Advance Tutor សេវាបង្រៀនដល់ផ្ទះ

Advance Tutor សេវាបង្រៀនដល់ផ្ទះ

Share

សេវាបង្រៀនគួរពិសេសដល់ទីកន្លែងក្នុ? សេវាបង្រៀនគួរពិសេសដល់ទីកន្លែងក្នុងទីក្រុងភ្នំពេញ ភាសាខ្មែរ អង់គ្លេល ចិន ថៃ

22/03/2025

#មេរៀនដែលក្រសួងអាចនឹងចេញនិងធ្លាប់ចេញប្រលងសម្រាប់ថ្នាក់វិទ្យាសាស្រ្តពិត❤️✨
មុខវិជ្ជាប្រលង : គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អង់គ្លេស ប្រវត្តិវិទ្យា ភាសាខ្មែរ។
1.គណិតវិទ្យា
_លីមីត : រាងសូន្យលើសូន្យ រាងអនន្តដកអនន្ត រាងអនន្តលើអនន្ត លីមីតដែលមិនចូលរាងមិនកំណត់ (លីមីតត្រីកោណមាត្រក៏ចេញដែរ)
_ចំនួនកំុំផ្លិច: សរសេរ Z ជាទម្រង់ពីជគណិត និង Zជាទម្រង់ត្រីកោណមាត្រ រកម៉ូឌុល រកអាគុយម៉ង់ ...។
_អាំងតេក្រាល: (មួយនេះអាំងធម្មតាទេ មិនលំបាកខ្លាំងទេ អាចបើកមើលវិញ្ញាសាកន្លងមកបាន) អាំងតេក្រាលកំណត់ពីណាទៅណាផង និងមិនកំណត់ផង តែប្រើរូបមន្តតាមធម្មតា រឿងនេះទាល់តែបកស្រាយលើលំហាត់ទើបខ្ញុំអាចបកស្រាយបាន។
_វិុចទ័រក្នុងលំហរ: រកកូអរដោនេវិុចទ័រAB និង វិុចទ័រ ACរកប្រវែងវិុចទ័រ និង បង្ហាញថាABCជាត្រីកោណអ្វីមួយ ឬ ABCD ជាចតុកោណ ឬប្រលេឡូក្រាម ឬមិនមែនជាការេ រកសមីការប្លង់ រកសមីការស្វ៊ែ។
_សមីការឌីផេរ៉ង់ស្យែល: រកចម្លើយនៃសមីការអូម៉ូសូន និងរកចម្លើយទូទៅនៃសមីការ។
_ប្រូបាប:ភាគច្រើនចេញប្រូបាបបន្សំ ចំណែកចម្លាស់គឺកម្រចេញ តែគួរតែមើល
_អនុគមន៍: លោការីត អិុចស្បូណង់ស្យែល (កុំរំពឹងថាចេញអសនិទាន ឬសនិទានអី🤧😖🤣)
#កោនិក : ប៉ារ៉ាបូល អីុពែបូល អេលីប
_ប៉ារ៉ាបូល: រកសមីការស្តង់ដា រកកំពូល កំណុំ សមីការបន្ទាត់ប្រាប់ទិស សង់ប៉ារ៉ាបូល។
_អេលីប: រកកំពូល ផ្ចិត កំណុំ ប្រវែងអ័ក្សធំ តូច រកសមីការស្តង់ដា សង់អេលីប។
_អីុពែបូល...(រៀនឆែកមើលនៅលើវិញ្ញាសារបស់ក្រសួង)
2.ជីវវិទ្យា
#ផ្នែកសំណួរ
_អង់ស្យូស្ពែម ប្រូតេអីុន អង់សីុម តម្រូវប្រសាទ សរីរាង្គវិញ្ញាណ ADNជាទម្រព័ត៌មានសេនេទិច ការសម្តែងចេញនៃសែន អាសីុតអាមីនេ បច្ចេកវិទ្យាជីវ: ប្រព័ន្ធអង់ដូគ្រីន ផូសីុល។
#ផ្នែកលំហាត់
_លំហាត់ ADN និង លំហាត់ARN
3.គីមិវិទ្យា
#ផ្នែកសំណួរ
ចេញនិយមន័យ សរសេររូបមន្ត របស់អាមីត អាមីន....បាសខ្សោយ បាសខ្លាំង...បាសឆ្លាស អាសីុតឆ្លាស់...។
#ផ្នែកលំហាត់
ភាគច្រើន: ល្បឿនប្រតិកម្ម អត្រាកម្មអាសីុត-បាស កត្តាល្បឿន អេស្ទែ សមាសធាតុសូលុយស្យុងក្នុងទឹក ទ្រឹស្តីអាសីុត-បាស(សំណួរ) អាមីន ប្រតិកម្មអាសីុតបាស អាល់កុល សូលុយស្យុងទឹកpH លំនឹងគីមី...។
4.រូបវិទ្យា
#ផ្នែកសំណួរ
ចេញនិយមន័យតាមមេរៀន (ភាគច្រើនចេញដដែលៗ ) តែគួរតែមើលឲ្យអស់ដើម្បីឲ្យមានសុវត្ថិភាព🤧🤣។
#ផ្នែកលំហាត់
មេរៀនដែលអាចចេញមានតែ៨មេរៀនប៉ុណ្ណោះ: ទ្រឹស្តីស៊ីនេទិចនៃឧស្ម័ន អូតូអាំងឌុចស្យុង ច្បាប់ទី១ទែម៉ូឌិណាមិច សៀគ្វីចរន្តឆ្លាស់ ម៉ាសីុន គោលការណ៍តម្រួតនៃរលកនិងរលកជញ្ជ្រុំ ដែននិងកម្លាំងម៉ាញេទិច អាំងឌុចស្យុងអេឡិចត្រូម៉ាញេទិច ចំណែកឯមេរៀន អាំងទែផេរ៉ង់និងឌីប្រាក់ស្យុងដូចជាមិនដែលចេញទេ។
5.ប្រវត្តិវិទ្យា
#ប្រវត្តិសាស្រ្តខ្មែរ : អាណានិគមនិយមបារាំង សង្គមរាស្រ្តនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យ សាធារណរដ្ឋកម្ពុជា និងរដ្ឋកម្ពុជា (ឆែកមើលករណីបងសរសេរឈ្មោះមេរៀនខុស) ព្រះរាជាណាចក្រកម្ពុជា។
#អាស៊ាន : ចេញពីប្រយោជន៍ដែលកម្ពុជាចូលជាអាស៊ាន ....។
#បញ្ហាធំៗលើពិភពលោក: បញ្ហាធំៗលើពិភពលោកមានប៉ុន្មាន? #បន្ថែម: កុំភ្លេចមើលសកលភាវូបនីយកម្ម។
#ចំណេះដឹងទូទៅគឺអាចចេញ ហើយវាអាចទទួលបានពិន្ទុ ៥ គឺសំណួរអាចទាក់ទងនឹង បេតិកភណ្ឌ ព្រះបាទជ័យវរ្ម័នទី៧ និងអាស៊ាន ឬសួរឆ្នាំនៃសម័យកាលណាមួយក្នុងប្រវត្តិសាស្រ្ត។
6.អក្សសាស្រ្តខ្មែរ
ចេញតែតែងសេចក្តីបែបពន្យល់ប៉ុណ្ណោះ មិនចេញបែបប្រៀបធៀបឬពិភាក្សាទេ បើតាមការសង្កេតលើកំណែទម្រង់ឆ្នាំ២០១៤ដល់បច្ចុប្បន្ន។ ភាគច្រើនចេញបែបទស្សន: តែកមភ្លេចមើលបែបសុភាសិតផង...។
7.អង់គ្លេស
បែងចែកជា៤ គឺ Reading ,grammar ,vocabulary និង writing ប្អូនៗគួរតែមើលវិញ្ញាសាចាស់ៗ ព្រោះចេញដដែលៗច្រើន..។(បងធ្លាក់លើមុខវិជ្ជានេះ ដូច្នេះបងអាចប្រាប់តែប៉ុណ្ណឹងប៉ុណ្ណោះ)

សម្រាប់ថ្នាក់សង្គមនៅថ្ងៃស្អែកណា កុំអន់ចិត្តអី ព្រោះបងមានកិច្ចការរវល់ សរសេរមួយៗ ត្រូវគិតព្រោះខ្លាចប្អូនៗរៀនទៅខក។
អឿន សុខរស់❤️✨
Pic: Pinterest

Photos from Advance Tutor សេវាបង្រៀនដល់ផ្ទះ's post 03/03/2025

រូបមន្ដគណិតវិទ្យា សំខាន់ៗ ប្រើបានរហូត📘✍️

ដោយលោកគ្រូ ហៀវ កងដាវុធ.

Photos from គ្រូ-Teachers's post 27/02/2025
Photos from Advance Tutor សេវាបង្រៀនដល់ផ្ទះ's post 26/02/2025

កំណែគណិតវិទ្យាវិទ្យាសាស្រ្តថ្នាក់ទី១២ ឆមាសលើកទី១📘✍️
រៀបរៀងដោយ លោកគ្រូ ហៀវកងដារុធ

Photos from ចូលចិត្តគណិតវិទ្យា's post 26/02/2025
Photos from LEARN MATH's post 17/02/2025
03/02/2025
Photos from គណិតវិទ្យាស្រុកស្រែ's post 01/02/2025
Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Str 118z
Phnom Penh