សន្សំចំណេះដឹង

សន្សំចំណេះដឹង ជម្រាបសួរបងប្អូន ស្វាគមន៍ការចូលមកកាន់ផេករបស់ខ្ញុំបាទ រីករាយក្នុងការចែករំលែកចំណេះដឹងដែលខ្ញុំមាន��

តិចច្រឡំថាមានតែ១០ប្រទេស✍️
22/06/2026

តិចច្រឡំថាមានតែ១០ប្រទេស✍️

18/06/2026

កម្ពុជាត្រូវបានជ្រើសតាំងជាសមាជិកគណៈកម្មាធិការអន្តររដ្ឋាភិបាលរបស់អង្គការ UNESCO សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី ក្នុងអាណត្តិឆ្នាំ២០២៦–២០៣០។

ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្នុងអំឡុងមហាសន្និបាតលើកទី១១ នៃបណ្តារដ្ឋភាគីនៃអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ដោយមានការចូលរួមពីតំណាងប្រទេសចំនួន ១៨៥ នៅទូទាំងពិភពលោក។

ការជាប់ឆ្នោតនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់តួនាទី និងការរួមចំណែករបស់កម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបី ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យវប្បធម៌។

ចំនួនឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្...
13/06/2026

ចំនួនឃុំ សង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧។

សម្រាប់អ្នកចង់ក្លាយខ្លួនជាសមាជិកក្រុមប្រឹក្សា មេឃុំចៅសង្កាត់ និងមេភូមិ✅តស់មកមើលពីប្រាក់ឧបត្ថម្ភ ក្រុមប្រឹក្សារាជធានីខេត្...
08/06/2026

សម្រាប់អ្នកចង់ក្លាយខ្លួនជាសមាជិកក្រុមប្រឹក្សា មេឃុំចៅសង្កាត់ និងមេភូមិ
✅តស់មកមើលពីប្រាក់ឧបត្ថម្ភ ក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ មេឃុំចៅសង្កាត់ ជំទប់ទី១ ជំទប់ទី ២ ចៅសង្កាត់ទី ១ ចៅសង្កាត់ទី ២ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិនអនុប្រធានភូមិ សមាជិកភូមិ និងការិយាល័យពាក់ព័ន្ធផ្សេងៗទៀត ឆ្នាំ២០២៦

📜 ឈ្វេងយល់ចំណេះដឹងទូទៅ៖ តើកម្ពុជាមានច្រកព្រំដែនអន្តរជាតិផ្លូវគោកសំខាន់ៗចំនួនប៉ុន្មាន❓ 🤔🇰🇭👉 ប្រទេសកម្ពុជាមានច្រកព្រំដែនគោ...
07/06/2026

📜 ឈ្វេងយល់ចំណេះដឹងទូទៅ៖
តើកម្ពុជាមានច្រកព្រំដែនអន្តរជាតិផ្លូវគោកសំខាន់ៗ
ចំនួនប៉ុន្មាន❓ 🤔🇰🇭

👉 ប្រទេសកម្ពុជាមានច្រកព្រំដែនគោកសរុបប្រមាណ ៧៤ ទៅ ៨២ កន្លែង (រាប់បញ្ចូលទាំងច្រកទ្វារអន្តរជាតិ ច្រកទ្វារទ្វេភាគី និងច្រកតំបន់) ប៉ុន្តែបើគិតតែ «ច្រកទ្វារព្រំដែនអន្តរជាតិគោកសំខាន់ៗ» ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ និងទំនិញឆ្លងកាត់បានផ្លូវការ គឺមានចំនួន ១៩ ច្រកចម្បងៗ។ សុំបែងចែកបញ្ជីឈ្មោះច្រកទ្វារអន្តរជាតិសំខាន់ៗតាមប្រទេសជិតខាងនីមួយៗដូចខាងក្រោម ៖

🇹🇭 ១. ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា - ថៃ
(មាន ៧ ច្រកសំខាន់ៗ)
▫️ច្រកទ្វារប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) ↔ ច្រកអារញ្ញប្រាថេត (ខេត្តស្រះកែវ)៖ ជាច្រកសេដ្ឋកិច្ច និងទេសចរណ៍ធំជាងគេបំផុត។
▫️ច្រកទ្វារចាំយាម (ខេត្តកោះកុង) ↔ ច្រកហាតឡេក (ខេត្តត្រាត) ច្រកតំបន់ឆ្នេរសមុទ្រ៖។
ច្រកទ្វារព្រំ (ខេត្តប៉ៃលិន) ↔ ច្រកបានផាកកាត
(ខេត្តច័ន្ទបុរី)៖។
▫️ច្រកទ្វារដូង (ខេត្តបាត់ដំបង) ↔ ច្រកបានឡែម
(ខេត្តច័ន្ទបុរី)៖។
▫️ច្រកទ្វារអូស្មាច់ (ខេត្តឧត្តរមានជ័យ) ↔ ច្រកឆងចុម (ខេត្តសុរិន្ទ)។
▫️ច្រកទ្វារជាំ (ខេត្តឧត្តរមានជ័យ) ↔ ច្រកឆងសាងាំ
(ខេត្តសុីសាកេត)។
▫️ច្រកទ្វារគីឡូ១៣/កំរៀង (ខេត្តបាត់ដំបង) ↔ ច្រកបានលៀម (ខេត្តច័ន្ទបុរី)។

🇱🇦 ២. ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា - ឡាវ
(មាន ១ ច្រកគត់)
▫️ច្រកទ្វារត្រពាំងគ្រៀល (ខេត្តស្ទឹងត្រែង) ↔ ច្រកណងណុកឃៀន (ខេត្តចំប៉ាសាក់)៖ ជាច្រកផ្លូវគោកផ្លូវការតែមួយគត់រវាងប្រទេសទាំងពីរ។

🇻🇳 ៣. ច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា - វៀតណាម (មាន ១១ ច្រកសំខាន់ៗ)
▫️ច្រកទ្វារបាវិត (ខេត្តស្វាយរៀង) ↔ ច្រកម៉ុកបៃ
(ខេត្តតៃនិញ)៖។
▫️ច្រកសេដ្ឋកិច្ចលំដាប់ទី១ រវាងកម្ពុជា-វៀតណាម៖។
▫️ច្រកទ្វារត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) ↔ ច្រកសាគាត (ខេត្តតៃនិញ)៖។
▫️ច្រកទ្វារភ្នំដិន (ខេត្តតាកែវ) ↔ ច្រកទិញបៀន
(ខេត្តអានយ៉ាង)៖។
▫️ច្រកទ្វារព្រែកចាក (ខេត្តកំពត) ↔ ច្រកហាទៀន
(ខេត្តគៀនយ៉ាង)។
▫️ច្រកទ្វារក្អមសំណរ (ច្រកផ្លូវទឹក/គោក ខេត្តកណ្តាល) ↔ ច្រកវិញសឿង (ខេត្តអានយ៉ាង)៖។
▫️ច្រកទ្វារត្រពាំងស្រែ (ខេត្តក្រចេះ) ↔ ច្រកវ៉ាលឺ
(ខេត្តប៊ិញភឿក)៖។
▫️ច្រកទ្វារអូរយ៉ាដាវ (ខេត្តរតនគិរី) ↔ ច្រកឡេថាញ់ (ខេត្តយ៉ាឡាយ)។
▫️ច្រកទ្វារបន្ទាយចក្រី (ខេត្តព្រៃវែង) ↔ ច្រកយិញសឿង (ខេត្តដុងថាប់)។
▫️ច្រកទ្វារសំរោង (ខេត្តស្វាយរៀង) ↔ ច្រកមីឃ្វី
(ខេត្តឡុងអាន)។
▫️ច្រកទ្វារកោះរការ (ខេត្តព្រៃវែង) ↔ ច្រកថឿងភឿក (ខេត្តដុងថាប់)។
▫️ច្រកទ្វារឡាប៉ាកេ (ខេត្តមណ្ឌលគិរី) ↔ ច្រកប៊ូប្រាំង (ខេត្តដាក់ឡាក់)។

👉 ស្វែងយល់ពីភូមិសាស្ត្រជាតិដើម្បីចំណេះដឹងទាំងអស់គ្នា❗

👉 សូមបងប្អូនជួយចុចទម្លាក់បេះដូង និងចុច Follow ម្នាក់មួយផងណា ដើម្បីទទួលបានចំណេះដឹងទូទៅ

សូមអរគុណ🙏❤️

#ចំណេះដឹងទូទៅ #ច្រកព្រំដែន #កម្ពុជា

ព្រឹត្តិការណ៍យោងជាផ្លូវការ (Official Evidence)តួលេខប្រាក់បៀវត្សរ៍គោលរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានបង្ហាញជាសាធារណៈយ៉ាង...
06/06/2026

ព្រឹត្តិការណ៍យោងជាផ្លូវការ (Official Evidence)

តួលេខប្រាក់បៀវត្សរ៍គោលរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ត្រូវបានបង្ហាញជាសាធារណៈយ៉ាងច្បាស់លាស់បំផុតក្នុងអំឡុងពេលដែលសម្តេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំដទៃទៀត បានប្រកាសបរិច្ចាគប្រាក់បៀវត្សរ៍ផ្ទាល់ខ្លួនជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កម្រិតបៀវត្សរ៍គោលប្រចាំខែនោះរួមមាន៖

▫️នាយករដ្ឋមន្ត្រី៖ ១០,០០០,០០០ រៀល
▫️ឧបនាយករដ្ឋមន្ត្រី៖ ៨,០០០,០០០ រៀល
▫️ទេសរដ្ឋមន្ត្រី៖ ៦,០០០,០០០ រៀល
▫️រដ្ឋមន្ត្រី៖ ៥,០០០,០០០ រៀល

អត្រាបៀវត្សរ៍គោលខាងលើនេះ គឺរក្សាទុកថេរមិនមានការប្រែប្រួលឡើយរហូតមកដល់បច្ចុប្បន្ន។

ការ​រៀប​ចំ​ ​និង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​គឺ​ដើម្បី​ ៖(១)​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ការ...
03/06/2026

ការ​រៀប​ចំ​ ​និង​ការ​អនុវត្ត​ការងារ​គណនេយ្យភាព​សង្គម​ ​គឺ​ដើម្បី​ ៖

(១)​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ចាំ​បាច់​នានា​ពី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​នានា​នៅ​តាម​មូល​ដ្ឋាន​

​(២)​ ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​ចូល​រួម​ផ្តល់​យោបល់​ត្រឡប់​ ​និង​គំនិត​ផ្តួច​ផ្តើម​នានា​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​អំពី​វិធាន​ការ​ ​ឬ​មធ្យោបាយ​នានា​ដែល​ត្រូវ​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​កែលម្អ​ទាំង​ប្រសិទ្ធ​ភាព​ ​និង​គុណ​ភាព​សេវា​

​(៣)​ ​ពង្រឹង​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​តាម​ដាន​ ​ត្រូត​ពិនិត្យ​ ​និង​វាយ​តម្លៃ​លើ​ការ​បំពេញ​ការងារ​ ​និង​ការ​ផ្តល់​សេវា​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​និង​អង្គភាព​ផ្តល់​សេវា​នានា​។

គោលនយោបាយឈ្នះ ឈ្នះ ៖ ការធានាបីយ៉ាងដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន💡 ការធានារូបកាយ និងអាយុជីវិត💡 ការធានាអាជីព និងមុខរប...
03/06/2026

គោលនយោបាយឈ្នះ ឈ្នះ ៖ ការធានាបីយ៉ាង
ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន

💡 ការធានារូបកាយ និងអាយុជីវិត
💡 ការធានាអាជីព និងមុខរបរ
💡 ការធានាកម្មសិទ្ធិ ទ្រព្យសម្បត្តិទាំងចលទ្រព្យ និងអចលនទ្រព្យ

02/06/2026

ប្រភេទនៃសេវាសាធារណៈរបស់រដ្ឋមានអ្វីខ្លះ? ចូររៀបរាប់។

ចម្លើយ ៖ ប្រភេទនៃសេវាសាធារណៈរបស់រដ្ឋចែកចេញជា ៧ ប្រភេទធំៗ ទៅតាមវិស័យ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ៖

-ទី១ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ
-ទី២ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងផ្នែកសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព​សង្គម
-ទី៣ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងយុត្តិធម៌ និងអាជ្ញារកណ្ដាល
-ទី៤ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងការលើកកម្ពស់ពាណិជ្ជកម្ម សហគ្រាសធុនតូចនិង​មធ្យម បរិស្ថានវិនិយោគ និងការចូលរួមរបស់ផ្នែកឯកជនក្នុងការកសាង និងថែរក្សាហេដ្ឋា​រចនាសម្ព័ន្ធ
-ទី៥ ចង្កោមសេវាសង្គមកិច្ច វប្បធម៌ និងកិច្ចការនារី
-ទី៦ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
-ទី៧ ចង្កោមសេវាសាធារណៈពាក់ព័ន្ធនឹងការប្រមូលចំណូល ការធ្វើវិចារណកម្មចំណាយ និង​ការ​បើកផ្ដល់។

02/06/2026

📌 សំណួរ៖ ក្នុងកាលៈទេសៈសង្គ្រាម ឬកាលៈទេសៈពិសេសដែលមិនអាចបោះឆ្នោតបាន តើរដ្ឋសភាអាចបន្តនីតិកាលរបស់ខ្លួនបានម្តងប៉ុន្មានឆ្នាំ និងតាមសំណើរបស់នរណា?

✅ ចម្លើយ៖ ក្នុងករណីមិនអាចធ្វើការបោះឆ្នោតកើត រដ្ឋសភាអាចប្រកាសបន្តនីតិកាលរបស់ខ្លួនមួយដងបានរយៈពេលមួយឆ្នាំ តាមសំណើរបស់ព្រះមហាក្សត្រ។
យោង ៖ រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣, មាត្រា ៧៨។

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when សន្សំចំណេះដឹង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share