Bike for Education

Bike for Education Bike for Education is a group of generous Cambodian benefactors who dedicated their own resource to supporting education of poor students in rural Cambodia

04/07/2022

Soon

ជម្លោះ និងសង្រ្គាម (Conflict & War)  តែងមានចំណេញនិងខាត!អ្នកចំណេញតែងតែបង្កើត Conflict & War
17/07/2020

ជម្លោះ និងសង្រ្គាម (Conflict & War) តែងមានចំណេញនិងខាត!
អ្នកចំណេញតែងតែបង្កើត Conflict & War

នៅរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២០ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយ ឯកឧត្តម ឆាយ សុផល តាមរយៈអង្គការ Aziza...
14/02/2020

នៅរសៀលថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ២០២០ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយ ឯកឧត្តម ឆាយ សុផល តាមរយៈអង្គការ Aziza's Place បាននាំយកសម្លៀកបំពាក់ឯកសណ្ឋានសិស្សចំនួន ៤៤ កំប្លេ និងសម្ភារសិក្សាមានសៀវភៅ ប៊ិច ខ្មៅដៃ បន្ទាត់ ចែកជូនកុមារ ក្នុងគ្រួសារដែលមានមុខរបររើសសម្រាមនៅទីវាលចាក់សំរាមស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ការខ្វះរបស់សិស្សទាំងនេះ។ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានរាយនាមដូចខាងក្រោម៖
១. តូច វុត្ថា ៥ កំប្លេ
២. ជួប ផានិត្យ ៥ កំប្លេ
៣. ផាន់ ហុង ៥ កំប្លេ
៤. ហាងកាត់ដេរ សុលក្ខណ៍ (Soleak Dressmaker's) ២ កំប្លេ
៥. កញ្ញា ធីម ឆេងឡាង ២ កំប្លេ
៦. ក្រុមសន្សំប្រាក់ SPL ១០ កំប្លេ
៧. លោក ហេង សុផាន់ណា ស្ថាបនិកក្រុមសន្សំប្រាក់ SPL ៥ កំប្លេ
៨. ប៊ុក កាហ្វេ ១០ កំប្លេ និងសម្ភារៈសិក្សា

នៅថ្ងៃអាទិត្យទី ៦ ខែតុលា នេះ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយលោក ឆាយ សុផល តាមសំណើរបស់លោកនាយកសាលាបឋមសិក្...
06/10/2019

នៅថ្ងៃអាទិត្យទី ៦ ខែតុលា នេះ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយលោក ឆាយ សុផល តាមសំណើរបស់លោកនាយកសាលាបឋមសិក្សាដាក់ផ្កា និងផ្ការំចេក ស្ថិតក្នុងឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀម បាននាំយកកង់ចំនួន ៤០គ្រឿង សៀវភៅសរសេរចំនួន ៤០០ក្បាលនិងប៊ិច ៨០ដើម ព្រមទាំងថវិកាមួយចំនួន ផ្តល់ជូនសិស្សក្រីក្រចំនួន ៤០នាក់ នៅភូមិដាក់ផ្កានិងភូមិរំចេកដើម្បីជាមធ្យោបាយជិះទៅបន្តការសិក្សានៅសាលាឆ្ងាយពីផ្ទះ។ ក្រុមការងារមូលនិធិសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដូចមានរាយនាមដូចខាងក្រោម៖
- ឯ.ឧ ម៉ាន់ ឈឿន សមាជិកព្រឹទ្ធសភា និងលោកជំទាវ ឧបត្ថម្ភកង់ ៥គ្រឿង
- លោក ឡាយ យូណេង (ក្រុមហ៊ុនកង់បីអាទុល) ឧបត្ថម្ភកង់ ៧គ្រឿង
- លោក សុខ សុមនា ប្រធានលេខាធិការ អមគ.ទី ៤ ឧបត្ថម្ភកង់ ៥គ្រឿង សៀវភៅសរសេរ ៤០០ក្បាល និងប៊ិច ៨០ដើម
- លោក ឆាយ សុផល ឧបត្ថម្ភកង់ ៥កង់គ្រឿង និងថវិកា ៨០.០០០រៀល
- លោក វ៉ា ប៊ុនលី ឧបត្ថម្ភកង់ ៥
- លោក ហុង សេងហេង ឧបត្ថម្ភកង់ ៤គ្រឿង
- ឯ.ឧ គឹម សុចិត្រា ឧបត្ថម្ភកង់ ២គ្រឿង
- លោក ទូច ម៉េងឡាយ ឧបត្ថម្ភកង់ ៣
- លោក សុង ហេងឈូ ឧបត្ថម្ភកង់ ២គ្រឿង
- លោក ណុជ គុជ ឧបត្ថម្ភកង់ ១គ្រឿង
- លោក ប៉ុក សុគន្ធដារា ឧបត្ថម្ភកង់ ១គ្រឿង
- ឯ.ឧ ប៊ុន វុទ្ធា ឧបត្ថម្ភថវិកា ៤០០.០០០រៀល (ចំណាយលើការដឹកជញ្ជូនកង់ ២០០.០០០រៀល និងឧបត្ថម្ភសិស្ស ២០០.០០០រៀល)
- លោក លាក់ រតនា ឧបត្ថម្ភថវិកា ២០០.០០០រៀល (ឧបត្ថម្ភសិស្ស)
- លោក ប៉ិះ ជឿន និងលោក សំអឿន ម៉ារឌី មន្ត្រីព្រឹទ្ធសភា ឧបត្ថម្ភថវិកា ៣៧០.០០០រៀល ដល់លោកគ្រូអ្នកគ្រូចំនួន ៥នាក់ (៣០.០០០រៀលក្នុងម្នាក់) ក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាការពារនិងនគរបាលប៉ុស្តិ៍ចំនួន ១៥នាក់ (២០.០០០រៀលក្នុងម្នាក់)៕

រសៀលថ្ងៃសៅរ៍នេះ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយលោក ឆាយ សុផល តាមរយៈអង្គការ   បាននាំយកកង់ចំនួន ៥គ្រឿង ផ្...
17/08/2019

រសៀលថ្ងៃសៅរ៍នេះ ក្រុមការងារ «មូលនិធិកង់សម្រាប់ការអប់រំ» ដឹកនាំដោយលោក ឆាយ សុផល តាមរយៈអង្គការ បាននាំយកកង់ចំនួន ៥គ្រឿង ផ្តល់ជូនកុមារក្រីក្រ ក្នុងគ្រួសារដែលមានមុខរបររើសសំរាមនៅទីវាលចាក់សំរាមស្ទឹងមានជ័យ ដើម្បីជា មធ្យោបាយជិះទៅបន្តការសិក្សានៅសាលាឆ្ងាយពីផ្ទះ។ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានរាយនាមដូចខាងក្រោម៖
- ឯកឧត្តម ផុស សុវណ្ណ កង់ ២ គ្រឿង
- អ្នកស្រី អ៊ឹម ចិន្តា កង់ ១ គ្រឿង
- អ្នកស្រី ឃុន ចាន់ផា កង់ ១ គ្រឿង
- លោក ឆាយ សុផល កង់ ១ គ្រឿង
ដោយមើលឃើញអំពីតម្រូវជាក់ស្តែងរបស់កុមារទាំងនោះ ក្រុមការងារនឹងឧបត្ថម្ភកង់ចំនួន ៥គ្រឿងបន្ថែមទៀតនៅពេលខាងមុខ៕

21/07/2019
នេះជាសកម្មភាពចែកកង់និងសម្ភារៈសិក្សា លើកទីពីរនៅរសៀលថ្ងៃទី១ មិថុនា នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ សូមថ្លែងអំណរគុណ...
01/06/2019

នេះជាសកម្មភាពចែកកង់និងសម្ភារៈសិក្សា លើកទីពីរនៅរសៀលថ្ងៃទី១ មិថុនា នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ សូមថ្លែងអំណរគុណសាជាថ្មីម្ដងទៀតចំពោះសប្បុរសជនទាំងអស់ដែលបានផ្តល់នូវអំណោយទាំងនេះ។

ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក្រុមការងារមូលនិធិកង់សម្រាប់ការអបរំ ដឹកនាំដោយលោកឆាយ សុផល បាននាំយកជំនួយសប...
01/06/2019

ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ក្រុមការងារមូលនិធិកង់សម្រាប់ការអបរំ ដឹកនាំដោយលោកឆាយ សុផល បាននាំយកជំនួយសប្បុរធម៌ រួមមាន កង់ 40 គ្រឿង ថវិការ និងសម្ភារៈសិក្សាមួយចំនួន មានប៊ិច សៀវភៅ និងអាវ ចែកជូនសិស្សក្នុងគ្រួសារខ្វះលទ្ធភាពនៅទីតាំងចំនួនពីរដូចខាងក្រោម៖
១- ពេលព្រឹក នៅវត្តមុនធ្យាន តាមរយៈព្រះចៅអធិការ លន់ សំប៊ី ដែលមានសិស្សចំនួន ២0នាក់ មកពីឃុំកំពង់ឃ្លាំង កៀនសង្កែ ដំដែក និងដានរុន ស្រុកសូត្រនិគម
២- ពេលរសៀល នៅ ឃុំត្បែង តាមរយៈ ឯ.ឧ ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី ដែលមានសិស្សចំនួន ២0នាក់ មកពីភូមិស្គន់ ឃុំត្បែង ស្រុកបន្ទាយស្រី
ដើម្បីប្រើប្រាស់ជាមធ្យោបាយសម្រាប់ជិះទៅរៀននៅសាលាឆ្ងាយពីផ្ទះ។

ដោយឡែក លោក ឆាយ សុផល ស្ថាបនិកមូលនិធិកង់សម្រាប់ការអប់រំ បានផ្តល់ថវិកាដល់សិស្សានុសិស្សក្នុងម្នាក់ៗ 10,000៛ និងប្រគេនសីុម៉ង់ត៍ដល់វត្ដមុនធ្យានចំនួន ១តោនសម្រាប់កសាងវត្ត។ ឯ.ឧ ប៊ុន វុទ្ធា និង លោក លាក់ រតនា ក៏បានប្រគេនស៊ីម៉ង់ត៍ជូនព្រះចៅអធិការ ១តោនដែរ។ ក្រុមកង់បីអាទុល 40ដុល្លារ។

កង់និងសម្ភារៈសិក្សាទាំងនេះ គឺជាអំណោយរបស់សប្បុរសជនដែលមានរាយនាមដូចខាងក្រោម៖

- លោក ម៉ី សារុន កង់ 1 គ្រឿង
- ឧបាសិកា បេង យុននី កង់ 1 គ្រឿង និង អាវសិស្ស ២០ អាវ
- លោក ផន សុផល អ្នកសារព័ត៌មាន ១គ្រឿង
- លោកស្រី ជា ចន្ទផល្លា និងស្វាមី មាស ប៊ុនសាន បម្រើការនៅទូរទស្សន៍បាយ័ន និង BTV។
- លោក លាក់ រតនា និង ឯ.ឧ ប៊ុន វុទ្ធា សៀវភៅ ២០០ក្បាល ប៊ិច ៨០ដើម
- លោក ណុប គុជ និងភរិយា កង់ ១ គ្រឿង
- លោក គឹម សុចិត្រា និងភរិយា កង់ ១ គ្រឿង
- លោក ប៉ិះ ជឿន និងភរិយា កង់ ២ គ្រឿង
- លោក សំអឿន ម៉ារឌី និងភរិយា កង់ ២ គ្រឿង
- លោកស្រី ជា ម៉ាលីកា និងស្វាមី កង់ ១ គ្រឿង
នាយកដ្ឋានស្រាវជ្រាវកិច្ចសភា កង់ ២ គ្រឿង
- លោក សោម សាវុធ និងភរិយា កង់ ២ គ្រឿង
- លោក លីន សាមីត និងភរិយា កង់ ២ គ្រឿង
- លោក ហួត ប្រាកដ និងភរិយា កង់ ១ គ្រឿង
- លោកស្រី កែវ រ៉ាវី មន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ១ គ្រឿង
- លោក រ៉ូ ឯកចំរើន (ល.ដ្ឋានអមគ/៨) កង់ ១ គ្រឿង
- លោក ម៉ៅ វុត្ថា ម្ចាស់ហាង "ផ្ទះត្រីសាលម៉ុន" កង់ ៣ គ្រឿង
- លោក ទូច ម៉េងឡាយ កង់ 2 គ្រឿង
- លោក វ៉ា ប៊ុនលី កង់ 5 គ្រឿង
- លោក ឡាយ យូណេង កង់ ៥ គ្រឿង
- កូន ចៅ ឧបាសក ប៉ុក ណយ និងឧបាសិកា យឹម លឹម កង់ 5 គ្រឿង

សូមថ្លែងអំណរគុណដល់សប្បុរសជនទាំង និងសូមជូនពរឲ្យជួបនូវពុទ្ធពរទាំង4ប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

Address

#22, Street 604
Phnom Penh
855

Telephone

+85512819121

Website

Alerts

Be the first to know and let us send you an email when Bike for Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category