Pov Soth-ពៅ ស៊ត

Pov Soth-ពៅ ស៊ត

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pov Soth-ពៅ ស៊ត, Education, NORODOM, Phnom Penh.

23/06/2026

សុខចិត្តនៅឯកោ ប្រសើរជាងមានគ្នាអសប្បុរស!

ចរិតនិស្ស័យមនុស្សម្នាក់ៗមិនដូចគ្នាទេ ជនខ្លះត្រូវការមានគ្នីគ្នាអ៊ូអរទើបរីករាយ ជនខ្លះត្រូវការគេមកអែបអបទើបរីករាយ ជនខ្លះត្រូវការគេមកយកចិត្តយកថ្លើមទើបរីករាយ ជនខ្លះត្រូវការគេនិយាយលើកទឹកចិត្តទើបរីករាយ ជនខ្លះត្រូវការ ភាពឯកោស្ងៀមស្ងាត់ទើបរីរាយក ជនខ្លះត្រូវគេសរសើរទើបរីករាយ ។

នេះជាចរិតលក្ខណៈសម្បត្តិរបស់មនុស្សយើង គឺមានផ្សេងៗគ្នាទៅតាមសម្ពាយបុណ្យរបស់ជនទាំងឡាយនោះ ដូច្នោះហើយកុំមោទនភាពនឹងមានគ្នាច្រើន កុំមោទភាពនឹងគេសរសើរ កុំមោទនភាពនឹងគេអែបអប កុំមោទនភាព នឹងការរស់ឯកោម្នាក់ឯង នៅលើលោកនេះសុទ្ធតែជា របស់ក្លែងក្លាយទាំងអស់ ជាគ្រឿងបោកបញ្ឆោតចិត្តយើង គ្មានអី្វការពិតទេ ក្រៅពីខ្លួនឯងយល់ខ្លួនឯង នឹងសច្ច:ធម៌ពិតនោះ ។

មនុស្សសាមញ្ញជន ត្រូវកិសេសអូសទាញបោកបញ្ឆោតដោយអាយតន:ខាងក្នុងខាងក្រៅ តាម រូប សម្លេង ក្លិន រស សម្ផស្ស នឹងផោដ្ឋព្វៈ ដែលមានចិត្តជាប្រធាន យោងតោងតាមអារម្មណ៍នីមួយៗ កើតតាមទ្វាទាំង៦ មានសោតប្រាសាទ ជាឬសគល់ត្រូវបញ្ជូនទៅឱ្យចិត្តធ្វើបរិកម្ម ដើម្បីកំណត់សម្គាល់ថា នេះជាអារម្មណ៍សុខ នេះជាអារម្មណ៍ទុក្ខ នេះជាអារម្មណ៍មិនសុខមិនអារម្មណ៍ទុក្ខ ជាដើម ។

វិធីដ៏ល្អ គឺអប់រំខ្លួនឯងឱ្យខ្លាំងបំផុត ដោយការធ្វើ សមាធិ កុំភ្លេចអប់រំចិត្តខ្លួនឯង កុំភ្លេចជួយខ្លួនឯង កុំភ្លេចមើលថែខ្លួនឯង កុំភ្លេចស្រលាញ់ខ្លួនឯង កុំភ្លេចដាស់សតិខ្លួនឯង កុំភ្លេចធ្វើទីប្រឹក្សាដ៏ល្អដល់ខ្លួនឯង ព្រោះដល់ពេលយើងលាចាកលោកទៅ គឺទៅតែម្នាក់ឯង គ្មានជនណាមករួមដំណើរជាមួយយើងឡើយ ។

ភិក្ខុ វិរយធម្មញាណ
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ២០២៦

22/06/2026

សម្មាអាជីវោ ចិញ្ចឹមជីវិតត្រូវ ។
-----------------
២២ មិថុនា ២០២៦

22/06/2026

ញោមញាតិប្រគេនថ្វាយចង្ហាន់ព្រះសង្ឃ វត្តនួនមណីរាម(ហៅ)វត្តថាន់ កុដិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
----------------------
លោកអ្នកម្ចាស់ទានមាននាមឈ្មោះដូចខាងក្រោម៖
ឧបាសិកា សរ ចរិយា និងញាតិមិត្ត (ចំការដូង)
ឧបាសិកា ឡុង ស្រីមុិញ និងញាតិមិត្ត (តាខ្មៅ)
ឧបាសិកា យឹម ចន្ធី និងញាតិមិត្ត (ទូលទំពួង)
ឧបាសិកា ជា ឡៃហ៊ាង និងញាតិមិត្ត(ផ្សារដើមគរ)
ឧបាសិកា មុំ សារ៉ុន (ចំការដូង)
ឧបាសក ជ័យ ចន្ទទិវា (ចាក់អង្រែ)
សូមញោមញាតិ សាធុសប្បុរសម្ចាស់ទាន ទទួលបានសមប្រកបដោយសេចក្តីសុខចម្រើន នឹងបានសម្រេចប្រយោជន៍ទាំងបច្ចុប្បន្ននេះផង ទាំងទៅបរលោកផង ចុះ🌿🌸🌿
---------------------
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦

22/06/2026

ជិតដល់ថ្ងៃហែរទៀនវស្សាទៅកម្ពុជាក្រោមហើយ ញោមញាតិ ពរ អញ្ជើញចុះឈ្មោះដោយសទ្ធាចុះ011225461
២២ មិថុនា ២០២៦

22/06/2026

បុគ្គលឈ្នះជនដទៃបាន ដោយធម៌៣
- កុំខ្ជិលច្រអូស១
- មានសេចក្តីក្លៀវក្លា១
- មានបញ្ញា១
-------------------
បិដក៥៨ ទំព័រ២៥
២២ មិថុនា ២០២៦

Photos from Pov Soth-ពៅ ស៊ត's post 22/06/2026

ជាតិយើង ប្រជាជនយើង ចូលរួមទាំងអស់គ្នា ដើម្បីកុមារកម្ពុជា
-------------------
យុទ្ទនាការបរិច្ចាគថវិកា ប្រចាំសប្តាហ៍ទៅមន្ទីពេទ្យគន្ធបុប្ផា🇰🇭
នាមឈ្មោះញោមញាតិចូលមានដូចខាងក្រោម៖
១.ខ្ញុំអាត្មា ពៅ ស៊ត១០០០០៛ (រៀងរាល់សប្តាហ៍អស់១ជីវិត)
២.ញោម ឧបាសិកា ទូច ណារ៉ា ៥០០០៛ (ប្រចាំសប្តាហ៍)
៣.ញោម ឧបាសិកា ស៊ុន ផល្លានី(ប្រចាំខែ៥$ ស្មើ១សប្តាហ៍៥០០០៛)
៤.ញោម ឧបាសិកា កាន់ផល្លា៥០០០៛ (ប្រចាំសប្តាហ៍)
៥.ញោម ឧបាសិកា ម៉ៅ សុធា ៥០០០៛ (ប្រចាំសប្តាហ៍)
------------------
យើងរួមគ្នាដើម្បីកុមារកម្ពុជា កុមារគឺជាសសរទ្រូងនៃកម្ពុជា នាពេលអនាគត ៕
------------------
ភិក្ខុ វិរិយធម្មញ្ញាណ
២២ មិថុនា ២០២៦

21/06/2026

យើងល្ងង់ទើបគេបោកបាន ។
----------------
២១ មិថុនា ២០២៦

Photos from Pov Soth-ពៅ ស៊ត's post 21/06/2026

ថ្លែងអំណរគុណ ញោមញាតិក្រុមវេន ទេពធីតាផ្កាននោង បានប្រគេនថ្វាយចង្ហាន់ បវារណាយបច្ច័យបួន សៀវភៅសិក្សាធម៌ដល់ព្រះសង្ឃ វត្តនួនមណីរាម(ហៅ)វត្តថាន់កុដិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
-------------------
លោកអ្នកម្ចាស់ទានមាននាមឈ្មោះដូចខាងក្រោម៖
ឧបាសិកា សរ ចរិយា និងញាតិមិត្ត (ចំការដូង)
ឧបាសិកា ឡុង ស្រីមុិញ និងញាតិមិត្ត (តាខ្មៅ)
ឧបាសិកា យឹម ចន្ធី និងញាតិមិត្ត (ទូលទំពួង)
ឧបាសិកា ជា ឡៃហ៊ាង និងញាតិមិត្ត(ផ្សារដើមគរ)
ឧបាសិកា មុំ សារ៉ុន (ចំការដូង)
ឧបាសក ជ័យ ចន្ទទិវា (ចាក់អង្រែ)
សូមញោមញាតិ សាធុសប្បុរសម្ចាស់ទាន ទទួលបានសមប្រកបដោយសេចក្តីសុខចម្រើន នឹងបានសម្រេចប្រយោជន៍ទាំងបច្ចុប្បន្ននេះផង ទាំងទៅបរលោកផង ចុះ🌿🌸🌿
---------------------
ថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦

21/06/2026

រូបកើតពី ទឹក ដី ភ្លើង ខ្យល់ ។
--------------
វត្តនួនមណីរាម(ហៅ)វត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
២១ មិថុនា ២០២៦

20/06/2026

ស្តាប់ធម៌ នាំឱ្យកើតសទ្ធា នឹងកើតបញ្ញា ។
-------------
វត្តនួនមណីរាម(ហៅ)វត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
២០ មិថុនា ២០២៦

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


NORODOM
Phnom Penh
12000