Science Of Inner Self Healing

Directions
14/09/2026

ឥទ្ធិពលនៃពាក្យសម្តី - សក្ខី ភគវន្ត

#គ្រួសារការពិត #ការសិក្សាការពិត

11/09/2026

បឹងនិម្មិត - សក្ខី ភគវន្ត

, #ការសិក្សាការពិត #គ្រួសារការពិត

03/09/2026

ពិតជារោះណាស់ និងស្រស់ស្អាតណាស់

02/09/2026

ចិត្តរបស់អ្នកចូលចិត្តភាពត្រឹមត្រូវខ្លាំងណាស់ រហូតដល់វាច្រើនតែស្វែងរកតែភស្តុតាងណាដែលស្របនឹងគំនិតខ្លួនឯង ហើយមើលរំលងអ្វីដែលផ្ទុយទៅវិញ។ បញ្ញាពិតប្រាកដ ចាប់ផ្តើមឡើង នៅពេលដែលអ្នកមានចិត្តចង់ទទួលស្គាល់ ឬហ៊ានព្រមថាខ្លួនឯងអាចខុស។

29/08/2026

និទានរឿង សេដ្ឋីលក់សេក 🐦🐦🐦

, #គ្រួសារការពិត #ការសិក្សារការពិត

28/08/2026

សេចក្តីថ្លែងអំណរគុណ និងអនុមោទនាបុណ្យ 🙏✨
ថ្ងៃនេះ ក្នុងបរិយាកាសដ៏មហានក្ខត្តឫក្ស និងប្រកបដោយសេចក្តីសោមនស្សរីករាយ ក្រុមគ្រួសារការពិតរបស់លោកគ្រូ សក្ខី ភគវន្ត ជាម្ចាស់យើងខ្ញុំ ដែលមាន ឯកឧត្តម លឹម ថុងអេង និង មហាឧបាសិកា ដួង សីហា ព្រមទាំងក្រុមគ្រួសារបងប្អូនកូនក្មួយ និងញាតិមិត្តជិតឆ្ងាយទាំងអស់ បានរួមចិត្តគំនិតជាឯកច្ឆន្ទ រៀបចំប្រារព្ធ «ពិធីបុណ្យចម្រើនព្រះជន្ម អាយុវឌ្ឍនមង្គល និងពិធីកតញ្ញូកតវេទិតាធម៌ប្រកាសគុណមាតាបិតា» ជូនចំពោះមហាឧបាសិកា ឈាវ គីម ស៊ាងជាម្តាយ ដើម្បីតបស្នងសងគុណដ៏ធំធេងដែលរកអ្វីប្រៀបផ្ទឹមពុំបាន។
ពិធីបុណ្យដ៏ឧត្តុង្គឧត្តមនេះ បានប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអញ្ជើញចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកគ្រូ សក្ខី ភគវន្ត ជាម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ ឧបាសក ឧបាសិកាគ្រប់រូប។
យើងខ្ញុំទាំងអស់គ្នា សូមក្រាបថ្វាយបង្គំព្រះគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាសង្ឃរាជជាអម្ចាស់ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏មានតម្លៃរបស់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញចូលរួមជាអធិបតី ផ្តល់កិត្តិយស និងញ៉ាំងឱ្យកម្មវិធីបុណ្យទាំងមូលប្រកបដោយភាពអធិកអធម និងពោរពេញដោយក្តីជ្រះថ្លា។
ជាកិច្ចបញ្ចប់ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនញាតិមិត្តទាំងអស់ សូមបានប្រកបដោយពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអនុមោទនាបុណ្យទាំងអស់គ្នា! 🙏🌸🤍

24/08/2026

ពេលបានឈានជើងចូលមកកាន់បរិវេណមន្ទីរពេទ្យគន្ធបុប្ផា មនុស្សជាច្រើនតែងតែរំជួលចិត្តចំពោះប្រវត្តិ និងដំណើរដើមទងនៃការកកើតឡើងនូវទីសក្ការៈនៃជីវិតមួយនេះ។ ថ្ងៃនេះយើងខ្ញុំព្រះករុណា មានឪកាសបានចូលមកធ្វើទស្សនកិច្ច ជាមួយនិងក្រុមសិស្សគណ ព្រមទាំងមានថវិកាមួយចំនួនដើម្បីរួមចំណែកជ្រោមជ្រែងដល់មន្ទីពេទ្យ។ លោកវេជ្ជបណ្ឌិត Beat Richner (បណ្ឌិត រីឆ្ន័រ) ស្ថាបនិកដ៏ឆ្នើម បានបន្សល់ទុកនូវប្រស្នាដ៏ជ្រាលជ្រៅមួយនៅលើជញ្ជាំងឥដ្ឋជុំវិញមន្ទីរពេទ្យ ដែលត្រូវបានរៀបឡើងដោយទុកចន្លោះប្រហោងតូចៗជាច្រើន។ ជញ្ជាំងប្រហោងទាំងនោះ មិនមែនជាការរចនាម៉ូដដើម្បីសោភ័ណភាពឡើយ ប៉ុន្តែជានិមិត្តរូបរំលឹកដាស់តឿនអំពី «ភាពខ្វះខាតដែលមិនទាន់ពេញលេញ» ដែលតែងតែទន្ទឹងរង់ចាំទឹកចិត្តមេត្តាធម៌ពីសប្បុរសជនគ្រប់ទិសទីមកជួយបំពេញបន្ថែម។
រៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាទទួលបន្ទុកពិនិត្យ និងព្យាបាលកុមារកម្ពុជារាប់ពាន់នាក់ ដោយមិនគិតថ្លៃ និងប្រកបដោយសមធម៌។ ដើម្បីរក្សាដង្ហើម និងដំណើរការនៃបេសកកម្មមនុស្សធម៌នេះ ការចំណាយប្រចាំថ្ងៃត្រូវរ៉ាប់រងចន្លោះពី ១២ម៉ឺន ទៅ ១៣ម៉ឺនដុល្លារអាមេរិក។ ថវិកាដ៏ច្រើននេះ អាចបន្តទៅមុខបាន គឺអាស្រ័យលើការជ្រោមជ្រែងយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ទឹកចិត្តដ៏ថ្លៃថ្លារបស់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងការលះបង់កម្លាំងកាយចិត្តយ៉ាងស្វិតស្វាញរបស់ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានរួមគ្នាការពារ និងផ្តល់ជីវិតទីពីរដល់កុមារកម្ពុជា។
កុមារ គឺជាគ្រាប់ពូជដ៏មានតម្លៃបំផុតសម្រាប់អនាគតនៃមាតុភូមិ។ ការការពារសុខភាព និងអាយុជីវិតរបស់ពួកគេ គឺជាការការពារអនាគតនៃជាតិសាសន៍ទាំងមូល។
សូមបន្តរួមដំណើរជាមួយគ្នា និងជួយបំពេញចន្លោះប្រហោងនៃជញ្ជាំងមេត្តាធម៌នេះ តាមរយៈការបរិច្ចាគទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ស្នាមញញឹម ក្តីសង្ឃឹម និងអនាគតដ៏ភ្លឺស្វាងដល់កុមារកម្ពុជាជារៀងរហូត។

, #គ្រួសារការពិត, #ការសិក្សាការពិត

ពេលបានឈានជើងចូលមកកាន់បរិវេណមន្ទីរពេទ្យគន្ធបុប្ផា មនុស្សជាច្រើនតែងតែរំជួលចិត្តចំពោះប្រវត្តិ និងដំណើរដើមទងនៃការកកើតឡើងនូវទ...

Address

#G5, Street 03 , Villa TuolSangkae
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Science Of Inner Self Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share