សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts

សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts

Share

Official page of the Secondary School of Fine Arts

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 20/08/2026

សាលាមធ្យមវិចិត្រសិល្បៈសូមជូនដំណឹងដល់ មាតា បិតា អ្នកអាណាព្យាល និងសិស្សានុសិស្សទាំងអស់ជ្រាបថា សាលាមធ្យមវិចិត្រសិល្បៈនឹងជ្រើសរើសសិស្សចូលរៀនដោយឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ដែលចាប់ផ្ដើមចែកពាក្យនិងទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០២៦ កាលបរិច្ឆេទប្រឡងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។
👉 សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងការិយាល័យសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ(បឹងបាយ៉ាប)
👉🏻 អាសយដ្ឋាន៖ វិថីបណ្ឌិតម៉ុងឬទ្ធី (១៩២៨) ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
👉🏻 Map => https://goo.gl/maps/pjvzqiFRK9qLUSo17
👉🏻 លេខទូរស័ព្ទ៖
- ០៨៩ ២៥៥ ៣៨៨ (តេឡេក្រាម)
- ០៩៦ ៥៦៨ ៣៤៥២

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 17/08/2026

ប្រជុំណែនាំស្តីពី និតីវិធីចូលរួមធ្វើជំរឿនមន្ត្រីរាជការ💐💐💐

ថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សាលាមធ្យមវិចិត្រសិល្បៈ រៀបចំកិច្ចប្រជុំជាមួយមន្ត្រីរាជការចំនួន២៣៤នាក់ ដើម្បីធ្វើការណែនាំស្តីពី និតិវិធីចូលរួមធ្វើជំរឿនមន្ត្រីរាជការ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

15/08/2026

ពិធីបើកសម័យប្រឡងសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ របស់សាលាមធ្យមវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 14/08/2026

កម្មវិធីប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ សាលាតូរ្យតន្ត្រី នៃសាលាមធ្យមវិចិត្រសិល្បៈ 💐💐💐

រូបភាព : ខុន ច័ន្ទសិទ្ធិការ្យ & សួរ គឹមសេង

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 14/08/2026

កម្មវិធីប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ របស់សាលាមធ្យមវិចិត្រសិល្បៈ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

រូបភាព : ខុន ច័ន្ទសិទ្ធិការ្យ & សួរ គឹមសេង

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 14/08/2026

ទិដ្ឋភាពទូទៅនៃកម្មវិធីប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ របស់សាលាមធ្យមវិចិត្រសិល្បៈ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ។

រូបភាព : ខុន ច័ន្ទសិទ្ធិការ្យ & សួរ គឹមសេង

14/08/2026

កិច្ចសម្ភាសន៍លោកគ្រូ និងសិស្សានុសិស្សបេក្ខជនប្រឡងយកសញ្ញាបត្រសិល្បៈ ផ្នែកល្ខោនបាសាក់ «រឿងស័ង្ខសិល្បជ័យ»

Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 14/08/2026
Photos from សាលាមធ្យមវិចិត្រសិល្បៈ - Secondary School of Fine Arts's post 13/08/2026

បើកសម័យប្រឡងស្នាដៃសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦

រសៀលថ្ងៃព្រហ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីបើកសម័យប្រឡងស្នាដៃសិល្បៈ ឆ្នាំសិក្សា២០២៥-២០២៦ នៅសាលាមធ្យមវិចិត្រសិល្បៈ។

ពិធីបើកសម័យប្រឡងស្នាដៃសិល្បៈនេះ ក៏ទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចត្រសិល្បៈ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោក លោកស្រីនាយកសាលាមួយចំនួនក្នុងភូមិសាស្ត្រខណ្ឌសែន សុខ លោកអ្នកអាណាព្យាបាលសិស្ស សិស្សានុសិស្សសហគមន៍ព្រែកតាទែន គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសាលាមធ្យមវិចិត្រសិល្បៈប្រមាណជាង៤០០នាក់។

ក្នុងឳកាសដ៏មានអត្ថន័យនៃការប្រកាសបើកសម័យប្រឡងស្នាដៃសិល្បៈនៃឆ្នាំសិក្សា២០២៥-២០២៦នេះ លោកជំទាវបណ្ឌិតសភាចារ្យ បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងបានចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិកសិក្សា និងក្មួយៗសិស្សានុសិស្សនៃសាលាមធ្យមវិចិត្រសិល្បៈ ដែលបានរៀបចំ ក៏ដូចជាត្រៀមខ្លួនដើម្បីប្រឡងបញ្ចប់ការសិក្សាតាមឯកទេសរៀងៗខ្លួន។

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរដោយស្មោះក្នុងនាមជាថ្នាក់ដឹកនាំក្រសួង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង មន្ត្រីរាជការ លោកគ្រូ/អ្នកគ្រូដែលបានខិតខំរួមគ្នាក្នុងការដឹកនាំ ក៏ដូចជាការបង្ហាត់បង្រៀនកន្លងមក ពិសេសចំពោះក្មួយៗសិស្សានុសិស្សដែលជាបេក្ខជនប្រឡងទាំងក្នុងក្របខណ្ឌសាលាមធ្យមវិចិត្រសិល្បៈ ក៏ដូចជាសាលាវិចិត្រសិល្បៈភូមិភាគខេត្តសៀមរាប ដែលបានសម្រេចនូវលទ្ធផលនៃការសិក្សារយៈពេលជាច្រើនឆ្នាំមកនេះ រហូតដល់អាចបង្កើត និងចងក្រងជាស្នាដៃរបស់ខ្លួនបានចំនួនជាង៧០ស្នាដៃ ទាំងកម្រិតសញ្ញាបត្រ និងស្នាតកបត្រសិល្បៈ។

ក្នុងឳកាសនៃដំណើរការប្រឡងស្នាដៃសិល្បៈក្នុងឆ្នាំសិក្សា២០២៥-២០២៦ ទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀតនោះ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកនូវចំណុចមួយចំនួនដូចតទៅ៖
១- លោកគ្រូ អ្នកគ្រូទាំងអស់សូមបន្តដើរតួជាបុគ្គលនាំមុខ ជាឳពុក ជាម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ព្រមទាំងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំទាំងផ្នែកបច្ចេកទេស ផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ គរុកោសល្យថ្មីៗមកបង្ហាត់បង្រៀនដល់សិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយ និងអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។
២- ក្មួយៗសិស្សានុសិស្ស សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឲ្យបានខ្ជាប់ខ្ជួន និងចូលរួមឲ្យបានសស្រាក់សស្រាំក្នុង “អំពើល្អ” ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល។ ជាមួយគ្នានេះដែរ សូមក្មួយៗ ចងចាំជានិច្ចថា បើយើងស្រឡាញ់ខ្លួន ស្រឡាញ់ឳពុកម្តាយ និងសង្គមជាតិយើង គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន។
៣- មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមបន្តផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងការបង្រៀនបន្ថែមដល់កូន ដល់ចៅតាមគ្រប់រូបភាព។
៤- អាជ្ញាធរដែនដី សហគមន៍ ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសគណៈគ្រប់គ្រង មន្ត្រីរាជការ បុគ្គលិកសិក្សានៃសាលាមធ្យមវិចិត្រសិល្បៈ ត្រូវបន្តយកចិត្តទុកដាក់ និងចូលរួមគាំទ្រឲ្យបានខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀន ដូចជាការអភិវឌ្ឍហេដ្ឋារចនេសម្ព័ន្ធរូបវន្ត និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាព ជាពិសេសការចូលរួមក្នុងការធានានូវសុវត្ថិភាពសុខភាព ការអប់រំអំពីអនាម័យ និងការបង្ការកុំឲ្យមានជម្ងឺឆ្លងក្នុងគ្រឹះស្ថានសិក្សា។

លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានផ្តាំផ្ញើជូនចំពោះក្មួយៗដែលជាបេក្ខជនប្រឡង “ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ គឺជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាបន្ទាប់របស់ក្មួយៗ ដែលទើបនឹងបញ្ចប់នៅកម្រិតមួយ និងជាពេលវេលាទៅកាន់កម្រិតមួយផ្សេងទៀត ពិសេសតាមមហាវិទ្យាល័យ ឬឧត្តមសិក្សានានាដែលស្របតាមបំណងរបស់ក្មួយៗ” ព្រោះថាភាពចាំបាច់នៃការសិក្សាអប់រំ ដែលមនុស្សគ្រប់ៗរូបត្រូវប្រឹងប្រែង លះបង់ ដើម្បីទទួលបាននូវកម្រិតអប់រំមួយដែលនឹងជួយលើកកម្ពស់គុណភាពជីវិតនាពេលអនាគត។ ជាការពិត ការអប់រំគឺជាដំណើរការពេញមួយជីវិត ក្នុងការទទួលបានចំណេះដឹង ទេពកោសល្យ ជំនាញ ព្រមទាំងការកសាងបុគ្គលិកលក្ខណៈ និងអាកប្បកិរិយា ដែលសុទ្ធតែជាធាតុចាំបាច់ សម្រាប់ជីវិតរស់នៅក្នុងសង្គម ការងារ និងគ្រួសារ។ ជាទូទៅបុគ្គលដែលទទួលបានការអប់រំខ្ពស់ គឺជាបុគ្គលដែលជោគជ័យទាំងជីវិតការងារ និងគ្រួសារ។ ក្មួយៗទាំងអស់ ត្រូវខិតខំថែរក្សា និងបន្តការសិក្សារហូតដល់កម្រិតមួយដែលក្មួយៗ ទាំងអស់អាចប្រើប្រាស់ចំណេះដឹង និងជំនាញ ដើម្បីធ្វើឲ្យកម្រិតជីវភាពរស់នៅរបស់ក្មួយៗមានលក្ខណៈសមរម្យអាចទទួលយកបាន។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានសម្តែងនូវការគាំទ្រចំពោះសេចក្តីសម្រេចចិត្តរបស់អ្នកអាណាព្យាបាល ក៏ដូចជាចំណង់ចំណូលចិត្តរបស់ក្មួយៗផ្ទាល់ ក្នុងការជ្រើសរើសសាលាមធ្យមវិចិត្រសិល្បៈ សម្រាប់ជាថ្នាលបណ្តុះបណ្តាល និងកសាងអាជីព។

សាលាមធ្យមវិចិត្រសិល្បៈ មិនត្រឹមតែផ្តល់ជូនក្មួយៗទាំងអស់នូវចំណេះដឹងទូទៅដូចនៅក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យប៉ុណ្ណោះទេ ប៉ុន្តែលក្ខណៈពិសេសរបស់សាលាមធ្យមវិចិត្រសិល្បៈនឹងផ្តល់ជូនក្មួយៗទាំងអស់នូវជំនាញ ទេពកោសល្យសិល្បៈដែលរួមមានតន្រ្តីបុរាណ តន្ត្រីសម័យ សៀក របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោនយីកេ ល្ខោននិយាយ សិល្បៈសូនរូប។ល។ ដោយឡែកនៅពេលបញ្ចប់ការសិក្សា ក្មួយៗទាំងអស់ អាចចាប់យកអាជីពក្នុងវិស័យសិល្បៈ ឬមានលទ្ធភាពបន្តជំនាញកំរិតឧត្តមសិក្សាក្រៅពីវិស័យសិល្បៈ។ ដូចនេះ សូមក្មួយៗខិតខំចាប់យកឱកាសនេះឲ្យបានដើម្បីអនាគតដ៏ភ្លឺស្វាងរៀងៗខ្លួន។

រូបភាព : ខុន ច័ន្ទស៊ីណា

13/08/2026

ពិធីបើកសម័យប្រឡងយកសញ្ញាបត្រសិល្បៈ និងស្នាតកបត្រសិល្បៈ របស់សាលាមធ្យមវិចិត្រសិល្បៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 💐💐💐

Want your school to be the top-listed School/college in Phnom Penh?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


វិថី បណ្ឌិតម៉ុងឬទ្ធី 1928 ភូមិឧកញ៉ាវាំង ភ្នំពេញថ្មី
Phnom Penh
12101

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 07:00 - 17:00
Sunday 08:00 - 17:00