សន្សំចំណេះដឹង

សន្សំចំណេះដឹង

Share

ជម្រាបសួរបងប្អូន ស្វាគមន៍ការចូលមកកាន់ផេករបស់ខ្ញុំបាទ រីករាយក្នុងការចែករំលែកចំណេះដឹងដែលខ្ញុំមាន��

22/05/2026

ប្រភេទបង្គោលព្រំដែនកម្ពុជាមាន ៣ ប្រភេទសំខាន់ៗ យោងតាមបច្ចេកទេសបង្គោលព្រំដែន ដែលអាស្រ័យលើភូមិសាស្ត្រជាក់ស្តែង៖ 🇰🇭📍

១. បង្គោលមេ

២. បង្គោលបំពេញបន្ថែម

៣. បង្គោលតម្រុយព្រំដែន។

22/05/2026

📌 សំណួរ៖ តើសម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ ត្រូវបានបែងចែកជាប៉ុន្មានផ្នែក?

✅ ចម្លើយ៖ សម្បត្តិសម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូត្រូវបានបែងចែកជា៣ផ្នែកធំៗ រួមមាន ៖
ក.ការចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ខ.ការចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និង
គ.ការចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក។

📌 សំណួរ៖ តើសម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអ្វីខ្លះ?

✅ ចម្លើយ៖ សម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមមាន ៖
១.រមណីយដ្ឋានអង្គរ
២.ប្រាសាទព្រះវិហារ
៣.ប្រាសាទសំបូរព្រៃគុក។

📌 សំណួរ៖ តើសម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិមានអ្វីខ្លះ?

✅ ចម្លើយ៖ សម្បត្តិវប្បធម៌ខ្មែរ ដែលបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ រួមមាន ៖
- របាំព្រះរាជទ្រព្យ
- ល្ខោនស្រមោលស្បែកធំ
- ល្បែងទាញព្រ័ត្រ
- ចាប៉ីដងវែង
- ល្ខោនខោល
- គុនល្បុក្កតោ។

22/05/2026

សំណួរ៖ តើសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់មានក្រសួង ស្ថាប័នអ្វីខ្លះ?

✅ ចម្លើយ៖ សមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវបានកំណត់ដូចខាងក្រោម ៖
១- ក្រសួងសាធារណការនិងដឹកជញ្ជូនមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវល្បឿនលឿន ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។
២- ក្រសួងអភិវឌ្ឍន៍ជនបទមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវជនបទ និងផ្លូវផ្សេងទៀតដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ។
៣- រដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថកិច្ចគ្រប់គ្រងលើផ្លូវរាជធានី ផ្លូវក្រុង ផ្លូវទីប្រជុំជននៃខេត្ត និងផ្លូវដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយដែលក្រសួងទាំងពីរខាងលើធ្វើប្រតិភូកម្មអំណាច ឬផ្ទេរមុខងារទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្លូវផ្សេងទៀតក្រោយពេលមានការសម្រេចឯកភាពពីរាជរដ្ឋាភិបាល។
៤- ការបែងចែកសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ផ្សេងទៀត ត្រូវកំណត់ដោយរាជរដ្ឋាភិបាល។

12/05/2026

📚ពាក្យថា «ថ្នាក់ជាតិ» និង «ថ្នាក់ក្រោមជាតិ» គឺជាការបែងចែកកម្រិតនៃរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលនៅក្នុងប្រទេសកម្ពុជា ដើម្បីសម្រួលដល់ការដឹកនាំ និងការអភិវឌ្ឍឱ្យមានប្រសិទ្ធភាព៖

១. ថ្នាក់ជាតិ
ថ្នាក់ជាតិ សំដៅទៅលើស្ថាប័នដឹកនាំកំពូលរបស់ប្រទេស ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃប្រទេសទាំងមូល។ រចនាសម្ព័ន្ធនេះរួមមាន៖
• រាជរដ្ឋាភិបាល៖ មាននាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ។
• ក្រសួង និងស្ថាប័នថ្នាក់ជាតិ៖ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងអប់រំ ជាដើម។
• តួនាទី៖ រៀបចំគោលនយោបាយ ដាក់ចេញនូវច្បាប់ និងគ្រប់គ្រងយុទ្ធសាស្ត្រធំៗសម្រាប់អភិវឌ្ឍជាតិ។

២. ថ្នាក់ក្រោមជាតិ
ថ្នាក់ក្រោមជាតិ សំដៅទៅលើអាជ្ញាធរដែលនៅកៀកផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងមានភារកិច្ចអនុវត្តគោលនយោបាយដែលដាក់ចុះពីថ្នាក់ជាតិ។ រចនាសម្ព័ន្ធថ្នាក់ក្រោមជាតិបច្ចុប្បន្នត្រូវបានបែងចែកជា ២ កម្រិតធំៗគឺ៖
• កម្រិតទី១ (រាជធានី និងខេត្ត)៖ ជាអង្គភាពរដ្ឋបាលខ្ពស់បំផុតនៃថ្នាក់ក្រោមជាតិ។
• កម្រិតទី២ (ក្រុង ស្រុក ខណ្ឌ និង ឃុំ សង្កាត់)៖ គឺជាអាជ្ញាធរមូលដ្ឋានដែលនៅជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋ ក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ (ដូចជា ការធ្វើសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងការអភិវឌ្ឍផ្លូវថ្នល់ក្នុងភូមិជាដើម)។

សង្ខេបមកវិញ៖
• ថ្នាក់ជាតិ៖ អ្នករៀបចំផែនការ និងគោលនយោបាយសម្រាប់ប្រទេសទាំងមូល (ពីលើចុះក្រោម)។
• ថ្នាក់ក្រោមជាតិ៖ អ្នកអនុវត្ត និងផ្ដល់សេវាផ្ទាល់ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្ត ក្រុង ស្រុក និងឃុំ។

09/05/2026

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ ចំនួនប្រជាជនសរុបនៅលើពិភពលោកត្រូវបានប៉ាន់ស្មានថាមានប្រមាណ ៨,៣ ពាន់លាននាក់ (៨,៣ ប៊ីលាននាក់)។

ប្រទេសដែលមានប្រជាជនច្រើនជាងគេ៖ ឥណ្ឌា គឺជាប្រទេសដែលមានប្រជាជនច្រើនបំផុត (ប្រហែល ១,៤៧ ពាន់លាននាក់) បន្ទាប់មកគឺ ចិន (ប្រហែល ១,៤១ ពាន់លាននាក់)។អត្រាកំណើន៖ ប្រជាជនពិភពលោកបន្តកើនឡើងក្នុងអត្រាប្រហែល ០,៨% ទៅ ០,៨៥% ក្នុងមួយឆ្នាំ។ការព្យាករណ៍នាពេលអនាគត៖ អង្គការសហប្រជាជាតិ (UN) ព្យាករណ៍ថា ចំនួនប្រជាជននឹងកើនឡើងដល់ ៩ ពាន់លាននាក់ នៅចន្លោះឆ្នាំ ២០៣៧ ដល់ ២០៤៣។

24/04/2026

សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យកែសម្រួលខ្លឹមសារមួយចំនួន ដោយកែសម្រួលរយៈពេល ១៨ខែ កែទៅរយៈពេល២៤ ខែវិញ ដូចការអនុវត្តនៅតាមបណ្តាប្រទេសជាច្រើន ហើយប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានអាយុ ១៨ ដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធា ហើយការបំពេញនេះទៀតសោតសម្រាប់ស្ត្រី គឺផ្អែកទៅតាមការស្ម័គ្រចិត្ត។

តាមផែនការ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា» នឹងចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០២៦នេះ ហើយការចុះឈ្មោះនឹងចាប់ពីយុវជនមានអាយុ១៧ឆ្នាំ ចំពោះអ្នកមិនជាប់កាតព្វកិច្ចយោធាមាន ព្រះសង្ឃ បុព្វជិតសាសនាផ្សេងៗ ប្រជាពលរដ្ឋមានទេពកោសល្យពិសេស (អ្នកប្រាជ្ញ ) ប្រជាជាពលរដ្ឋមិនមានកាយសម្បទាគ្រប់គ្រាន់។

23/04/2026

តំបន់ភូមិសាស្ត្រនៃមហាអនុតំបន់មេគង្គ✍️
#ភូមិសាស្ត្រ
#ទន្លេមេគង្គ
#តំបន់ត្រីកោណ

20/04/2026

ឃើញក្នុងវីដេអូ១នោះ ក្មេងសិស្សវិទ្យាល័យចែកលេខ
២៧ចែកជាមួយនឹង៩ចម្លើយស្មើ៨១

២៧/៩=៨១🥹

#ឯកសារនេះដកស្រងចេញពីសៀវភៅ ក្របខណ្ឌគន្លងអាជីពគ្រូបង្រៀន🙏

17/04/2026

សរុបទិន្នន័យ
១. គេប៉ាតម្ដង
២. ប៉ាតគេសូន្យ

សរុបសេចក្តីចូូលឆ្នាំនេះមុខខ្ញុំនៅហ្ស៊ីន។🥲🥹

10/04/2026

ផ្នែកច្បាប់✍️

09/04/2026

តើអ្វីទៅជា "សង្រ្គាមឆ័ត្រ"?

សង្រ្គាមឆ័ត្រ គឺជាព្រឹត្តិការណ៍បាតុកម្មប្រឆាំងបារាំងចំពោះការលុបបំបាត់អក្សរសាស្រ្តខ្មែរ។

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Address


Phnom Penh
12000