនចាំបាច់ស្រោចទឹកជោគជាំនោះទេ។

៧. ការប្រមូលផល៖ ស្វាយអាចចាប់ផ្តើមឱ្យផលលើកដំបូងនៅអាយុពី ៣ ទៅ ៤ ឆ្នាំឡើងទៅ បន្ទាប់ពីដាំ ហើយអាចបន្តផ្តល់ផលបានរហូតដល់ ២០ ទៅ ២៥ ឆ្នាំ។ ជាទូទៅ ស្វាយអាចប្រមូលផលតាមពូជ ក្នុងចន្លោះពី ១១០ ទៅ ១២០ ថ្ងៃ គិតចាប់ពីពេលចេញផ្កា។

សម្រាប់បងប្អូនប្រជាកសិករ មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីបច្ចេកទេស និងវិធីសាស្ត្រដាំដុះដំណាំស្វាយកែវរមៀត សូមអញ្ជើញមកអាន ឬខ្ចីយកទៅអានបាននៅ ARDB Library - Center of Knowledge។

សម្រាប់ព័ត៌មានបន្ថែមអំពីបណ្ណាល័យ ARDB Library – Center of Knowledge៖

Facebook: ARDB Library-Center of Knowledge
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

សៀវភៅណែនាំ៖ ដំណាំស្វាយចន្ទី= = = = =ស្វាយចន្ទីជាដំណាំអាទិភាពមួយក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលមានសក្តានុពលខ្ពស់ទាំងផ្ន...
01/09/2026

សៀវភៅណែនាំ៖ ដំណាំស្វាយចន្ទី
= = = = =

ស្វាយចន្ទីជាដំណាំអាទិភាពមួយក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដែលមានសក្តានុពលខ្ពស់ទាំងផ្នែកកសិកម្ម ឧស្សាហកម្មកែច្នៃ និងការនាំចេញ។ ក្នុងគោលបំណងប្រែក្លាយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់តម្រូវការទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដោយផ្តោតលើគោលដៅសំខាន់ៗ ដូចជា ការលើកកម្ពស់ទិន្នផល និងផលិតកម្មឱ្យមានគុណភាព និងសមត្ថភាពប្រកួតប្រជែង ការជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី ការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការពង្រឹងការតភ្ជាប់អន្តរវិស័យក្នុងការនាំចេញ ការសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារ។ ស្វាយចន្ទីជាប្រភេទដើមឈើផ្តល់ផ្លែ និងគ្រាប់ ដែលអាចដុះលូតលាស់បានល្អនៅតំបន់ខ្ពង់រាប និងតំបន់វាលទំនាបដែលមិនជាំទឹក។ គ្រាប់ស្វាយចន្ទីជាប្រភពដ៏សម្បូរបែបនៃខ្លាញ់ល្អ ប៊ីយ៉ូទីន និងប្រូតេអ៊ីន ព្រមទាំងមានសារធាតុរ៉ែសំខាន់ៗមួយចំនួន ដូចជា ទង់ដែង ម៉ាញ៉េស្យូម ប៉ូតាស្យូម ដែក និងស័ង្កសី។ ចំណែកផ្លែស្វាយចន្ទីទុំក៏អាចយកមកច្របាច់ ឬគាបយកទឹកសម្រាប់ប្រើប្រាស់ ដោយក្នុងទឹកស្វាយចន្ទី ១០០ មីលីលីត្រ អាចមានផ្ទុកវីតាមីន C ប្រមាណ ២០០–២២០ មីល្លីក្រាម។ ដោយសារសក្តានុពលទាំងនេះ ស្វាយចន្ទីមិនត្រឹមតែជាដំណាំសំខាន់សម្រាប់បង្កើនប្រាក់ចំណូលរបស់ប្រជាកសិករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណាំដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម ឧស្សាហកម្មកែច្នៃ និងសេដ្ឋកិច្ចជាតិផងដែរ។

នៅក្នុងសៀវភៅណែនាំស្តីពី ដំណាំស្វាយចន្ទី មានរៀបរាប់អំពីចំណេះដឹង និងបច្ចេកទេសដាំដុះសំខាន់ៗមួយចំនួន ដូចមានសង្ខេបខាងក្រោម៖

១.ការរៀបចំដី៖ ត្រូវភ្ជូរដីឱ្យម៉ដ្ឋល្អ ២ ទៅ ៣សារ ដើម្បីឱ្យដីធូរ សម្អាតស្មៅចង្រៃ ឬដំណាំចាស់ចេញពីចម្ការ និងហាលដីឱ្យបានស្ងួត ដើម្បីកាត់បន្ថយសត្វល្អិតចង្រៃ។ ក្រោយការរៀបចំដីរួចរាល់ ត្រូវ បោះបង្គោលឱ្យរត់ត្រង់គ្នាជាជួរសម្រាប់កាប់រណ្តៅដាំដែលមានទំហំ ៤០ស.ម បួនជ្រុង ជម្រៅ៤០ស.ម។

២. ការជ្រើសរើសពូជ៖ ស្វាយចន្ទីដែលកសិករកម្ពុជានិយមដាំច្រើនជាងគេគឺពូជ អឹម-១ អឹម-២៣ និងអឹម-១០ ព្រោះវាជាប្រភេទពូជថ្មីដែលមានភាពធន់ទៅនឹងជំងឺ និងសត្វល្អិតចង្រៃ ហើយមានការលូតលាស់បាន លឿន ផ្តល់ផលបានច្រើន ជាពិសេសមានគ្រាប់ធំល្អ។

៣. ការដាំដុះ៖ កសិករគួរដាំនៅដើមរដូវភ្លៀង គឺចាប់ពីខែ ឧសភា-សីហា ព្រោះកូនស្វាយចន្ទីត្រូវ ការសំណើមដីដើម្បីលូតលាស់។ កសិករត្រូវជ្រើសរើសកូនស្វាយចន្ទីដែលដើមមានសុខភាពល្អ គ្មានជំងឺ។ មិនគួរដាំកូនស្វាយចន្ទី ដោយគ្រាប់ឡើយ ត្រូវដាំកូនស្វាយចន្ទីបំបៅដែលមានអាយុប្រមាណ ១ឆ្នាំ ដាក់ដាំក្នុងរណ្តៅដែលបានរៀបចំរួច និងដោតបង្គោលដើម្បីទប់លំនឹងរបស់ដើមកុំឱ្យដួល ឬបាក់ដោយសារខ្យល់ ។

៤.ការថែទាំ៖ ដំណាំស្វាយចន្ទីមិនត្រូវការទឹកស្រោចស្រព ឬប្រព័ន្ធស្រោចស្រពនោះទេ។ កសិករ ត្រូវការពារថែទាំកូនដំណាំស្វាយចន្ទីពីស្មៅ និងសត្វល្អិតចង្រៃ។ ការសម្អាតស្មៅអាចធ្វើឡើងពី ២-៣ដង ក្នុងមួយឆ្នាំ អាស្រ័យលើការដុះលូតលាស់របស់ស្មៅ ដោយប្រើប្រាស់ត្រាក់ទ័រភ្ជួរសម្អាតស្មៅ ម៉ាស៊ីនកាត់ស្មៅ ចបកាប់សម្អាតស្មៅជុំវិញគល់ ឬបាញ់ថ្នាំសំលាប់ស្មៅ។

៥. កត្តាសត្វចង្រៃ៖ កសិករតែងជួបប្រទះនូវពពួកសត្វល្អិតចង្រៃមួយចំនួនដែលបំផ្លាញដំណាំស្វាយចន្ទីរួមមាន ចៃម្សៅ ទ្រីព មូសតែ ខ្នងបៃតង ដង្កូវស៊ីរូងដើម ចៃអេហ្វីត ពីងពាងក្រហម ជាដើម។

៦. ការប្រមូលផល៖ កូនស្វាយចន្ទីដែលបានបំបៅត្រូវមានអាយុ ១ឆ្នាំ ទើបអាចដាំដុះបាន ចាប់ពីឆ្នាំទីពីរឡើងទៅ ស្វាយចន្ទីចាប់ផ្តើមផ្តល់ផលជាបណ្តើរៗ ស្វាយចន្ទីអាចដុះលូតលាស់រហូតដល់ ២០ឆ្នាំ តិចឬច្រើនជាងនេះ អាស្រ័យលើការថែទាំកសិករប្រមូលផលស្វាយចន្ទីដោយដើររើសផ្លែដែលជ្រុះនៅក្រោមដើម។

សម្រាប់បងប្អូនប្រជាកសិករ មិត្តអ្នកអាន និងអ្នកសិក្សាស្រាវជ្រាវ ដែលមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែមអំពីចំណេះដឹង និងបច្ចេកទេសដាំដុះដំណាំស្វាយចន្ទី សូមអញ្ជើញមកអាន ឬខ្ចីយកទៅអានបានពីបណ្ណាល័យ ARDB Library - Center of Knowledge ។

សម្រាប់ព័ត៌មានបន្ថែមអំពីបណ្ណាល័យ ARDB Library – Center of Knowledge៖
Facebook: ARDB Library-Center of Knowledge
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

31/08/2026
AN INTRODUCTION TO CHINA’S TAXATION═ ═ ═ ═ ═This book provides a comprehensive analysis of China’s tax system, including...
31/08/2026

AN INTRODUCTION TO CHINA’S TAXATION
═ ═ ═ ═ ═

This book provides a comprehensive analysis of China’s tax system, including the latest developments in the country’s taxation methods and policies. It introduces the fundamental concepts of China’s tax system, its development and evolution since the founding of the People’s Republic of China, and the country’s various types of taxes.

✅ Comprehensive coverage of China’s tax system and major tax types

✅ A practical and accessible guide to tax calculation methods, illustrated with recent case studies

✅ An analysis of China’s latest tax policies and tax-planning practices

✅ Reviewed and compiled by a group of scholars specializing in Chinese taxation

Visit ARDB Library – Center of Knowledge to explore this valuable book.

All library services are completely FREE OF CHARGE.

Stay connected with us:

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

28/08/2026

ការខ្វះចំណេះដឹងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ និងការយកប្រាក់កម្ចីទៅប្រើប្រាស់ខុសគោលដៅ អាចធ្វើឱ្យបំណុលគ្រួសារកសិករនៅជនបទកើនឡើង និងធ្លាក់ចូលក្នុង «អន្ទាក់បំណុល» ខណៈថ្នាក់ដឹកនាំធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ជំរុញឱ្យពង្រីកការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាកសិករ។

👉លម្អិត៖ https://postkhmer.com/business/news/951974

#ភ្នំពេញប៉ុស្តិ៍ #អន្ទាក់បំណុល #ឥណទានកសិកម្ម #ចំណេះដឹងហិរញ្ញវត្ថុ #កសិករកម្ពុជា #ហិរញ្ញវត្ថុគ្រួសារ

28/08/2026

𝑊𝑒𝑒𝑘𝑙𝑦 𝐿𝑒𝑎𝑑𝑒𝑟𝑠ℎ𝑖𝑝 𝐼𝑛𝑠𝑖𝑔ℎ𝑡𝑠 💡

REMEMBER THEIR GOOD DAYS, NOT THEIR BAD ONES
═ ═ ═ ═ ═

We all have good days and bad days. I don’t know about you, but I’d like to be remembered for my good ones. And I can only ask to be forgiven for my bad ones.

Fuller Theological Seminary Professor David Augsburger observes, “Since nothing we intend is ever faultless, and nothing we achieve without some measure of finitude and fallibility we call humanness; we are saved by intentions in others, then forgiveness is essential. And it’s rarely a one-time thing. Civil rights leader Martin Luther King Jr. was “right when he said, “Forgiveness is not an occasional act; it is a permanent Attitude””.

And remember, it is with the attitude with which you judge others that you will also be judged. If you mine the gold of good intentions in your relationship with others, then people will more likely do the same for you.
25 Ways to Win with People
Possess an attitude of forgiveness today as you work with others.

Happy Friday! Wishing you a wonderful and connected weekend.

Stay connected with us:

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

[English below]យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្...
28/08/2026

[English below]

យើងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា ព្រមទាំងសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបំពេញទស្សនកិច្ចដោយផ្ទាល់មកកាន់បណ្ណាល័យ ARDB។

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងនិងមានកិត្តិយសយ៉ាងខ្លាំងចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត លោក លោកស្រី ជាភ្ញៀវកិត្តិយស មកកាន់បណ្ណាល័យ ARDB។

We would like to express our profound gratitude to H.E. Dr. Kao Thach, Delegate of the Royal Government in charge as Chief Executive Officer of the Agricultural and Rural Development Bank (ARDB), and Mr. Puy Kea, President of the Club of Cambodian Journalists (CCJ), together with their colleagues, for taking the invaluable time to make a personal visit to the ARDB Library.

We are truly delighted and deeply honored by the distinguished presence of H.E. Dr. Kao Thach, Mr. Puy Kea, and all esteemed guests at the ARDB Library.

សម្រាប់ព័ត៌មានបន្ថែមអំពី ARDB Library – Center of Knowledge:

Facebook: www.facebook.com/ARDBLibrary
Instagram: www.instagram.com/ardblibrary
TikTok: www.tiktok.com/.library
YouTube: www.youtube.com/
Website: https://library.ardb.com.kh/home

Address

Building No. 168, Street No. 7, Prek Leap Village, Sangkat Prek Leap, Khan Chroy Changva
Phnom Penh
12000

Opening Hours

Monday 07:30 - 17:00
Tuesday 07:30 - 17:00
Wednesday 07:30 - 17:00
Thursday 07:30 - 17:00
Friday 07:30 - 17:00
Saturday 07:30 - 00:00

Website

Alerts

Be the first to know and let us send you an email when ARDB Library-Center of Knowledge posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share